មហារីកសួត

មហារីក​សួត​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​សួត ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកសួត

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ជក់ ឬ​​កត្តា​បរិស្ថាន​ជា​ដើម។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក ទាំង​នេះ​ជា​សញ្ញា​ព្រមាន​ទាំង៥ នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក​ គ្នា​យើង​គួរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន! ១. ហើម​មុខ និង​ក រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ហើម​មុខ​ និង​ក​ដោយ​មិន​ដឹង​មូលហេតុ ​ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ដដែល​ៗ​មិន​បាត់​សោះ គ្នា​យើង​គួរ​ពិគ្រោះយោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ប្រែប្រួល​ពណ៌​ស្បែក​ភ្លាម​ៗ ជា​ទូទៅ ជំងឺ​មហារីក​សួត​ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​យើង​សង្កេត​ឃើញ​ស្បែក​ចាប់ផ្តើម​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខុស​ប្រក្រតី។ ៣. ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ជាមួយ​គ្នា​នេះ​ដែរ សញ្ញា​ព្រមាន​មួយ​ទៀត​គឺ​ជា​ការ​ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ដែល​អាច​កើត​ឡើង​នៅ​បរិវេណ​ណា​មួយ ឬ​រាលដាល​ពាសពេញ​ផ្ទៃ​មុខ។ ៤. ហើមកូន​កណ្តុរត្រង់ក ចំពោះ​ការ​ហើម​ និង​ឈឺចាប់​នៅ​កូន​កណ្តុរ​ត្រង់​​ក ជា​ពិសេស​នៅ​ជុំវិញ​ថ្គាម និង​ក្រោម​ត្រចៀក​ អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ដូច្នេះ​ រាល់​ការ​ហើម​ដែល​កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​​ គប្បី​ធ្វើការ​ពិនិត្យ​ជាមួយ​នឹង​គ្រូពេទ្យ​។ [embed-health-tool-bmr] ៥. បបូរ​មាត់​ប្រែ​ពណ៌ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​បបូរ​មាត់​មាន​ស្នាម​ជាំ ឬ​ពណ៌​ស្វាយ​ អាច​បង្ហាញ​ពី​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម​ ដែល​អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​សួត ហើយ​ចំពោះ​អ្នក​ជំងឺ​មហារីក​សួត ច្រើន​តែ​សង្កេត​ឃើញ​បបូរ​មាត់​ប្រែ​ពណ៌​មិន​ប្រក្រតី ជា​ពិសេស​អម​ជាមួយ​នឹង​រោគសញ្ញា​ផ្សេង​ៗ​ទៀត​ដែល​បាន​រៀបរាប់​ខាង​លើ។ ចំណុចសំខាន់ ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ […]

ស្វែងរក មហារីកសួត

មហារីកសួត

ប្រយ័ត្នផង! ស្រូបផ្សែង​ធូប​មូស​រាល់​ថ្ងៃ ​ប៉ះពាល់​សុខភាព​ច្រើនយ៉ាងណាស់!

ការ​ដុត​ធូប​មូស​ អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ ដោយ​ធ្វើ​ឲ្យ​យើង​ពិបាក​ដកដង្ហើម​ ក៏​ដូចជា​អាច​ប្រឈម​កើត​ជំងឺ​មហារីក​ថែម​ទៀត​ផង។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធូប​មូស​ឲ្យ​នៅ​កម្រិត​ទាប​​ អនុវត្តតាមការណែនាំ ក៏​ដូចជា​​​ទុក​ដាក់​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង​ទើប​ជា​ការ​ប្រសើរ។​ ​បញ្ហា​សុខភាព​ទាំង​៥​ កើត​ឡើង​ប្រសិនបើ​យើង​ប្រើ​ធូប​មូស​ជា​រៀង​រាល់​ថ្ងៃ​ ១. ជំងឺ​មហារីក​សួត​ ពិត​ណាស់​ ធូប​មូស​ផ្ទុក​ភ្នាក់ងារ​បង្ក​ជា​ជំងឺ​មហារីក​ ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​សួត​ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សួត​ថែម​ទៀត​ផង​។ ២. ជំងឺ​ហឺត និង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ អ្នក​ដែល​កើត​ជំងឺ​ហឺត​ និង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​ គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយ​នឹង​ផ្សែង​ធូប​មូស​ ដោយ​សារ​តែ​ផ្សែង​របស់​វា​អាច​នាំ​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​ បង្ក​ជា​បញ្ហា​ដកដង្ហើម​ និង​ធ្វើ​ឲ្យ​យើង​ក្អក​មិន​ឈប់​ផង​ដែរ​។ [embed-health-tool-heart-rate] ៣. ឈឺ​ក្បាល​ ដូច​គ្នា​នេះ​ដែរ សារធាតុ​នៅ​ក្នុង​ផ្សែង​ធូប​មូសក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល​ដោយ​មិន​ដឹង​ខ្លួន ហើយ​គ្នា​យើង​ភាគ​ច្រើន​តែងតែ​ជួប​អាការៈ​នេះ ក្រោយ​ពេល​ដុត​ធូប​មូស​រួច​។ ៤. កន្ទួល​លើ​ស្បែក​ និង​អាលែកហ្ស៊ី​ លោហធាតុ​នៅ​ក្នុង​ធូប​មូស អាច​បង្ក​ជា​កន្ទួល​ និង​អាលែកហ្ស៊ី​នៅ​លើ​ស្បែក​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៥. ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​ចំពោះ​​កុមារ​ ​​ធូប​មូស​មាន​ផ្ទុក​សារធាតុ​គីមី​ ដែល​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ស្រូប​ចូល​ ហើយ​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ ​ដោយ​សារ​តែ​ការ​បំពុល​បរិយាកាស​ក្នុង​ផ្ទះ​។ វា​ក៏​អាច​ធ្វើ​ឲ្យ​រលាក​ ឬ​បង្ក​ជា​អាលែកហ្ស៊ី​។ ប្រសិនបើ​យើង​ស្រូប​យក​ផ្សែង​ធូប​ក្នុង​កម្រិត​ច្រើន​ សារធាតុ​គីមី​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ក្អក​ កណ្ដាស់ ឈឺ​បំពង់​ក ចង្អោរ​ និង​វិល​មុខ រលាក​ផ្លូវ​ដង្ហើម​ ក៏​ដូចជា​ថប់​ដង្ហើម​ជា​ដើម​។ អត្ថបទគួរអាន៖ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ? […]


