backup og meta

ទាំងនេះជាអាការៈ និងរោគសញ្ញាមហារីកស្បែក មិនគួរមើលរំលង

ទាំងនេះជាអាការៈ និងរោគសញ្ញាមហារីកស្បែក មិនគួរមើលរំលង

ការប្រែប្រួលស្បែក គឺជាសញ្ញាទូទៅបំផុតនៃអាការៈ និងរោគសញ្ញាមហារីកស្បែក។ តើការប្រែប្រួល​ស្បែក​បែបណាខ្លះដែលអាចជាអាការៈ និងរោគសញ្ញាមហារីកស្បែក?

មហារីកស្បែកចែកចេញជា ៣ ប្រភេទធំៗគឺ មហារីកស្បែកប្រភេទ melanoma, មហារីក​កោសិកា​ស្រទាប់ក្រោមស្បែក (Basal cell carcinoma) និងមហារីក​កោសិកាស្កាមុស (Squamous cell carcinoma)។

អាការៈនិងរោគសញ្ញាមហារីកស្បែកមានដូចជា៖

១. ឈាមក្រោយកោរពុកចង្កា

វេជ្ជបណ្ឌិត Haimovic បានលើកឡើងថា ប្រសិនបើឧស្សាហ៍ឈាម​នៅកន្លែង​​ដដែរ បន្ទាប់​ពី​កោរពុកចង្កា​អាច​បណ្តាល​មក​ពី​មហារីក​កោសិកាស្រទាប់ក្រោមស្បែក ឬមហារីក​កោសិការំញ័រ​ ព្រោះ​មហារីកស្បែកទាំង ២ ប្រភេទ​នេះអាច​ធ្វើឱ្យស្បែកផុយ និងងាយដាច់រហែក។

២. ដុំពកភ្លឺៗ

ការមានដុំពកភ្លឺៗដែលមានពណ៌ផ្កាឈូក ក្រហម ស ពណ៌ទង់់ដែង ខ្មៅ ឬត្នោត ហើយមើល​ទៅ​ដូចជាប្រជ្រុយ។

៣. ចំណុចៗដូចស្លាកស្នាម

អុជៗ​ដូចស្លាកស្នាមដែលមានសភាពរលោង ហើយមានពណ៌ស ឬពណ៌​លឿង​​អាចជា​សញ្ញា​មហារីក​កោសិកាស្រទាប់ក្រោមស្បែក។

៤. ឆ្នូតក្រម៉ៅលើក្រចក

វេជ្ជបណ្ឌិត Steven Wang ជំនាញខាងសើស្បែក និងជាស្ថាបនិករបស់មជ្ឈមណ្ឌលថែរក្សាស្បែក Dr. Wang Herbal Skincare បានលើកឡើងថា ប្រសិនបើយើងសម្គាល់​ឃើញមានឆ្នូត​បញ្ឈរ​ពណ៌​ក្រម៉ៅនៅលើក្រចកដៃ ឬក្រចកជើង ហើយប្រសិនបើវាមានពណ៌ត្នោត និងពណ៌ខ្មៅ ឬមានទទឹង​ធំ​ជាង ៣ មិល្លីម៉ែត្រ វាអាចជាសញ្ញានៃមហារីកស្បែក។

ឆ្នូតក្រម៉ៅលើក្រចក

៥. បន្ទះក្រហមគ្រើមៗលើស្បែក

ការឡើងបន្ទះក្រហមដែលរមាស់ ឬមិនរមាស់លើស្បែកដែលមិនជាសះ​ក្នុងរយៈ​​​ពេលពីរទៅបី​សប្តាហ៍​អាចជាសញ្ញា​មហារីក​កោសិកាស្កាមុស។ ជារឿយៗយើងងាយច្រឡំថាកើតត្រអក

[embed-health-tool-heart-rate]

៦. ប្រជ្រុយខុសធម្មតា

ប្រជ្រុយដែលមានគែមរដិបរដុប មានពណ៌ចំរុះរហូត ៣ ទៅ ៤ពណ៌ ឬមានអង្កត់ផ្ចិតធំជាង ៦មិល្លីម៉ែត្រ ឬប្រជុយដែលរីកធំ ប្តូររូបរាង ឬទំហំ ឬមានចេញ​ឈាម​ដោយឯកឯង​អាចជាសញ្ញា​នៃ​មហារីកស្បែកប្រភេទ melanoma។

ប្រសិនបើយើងសង្កេតឃើញមានរោគសញ្ញា​ដូចបានរៀបរាប់ខាងលើ ឬមានការប្រែប្រួល​លើស្បែកដែលគួរឱ្យបារម្ភ ​ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ​សើស្បែកជាបន្ទាន់ ព្រោះការប្រទះ​ឃើញ​ឆាប់មានឱកាសក្នុងការព្យាបាលជាសះស្បើយខ្ពស់។ ដើម្បីកាត់បន្ថយហានិភ័យ​កើតមហារីក​ស្បែក យើងត្រូវ​ចៀសវាង ឬកាត់បន្ថយការប៉ះកាំរស្មីយូវីពីព្រះអាទិត្យ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Signs of Skin Cancer That Aren’t a New Mole, According to a Dermatologist
https://www.prevention.com/health/g20508591/skin-cancer-signs-that-arent-moles/

What Are the Symptoms of Skin Cancer?
https://www.cdc.gov/cancer/skin/basic_info/symptoms.htm

Early Cancer Warning Signs: 5 Symptoms You Shouldn’t Ignore
https://www.hopkinsmedicine.org/health/wellness-and-prevention/early-cancer-warning-signs-5-symptoms-you-shouldnt-ignore

10 Signs of Skin Cancer You Shouldn’t Ignore
https://www.self.com/story/10-signs-of-skin-cancer-you-shouldnt-ignore

Skin cancer
https://www.mayoclinic.org/diseases-conditions/skin-cancer/symptoms-causes/syc-20377605

12 Silent Signs of Skin Cancer You’re Probably Ignoring
https://www.thehealthy.com/cancer/skin-cancer/silent-signs-of-skin-cancer-you-shouldnt-ignore/

កំណែ​ប្រែបច្ចុប្បន្ន

21/10/2024

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

កម្ដៅព្រះអាទិត្យ បង្កជាជំងឺមហារីកស្បែកបែបណា?​

មនុស្សសម្បុរខ្មៅ មិនប្រឈមនឹងជំងឺមហារីកស្បែក?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 21

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម