ដំណេក

ចំណេះដឹងទូទៅ

ដំណេក

ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

បន្ទាប់ពីម៉ោងបាយថ្ងៃត្រង់ហើយស្រាប់តែមានមានអារម្មណ៍ថា ងងុយគេង ទន់ភ្នែក អស់កម្លាំង ដែលនេះស្ទើរតែក្លាយជាទម្លាប់ប្រចាំថ្ងៃទៅហើយ។ មកទល់ពេលនេះក៏មិនទាន់មានការសិក្សាណាអាចស្រាយបង្ហាញពីមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែយើងអាចដោះស្រាយទម្លាប់នេះបានដោយសាកល្បងអនុវត្ដវិធីមួយ​ចំនួន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ធ្វើសម្មភាពរាងកាយ បន្ទាប់ពីញ៉ាំបាយហើយ មានអារម្មណ៍ថាងងុយគេង យើងអាចធ្វើសកម្មភាពផ្សេងៗបានដូចជា ការដើរទៅនេះទៅនោះ ឬការនិយាយលេងជាមួយមិត្ដភក្ដិជាដើម។ ការធ្វើសកម្មភាពរាងកាយ ជួយឲ្យសាច់ដុំធ្វើចលនាប្រើប្រាស់ថាមពល និងចរន្ដឈាមដំណើរការស្រួល ដូច្នេះយើងអាចចំណាយពេល យ៉ាងហោចបានចន្លោះពី ៥ ទៅ ១០នាទី បន្ទាប់ពីញ៉ាំអាហារគឺគ្រប់គ្រាន់ហើយ។ ២.ញ៉ាំចំណីចំណុក ញ៉ាំចំណីចំណុកបន្ដិចបន្ដួច ប៉ុន្ដែច្រើនដងអាចជួយបន្លប់អារម្មណ៍យើងមិនឲ្យងងុយគេងបាន។ ពិសេសពពួកផ្លែឈើសម្បូរវីតាមីន C, B, A, ប៉ូតាស្យូម ដែលជំនួយដល់ស្មារតី និង ខួរក្បាល។ ៣.ផឹកទឹកឲ្យបានគ្រប់គ្រាន់ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺជួយទៅដល់ការបំពេញជាតិទឹកក្នុងរាងកាយ មិនតែប៉ុណ្ណោះ ក៏ជាចំណែកមួយជួយបង្កើនថាមពលផងដែរ។ ការសិក្សាបានបង្ហាញថា រាងកាយបាត់បង់ជាតិទឹក ១% អាចធ្វើឲ្យថាមពលយើងចុះខ្សោយដល់ទៅ ១០%។ ៤.ញ៉ាំតែ ឬកាហ្វេ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែ ឬ កាហ្វេទោះមានបរិមាណតិច ក៏អាចជួយកាត់បន្ថយអាការៈ​ងងុយគេងបានដែរ។ ដូច្នេះយើងអាចអនុវត្ដវិធីនេះបាន ត្រឹមកាហ្វេ ឬតែមួយពែង អាចជួយដាស់ស្មារតីឲ្យរឹងមាំ ប៉ុន្ដែត្រូវប្រយ័ត្នប្រយែង ពេលឆុងកាហ្វេ ឬតែ គួរកាត់បន្ថយការបន្ថែមស្ករ ព្រោះស្ករច្រើនអាចធ្វើឲ្យយើងមានអារម្មណ៍ងងុយគេងវិញ។ ៥.មើលវីដេអូ […]

អត្ថបទផ្សេងទៀតពី ដំណេក

ដំណេកស្កប់ស្កល់

ស្វែងរក ដំណេក

ដំណេកស្កប់ស្កល់

តិចនិកចំណាយពេលតិច តែអាចជួយឲ្យគេងលក់ស្កប់ស្កល់

តើអាចទៅរួចដែរឬទេ ដែលត្រូវកាត់បន្ថយការគេងពី៧ ឬ ៨ ម៉ោងក្នុងមួយយប់មកនៅសល់ត្រឹមតែ៤ម៉ោងនោះ ហើយអាចធ្វើឲ្យយើង​ភ្ញាក់ពីគេងមានកម្លាំងឡើងវិញ និងអារម្មណ៍ស្រស់ស្រាយ? ចម្លើយ គឺ ពិតជាអាច ប៉ុន្ដែមិនបានទាំងស្រុងនោះទេ ហើយក៏មិនញឹកញាប់នោះដែរ ព្រោះអាស្រ័យទៅលើលក្ខខណ្ឌសុខភាព និងវ័យ របស់បុគ្គល​ម្នាក់ៗ​។ គ្នា​យើង​អាច​មកសាកល្បងវិធីទាំងនេះ ប្រហែល​អាច​ជួយ​បាន​មួយ​គ្រាៗ ដោយសារ​ភាពរវល់ច្រើន ហើយ ប៉ះពាល់ដល់ពេលវេលាគេងម្ដងកាល។ ១. ហាត់ប្រាណបន្ដិចបន្ដួច ការហាត់ប្រាណតិចតួច ពី ៥នាទី ទៅ ១០នាទី ជួយ​ដល់សុខភាពផ្នែកខាងក្នុងនៃរាងការ ជួយដល់សរសៃឈាមបេះដូង ​ដង្ហើម និង ប្រព័ន្ធឈាមក្នុង​ខួរក្បាល ឲ្យ​មានដំណើការធម្មតា និងមានរំញោចខ្ពស់។ ក្នុងដំណាក់​កាលនេះ បើធ្វើលំហាត់ប្រាណច្រើន អាចមានភាពប៉ះពាល់ដល់ការគេងអ្នកវិញទេ ព្រោះធ្វើ​ឲ្យ​យើង​អស់កម្លាំងខ្លាំង ដែល​ត្រូវ​ចំណាយ​ពេល​កាន់​តែ​យូរ​ដើម្បី​គេង​ទៅវិញ​។ គណនារង្វាស់ចង្វាក់បេះដូង គណនា BMI ២.កុំប្រើឧបករណ៍​អេឡិចត្រូវនិកមុនពេល​គេង  យើង​គួរ​ឈប់​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក​ឲ្យ​បានមួយម៉ោង មុនពេលចូលគេង ពន្លឺ​អាច​រំខាន និងប៉ះពាល់ដល់ចង្វាក់ទំលាប់នៃការគេង និងសមត្ថភាពផលិត អ័រម៉ូនម៉េឡាតូនីន(melatonin) នៅក្នុងខួរក្បាល។ ពិសេសទៀត ត្រូវបិទឧបករណ៍ដែលអាចបង្ករជាសំឡេង នៅក្នុងបន្ទប់អ្នកឲ្យអស់ ជៀសវាង ការរំខានពេលកំពុងតែគេង។ ៣.បន្ទប់គេងត្រូវតែងងឹត ក្នុង​បន្ទប់​គេង​យើង​ត្រូវបិទភ្លើង​ឲ្យ​ងងឹត​​ មិនត្រូវមានពន្លឺនោះទេ ព្រោះពន្លឺ​អាចប៉ះពាល់ដល់​អ័រម៉ូន​ម៉េឡាតូនីន នៅក្នុងខួរក្បាល ដែលមានទំនាក់ទំនងខ្លាំងទៅនឹងប្រព័ន្ទគ្រប់គ្រងវដ្ដនៃការដំណើការគេងប្រចាំថ្ងៃ។ ៤.កាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន គ្នា​យើង​អាច​ដឹងហើយថា សារធាតុកាហ្វេអ៊ីនពិតជាមានសមត្ថភាពអាចជួយឲ្យមានអារម្មណ៍ស្វាង មិនងងុយគេង ហើយអាច […]


ដំណេកស្កប់ស្កល់

គិតច្រើនពិបាកគេង សាកល្បងសម្រួលខួរក្បាលតាមវិធីងាយៗប៉ុន្មាននេះ

ចំពោះ​គ្នា​យើង​មួយ​ចំនួន ពេល​យប់​ដែល​ចង់​គេង​សម្រាក​ឲ្យ​បាន​ស្រួល​ខ្លួន បែរ​ក្លាយ​ជា​ពេល​ខួរក្បាល​ចាប់​ផ្ដើម​គិត​វែង​ឆ្ងាយ​ដល់​ណា​ដល់​ណី ទប់​មិន​ចង់​ជាប់។ ការ​គិត​ច្រើន​បែប​នេះ បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​គេង​មិន​លក់ ឈឺ​ក្បាល និង​មាន​អារម្មណ៍​ថា ល្ហិតល្ហៃ​ក្នុង​ខ្លួន​ថែម​ទៀត។ ហេតុ​អ្វី​បាន​យើង​គិត​ច្រើន​​នៅ​ពេល​យប់? ការ​គិត​ច្រើន​នៅ​ពេលយប់ ភាគ​ច្រើន​បណ្ដាល​មក​ពី​ដំណើរការ​ខួរក្បាល​រម្លឹក​ដល់​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ពេល​ថ្ងៃ ឬ​រម្លឹកដល់​ហេតុការណ៍​ណា​មួយ​កើត​ឡើង​ក្នុង​ជីវិត​ដែល​យើង​មិន​អាច​បំភ្លេច​បាន។ ម៉្យាង​វិញ​ទៀត នៅ​ពេល​ថ្ងៃ យើង​មមាញឹក​នឹង​ការងារ ហេតុ​នេះ​ហើយ ខួរក្បាល​មិន​សូវ​មាន​ពេល​ទំនេរ​គិត​ដល់​ហេតុការណ៍​អស់នោះ។ ការ​គេង​មិន​លក់ ដោយសារ​គិត​ច្រើន ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត​យើង​ដែរ​ដូច​ជា ជំងឺ ថប់​បារម្ភ​ជា​ដើម។ តិចនិក​សាមញ្ញ​បញ្ឈប់​ការ​គិត​ច្រើន ងាយ​គេង​ពេល​យប់ ១. ឈប់​ប្រើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ ការ​ប្រើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​មុន​ពេល​ចូល​គេង អាច​បង្កើន​កម្រិត​ថប់បារម្ភ និង​ស្ត្រេស ពិសេស​ពេល​ដែល​យើង​បាន​អាន មើល​រឿង ឬ​ព័ត៌មាន​រន្ធត់​ធ្វើ​ឲ្យ​យើង​បារម្ភ ខ្លាច​លើស​ដើម។ លើស​ពី​នេះ ពន្លឺ​របស់​គ្រឿង​អេឡិចត្រូនិក​ទាំងនេះ ប៉ះពាល់​ទៅ​ដល់​ផលិតកម្ម​ melatonin ​នៅ​ក្នុង​រាងកាយ បណ្ដាល​ឲ្យ​យើង​ពិបាក​គេង​លក់។ ២. បន្លប់​ខ្លួន​ឯង បន្ទាប់​ពី​ទុក​គ្រឿង​អេឡិចត្រូនិក​អស់​នោះ​ចោល​ហើយ យើង​អាច​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​ទៀត ដើម្បី​បន្លប់​ខ្លួន​ឯង​ឲ្យ​ឆាប់​ងងុយ​គេង។ យើង​អាច​បែរ​ទៅ​អាន​សៀវភៅ​ប្រលោមលោក សៀវភៅ​ត្លុក ឬ​អង្គុយ​សរសេរ​កំណត់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ថ្ងៃ​ក៏​បាន។ ការ​ធ្វើ​សកម្មភាព​បែប​នេះ​អាច​ជួយ​បន្លប់​ខួរក្បាល​យើង​មិន​ឲ្យ​គិត​ច្រើន ជួយ​ឲ្យ​យើង​គេង​បាន​លក់​ស្រួល។ ៣. ដុត​ប្រេង​ក្រអូប ការ​ដុត​ប្រេង​ក្រអូប​នៅ​ក្នុង​បន្ទប់ ជួយ​សម្រួល​អារម្មណ៍​របស់​យើង​បាន និង​បង្កើត​បរិយាកាស​ស្ងប់ស្ងាត់​ធូរ​ស្រាល ពិសេស​ប្រេង​ក្រអូប​ក្លិន​ផ្កា Lavender។ ប៉ុន្តែ ត្រូវ​ប្រយ័ត្ន​នៅ​ពេល​ប្រើ​ប្រេង​ក្រអូប ព្រោះ​វា​អាច​បង្ក​ឲ្យ​អាលែកហ្ស៊ីបាន។ ៤. ដក​ដង្ហើម​វែងៗ ការ​ដក​ដង្ហើម​វែងៗ ដើរ​តួ​ជា​តិចនិក​បន្លប់​អារម្មណ៍​ដ៏​មាន​ប្រសិទ្ធភាព […]