មហារីកសួត

សញ្ញា​ព្រមាន​ទាំង​៥ នៃ​ជំងឺ​មហារីក​សួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្នាយើងគួរដឹង!

ជំងឺ​មហារីក​សួត​ភាគ​ច្រើន​ មិន​បង្ហាញ​រោគសញ្ញា​ឡើយ​ រហូត​ដល់​ជំងឺ​វិវត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​​ជំងឺ​មហារីក​សួត​បង្ហាញ​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង វា​អាច​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ​រោគសញ្ញា​ទូទៅ​ដែល​យើង​គប្បី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​ មាន​ដូច​ខាង​ក្រោម។ ១. ក្អក​ជាប់​ជា​ប្រចាំ ឬ​​ក្អក​មាន​ការ​ប្រែប្រួល ក្នុង​ករណី​ដែល​អាការៈ​ក្អក​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង និង​នៅ​តែ​បន្ត វា​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​។ យោង​តាម​ការ​សិក្សា​មួយ​​នៅ​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ថា ការ​ក្អក​ជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​សួត​​ ហើយ​ប្រហែល​ជា​០,២%​ ដែល​ក្អក​ច្រើន​ជាង​៣​សប្ដាហ៍ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​មហារីក​សួត។ ម្យ៉ាង​វិញ​ទៀត​ ចូរ​សង្កេត​មើល​ការ​ប្រែប្រួល​នៃ​ការ​ក្អក​រ៉ាំរ៉ៃ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ជក់​បារី​។ ប្រសិនបើ​យើង​ក្អក​មាន​ស្លេស្ម​ច្រើន​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ២.​ ពិបាក​ដកដង្ហើម​ ឬ​ដកដង្ហើម​លឺសំឡេង ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ងាយ​​អស់​កម្លាំង និង​ដកដង្ហើម​ខ្លី​ៗ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​សួត​។ រាល់​ការ​ប្រែប្រួល​នៅ​ក្នុង​ការ​ដកដង្ហើម​ អាច​បង្ហាញ​ថា​ផ្លូវ​ដង្ហើម​របស់​យើង​ត្រូវ​បាន​រារាំង​ដោយ​ជំងឺ​មហារីក​សួត​។ ក្នុង​ករណី​ដែល​យើង​​មាន​អារម្មណ៍​ថា​​ហត់​ខ្លាំង​នៅ​ពេល​ធ្វើ​ការងារ​ស្រាល​ៗ​ សូម​តាមដាន​សុខភាព​ឲ្យ​បាន​ដិតដល់​។ ៣. ឈឺ​ចាប់​រាងកាយ​ រោគសញ្ញា​ទូទៅ​មួយ​ទៀត​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ឈឺចាប់​រាងកាយ​។ វា​អាច​​បង្ក​​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ក្នុង​ទ្រូង ស្មា ឬ​ខ្នង​។ ប្រសិនបើ​​ការ​ឈឺចាប់​នេះ​បណ្ដាល​មក​ពី​​ជំងឺ​មហារីក​សួត ​វា​អាច​ដោយ​សារ​តែ​​កូន​កណ្ដុរ ឬ​​មហារីករីករាលដាល ឬ​រាលដាល​ដល់​ជញ្ជាំង​ទ្រូង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​​៤. សំឡេង​ស្អក បន្ថែម​ពី​នេះ ជំងឺ​មហារីក​ក៏​អាច​​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​សំឡេង​។ ពិត​ណាស់​ ជួន​កាល​ជំងឺ​ផ្ដាសាយ​ធម្មតា​ក៏​អាច​នាំ​ឲ្យ​សំឡេង​យើង​ស្អក​ដូច​គ្នា ប៉ុន្តែ​បើ​បញ្ហា​នេះ​បន្ត​រយៈពេល​យូរ វា​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ​៥. ស្រក​ទម្ងន់​ ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​យើង​សង្កេត​ឃើញ​ការ​ប្រែប្រួល​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក ពីព្រោះ​តែ​កោសិកា​មហារីក​ប្រើប្រាស់​​ថាមពល​​របស់​យើង​ […]


