backup og meta

​ឧស្សាហ៍​អស់​កម្លាំងដោយសារមហារីកសុដន់ នេះជា​​វិធីដោះស្រាយ

​ឧស្សាហ៍​អស់​កម្លាំងដោយសារមហារីកសុដន់ នេះជា​​វិធីដោះស្រាយ

“អស់​កម្លាំង ល្ហិត​ល្ហៃ ចង់​ធ្វើ​អី​ក៏​ធ្វើ​មិន​បាន សុខភាព​ទ្រុឌ​ទ្រោម គ្មាន​អារម្មណ៍​ស្រស់ថ្លា មិន​ចង់​ទៅ​ណា​ទាំង​អស់”។ នេះ​សុទ្ធ​សឹង​ជា​អ្វី ដែលម៉ាក់​អ៊ំ ​ក៏ដូចជា​ស្រីៗគ្នាយើង មាន​ជំងឺ​មហារីក​សុដន់ កំពុង​ប្រឈម​ ក៏​ជា​ពេល​វេលា​ដ៏​ពិបាក​បំផុត ប្រុសៗអត់ដឹងទេ។ ប៉ុន្តែ​អត្ថបទ “Hello គ្រូពេទ្យ” មាន​វិធីដោះស្រាយ​បាន ធ្វើ​ម៉េច​ឲ្យ​រួច​​ផុត​ពី​ភាព​នឿយ​ហត់​ ដោយ​គ្រាន់​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម។

១- ហាត់ប្រាណ

រឿង​នេះ​អាច​ពិបាក​បន្តិច គ្មាន​អ្នក​ណា​នឹក​ឃើញ​ហាត់​ប្រាណ​ទាំង​កំពុង​អស់​កម្លាំង​ចឹង​ទេ។ ប៉ុន្តែ​យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ​ហាត់​ប្រាណ​ជួយ​បង្កើន​ថាម​ពល​រាង​កាយ។ គ្នា​យើង​អាច​ប្រាប់​ម៉ាក់​អ៊ំ ហាត់​ប្រាណ​របៀប​ស្រាលៗ ដូច​ជា ដើរ ជិះកង់ ឬ​ហែល​ទឹក​ក៏​បាន បើ​ហាត់ យូហ្គា​ កាន់​តែ​ល្អ ព្រោះ​ទម្រង់​ខ្លះ​អាច​បង្កើន​ថាមពល​លឿន។ ហាត់​ប្រាណ​ទៀងទាត់​ល្អ​សម្រាប់​សុខភាព។

Sports, Exercise and Diabetes

២- របបអាហារត្រឹមត្រូវ

ញ៉ាំ​អាហារ​ត្រឹមត្រូវ​ជួយ​ឲ្យ​សុខភាព​រឹងម៉ាំ ដូចជា​ បន្លែ ​ផ្លែឈើ​ គ្រាប់​ធញ្ញជាតិ​ ប្រូតេអ៊ីន​ (សាច់​ត្រី) ជា​ដើម។ គួរ​តែ​ញ៉ាំ​ម្ហូប​ស្ងោរ​ ចំហុយ ​ដុត ឬ​អាំង កុំ​ញ៉ាំ​អាហារ​ឆា​មិន​ល្អ​ទេ។ ញ៉ាំ​ស្ករ ​និង​អំបិល​បន្តិច​បន្តួច​បាន​ហើយ ចៀស​វាង​ញ៉ាំ​សាច់​ជាប់​ខ្លាញ់។ សាឡាដ ​និងស៊ូស៊ី​ ក៏គួរ​តែ​​ចៀសវាង​ ការពារ​ករណី​បង្ក​រោគ ហើយ​មុន​ចម្អិន​ត្រូវ​លាង​សម្អាត​ចំណី​អាហារ​ឲ្យ​បាន​ល្អ​សិន។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៣- ញ៉ាំ​ទឹកឲ្យ​ច្រើន

បាត់​បង់​ជាតិ​ទឹក​អាច​បណ្តាល​ឲ្យ​ខ្វះ​ថាមពល ព្រោះ​រាង្គកាយ​យើង​សុទ្ធ​តែ​ត្រូវ​ការ​ទឹក គួរផឹក​ឲ្យ​បាន​ ៨កែវ ក្នុង​មួយ​ថ្ងៃ ​ញ៉ាំ​ទឹក​ដោះគោ​ ឬ​ទឹក​ផ្លែឈើ ​កុំព្យាយាម​រងចាំ​ដល់​ស្រេក​ទឹក​បាន​ផឹក ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ជាតិ​ទឹក​ក្នុង​រាងកាយ​ជានិច្ច។

៤- ឆាប់ចូលគេង

គេង​គ្រប់គ្រាន់​ ភាព​នឿយ​ហត់​នឹង​កាត់​បន្ថយ ប៉ុន្តែ​កុំ​គេង​ថ្ងៃ​ឲ្យ​លើស ៣០នាទី ពីព្រោះ​ប៉ះ​ពាល់​ការ​គេង​យប់ គួរ​ចៀសវាង​ផឹក កាហ្វេ ផង​ដែរ។ ស្តាប់​ចម្រៀង រៀបចំ​បន្ទប់​គេង​ឲ្យ​មាន​ផាសុកភាព​ កាន់​តែ​ធ្វើ​ឲ្យ​គេង​លក់​ស្រួល។

[embed-health-tool-heart-rate]

៥- សម្របខ្លួនតាមរាងកាយ

រាង​កាយ ម៉ាក់អ៊ំ ចាស់ៗ ឬ​គ្នាយើង​មាន​ជំងឺ​មហារីក​សុដន់ សុទ្ធ​តែ​ខុស​គ្នា ខ្លះ​មាន​កម្លាំង​ពេល​ថ្ងៃ ខ្លះ​ទៀត​ពេល​យប់ ​អាស្រ័យ​លើ​ខួរក្បាល និង​ហ្សែន បើ​អ៊ីចឹង​សម្រប​ខ្លួន​តាម​រាងកាយ នាំ​ឲ្យ​ភាព​នឿយ​ហត់​រសាយ​អស់។

៦- ស្វែងរកជំនួយ

កើត​មហារីក​សុដន់ មិនមែន​ជា​រឿង​គួរ​ឲ្យ​ខ្មាសអៀន​ទេ គួរ​សុំ​ជំនួយ​ពី​មនុស្ស​ជុំវិញ​ខ្លួន អាច​ពិភាក្សា​ជាមួយ​ពេទ្យ សួរគ្រប់រឿង​ចង់​ដឹង ​ប្រាប់​ ពេទ្យ​ពី​អាការៈ​ ដើម្បី​រក​មូលហេតុធ្វើឲ្យអស់​កម្លាំង និង​ដំណោះ​ស្រាយ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

9 Ways to Get Your Energy Back.

http://www.webmd.com/balance/guide/get-energy-back#1.

Cancer-related fatigue (extreme tiredness).

https://www.breastcancercare.org.uk/fatigue-extreme-tiredness.

Managing Fatigue.

http://www.breastcancer.org/tips/fatigue.

កំណែ​ប្រែបច្ចុប្បន្ន

27/02/2023

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មធ្យោបាយពន្យារកំណើតមាន​ផ្ទុកអ័រម៉ូន អាចបង្កើនហានិភ័យកើតមហារីកសុដន់?

ដឹងអត់ថា ស្រ្តីគួរធ្វើតេស្តពិនិត្យរកជំងឺមហារីកសុដន់នៅអាយុប៉ុន្មាន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Feb 27, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម