អនាម័យទូទៅ

អនាម័យ​ទូទៅ - ការ​រក្សា​អនាម័យប្រចាំថ្ងៃ មិនថាការហូបស្អាត រស់នៅស្អាត មិនស្មោគគ្រោក ​ជា​រឿង​ល្អ​សម្រាប់​សុខភាពរាងកាយ សម្រស់ ក៏​ដូច​ជា​សោភ័ណ​ភាព​ក្នុង​ការ​រស់​នៅ​របស់​យើង។ សូម​ស្វែងយល់​គន្លឹះ​ជុំ​វិញ​ការ​មាន​អនាម័យ​ស្អាត​នានា ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

អនាម័យទូទៅ

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?

ទឹកលាងដៃសម្លាប់មេរោគឬអាល់កុលលាងដៃជាជម្រើសងាយស្រួលក្នុងការសម្អាតដៃជំនួស​ការ​សាប៊ូនិងទឹកដើម្បីកាត់បន្ថយការឆ្លងនិងចម្លង​មេរោគ ជាពិសេសមេរោគបង្ក​​ជំងឺផ្លូវដង្ហើម​ដូចជា​ជំងឺ​កូវីដ១៩ ជំងឺផ្តាសាយ ឬជំងឺរលាកទងសួតជាដើម។ ដោយឡែកម៉ាក់ៗកំពុងពពោះ​​និងក្មេងតូចៗគួរប្រើ​ទឹក​លាងដៃ​សម្លាប់មេរោគពិសេស​លើស​ធម្មតា​។ ហេតុអ្វី? ១. កម្រិតសុវត្ថិភាព ជាធម្មតាធាតុផ្សំសំខាន់នៅក្នុងទឹកលាងដៃសម្លាប់មេរោគគឺអាល់កុលដែលមានតួនាទីកម្ចាត់និងសម្លាប់មេរោគបាន។ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ទឹកលាងដៃសម្លាប់​មេរោគ​ត្រូវមាន​អាល់កុលយ៉ាងតិច ៦០%។ ប៉ុន្តែអាល់កុលមានច្រើនប្រភេទ ហើយ​អាល់កុល​ដែល​មានសុវត្ថិភាពក្នុងការប្រើជាធាតុផ្សំក្នុងទឹកលាងដៃសម្លាប់​មេរោគគឺអេតាណុល (Ethanol)។ ២. ប្រភេទអេតាណុល ប្រភេទទី១៖ អេតាណុល (Ethanol)ឬអេតាណុលសំយោគដែលផលិតពីវត្ថុធាតុដើមគីមីដែលបានទទួលបានពីប្រេងឥន្ធនៈ ឬឧស្ម័នធម្មជាតិ។ ប្រភេទទី២៖ បាយអូ-អេតាណុល  (Bio Ethanol) ដែលផលិតឡើងតាមរយៈការផ្អាប់វត្ថុធាតុដើមដូចជា ស្ករពីមើមឆាយថាវក្រហម ពោត ចំបើង និង​ឈើ។ [embed-health-tool-bmi] ៣. ធាតុផ្សំនិងសារធាតុគីមីបង្កគ្រោះថ្នាក់ បើអាល់កុលក្នុងទឹកលាងដៃសម្លាប់មេរោគ​មិនមែនជា​អេតាណុល (Ethanol) ហើយមានលាយ​សារធាតុ​គីមីបង្កគ្រោះថ្នាក់​នោះ​អ្នក​ប្រើ​នឹង​ជួប​ផលផលប៉ះពាល់​មួយចំនួនខានមិនបាន។ តើអាច មាន​ផលប៉ះពាល់​អ្វីខ្លះ? ម៉េចបានគ្រោះថ្នាក់​ដល់ស្ត្រីពពោះនិងក្មេងក្រោម ៣ឆ្នាំ? អ៊ី​សូ​ប្រូ​ប៉ា​ណុល៖ ជាអាល់កុលមានជាតិពុល ប្រើសម្រាប់ជូត ​ផលិត​​ពីឧស្ម័ន propylene និង​ទឹក​ដែលយើង​ប្រើសម្រាប់សម្អាត និងសម្លាប់​មេរោគ។ មេតាណុល៖ ជាអាល់កុលមានជាតិពុល ប្រើក្នុងវិស័យឧស្សាហកម្មដើម្បីផលិតថ្នាំលាប ទឹក​ជូតកញ្ចក់ឡាន សារធាតុ​ផ្ទុះ ឬផ្លាស្ទិកជាដើម។ Phthalates៖ ជាធាតុផ្សំបន្ថែមក្លិនក្រអូបដល់ទឹកលាងដៃសម្លាប់​មេរោ​គដែលអាចប៉ះពាល់​ដល់​ការលូតលាស់កូនក្នុងផ្ទៃ។ Parabens៖ ជាសារធាតុការពារដុះផ្សិត កុំឱ្យទឹកលាងដៃសម្លាប់មេរោគខូច តែសារធាតុនេះ​អាច​បង្កើនហានិភ័យជំងឺមហារីក។ Benzalkonium […]

ស្វែងរក អនាម័យទូទៅ

អនាម័យទូទៅ

Toxicology Test (តេស្ត​ពិនិត្យ​ជាតិពុល)

និយមន័យ១- អ្វី​ជាតេស្ត​ជាតិពុល? តេស្ត​ជាតិ​ពុល​នេះ​ប្រើ​ដើម្បី​ពិនិត្យ​សារធាតុ​ថ្នាំ ​និង​សារធាតុ​គីមីផ្សេង​ទៀត​ដែលអាច​មាន​​នៅ​ក្នុង​ខ្លួន​យើង​តាម​រយៈ​ការបិនិត្យ​ឈាម ទឹកនោម ទឹកមាត់ សារធាតុ​នៅ​ក្នុង​ក្រពះ​ ឬ​ញើស​ជាដើម។ ថ្នាំ​និង​សារធាតុ​គីមី​ទាំង​នេះ​អាចពិនិត្យ​បាន​មិន​ត្រឹម​តែ​ចំពោះ​ថ្នាំ​ដែលមាន​វេជ្ជបញ្ជា ថ្នាំ​មិន​មាន​វេជ្ជបញ្ជា​ទេ (Aspirin Acetaminophen) ថែម​ទាំង​វីតាមីន អាហារ​បំប៉ន ស្រា​ និងថ្នាំញៀនដូចជា​កូការអ៊ីន​ និង​ហេរ៉ូអ៊ីន​ទៀត​ផង។ មនុស្ស​យើង​អាច​នាំ​សារធាតុ​ទាំងនេះ​ចូល​ក្នុង​ខ្លួន​បាន​ដោយ​ចេតនា ឬជាការចៃដន្យណាមួយ​។ អត្ថបទពាក់ព័ន្ធ៖ តិចនិកងាយៗ បង្ការមិនឲ្យពុលចំណីអាហារ ទិញផ្អក​ប្រហុក ត្រី​ប្រឡាក់ លក់​នៅផ្សារ​ ប្រឈមនឹងថ្នាំគីមី? ចំនួន​អតិបរមានៃ​ថ្នាំ​ដែលតេស្ត​នេះ​អាចពិនិត្យ​បាន​គឺ​ដល់​ទៅ ​៣០ ក្នុង​មួយដង។ មាន​ហេតុផល ៣​យ៉ាង ដែល​ការ​ធ្វើតេស្ត​នេះ​ច្រើនធ្វើ​ទៅ​លើ​ទឹកនោម​ ជាង​ឈាម ​និង​ទឹកមាត់។ ទីមួយការ​ធ្វើ​តេស្ត​ទឹក​នោម​ គឺ​ថ្នាំភាគច្រើន​មាន​សល់​ក្នុង​ទឹក​នោម​ច្រើនជាង​ទឹកមាត់ ឬឈាម។ មួយវិញ​ទៀត ការធ្វើតេស្ត​ទឹក​នោម​ គឺ​នៅ​តែ​ស្រួលជាង​ធ្វើតេស្តឈាម និង​ទឹកមាត់ ដោយហេតុថា​ដាន​ថ្នាំ​អាច​នៅ​ក្នុង​ទឹក​នោម​យូរជាង​នៅ​ក្នុង​ឈាម និង​ទឹក​មាត់។ ចំណុចចុងក្រោយគឺការធ្វើតេស្ត​លើ​ទឹក​មាត់អាច​រកឃើញ​ដាន​ថ្នាំ​ត្រឹមតែ​ថ្ងៃចុងក្រោយ​ប៉ុណ្ណោះ ខណៈធ្វើតេស្ត​លើ​ទឹក​នោម​អាច​រកឃើញ​ដល់ទៅ​រយៈពេល​ប្រាំ​ថ្ងៃចុងក្រោយ។ ២- ហេតុ​អ្វី​បាន​ជា​ត្រូវធ្វើ​វាតេស្តជាតិពុល​? យើង​ប្រើតេស្តនេះ​​នៅ​ក្នុង​ស្ថានភាពសង្គ្រោះ​បន្ទាន់​ដូចជា​ដើម្បី​កំណត់​ថ្នាំ​ដែល​លេប​ដោយ​ចៃដន្យ​ឬដោយ​ចេតនា ហើយការ​លេបនោះ​​លើសចំនួន​ ឬបណ្ដាល​ឲ្យ​ពុល ដើម្បី​រក​មូលហេតុ​ពុល​ថ្នាំ​ធ្ងន់ធ្ងរ និង​តាមដានមនុស្ស​ដែល​ប្រើ​ថ្នាំ​ជាប្រចាំ និង​កំណត់​អត្តសញ្ញាណ​នៃថ្នាំ​មួយចំនួន​នៅក្នុង​រាងកាយ​ក្នុង​​គោលបំណង​វេជ្ជសាស្ត្ រឬ​ផ្លូវ​ច្បាប់។ ហេតុផល​ផ្សេង​ទៀត​មាន​ដូច​ជា៖ ញៀនស្រា ស្ថានភាព​ពេល​ឈប់​ផឹក​ស្រា បញ្ហា​ផ្លូវ​ចិត្ត ពុល​តម្រង​នោម ផល​វិបាក​ពេល​តម​ស្រា (ប្រកាច់) ប្រកាច់ បាត់​ការ​ចងចាំ តាម​ដាន​ការ​ញៀន​ថ្នាំ បញ្ហា​គភ៌​ជាមួយ​នឹង​ស្រា ការ​លេប​ថ្នាំ​លើស​កម្រិត​ដោយ​ចេតនា ដាច់សរសៃ​ឈាម​ខួរក្បាល​ដោយសារ​ជាតិ​កូកាអ៊ីន សង្ស័យ​ថា​មាន​ករណី​រំលោភ ការ​ត្រៀម​ខ្លួន៣- តើខ្ញុំ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ធ្វើ​តេស្តជាតិ​ពុល​? ការធ្វើតេស្តរកជាតិពុក​ដោយ​ប្រើទឹកនោម​ ឬឈាម​នឹង​ផ្ដល់​លទ្ធផលល្អ​និង​កាន់តែច្បាស់​ជាងការប្រើ​ទឹកមាត់។ ជាទូទៅការ​រកជាតិ​ថ្នាំ​ក្នុង​ទឹកនោម​ងាយស្រួលជាងរកក្នុង​ឈាម​ប្រសិន​បើ​ប្រើ​តាម​វិធី​មន្ទីពិសោធន៍។ វិធីសាស្ត្រដែល​បាន​ប្រើដើម្បី​ធ្វើ​តេស្ត​នេះអាច​​ប៉ះពាល់ដល់​ភាពត្រឹមត្រូវនៃ​លទ្ធផល។ ប្រសិនបើ​ថ្នាំ​ដែល​គ្នាយើងបាន​លេប​រក​មិនឃើញ ​គេ​ហៅថា​លទ្ធផលមិន​ពិត​អវិជ្ជមាន។ អត្ថបទគួរអាន៖ កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ? ប្រភេទនៃការញៀនឧស្សាហ៍កើតមានបំផុត ធ្លាប់ដេកហៀរទឹកមាត់អត់? នេះជាមូលហេតុ និងវិធីបំបាត់ យ៉ាងហោចណាស់គួរ​​​ប្រើពីរ​វិធី​ដើម្បី​បញ្ជាក់​លទ្ធផល​ញៀនថ្នាំ​ដែលអាច​ចេញលទ្ធផលខុស […]