មហារីកសួត

អនុវត្តតិចនិកមួយចំនួននេះ ជួយការពារជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ជា​ប្រភេទ​មហារីកកើត​នៅ​ក្នុង​សួត​។ សួត​មាន​សរីរាង្គ​ចំនួន​ពីរ​នៅ​ក្នុង​ទ្រូង ដែល​មាន​នាទី​ស្រូប​យក​អុកស៊ីសែន​ពេល​យើង​ដកដង្ហើម​ចូល និង​បញ្ចេញ​កាបូនឌីអុកស៊ីត ពេល​យើង​ដក​ដង្ហើម​ចេញ​។ ជំងឺ​មហារីក​​សួត ជា​ប្រភេទ​ជំងឺ​បង្ក​ការ​ស្លាប់​ច្រើន​នៅ​លើ​ពិ​ភព​លោក​។ អ្នក​ជក់​បារី មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​មហារីក​សួត បើ​ទោះ​បីជា​ជំងឺ​នេះ​អាច​កើត​លើ​មនុស្សទូទៅ​​មិន​ជក់​បារី​ក៏​ដោយ​។ ហានិភ័យ​កើត​ជំងឺ​មហារីក​សួត​កើន​ឡើង​តាម​រយៈពេល និង​ចំនួន​បារី​ដែល​យើង​បានជក់។ បើសិន​ជា​យើង​ឈប់​ជក់​បារី យើង​អាច​នឹង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នេះ​បាន​ច្រើន​។ ខាងក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​ សម្រាប់​ការពារ​ជំងឺ​មហារីក​សួត៖ ១. ឈប់​ជក់​បារី​ ឈប់​ជក់​បារី​ឥឡូវនេះ ព្រោះ​ថា​ការ​ឈប់​ជក់​បារី កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សួត ទោះបី​ជា​យើង​បាន​ជក់រាប់​ឆ្នាំ​ហើយ​ក៏​ដោយ​។ ដើម្បី​ផ្ដាច់​បារី​បាន យើង​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​វិធី​ផ្ដាច់​បារី​ត្រឹម​ត្រូវ។ ២. កុំ​ជក់បារី បើ​សិន​ជា​គ្នា​យើង​មិន​ជក់បា​រីទេ កុំ​សាកល្បង​អី​។ បើ​យើង​មាន​កូន ឬ​បង​ប្អូន​ចង់​សាកល្បង​ជក់​បារី គួរ​តែ​ណែនាំ​ពួកគេ​កុំ​ឲ្យ​ធ្វើ​ដូច​នេះ និង​ប្រាប់ពី​ផល​ប៉ះពាល់​របស់​បារី​លើ​បញ្ហា​សុខ​ភាព ពិសេស​ហានិភ័យ​កើតជំងឺ​មហារីក​សួរ​។ ៣. ចៀស​វាង​ស្រូប​ផ្សែង​បារី បើ​សិន​ជា​យើង​ធ្វើ​ការ​ជាមួយ​អ្នក​ជក់​បារី គួរ​ណែនាំ​ពួកគាត់​ឲ្យ​ឈប់​ជក់​បារី ឬ​យ៉ាង​ហោច​ណាស់​ឲ្យ​ពួក​គាត់​ជក់​នៅ​កន្លែង​សម្រាប់​អ្នក​ជក់​បារី ឬ​ក្រៅ​អាគារ​។ យើង​ខ្លួន​ឯង ក៏​ដូចគ្នា គួរ​ចៀស​វាង​ទៅ ឬនៅ​កន្លែង​ណា​មាន​ផ្សេង​បារី ការ​ស្រូប​ផ្សេង​បារី ក៏​គ្រោះ​ថ្នាក់​មិន​ចាញ់​អ្នក​ជក់​បារី​ដែរ​។ ​៤. ដាក់​បន្លែ និង​ផ្លែឈើ​ក្នុង​របបអាហារ របប​អាហារ​សម្បូរ​ដោយ​បន្លែ និង​ផ្លែឈើ ជា​អាហារ​សុខភាព​។ បន្លែ និង​ផ្លែ​ឈើ​ជា​ប្រភព​នៃ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ល្អៗ​ផ្សេង​ទៀត​។ ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ ល្អ​ប្រសើរ​ជាង​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​វីតាមីន​ផង ព្រោះ​ថា​ថ្នាំ​ខ្លះ​អាច​បង្ក​គ្រោះ​ថ្នាក់​ទៅ​វិញ​។ នៅ​ក្នុង​ផ្លែ​ឈើ​មាន​សារធាតុ​ប្រឆាំង​នឹង​ជំងឺ​មហារីក និង​សារធាតុ​ខ្លះ​មាន​ប្រយោជន៍​ប្រឆាំង​ជំងឺ​មាហរីក​ជាក់​លាក់​ដូច​ជា​ជំងឺ​មហារីក​សួត​។ ឧទាហរណ៍​ដូច​ជា​ខ្ញី មាន​ផ្ទុក​សារធាតុ 6-shogaol ដែល​អាច​ជួយ​ការពារ​ការ​វិវដ្ដ​ជា​ជំងឺ​មហារីក​សួត និង​ក៏​ប្រហែល​ជា​អាច​ជួយ​បន្ថយ​ហានិភ័យ​ការ​រាលដាល​នៃ​កោសិកា​មហារីក​ដែល​កើត​មាន​ស្រាប់​ផង​ដែរ​។ ​​​៥. ហាត់​ប្រាណជា​ប្រចាំ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ប្រចាំ​ថ្ងៃ អាច​ជួ​យ​ឲ្យ​យើង​ស្រកគីឡូ […]


