backup og meta

ប្រើ​ផលិតផលលាបក្លៀក អាច​ប៉ះពាល់​សុខ​ភាព​អត់?

ប្រើ​ផលិតផលលាបក្លៀក អាច​ប៉ះពាល់​សុខ​ភាព​អត់?

ក្រោយ​ងូត​ទឹក​សម្អាត​ខ្លួន​រួច គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ប្រើ​ផលិត​ផល​លាប​បំបាត់​ក្លិន​ក្លៀក​ហើយ មុន​នឹង​រៀប​ចំ​ខ្លួន​ចេញ​ទៅ​ធ្វើ​ការ ឬ​ទៅ​រៀន​ បើ​មិន​ដូច្នោះ​ទេ នៅ​មិន​ស្រណុក​ខ្លួន​ឡើយ។ ទាក់​ទង​នឹង​ផលិតផល​លាប​ក្លៀក​នេះ មាន​ការ​លើក​ឡើង​មួយ​ថា ធាតុ​ផ្សំ Antiperspirant មាន​ក្នុង​ផលិត​ផល​លាប​ក្លៀក អាច​បង្ក​ឲ្យ​អ្នក​ប្រើ ពិសេស​ស្រីៗ កើត​ជំងឺ​មហារីក​សុដន់។ តើ​ការ​លើក​ឡើង​នេះ​ពិត ឬ​មិន​ពិត?

ចង់គណនា BMR ចុចទីនេះ!

ការ​ស្រាវជ្រាវ​មួយ​ចំនួន​នៅ​អំឡុង​ឆ្នាំ ២០០០ បាន​សន្និដ្ឋាន​ថា សារធាតុ Aluminum ដែល​មាន​នៅ​ក្នុង​Antiperspirant អាច​បង្កើន​ហានិភ័យ​នៃជំងឺ​មហារីក​សុដន់។ ការ​សិក្សា​នោះ​អះ​អាង​ថា សារធាតុ Aluminum រក​ឃើញ​ក្នុង​កោសិកា​មហារីក​ក្បែរ​ក្លៀក គឺ​ជា​លទ្ធផល​នៃ​ការ​ប្រើ​ប្រាស់ Antiperspirantច្រើន​។

អ្នកវិទ្យាសាស្ត្រ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ជំទាស់​ថា វា​មិន​ទំនង​ទេ​ថា សារធាតុ Antiperspirant ជ្រាប​ចូល​ទៅ​ជាលិកា​សុដន់ និង​បង្ក​ជា​ជំងឺ​មហារីក​នោះ ព្រោះ​រន្ធញើស​របស់​យើង​មិន​មែន​ចំហ​អាច​ឲ្យ​សារជាតិ​ពុល​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​យើង​បាន​ងាយ​ៗ​​ទេ។ រន្ធ​ញើស​ក៏​អាច​ការពារ​យើង​ពី​សារធាតុ​គីមី​ពី​ខាង​ក្រៅ​បាន​ផង​ដែរ។

យ៉ាង​ណា​មិញ ការ​ប្រើ​សារធាតុ Alumni ក្នុង​បរិមាណ​ច្រើន​ពិត​ជា​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​ក៏​ពិត​មែន ប៉ុន្តែ Alumni ដែល​មាន​ក្នុង Antiperspirant ​ក្នុង​ផលិត​ផល​លាប​ក្លៀក​មាន​កម្រិត​តិច​តួច​ប៉ុណ្ណោះ និង​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ដោយ អាជ្ញាធរ​ចំណី​អាហារ និង​ឱសថ អាមេរិក FDA។

[embed-health-tool-heart-rate]

ក្នុង​រយៈ​ពេល ២​ ទសវត្សរ៍​ចុង​ក្រោយ​នេះ មាន​ការ​សិក្សា​មួយ​ចំនួន​បាន​ស្រាវជ្រាវ​ពី​ទំនាក់​ទំនង​សារធាតុ Antiperspirant មាន​ក្នុង​ផលិត​ផល​លាប​ក្លៀក និង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​ជា មហារីក​សុដន់ ជំងឺ​វង្វេងវង្វាន់ ជាដើម តែ​ការ​សិក្សា​ទាំង​នោះ​មិន​បាន​បង្ហាញ​លទ្ធផល​ជាក់លាក់​នោះ​ទេ។ ហេតុ​នេះ​ហើយ ត្រូវ​ការ​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​ទំនាក់​ទំនង​រវាង​សារធាតុ Antiperspirant និង​ជំងឺ​មហារីក​សុដន់ ដើម្បី​កំណត់​ថា​អាច​បង្ក​ជា​ជំងឺ​មហារីក​បាន​មែន ឬ​ក៏​អត់។​

អត្ថបទគួរអាន៖

ជំងឺមហារីក​សុដន់

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Should You Worry About Deodorant and Antiperspirant Side Effects?

https://thompsontee.com/blog/should-you-be-worried-about-antiperspirant-side-effects/

Antiperspirants/Deodorants and Breast Cancer

https://www.cancer.gov/about-cancer/causes-prevention/risk/myths/antiperspirants-fact-sheet

Is Deodorant Harmful for Your Health?

https://www.pennmedicine.org/updates/blogs/health-and-wellness/2019/june/deodorant

កំណែ​ប្រែបច្ចុប្បន្ន

03/11/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

បូសក្លៀកកើតឡើងដោយសារអី? ភាគច្រើនជាបុរស ឬស្រី?

ធុញនឹងបញ្ហាក្លិនក្លៀក! សាកល្បងកាត់បន្ថយក្លិនក្លៀក ជាមួយរូបមន្តធម្មជាតិងាយៗនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 03, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម