ពេលរលាកភ្លើង ទឹកក្តៅ ឬបំពង់ស៊ីម៉ាំងម៉ូតូ ចាស់ៗតែងតែឲ្យលាបថ្នាំដុសធ្មេញ ឬសាប៊ូនៅលើកន្លែងរលាក ដើម្បីឲ្យមុខរបួសឆាប់ត្រជាក់ មិនក្រហល់ក្រហាយស្បែក។ តើការធ្វើបែបនេះត្រឹមទេ? ហេតុអ្វី?
ជាទូទៅគេបែងចែកការរលាកជា ៣ កម្រិតធំៗ ដែលទី១ ជាការរលាកស្រាលកម្រិតសើស្បែក ទី២ ការរលាកក្រោមស្រទាប់ស្បែក និងទី៣ជាកម្រិតធ្ងន់ គឺការរលាកចូលដល់ស្រទាប់ស្បែក-សាច់ដុំ ហើយការព្យាបាលក៏ទៅតាមកម្រិតនោះដែរ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
[embed-health-tool-bmr]
ចំពោះទម្លាប់ដែលយកថ្នាំដុសធ្មេញ ឬសាប៊ូមកលាបលើកន្លែងរលាកភ្លាមៗនោះមិនត្រឹមត្រូវទេ ព្រោះប្រឈមនឹងការឆ្លងមេរោគ មុខរបួសឡើងពងបែក ឬហើមសាច់។ ជំនួសឲ្យការធ្វើបែបនេះលោកវេជ្ជបណ្ឌិតណែនាំឲ្យយើងត្រាំទឹកត្រជាក់ភ្លាមៗពេលរលាក ប្រើស្ព្រៃយ៍សម្រាប់បាញ់ការរលាក ប្រទាលកន្ទុយក្រពើពីលើរលាក ឬដាក់ទឹកឃ្មុំ នោះទើបធ្វើឲ្យត្រជាក់មុខរបួស មិនបង្ករោគ មិនបន្សល់ស្លាកស្នាមបើយើងរលាកកម្រិតស្រាល ហើយប្រសិនបើកន្លែងរលាកឡើងពងទឹក សូមកំុជោះ ទុកឲ្យវាបែក ឬក្រៀមស្វិតដោយខ្លួន។
ក្នុងករណីរលាកធ្ងន់ធ្ងរស្រទាប់ស្បែកខាងក្នុង និងសាច់ដុំ ក្រោយសង្រ្គោះបឋមដោយការត្រាំទឹកត្រជាក់ ឬបាញ់ស្ព្រៃយ៍រួច យើងត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?