មហារីកសួត

ឈឺ​ខ្នង​អាច​ជា​សញ្ញា​ជំងឺ​មហារីក​សួត ​គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ​តែ​សួត​មាន​ចុង​សរសៃ​ប្រសាទ​តិចតួច ​ជំងឺ​មហារីក​សួត​ភាគ​ច្រើន​មិន​​មាន​ចេញ​រោគ​សញ្ញា​​រហូត​ដល់​ជំងឺ​នេះ​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​។​ ការ​ឈឺ​ចាប់​នៅ​ក ឬ​ខ្នង​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ជំងឺ​មហារីក​បាន​រាលដាល​ដល់​ឆ្អឹង​ខ្នង​។ ជាក់​ស្ដែង​ ជំងឺ​​មហារីក​សួត​សម្លាប់​មនុស្ស​ច្រើន​ជាង​​ជំងឺ​មហារីក​ពោះវៀន​ធំ​ សុដន់​ និង​មហារីក​ក្រពេញ​ប្រូស្តាត​​ទៅ​ទៀត​។ ជា​ទូទៅ​ វា​មិន​បង្ហាញ​រោគ​សញ្ញា​​ខុស​ប្រក្រតី​ទេ​ រហូត​ដល់​វា​រាលដាល​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​ ​ដោយ​សារ​តែ​សួត​មាន​ចុង​សរសៃ​ប្រសាទ​តិចតួច​ ដុំ​​សាច់​ធំ​លូតលាស់​យ៉ាង​ស្ងៀមស្ងាត់​ ដោយ​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ឡើយ​។ កត្តា​នេះ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​នៅ​ដំណាក់កាល​​ដំបូង​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​គ្នា​យើង​ទទួល​រង​ការ​ឈឺ​ខ្នង​​ខុស​ប្រក្រតី​ វា​ក៏​អាច​ជា​សញ្ញា​​ដែល​បង្ហាញ​ថា​ ជំងឺ​មហារីក​សួត​បាន​រាលដាល​ដល់​ឆ្អឹង​ខ្នង​។ អាការៈ​ឈឺ​ខ្នង​ និង​ជំងឺ​មហារីក​សួត​មាន​អ្វី​ទាក់ទង​គ្នា​? ​​​​នៅ​ពេល​ដែល​មហារីក​សួត​​រាលដាល​ដល់​ឆ្អឹង​ខ្នង​ វា​បង្កើត​បាន​ជា​សម្ពាធ​លើ​ឆ្អឹង​ខ្នង​ និង​ខួរ​ឆ្អឹង​ខ្នង​​ដែល​បណ្ដាល​ឲ្យ​ឈឺ​ចាប់​ត្រង់​ក ឬ ខ្នង​។​ ​ខ្នង​ និង​ក​របស់​យើង​អាច​មាន​អារម្មណ៍​ស្ពឹក​ ចុះ​ខ្សោយ​ និង​ចុក​រោយ​។​ ​អាការៈ​ឈឺ​ចាប់​នេះ​អាច​រាលដាល​ដល់​ដៃ​ គូទ​ ឬ ជើង​​​ផង​ដែរ​។ ប៉ុន្តែ​ មិន​មែន​រាល់​ការ​ឈឺ​ខ្នង​សុទ្ធ​តែ​បញ្ជាក់​ពី​ជំងឺ​មហារីក​សួត​នោះ​ទេ​។​ រាល់​​​ការ​រង​របួស​ឆ្អឹង​ខ្នង​ ឬ ការ​រលាក ក៏​​អាច​បណ្ដាល​ឲ្យ​ឈឺ​ខ្នង​ដូច​គ្នា​។​ ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​ឈឺ​ខ្នង​លើស​ពី​៣​សប្ដាហ៍​ឡើង​ទៅ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​ ​ប្រសិនបើ​​ការ​ឈឺ​ចាប់​នេះ​កើត​ឡើង​ដោយ​​យើង​មិន​បាន​បញ្ចេញ​សកម្មភាព​ណា​មួយ​ និង​កាន់​តែ​យ៉ាប់យ៉ឺន​ ខណៈ​ពេល​ដែល​យើង​គេង​ ដក​ដង្ហើម​វែង​ៗ​ ឬ​នៅ​ពេល​យប់​ វា​អាច​​ជា​សញ្ញា​​ដែល​បង្ហាញ​ពី​ជំងឺ​មហារីក​សួត​។ រួម​ជាមួយ​នឹង​​ការ​ឈឺ​ខ្នង​ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​សួត​ រួម​មាន​៖ ក្អក​​មិន​បាត់​ ហត់​ ឧស្សាហ៍​ឈឺ​ទ្រូង​ ស្រក​ទម្ងន់​ អស់​កម្លាំង​រ៉ាំរ៉ៃ​ ក្អក​ឈាម​ បាត់បង់​ចំណង់​អាហារ​។ មូលហេតុ​បង្ក​ជា​ជំងឺ​មហារីក​សួត​ ការ​ជក់​បារី​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​​ឲ្យ​កើត​ជំងឺ​មហារីក​សួត​។​ ពិត​ណាស់​ ប្រហែល​៨០% នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត​ គឺ​បណ្ដាល​មក​ពី​ការ​ជក់​បារី។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ជក់​បារី​ទាល់​តែ​សោះ​ ក៏​អាច​កើត​ជំងឺ​មហារីក​សួត​ដែរ​ ហើយ​វា​អាច​​មក​ពី​​ការ​ប៉ះពាល់​នឹង​រ៉ា​ដុន​  […]


មហារីកសួត

ឈឺ​ខ្នង​អាច​ជា​សញ្ញា​ជំងឺ​មហារីក​សួត ​គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ​តែ​សួត​មាន​ចុង​សរសៃ​ប្រសាទ​តិចតួច ​ជំងឺ​មហារីក​សួត​ភាគ​ច្រើន​មិន​​មាន​ចេញ​រោគ​សញ្ញា​​រហូត​ដល់​ជំងឺ​នេះ​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​។​ ការ​ឈឺ​ចាប់​នៅ​ក ឬ​ខ្នង​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ជំងឺ​មហារីក​បាន​រាលដាល​ដល់​ឆ្អឹង​ខ្នង​។ ជាក់​ស្ដែង​ ជំងឺ​​មហារីក​សួត​សម្លាប់​មនុស្ស​ច្រើន​ជាង​​ជំងឺ​មហារីក​ពោះវៀន​ធំ​ សុដន់​ និង​មហារីក​ក្រពេញ​ប្រូស្តាត​​ទៅ​ទៀត​។ ជា​ទូទៅ​ វា​មិន​បង្ហាញ​រោគ​សញ្ញា​​ខុស​ប្រក្រតី​ទេ​ រហូត​ដល់​វា​រាលដាល​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​ ​ដោយ​សារ​តែ​សួត​មាន​ចុង​សរសៃ​ប្រសាទ​តិចតួច​ ដុំ​​សាច់​ធំ​លូតលាស់​យ៉ាង​ស្ងៀមស្ងាត់​ ដោយ​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ឡើយ​។ កត្តា​នេះ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​នៅ​ដំណាក់កាល​​ដំបូង​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​គ្នា​យើង​ទទួល​រង​ការ​ឈឺ​ខ្នង​​ខុស​ប្រក្រតី​ វា​ក៏​អាច​ជា​សញ្ញា​​ដែល​បង្ហាញ​ថា​ ជំងឺ​មហារីក​សួត​បាន​រាលដាល​ដល់​ឆ្អឹង​ខ្នង​។ អាការៈ​ឈឺ​ខ្នង​ និង​ជំងឺ​មហារីក​សួត​មាន​អ្វី​ទាក់ទង​គ្នា​? ​​​​នៅ​ពេល​ដែល​មហារីក​សួត​​រាលដាល​ដល់​ឆ្អឹង​ខ្នង​ វា​បង្កើត​បាន​ជា​សម្ពាធ​លើ​ឆ្អឹង​ខ្នង​ និង​ខួរ​ឆ្អឹង​ខ្នង​​ដែល​បណ្ដាល​ឲ្យ​ឈឺ​ចាប់​ត្រង់​ក ឬ ខ្នង​។​ ​ខ្នង​ និង​ក​របស់​យើង​អាច​មាន​អារម្មណ៍​ស្ពឹក​ ចុះ​ខ្សោយ​ និង​ចុក​រោយ​។​ ​អាការៈ​ឈឺ​ចាប់​នេះ​អាច​រាលដាល​ដល់​ដៃ​ គូទ​ ឬ ជើង​​​ផង​ដែរ​។ ប៉ុន្តែ​ មិន​មែន​រាល់​ការ​ឈឺ​ខ្នង​សុទ្ធ​តែ​បញ្ជាក់​ពី​ជំងឺ​មហារីក​សួត​នោះ​ទេ​។​ រាល់​​​ការ​រង​របួស​ឆ្អឹង​ខ្នង​ ឬ ការ​រលាក ក៏​​អាច​បណ្ដាល​ឲ្យ​ឈឺ​ខ្នង​ដូច​គ្នា​។​ ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​ឈឺ​ខ្នង​លើស​ពី​៣​សប្ដាហ៍​ឡើង​ទៅ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​ ​ប្រសិនបើ​​ការ​ឈឺ​ចាប់​នេះ​កើត​ឡើង​ដោយ​​យើង​មិន​បាន​បញ្ចេញ​សកម្មភាព​ណា​មួយ​ និង​កាន់​តែ​យ៉ាប់យ៉ឺន​ ខណៈ​ពេល​ដែល​យើង​គេង​ ដក​ដង្ហើម​វែង​ៗ​ ឬ​នៅ​ពេល​យប់​ វា​អាច​​ជា​សញ្ញា​​ដែល​បង្ហាញ​ពី​ជំងឺ​មហារីក​សួត​។ រួម​ជាមួយ​នឹង​​ការ​ឈឺ​ខ្នង​ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​សួត​ រួម​មាន​៖ ក្អក​​មិន​បាត់​ ហត់​ ឧស្សាហ៍​ឈឺ​ទ្រូង​ ស្រក​ទម្ងន់​ អស់​កម្លាំង​រ៉ាំរ៉ៃ​ ក្អក​ឈាម​ បាត់បង់​ចំណង់​អាហារ​។ មូលហេតុ​បង្ក​ជា​ជំងឺ​មហារីក​សួត​ ការ​ជក់​បារី​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​​ឲ្យ​កើត​ជំងឺ​មហារីក​សួត​។​ ពិត​ណាស់​ ប្រហែល​៨០% នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត​ គឺ​បណ្ដាល​មក​ពី​ការ​ជក់​បារី។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ជក់​បារី​ទាល់​តែ​សោះ​ ក៏​អាច​កើត​ជំងឺ​មហារីក​សួត​ដែរ​ ហើយ​វា​អាច​​មក​ពី​​ការ​ប៉ះពាល់​នឹង​រ៉ា​ដុន​  […]