បញ្ហាគេងមិនលក់

មូលហេតុ ៤ នេះ អាចជាដើមចមបណ្ដាលឲ្យគេងមិនលក់ញឹកញាប់

គេង​មិន​លក់ ជា​ស្ថានភាព​​ពិបាក​គេង បើ​ទោះ​ជា​​យើង​មាន​ពេល​សម្រាប់​គេង​គ្រប់​គ្រាន់​ក៏​ដោយ។ ការ​គេង​មិន​លក់ អាច​ជា​ការ​គេង​ក្រ​លក់ គេង​ភ្ញាក់​ច្រើន​ដង ឬ​ការ​ឆាប់​ភ្ញាក់ ហើយ​គេង​ទៅ​វិញ​មិន​លក់​ជាដើម ហើយ​ការ​គេង​មិន​លក់​បែបនេះ​ផ្ដល់​ផល​ប៉ះពាល់​ច្រើន​ដល់​សុខភាព និង​ខួរក្បាល​យើង​ដែរ។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​យើង​ទទួល​បាន បើ​គេង​មិន​បាន​គ្រប់​គ្រាន់​មាន​ដូច​ជា ងងុយ​គេង​នៅ​ពេល​ថ្ងៃ អស់​កម្លាំង ការ​ចងចាំ​ថយ​ចុះ អន្ទះអន្ទែង ងាយ​មាន​គ្រោះ​ថ្នាក់ និង​ខួរក្បាល​ដំណើរ​ការ​មិន​សូវ​ល្អ​ជាដើម។ មូល​ហេតុ​បណ្ដាល​ឲ្យ​គេង​មិន​លក់​ញឹកញាប់ ការ​គេង​មិន​លក់​អាច​បណ្ដាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង​រួម​មាន៖ មូល​ហេតុ​ផ្លូវ​កាយ៖ ក្រពះ​មិន​រំលាយ​អាហារ ការ​ឈឺ​ចាប់​លើ​រាងកាយ ជំងឺ​បេះដូង ជំងឺ​ហឺត រលាក​ឆ្អឹង​ប្រហោង​មុខ​ជាដើម។ មូល​ហេតុ​ផ្លូវ​ចិត្ត៖ មាន​អារម្មណ៍​តានតឹង ព្រួយ​បារម្ភ​ច្រើន មាន​អារម្មណ៍​ជ្រួល​ច្របល់ ខឹង​សម្បារ មាន​អារម្មណ៍​សោកសៅ។ មូល​ហេតុ​ជុំ​វិញ​របៀប​រស់​នៅ៖ ផឹក​កាហ្វេ ឬ​តែ​ច្រើន​ពេក ផឹក​ស្រា​នៅ​ពេល​យប់រំខានដល់ដំណេក ញ៉ាំ​អាហារ​ច្រើន​ពេក​មុន​ចូល​គេង ជក់​បារី​ច្រើន ធ្វើ​ការ​ខ្លាំង​មុន​ចូល​គេង មិន​សូវ​បាន​ហាត់​ប្រាណ គេង​ថ្ងៃ​ច្រើន គេង​មិន​ទៀង​ពេល។ មូល​ហេតុ​ទាក់ទង​នឹង​បរិស្ថាន៖ កន្លែង​គេង​មាន​សំឡេង​រំខាន បរិយាកាស​អាប់​អួរ កន្លែង​គេង​មាន​ពន្លឺ​ខ្លាំង​ពេក។ គេង​មិន​លក់​ញឹក​ញាប់​គួរ​ដោះ​ស្រាយ​បែប​ណា? តាម​ពិត​ទៅ បញ្ហា​គេង​មិន​លក់​ស្ទើរ​តែ​កើត​ឡើង​លើ​គ្នា​យើង​គ្រប់​រូប​ទៅ​ហើយ បើ​វា​កើត​ឡើង​ម្ដង​ម្កាល វា​មិន​មែន​ជា​បញ្ហា​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ពេក​ទេ។ ផ្ទុយ​ទៅ​វិញ ការ​គេង​មិន​លក់​ញឹកញាប់ និង​ក្នុង​រយៈ​ពេល​យូរ​ទាមទារ​ឲ្យ​មាន​ការ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ។ ម៉្យាង​វិញ​ទៀត ការ​ប្រើ​ថ្នាំ​ងងុយ​គេង​ដោយ​ចិត្ត​ឯង ក៏​មិន​មែន​ជា​ជម្រើស​ល្អ​ដែរ។


បញ្ហាដំណេកផ្សេងទៀត

មូលហេតុ​ទាំង​៦​ ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ពី​គេង​​ទាំង​កណ្ដាល​យប់​

នៅ​ពេល​​យើង​​ភ្ញាក់​​ពី​គេង​ទាំង​កណ្ដាល​យប់ យើង​ច្បាស់​ជា​មាន​អារម្មណ៍​ឈឺក្បាល​ ឬ​គេង​មិន​បាន​ស្កប់ស្កល់​​នៅ​ពេល​ព្រឹក​មិន​ខាន​ បើ​ទោះ​បី​ជា​យើង​គេង​បាន​៧​ ទៅ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក៏​ពិត​មែន។​ ​តាម​ការ​សិក្សា​ ដែល​ធ្វើ​ឡើង​ដោយ​ទស្សនាវដ្ដី Sleep Medicine ទៅ​លើ​​អ្នក​ចូលរួម​​ចំនួន​៨០០០​នាក់​ បាន​បង្ហាញ​ថា​ មាន​មនុស្ស​ច្រើន​ជាង​៤០%​ កំពុង​តែ​ប្រឈម​ទៅ​នឹង​ការ​ភ្ញាក់​​​ដឹង​ខ្លួន​​នៅ​​កណ្ដាល​យប់។​ ​​យ៉ាងណា​មិញ​ ដើម្បី​កែខៃ​ទម្លាប់​គេង​ដ៏​រំខាន​​មួយ​នេះ​​ យើង​ចាំបាច់​​ត្រូវ​​ដឹង​អំពី​មូលហេតុ​​បង្ក​ជាមុន​សិន​ ដើម្បី​ចៀសវាង​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នៅ​ពេល​ក្រោយ​។ ១. បរិយាកាស​បន្ទប់គេង ​ពិត​ណាស់​ ការ​ផ្លាស់ប្ដូរ​សីតុណ្ហភាព​ញឹកញាប់​ពេក​នៅ​ពេល​យប់​ អាច​បង្ក​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​គេង​របស់​យើង​។​ កត្តា​ដទៃ​ទៀត​​ ដូចជា​គ្រែ​គេង​ សំឡេង​រំខាន​ ​ពន្លឺ​ភ្លឺ​ពេក​ ឬ​មូស​ជាដើម​ ក៏​អាច​​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ទាំង​កណ្ដាលយប់​​​ផង​ដែរ។​ ដូចនេះ​ យើង​អាច​ប្រើ​របាំង​​បិទ​​ភ្នែក​ ឬ​ឧបករណ៍​ទប់​សំឡេង​​រំខាន​​ ​​ដើម្បី​​ទទួល​បាន​ដំណេក​ស្កប់ស្កល់​ពេញ​មួយ​យប់​។ ២. ទម្លាប់​មិន​ល្អ​​ក្នុង​ការ​គេង​ ប្រសិនបើ​​យើង​ចង់​គេង​លក់​​​ស្រួល​ ដោយ​មិន​ចាំបាច់​ភ្ញាក់​ទាំង​យប់​ យើង​ចាំបាច់​ត្រូវ​រក្សា​ទម្លាប់​ល្អ​នៅ​ពេល​គេង ដោយ​ចៀសវាង​​ការ​គេង​នៅ​ពេល​រសៀល​ ឬ​ការ​ធ្វើការ​រហូត​ដល់​យប់​ជ្រៅ​ ក៏​ដូចជា​ការ​ប្ដូរ​វេន​ការងារ​​ជាដើម​។ លើស​ពី​នេះ​ ការ​ញ៉ាំ​តែ​ ឬ​កាហ្វេ​ ក៏​ដូចជា​ទឹក​ច្រើន​ពេក​​ ក៏​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​​របស់​យើង​ពេញ​នៅ​ពេល​យប់​ជ្រៅ​ ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ចូល​បន្ទប់​ទឹក​ញឹកញាប់​។​ ៣. លក្ខខណ្ឌ​វេជ្ជសាស្ត្រ ​​ជា​ទូទៅ​​ ​​មាន​លក្ខខ័ណ្ឌ​វេជ្ជសាស្ត្រ​ជាច្រើន​ ​ដែល​បណ្ដាល​ឲ្យ​ភ្ញាក់​ពី​គេង​ទាំង​យប់​ ​ដូចជា​បញ្ហា​គេងបាត់​​ដង្ហើម​​ (Obstructive Sleep Apnoea) បញ្ហា​បេះដូង​ ឬ​សួត​ ​កត្តា​សរសៃ​ប្រសាទ​ ការ​ឈឺចាប់​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ជាដើម​។​ […]