មហារីកសួត

​ពពួកអាហារ​ដែលអ្នកគួរញ៉ាំដើម្បីបន្ថយហានិភ័យ​ជំងឺ​មហារីក​​សួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​របប​អាហារ​សុខភាព​មិន​អាច​ព្យាបាល​​ជំងឺ​មហារីក​សួត​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​​ការវិវត្តនៃ​ជំងឺ​ ក៏​ដូចជា​​ជួយ​គ្រប់គ្រង​រោគ​សញ្ញា​ នៅ​ក្នុង​​ករណី​ដែល​យើង​មាន​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ យ៉ាង​ណា​មិញ​ គ្នា​យើង​គួរ​បញ្ចូល​អាហារ​ទាំង​នេះ​ ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ទទួល​បាន​​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ក៏​ដូចជា​​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​មហារីក​សួរតផង​ដែរ​។ ១. ផ្លែឈើ​ និង​បន្លែ​ចម្រុះ​ពណ៌​ ​​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ជួយ​ទ្រទ្រង់​​រាងកាយ​ក្នុង​ការ​​ប្រឆាំង ក៏​ដូចជា​​ជួយ​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​។​ ​​នៅ​ពេល​ដែល​យើង​មាន​ជំងឺ​មហារីក​សួត​ ការ​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់​ អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​រី​ឯ​ផ្លែឈើ​ និង​បន្លែ​ចម្រុះ​ពណ៌​ដូចជា​ប៉េងប៉ោះ ផ្លែបឺរី​ និង​ម្ទេស​ប្លោក​ មាន​ផ្ទុក​​អុកស៊ីតកម្ម​ខ្ពស់​ បើ​ប្រៀបធៀប​នឹង​បន្លែ​ និង​ផ្លែឈើ​ផ្សេង​ៗ​។ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សួត​​​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃអនឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ ២. គ្រាប់​ធញ្ញជាតិ​ ​​​​​ជាមួយ​គ្នា​នេះ​ដែរ​ គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ផ្ដល់​កាបូអ៊ីដ្រាត​ និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ រួម​ទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។​ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ ជំងឺ​បេះដូង​ និង​​អត្រា​មរណភាព​។ ​​​ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ទាំងមូល​ ​ដូចជា​ ស្រូវ​សាឡី​​ ហើយ​ជ្រើសរើស​​យក​បាយ​អង្ករសម្រូប​​ ជំនួស​ឲ្យ​បាយ​ស ទើប​ជា​ការ​ប្រសើរ​។​ ៣. ប្រភព​ប្រូតេអ៊ីន​មាន​ជីវជាតិ​ ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ អាច​ជួយ​ឲ្យ​ការ​ព្យាបាល​ជំងឺ​មហារីក​មួយ​ចំនួន​កាន់តែ​មាន​ប្រសិទ្ធភាព​​ទ្វេ​ដង​។ ប្រភព​ប្រូតេអ៊ីន​​ដែល​មាន​គុណភាព​ មាន​ដូចជា​ស៊ុត​សរីរាង្គ​ សាច់​ ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ និង​ទឹក​បន្លែ​ជាដើម​ ​អាច​ជួយ​បង្កើន​ម៉ាស់​សាច់ដុំ ដើម្បី​ការពារ​សាច់​ដុំ​​ពី​ការ​រួញ​ស្វិត ដែល​អាច​បណ្ដាល​ឲ្យ​​កើត​មាន​ជំងឺ​មហារីក​​សួត​។​ ម្យ៉ាង​វិញ​ទៀត​ ចូរ​កាត់​បន្ថយ​​ប្រូតេអ៊ីន​ខ្ពស់​នៅ​ក្នុង​ខ្លាញ់​ឆ្អែត​ ដូចជា​សាច់​ខ្លាញ់​ ​និង​សាច់​មាន់​ចៀន​ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ ដោយ​ជ្រើសរើស​យក​តែ​សាច់​ក្រហម​ដែល​គ្មាន​ខ្លាញ់​ […]


មហារីកសួត

អត់​ជក់​បារី អត់​កើត​ជំងឺ​មហារីក​សួត​មែនទេ?

មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា ការ​កើត​ជំងឺ​មហារីក​សួត គឺ​បណ្តាល​មក​ពី​ការ​ជក់​បារី​ច្រើន​លើស​លប់ ហើយ​ក៏​មាន​ការ​ស្រាវ​ជ្រាវ​បញ្ជាក់​ថា ជំងឺ​មហារីក​សួត​ ៩០% កើត​ឡើង​ដោយ​សារ​ការ​ជក់​បារី​ពិតមែន។ ចុះ​អ្នក​ដែល​មិន​ជក់​បារី​សោះ គ្មាន​ហានិភ័យ​ក្នុង​ការ​កើត​មាន​ជំងឺ​មហារីក​សួត​មែនទេ? លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា​ ជំនាញ​ផ្នែក​មហារីក​ និង​ឈាម​ បកស្រាយ​ថា អ្នក​ដែល​យល់​ឃើញ​ថា​មិន​ជក់​បារី​សោះ មិន​អាច​កើត​ជំងឺ​មហារីក​សួត​បាន គឺ​ខុស​ទាំងស្រុងហើយ។ ត្បិត​តែមកដល់សព្វថ្ងៃនេះ​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​ពី​ការ​កើត​ជំងឺ​មហារីក​សួត​ក៏​ពិត​មែន តែ​គេ​ដឹង​ថា​កត្តា​ជា​ច្រើន​ទៀត​អាច​រួម​ចំណែក​ក្នុង​ការ​កើត​ជា​ជំងឺ​មហារីក​សួត​នេះ ក្រៅ​ពី​ការ​ជក់​បារី​ ហើយ​កត្តា​ទាំង​នោះ​មាន​ដូច​ជា៖ ១. កត្តា​បំពុល​បរិយា​កាស ២. កត្តា​សារធាតុ​វិទ្យុសកម្ម​ខ្លះ ដែល​មាន​ជា​ធម្មជាតិ​ក្នុង​ដី ៣​. កត្តា​សារ​ធាតុ​គីមី​ពុល​ខ្លះ ដែល​យើង​ប្រើប្រាស់​ដោយ​មិន​ដឹង​ខ្លួន​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​កត្តា​ផ្សេង​ទៀត​រួម​មាន៖ ការ​ឆ្លង​វីរុស ការ​ឆ្លង​ពពួក​ផ្សិត ជំងឺ​របេង តួនាទី​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ ប្រព័ន្ធ​អង់​ដូគ្រីន​មិន​មាន​តុល្យភាព និង​កត្តា​តំណ​ពូជ។ល។ ចំណែក​កត្តា​ហានិភ័យ ដែល​អាច​បង្ក​ជា​ជំងឺ​មហារីក​សួតរួមមាន៖ -​ អ្នក​ជក់បារី បង្កើន​ហានិភយ័ កើត​មហារីក​សួត ២០​ដង ច្រើន​ជាង​អ្នក​មិន​ជក់​បារី – អ្នក​មិន​ជក់​បារី បុ៉ន្តែទទួល​ផ្សែង​បារី​ពី​អ្នក​ដទៃ – ឧស្ម័ន វិទ្យុ​សកម្ម រ៉ាដុង ដែល​មាន​ក្នុង​ដី ជា​លក្ខណៈ​ធម្មជាតិ – សារ​ធាតុ អា​បេ​ស្តុស មាន​ក្នុង ភី​ប្រូ​សុី​ម៉ង់ ឬ ម្នាងសិលា… – កត្តា​ហ្សែន – អ្នក​ដែល​ធ្លាប់​ព្យាបាល​ដោយ​កាំរស្មី​លើ​ទ្រូង – […]