ដំណេកស្កប់ស្កល់

ផឹកទឹកដោះគោមួយកែវមុនចូលគេង ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព(វីដេអូ)

ទឹកដោះគោស្រស់​​គឺ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដោយសារ​ទឹកដោះគោ​ស្រស់សម្បូរ​ដោយ​វីតាមីន និង​ជាតិរ៉ែ​។ អ្នក​ជំនាញ​ជឿ​ថា​ការ​ផឹក​ទឹកដោះគោស្រស់​មុន​ចូល​គេង​អាច​ជួយ​បន្ធូរ​អារម្មណ៍ និង​គេង​លក់​ស្រួល​ជាង​មុន​បន្ទាប់ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ យកល្អ​យើង​គួរ​ផឹក​ទឹកដោះគោ​មុន​ចូល​គេង​៣​ម៉ោង និង​កុំ​ផឹក​ទឹកដោះគោ​ច្រើន​មុន​ចូល​គេង​ព្រោះ​អាច​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ប្រព័ន្ធ​រំលាយអាហារទៅវិញ។ ១. គេង​លក់​ស្រួល ការ​ផឹក​ទឹកដោះគោ​មុន​ចូល​គេង​គឺ​អាច​ជួយ​ឲ្យ​គុណភាព​ដំណេក​កាន់តែ​ល្អ។ នេះ​មក​ពី​ទឹកដោះគោ​មាន​សារធាតុ tryptophan និង bioactive peptide​ដែល​ជួយ​ដល់​ដំណេក។ ក្នុង​ករណី​ដែល​គ្នា​យើង​មួយ​ចំនួន​មាន​បញ្ហា​ក្នុង​ការ​គេង​ដោយសារ​ស្ត្រេស ទឹកដោះគោ​មួយ​កែវ​គឺ​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល និង​ទទួល​បាន​ដំណេក​គ្រប់គ្រាន់។ ២. សម្រក​ទម្ងន់ ការ​ផឹក​ទឹកដោះគោ​នៅ​ពេល​យប់​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ និង​មិន​​ភ្ញាក់​ដោយសារ​តែ​ឃ្លាន។ គ្នាយើង​អាច​ទប់ស្កាត់​ការ​ឃ្លាន​អាហារ​សម្រន់​នៅ​ពេល​យប់​ជាមួយ​នឹង​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​ដោយ​មិន​ចាំ​បាច់​បារម្ភ​ថា​នឹង​ឡើង​ទម្ងន់។ បន្ថែម​ពី​នេះ​ ទឹកដោះគោ​ក៏​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​ដែល​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ធានា​នូវ​កម្រិត​ថាមពល​ឲ្យ​គ្រប់គ្រាន់។ យក​ល្អ​យើង​គួរ​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិច។ ៣. សុខភាព​ឆ្អឹង ទឹកដោះគោ​មាន​វីតាមីន D ខ្ពស់​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ស្រូប​យក​កាល់ស្យូម​ដែល​ជា​សារធាតុ​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង។  វីតាមីន D ក៏​អាច​ជួយ​ទប់ស្កាត់​ការ​កើតឡើង និង​ការ​ប៉ះពាល់​បង្ក​ដោយ​ជំងឺ​ពុកឆ្អឹង ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែមដែរ។ ៤. សុខភាព​ស្បែក ការ​ផឹក​ទឹកដោះគោ​ពេល​យប់​ក៏​មាន​ប្រយោជន៍​ដល់​ស្បែក​ដែរ។ ការ​ផឹក​ទឹកដោះគោ​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​ស្ថានភាព​ស្បែក​កាន់តែ​ល្អ​។ ទឹកដោះគោ​មាន​វីតាមីន B12​ដែល​អាច​ជួយ​បង្ការ​ការ​បាត់បង់​ភាព​យឺត​របស់​ស្បែក និង​ខូឡាជែន។ រីឯ​វីតាមីន A ក្នុង​ទឹកដោះគោ​អាច​ជួយ​ដល់ការ​ផលិត​កោសិកា​ថ្មី និង​ប្រឆាំង​បញ្ហា​ស្បែក​ផ្សេងៗ​ដែល​នេះ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត​រលោង។ ៥. ផ្តល់​ថាមពល ការ​ផឹក​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​មុន​គេង​អាច​ផ្តល់​ថាមពល​ដល់​យើង​នៅ​ថ្ងៃ​បន្ទាប់។ យើង​នឹង​ភ្ញាក់​ពី​គេង​ដោយ​មាន​ថាមពល​ដែល​អាច​ជួយ​ឲ្យ​យើង​ចាប់ផ្តើម​ថ្ងៃ​ថ្មីជាមួយនឹង​ស្មារតីល្អ និង​សកម្ម​ពេញ​មួយ​ថ្ងៃ។ ៦. កាត់បន្ថយ​ស្ត្រេស ផឹក​ទឹកដោះគោ​មួយ​កែវ​មុន​ចូល​គេង​អាច​កាត់បន្ថយ​ស្ត្រេស​បាន​។ នេះ​មក​ពី​ប្រូតេអ៊ីន និង​ Lactium ក្នុង​ទឹកដោះគោ​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​រាងកាយ​ដោយ​បញ្ចុះ​សម្ពាធឈាម សម្រាក​សាច់ដុំ និង​បន្ថយ​កម្រិត​អ័រម៉ូន Cortisol ដែល​រាងកាយ​បញ្ចេញ​នៅ​ពេល​ស្ត្រេស។ រីឯ​ Lactium អាច​មាន​ឥទ្ធិពល​លើ​រ៉េស៊ិបទ័រ​របស់​ខួរក្បាល​ដើម្បី​គ្រប់គ្រង​ស្ត្រេស និង​អាការៈ​ថប់​បារម្ភ។ ៧. គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់​អាច​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​បាន ព្រោះ​ប្រូតេអ៊ីន​ក្នុង​ទឹកដោះគោ​អាច​បន្ថយ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់ (LDL) និង​បង្កើន​កម្រិត​ជាតិ​ខ្លាញ់​ល្អ (HDL) ក្នុង​រាងកាយ។ ម៉្យាងទៀត ទឹកដោះគោ​សម្បូរ​ដោយ​វីតាមីន A វីតាមីន D និង​កាល់ស្យូម​ដែល​សុទ្ធតែ​ល្អ​សម្រាប់​សុខភាព​បេះដូង។ ៨. សម្រួល​ដល់​ការ​រំលាយអាហារ ការ​លាយ​ទឹកឃ្មុំ​ជាមួយ​នឹង​ទឹកដោះគោ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ការ​ផឹក​ទឹកដោះគោ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ​មុន​ចូល​គេង​អាច​ជួយ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ។ ​ទឹកដោះគោ​នៅពេល​លាយជាមួយ​នឹង​ទឹកឃ្មុំនឹង​ក្លាយ​ជា prebiotic ដែល​ជួយ​ដល់​ការ​លូតលាស់​នៃ​បាក់តេរី​ល្អ​ និង​កម្ចាត់​បាក់តេរី​អាក្រក់​ដែល​បង្ក​ជំងឺ​ក្នុង​ពោះវៀន។ ៩. ការពារ​ពី​ជំងឺ​ផ្ដាសាយ និង​ក្អក ការ​ផឹក​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​លាយ​ជាមួយ​នឹង​ម្សៅ​ល្មៀត​បន្តិច​នៅ​ពេល​យប់​គឺជា​ឱសថ​ធម្មជាតិ​មួយ​ដែល​ជួយ​បន្ធូរ​អាការៈ​ជំងឺ​ផ្ដាសាយ និង​ក្អក។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​បាក់តេរី​នៅ​ក្នុង​ទឹកដោះគោ​លាយ​នឹង​ម្សៅ​ល្មៀត​ជួយ​ពន្លឿន​ការ​ជា​សះស្បើយ​ក៏​ដូចជា​បង្ការ​ការ​ឆ្លង​​ដែរ។ ១០. ប្រឆាំង​នឹង​ជំងឺ​ពោះវៀន ការ​ផឹក​ទឹកដោះគោ​ត្រជាក់​នៅ​ពេល​យប់​អាច​បន្ធូរ​អាការៈ​ឡើង​អាស៊ីដ​ក្នុង​ក្រពះ និង​ជួយ​សម្រួល​ដល់​ការ​ទល់លាមក និង​ការ​ហើម​ពោះ​ជាដើម។ នេះ​មក​ពី​អាស៊ីដ lactic មាន​ក្នុង​ទឹកដោះគោ​អាច​ជួយ​បន្សាប​ការ​កើន​ឡើង​នៃ​អាស៊ីដ​ក្នុង​ក្រពះ។ ម៉្យាងទៀត​ទឹកដោះគោ​មាន​កាល់ស្យូម​ខ្ពស់​អាច​ស្រូប​យក​បរិមាណអាស៊ីដ​លើស​ដែល​ក្រពះ​បាន​បញ្ចេញ​មក។


ដំណេកស្កប់ស្កល់

ភ្ញាក់ពីគេង​ពេលព្រឹក​ផឹកទឹកមួយកែវ ផ្ដល់ប្រយោជន៍​ច្រើន​យ៉ាងដល់រាងកាយ(វីដេអូ)

យើង​តែង​ផឹក​ទឹក​ដើម្បី​បំបាត់​ភាព​ស្រេក​ទឹក ឬ​ក្រោយ​ពី​ញ៉ាំ​អាហារ​ ប៉ុន្តែទំនងជា​មានគ្នា​យើង​​តិច​នាក់​ណាស់​ដែល​ផឹក​ទឹក​មួយ​កែវពេល​ពោះ​ទទេ​បន្ទាប់​ពី​ភ្ញាក់​ពី​គេងនៅ​ពេល​ព្រឹក​។ ការ​ផឹក​ទឹកមួយកែវ​​ពេល​ពោះ​ទទេនេះ​ពិត​ជា​​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ការ​ផឹក​ទឹក​គឺ​សំខាន់​សម្រាប់​ការ​រក្សា​លំនឹង​ជាតិ​ទឹក​ក្នុង​រាងកាយ។ នៅ​ពេល​យើង​ផឹក​ទឹក​ពេល​ពោះ​ទទេ​អាច​ជួយ​រក្សា​ប្រព័ន្ធ lymphatic ដែល​ជួយ​កម្ចាត់​ជាតិពុល​ពី​រាងកាយ។ នេះ​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន ហើយ​នៅ​ពេល​ប្រព័ន្ធភាពស៊ាំ​ខ្លាំង​អាច​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។ ២. សម្រួល​ដល់​ការ​បន្ទោរ​បង់ ការ​ទល់លាមក​អាច​ប៉ះពាល់​ដល់​សុខភាព និង​អាច​រារាំង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ។ ទឹក​គឺ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​បន្ទោរ​បង់​ឲ្យ​បាន​ទៀងទាត់។ ដូចនេះការ​ផឹក​ទឹក​ពេល​ពោះ​ទទេ​ជា​ប្រចាំ​អាច​សម្រួល​ដល់​ការ​បន្ទោរ​បង់​ដែល​ជួយ​កម្ចាត់​កាកសំណល់​ចេញ​ពី​រាងកាយ។ ៣. ពន្លឿន​ការ​ធ្វើ​មេតាបូលីស ការ​ផឹក​ទឹក​នៅ​ពោះ​ទទេ​អាច​ជួយ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​ប្រសើរ​ឡើង។ នៅ​ពេល​ការ​ធ្វើ​មេតាបូលីស​ប្រសើរ​ឡើង​ ប្រព័ន្ធ​រំលាយ​អាហារ​ក៏​មាន​ភាព​ប្រសើរ​ឡើង​ដែរ។ អាហារ​ក៏​ត្រូវ​បាន​រំលាយ​លឿន​ដែល​យូរ​ទៅ​អាច​សម្រក​ទម្ងន់​បាន។ ដូចនេះ​បើ​គ្នា​យើង​ចង់​សម្រក​ទម្ងន់​អាច​សាកល្បង​វិធី​នេះ​បាន។ ៤. បង្កើន​ចំណង់​អាហារ​ពេល​ព្រឹក គ្នា​យើង​ភាគច្រើន​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​នៅ​ពេល​ព្រឹក​ព្រលឹម​។ ប៉ុន្តែ​ការ​ផឹក​ទឹក​អាច​ជួយ​ដល់​ការ​បន្ទោរបង់​ និង​ដុត​កាឡូរី​ដែល​អាច​ជួយ​ឲ្យ​យើង​ឃ្លានអាហារ​នៅពេលព្រឹក​បាន​។ ៥. បន្ថយ​ហានិភ័យ​រោគ​លើ​ផ្លូវ​ទឹក​នោម ប្រសិនជា​គ្នា​យើង​មាន​បញ្ហា​រោគ​លើ​ផ្លូវទឹកនោម ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​អាច​មាន​អត្ថ​ប្រយោជន៍​ច្រើន។ នេះ​អាច​ជួយ​បាន​ព្រោះ​យើង​អាច​នឹង​ទប់​នោម​ពេញ​មួយ​យប់ ហើយ​មាន​បាក់តេរី​ និង​ជាតិពុល​នៅ​នឹង​ប្លោកនោម។ ប៉ុន្តែ​ការ​ផឹក​ទឹក​អាច​ជួយ​សម្អាត​ប្លោកនោម​ដោយ​ការ​បញ្ចុះ​នោម។​ ៦. បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​ក្រោយ​ពី​ក្រោក​ពី​គេង​អាច​ជួយ​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ។ នៅ​ពេល​យប់ រាងកាយយើង​​នឹង​ជួស​ជុលកោសិកា​ដែល​ខូចខាត​ដោយ​ខ្លួនឯង ហើយ​បណ្ដេញ​ជាតិ​ពុល​ទាំង​អស់​ចេញ​ពី​រាងកាយ។ នៅ​ពេល​យើង​ផឹក​ទឹក​​ពេល​ព្រឹក ជាតិពុល​ទាំង​អស់​នឹង​ត្រូវ​បញ្ចេញ​ពី​រាងកាយ ហើយ​យើង​នឹង​មាន​អារម្មណ៍​ស្រស់ថ្លា។ ៧. បង្កើន​កម្រិត​ថាមពល ផឹក​ទឹក​មួយ​កែវ​នៅ​ពោះទទេ​ពេល​ព្រឹក​អាច​ជំរុញ​ការ​លូតលាស់​នៃ​កោសិកា​ឈាម​ក្រហម​ដែល​បណ្ដាល​ឲ្យ​មាន​អុកស៊ីសែន​កាន់តែ​ច្រើន​ក្នុង​រាងកាយ។ នេះ​អាច​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​ថាមពល។ ៨. ជួយ​ដល់​ស្បែក យើង​តែង​ចង់​បាន​ស្បែក​ភ្លឺ​រលោង ហើយ​យើង​ទទួល​បាន​ស្បែក​បែប​នេះ​ដោយ​ការ​ចាប់ផ្ដើម​ថ្ងៃ​របស់​យើង​ដោយ​ផឹក​ទឹក​មួយ​កែវ​។ ការ​ផឹក​ទឹក​ជា​ទូទៅ​អាច​កម្ចាត់​នូវ​ជាតិ​ពុល និង​កាកសំណល់​ចេញ​ពី​រាងកាយ។ ការ​ផឹក​ទឹក​នៅ​ពោះ​ទទេ​នៅ​ពេល​ព្រឹក​អាច​បង្កើន​ចរន្ត​ឈាម​ក្នុង​រាងកាយ​ដែល​នេះ​អាច​ជួយ​ឲ្យ​យើង​មាន​ស្បែក​ភ្លឺ​រលោង។