មហារីកសួត

Lung Cancer (ជំងឺមហារីកសួត)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺមហារីក​សួត? ពេល​កោសិកា​សាច់​សួត​កើន​លើស​ប្រក្រតី មិន​អាច​គ្រប់​គ្រង​បាន ​បង្កើតទៅ​ជា​ដុំសាច់​នៅ​ក្នុង​សួត​ នេះ​ហៅ​ថា​មហារីក​សួត។ មហារីកសួត មាន​ច្រើន​ប្រភេទ ​ប៉ុន្តែ​អត្ថបទ​នេះ​លើក​យកតែ ២ ​ប្រភេទ​សំខាន់ៗ​ឧស្សាហ៍​ជួប​ប្រទះ​ មក​បក​ស្រាយ​មាន៖ – មហារីក​សួត​កោសិកា​ទំហំ​តូច៖ មាន​ន័យ​ថា រូបរាង​នៃ​ដុំ​មហារីក​នៅ​មាន​សភាព​តូច ក្រោម​មីក្រូទស្សន៍។ ទោះ​ជា​មហារីក​សួត​ប្រភេទ​នេះ​កម្រ​ជួប​ប្រទះ ប៉ុន្តែ​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង អាច​រាលដាល​លឿន​ខ្លាំង​ជាង​មហារីកសួត​ដទៃ​ទៀត។ – មហារីក​សួត​កោសិកា​ទំហំ​ធំ៖ គឺផ្អែក​លើ​ទំហំ​ដុំសាច់​ធំ​នៅ​ក្រោម​មីក្រូទស្សន៍ ខណៈ​អត្រា​កើត​មហារីក​ប្រភេទ​នេះ មាន​ច្រើន​ជាង​គេ ​ប៉ុន្តែ​ល្បឿន​រីក​រាល​ដាល បែរ​ជា​យឺត​ជាង​មហារីក​ដទៃ។ យ៉ាងណា​នៅ​មាន​ប្រភេទ​មហារីក​សួត​កោសិកា​ទំហំ​តូច​ដទៃ​ទៀត អាច​កើត​មាន ​ដូចជា ​មហារីក​សួត​កោសិកា​រូបរាង​ចម្លែក ដុំ​មហារីក​ជាលិកា​ក្រពេញ​​ មហារីក​ជាលិកា​ក្រពេញ​ទឹក​មាត់ និង​មហារីក​ជាលិកា​ក្រពេញ​ផ្សេង​ទៀត។ ២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? យោង​តាម​អង្គ​ការ​សុខភាព​ពិភព​លោក​ មហារីក​សួត ស្ថិត​ក្នុង​ចំណោម​ប្រភេទ​ជំងឺ​សម្លាប់​មនុស្ស​​ច្រើន​ជាង​គេ​កាល​ពី​ឆ្នាំ ២០១២ ដោយ​ឆក​យក់​ជីវិត​មនុស្ស​ដល់​ទៅ​ជាង ១,៥៩​ លាន​នាក់ ហើយ​តួលេខ​នេះ​រំពឹង​អាច​កើន​ឡើង​ជា​បន្ត​បន្ទាប់ ​និង​ប៉ះពាល់​​លើ​គ្រប់​វ័យ​តែ​ម្ដង។​ លើស​ពី​នេះ ពិការភាព​ដោយ​សារ​មហារីក​សួត​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​សម្រាប់​អ្នក​ជំងឺ​ទៀត​ផង។ យ៉ាង​ណា យើង​អាច​គ្រប់​គ្រង​ស្ថាន​ភាពជំងឺ​បាន​ប្រសិន​បើ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យាបាល​ទាន់​ពេល​វេលា។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? ទោះ​មហារីក​សួត​ក៏​ពិត​មែន ​ប៉ុន្តែ​រោគ​សញ្ញា​មិន​មែន​បង្ក​ការ​ឈឺចាប់​លើ​សួត​មួយ​មុខ​ទេ ​អាច​មាន​លើ​រាងកាយ​ច្រើន​កន្លែង ​ព្រោះ​កោសិកា​មហារីក​អាច​រាល​ដាល​ទៅ​កន្លែង​ផ្សេង។ ម្យ៉ាង​ទៀត ​រោគសញ្ញា​លេចចេញ គឺ​ទៅ​តាម​ស្ថាន​ភាព​​ជំងឺ ខ្លះ​គ្រាន់​តែ​អស់​កម្លាំង ​តែ​អ្នក​ខ្លះ​វិញ​អាច​មាន​សញ្ញា​ដូចជា៖ – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