បញ្ហាដំណេកផ្សេងទៀត

កុំចេះតែដាច់យប់ពេក គេង​ឲ្យបានគ្រប់គ្រាន់ចៀសវាងបញ្ហាទាំងនេះ

យើង​ដឹង​ហើយ​ថា​ការ​គេង​គ្រប់គ្រាន់​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ប៉ុន្តែ​ដោយ​យើង​មាន​ការ​រវល់​ជាមួយ​នឹង​ការងារ ការ​ថែទាំ​កូន ឬ​កិច្ចការ​ផ្សេងៗ​អាច​ធ្វើឲ្យ​យើង​គេង​មិន​គ្រប់គ្រាន់។ ការ​គេង​មិន​គ្រប់គ្រាន់​អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ច្រើន​ដល់​​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​។ ១. ខួរក្បាល នៅ​ពេល​គេង​ខួរក្បាល​យើង​គឺជា​ផ្នែក​មួយ​ដែល​សកម្ម​ជាង​គេ​ដោយ​ខួរក្បាល​ដំណើរការ​ព័ត៌មាន​ដែល​យើង​បាន​ទទួល​អំឡុង​ពេល​ថ្ងៃ បង្កើត​ការ​ចងចាំ​ថ្មីៗ ពង្រឹង​នូវ​អ្វី​ដែល​យើង​បាន​រៀន និង​បោះបង់​នូវ​អ្វី​ដែល​មិន​សំខាន់។ ជាក់ស្ដែង ការ​គេង​មិន​គ្រប់​​គ្រាន់​​​មុន​​ពេល​ប្រលង​តែង​ប៉ះពាល់​ដល់​ការ​ប្រលង​ ព្រោះ​យើងបាន​ព្យាយាម​​ប្រមូល​ព័ត៌មាននៅ​ក្នុង​ខួរ​ក្បាល​​ ប៉ុន្តែ​​ខួរ​ក្បាល​មិន​មាន​​ការ​ដំណើរការ​ និង​រក្សា​ព័ត៌មាន​ទាំង​នោះ​បាន​ល្អ​ឡើយ​។ ម៉្យាងទៀត ការ​គេង​មិន​គ្រប់គ្រាន់​អាច​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជ​មាន​​ទៅ​លើ​ការ​ធ្វើ​ការ​សម្រេច​ចិត្ត ដោះស្រាយ​បញ្ហា និង​ការ​គ្រប់គ្រង​អារម្មណ៍​។ ២. ភ្នែក ការ​សិក្សាមួយ​នៅ​​​ឆ្នាំ​២០១៣​ ​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​គេង​មិន​គ្រប់គ្រាន់​តែង​មាន​ត្របក​ភ្នែក​ធ្លាក់ ភ្នែក​ក្រហម ភ្នែក​ហើម និង​មាន​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​ច្រើន​ជាង​អ្នក​ដែល​បាន​​គេង​​៨​ម៉ោង​។ ការ​គេង​មិន​គ្រប់គ្រាន់​មិនត្រឹម​តែ​ប៉ះពាល់​លើ​រូបរាង​ទេ តែក៏​ធ្វើ​ឲ្យ​សាច់ដុំ​ជុំវិញ​ភ្នែក​មិន​បាន​សម្រាក​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​មាន​អាការៈ​កន្ត្រាក់​ភ្នែក​។ អាការៈ​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​គំហើញ​​ទេ ប៉ុន្តែ​អាច​ជា​ការ​រំខាន។ ក្នុង​ករណី​ធ្ងន់ធ្ងរ អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​ដក់​បាត​ភ្នែក (glaucoma) និង​ anterior ischemic optic neuropathy (ស្ទះសរសៃឈាមបាត​ភ្នែក) ដែល​​ទាំង​នេះ​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​បាត់បង់​គំហើញ​បាន។ ៣. បេះដូង សម្ពាធ​ឈាម​មាន​ការ​​ធ្លាក់​ចុះ​អំឡុង​ពេល​គេង ប៉ុន្តែ​បើ​គេង​មិន​គ្រប់គ្រាន់​ សម្ពាធ​ឈាម​នឹង​នៅ​ខ្ពស់​ក្នុង​រយៈពេល​យូរ។ នេះ​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាមរ៉ាំរ៉ៃ​ ហើយ​ក៏​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល។ ម៉្យាងទៀត ការ​គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​បេះដូង​ដោយ​ប្រយោល​ដោយ​ការ​ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខភាព កម្រិត​ស្ត្រេស​ខ្លាំង និង​មិន​ចង់​ហាត់ប្រាណ​។ ៤. ស្បែក នៅ​ពេល​យើង​គេង​ ស្បែក​នឹង​ធ្វើ​ការ​ជួល​ជុល​កោសិកា​ខូចខាត ហើយ​ការ​គេង​មិន​គ្រប់គ្រាន់​បង្កើន​កម្រិត​នៃ​ការ​រលាក និង​អ័រម៉ូន​ស្ត្រេស​ដែល​អាច​ធ្វើ​ឲ្យ​បញ្ហា​ស្បែក (មុន ជំងឺត្រអក និង​ជំងឺ​ស្បែក psoriasis) […]


បញ្ហាដំណេកផ្សេងទៀត

គេងហៀរទឹកមាត់ អាចជាបញ្ហាសុខភាពត្រូវការការព្យាបាល

និយាយត្រង់ចុះ គ្មានអ្នកណាចូលចិត្តគេងហៀរទឹកមាត់ទេ សូម្បីគ្នាយើងចូលចិត្ត​គេងហៀរខ្លួនឯងក៏មិនចង់ដែរ តែខ្លះថាធ្វើម៉េចបើទម្លាប់បែបនេះចង់កែក៏មិនបាន ខ្លះថាគេងហៀរដោយ​មិនដឹងខ្លួន។ ប៉ុន្តែ ការ​គេងហៀរទឹកមាត់គ្នាយើងភាគច្រើនគិតថាជាទម្លាប់នោះ មិនត្រូវទាំងស្រុង​ទេត្រូវនិយាយថា វាជាបញ្ហាសុខភាពដែលត្រូវដោះស្រាយ។ ខាងក្រោមនេះ អាចពន្យល់គ្នាយើងឲ្យដឹងខ្លះៗ ពីបញ្ហាសុខភាពមួយចំនួននាំឲ្យគេងហៀរទឹកមាត់។ ១- ទីតាំង និងរបៀបគេង មូលហេតុភាគច្រើនបណ្តាលឲ្យគេងហៀរទឹកមាត់ គឺដោយសារទីតាំង និង​របៀបគេង អំឡុងពេលដែលយើងកំពុងលង់លក់តែម្តង ដែលនាំទឹកមាត់ងាយនឹងចេញមកក្រៅដោយសារទំនាញផែនដី។ ទីតាំងយើងគេង ជារឿយៗនាំឲ្យទឹកមាត់មានឱកាសហូរចេញមកក្រៅបានយ៉ាងងាយ ខណៈគ្នាយើងមួយចំនួនមានទម្លាប់គេងបែរទៅចំហៀង ឬគេងផ្កាប់មុខ តែងជួបបញ្ហាហៀរទឹកមាត់ពេលគេងនេះឯង ពិសេសពេលយើងព្យាយាមដកដង្ហើមតាមមាត់ ឬគ្នាយើងមានប្រហោងច្រមុះតូចចង្អៀត ជាហេតុនាំឲ្យ​ដំណក់​ទឹក​មាត់​ដែល​ប្រមូលផ្តុំ​អាចហៀរចេញមកក្រៅ ពេលយើង​បើកមាត់ដកដង្ហើម។ អត្ថបទពាក់ព័ន្ធ៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន ២- ស្ទះឆ្អឹង ឬរន្ធច្រមុះ បើគ្នាយើងហៀរសំបោរដោយសារជំងឺផ្តាសាយ ឬដោយសារឆ្លងរោគអ្វីមួយនៅច្រមុះ អាចនឹងសង្កេតឃើញថា ចំនួនទឹកមាត់របស់យើងនឹងកើនឡើងខុសធម្មតា។ បើយើងឧស្សាហ៍មានបញ្ហារលាកច្រមុះ ឬប្រហោងឆ្អឹងច្រមុះខុសពីអ្នកផ្សេង យើងច្បាស់ជាសង្កេតឃើញមានសម្បូរទឹកមាត់គ្រប់ពេលតែម្តង។ ការស្ទះរន្ធច្រមុះ កាន់តែជំរុញឲ្យយើងដកដង្ហើមតាមមាត់ច្រើនជាងមុនអំឡុងពេលគេង ហើយការដកដង្ហើមតាមមាត់ដូចរៀបរាប់ខាងលើ​នឹង​ធ្វើឲ្យទឹកមាត់ហូរ​ចេញ​មកក្រៅបានយ៉ាងងាយ។ ៣- ជំងឺច្រាលទឹកក្រពះ ជំងឺច្រាលទឹកក្រពះ (GERD) មកពីពាក្យពេញ Gastroesophageal reflux disorder សំដៅលើអាការៈច្រាលទឹកអាស៊ីដពីក្នុងក្រពះមកខាងលើចូលទៅក្នុងបំពង់អាហារ នាំឲ្យខូតខាតបំពង់អាហារតែម្តង។ ជំងឺ GERD អាចបង្កឲ្យមានបញ្ហាពិបាកលេបអាហារ ឬធ្វើឲ្យយើងមានអារម្មណ៍ជាប់ដុំអ្វីមួយនៅបំពង់ក ហើយអារម្មណ៍នេះ នឹងនាំឲ្យគ្នាយើងមួយចំនួន​កើនទឹកមាត់កាន់​តែ​ច្រើន ពិសេសអំឡុងពេលគេង។ អត្ថបទពាក់ព័ន្ធ៖ ជំងឺរលាកបំពង់កស្រួចស្រាល ជំងឺរលាកក្រពះ ៤- ឥទ្ធិពលពីថ្នាំពេទ្យ ថ្នាំពេទ្យមួយចំនួន​អាចនាំឲ្យយើងកើនឡើងកម្រិតទឹកមាត់។ […]


បញ្ហាគេងមិនលក់

កុំទុកយូរ! បើគេងមិនលក់រាល់ថ្ងៃដល់កម្រិតនេះហើយ គួរទៅជួបពេទ្យ

ធ្លាប់​អត់ ពេល​ដែល​រាងកាយ​យើង​ទន់​អស់​ហើយ ភ្នែក​ក៏​ធ្លាក់​ដែរ យើង​ចង់​គេង​ណាស់ ប៉ុន្តែ​ខួរក្បាល​យើង​មិន​ឲ្យ​គេង​សោះ នៅ​វិលវល់​មិន​ព្រម​សម្រាក​។ ជឿ​ថា មាន​គ្នា​យើង​មិន​តិច​ទេ ដែល​ជួប​ប្រទះ​បញ្ហា​គេង​មិន​លក់​នេះ ទោះ​ខំ​ប្រឹង​ប៉ុនណា​ក៏​គេង​មិន​លក់​ដែរ ហើយ​មាន​ខ្លះ​ទៀត​គេង​មិន​លក់​ស្ទើរ​រាល់​ថ្ងៃ​ដែល​យូរៗ​ទៅ ក្លាយ​ជា​បញ្ហា​គេង​មិន​លក់​រ៉ាំ​រ៉ៃ​ក៏​មាន។ បញ្ហា​គេង​មិន​លក់​រ៉ាំ​រ៉ៃ​អាច​បណ្ដាល​ឲ្យ​យើង​ពិបាក​គេង​លក់ ឬ​គេង​លក់​ហើយ តែ​ងាយ​ភ្ញាក់​មក​វិញ ឬ​គេង​លក់​ហើយ តែ​ភ្ញាក់​មក​វិញ ហើយ​គេង​លែង​លក់​ម្ដង​ទៀត​។ល។ បញ្ហា​គេង​មិន​លក់​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​គេង​មិន​ឆ្អែត អស់​កម្លាំង​ទេ វា​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព ការ​បំពេញ​ច​ការងារ និង​គុណ​ភាព​ជីវិត​ថែម​ទៀត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ចុះ​យើង​គេង​មិន​លក់​ដល់​កម្រិត​ណា ទើប​គួរ​ទៅ​ជួប​គ្រូពេទ្យ​? ភាគ​ច្រើន គ្នា​យើង​និយម​ញ៉ាំ​ថ្នាំ​ងងុយ​គេង ដើម្បី​ជួយ​ឲ្យ​គេង​លក់ តែ​នេះ​មិន​មែន​ជា​វិធី​ល្អ​ប៉ុន្មាន​ទេ។ វេជ្ជបណ្ឌិត​បន្ត​ថា បើ​យើង​គេង​មិន​លក់​រាល់​យប់ ហើយ​ទម្រាំ​គេង​លក់​ម្ដងៗ​ពិបាក ហើយ​បើ​យើង​ឃើញ​ថា សូម្បី​តែ​នៅ​ពេល​ថ្ងៃ ក៏​យើង​ពិបាក​ផ្ចង់​អារម្មណ៍​ធ្វើ​ការ ហត់​អស់​កម្លាំង​ទៀត​នោះ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​រក​មូល​ហេតុ​ច្បាស់ និង​រក​វិធី​ព្យាបាល មុន​ពេល​វា​ប៉ះពាល់​ទៅ​ដល់​សុខភាព​យើង​បាន។ មនុស្ស​យើង​ម្នាក់ៗ​សុទ្ធ​តែ​ជួប​បញ្ហា​គេង​មិន​លក់​ម្ដង​ម្កាល ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ ងាយ​រង​គ្រោះ​ដោយ​សារ​ជំងឺ​គេង​មិន​លក់​រ៉ាំ​រ៉ៃ​នេះ​ជាង​គេង​ដូច៖ - មនុស្ស​ស្រី (ពិសេស​ស្ត្រី​ពពោះ) - មនុស្ស​ចាស់ (អាយុ​៦០​ឆ្នាំ​ឡើង) - មនុស្ស​ស្ត្រេស​ច្រើន គិត​ច្រើន - មនុស្ស​មាន​កាល​វិភាគ​មិន​ច្បាស់​លាស់ (​ផ្លាស់​ប្ដូរ​ម៉ោង​ធ្វើ​ការ ពិសេស​ការងារ​ពេល​យប់ ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ម៉ោង​ខុស​គ្នា) ម៉្យាង​វិញ​ទៀត បញ្ហាគេង​មិន​លក់​រ៉ាំរ៉ៃ​ក៏​បង្ក​ជា​ផល​ពិបាក​ច្រើន​គួរ​សម​ទៅ​ដល់​សុខភាព និង​គុណ​ភាព​នៃ​ការ​រស់​នៅ​សព្វ​ថ្ងៃ​របស់​យើង​ដែរ […]


បញ្ហាដំណេកផ្សេងទៀត

ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី? (វីដេអូ)

បញ្ហា​មួយ​នេះ មាន​មនុស្ស​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ រាល់​ពេល​ដែល​ក្រោក​អង្គុយ ឬ​គេង​ភ្លាម ចេះ​តែ​មាន​អារម្មណ៍​ថា វិលមុខ ទន់ដៃ ទន់ជើងអស់ ងងឹតមុខ ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ថា វា​បណ្តាល​មក​ពី​អី​ឲ្យ​ប្រាកដ​។ ទាក់​ទង​នឹង​បញ្ហា​ងងឹត​មុខ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ងងឹត​មុខ ក្រោយ​ពី​ក្រោក​ពី​អង្គុយ ឬ​គេង​ភ្លាមៗ វា​មាន​មូល​ហេតុ​ច្រើន​ដែល​ទាក់​ទង​នឹង​ជំងឺ​មួយ​នេះ តែបញ្ហាចំបង​គឺ​ទាក់ទង​នឹង សម្ពាធឈាម​ធ្លាក់​ចុះ។ ពេល​ខ្លះ យើង​ក្រោក​ឡើង​ពី​អង្គុយ ឬគេង​ភ្លាមៗ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា វិល​មុខ ឈរ​មិន​នឹង ឬ​ក្នុង​ករណី​ខ្លះ អាច​បណ្តាល​ឲ្យ​សន្លប់​តែម្តង។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