អនាម័យទូទៅ

ទម្លាប់ពេលព្រឹក ៨ យ៉ាងគ្នាយើងគួរផ្លាស់ប្តូរដើម្បីប្រយោជន៍សុខភាព

វាមិនមែនជារឿងងាយស្រួលទេក្នុងការកែទម្លាប់របស់យើង។​ ពេលខ្លះយើងមានទម្លាប់ធ្វើអ្វីមួយដោយមិនបានគិតដល់ផលប៉ះពាល់ ជាពិសេសទម្លាប់មួយចំនួនដូចជាការផឹកកាហ្វេជារៀងរាល់ព្រឹក។ អត្ថបទនេះនឹងលើកយកនូវទម្លាប់ពេលព្រឹក ៨ប្រភេទ​ ដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាព​គ្នាយើងបាន​។ ១. ទម្លាប់មិនងូតទឹកពេល​ព្រឹក វេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យ Harvard បានឲ្យដឹងថា​ ការងូតទឹកពេលព្រឹកអាចជួយឲ្យខួរក្បាលរបស់យើងសកម្ម​ និងមិនងាយទទួលការរំខានពីកត្តាផ្សេងៗ ជាពិសេសអាចជួយក្នុងការរកដំណោះស្រាយទៅលើបញ្ហាអ្វីមួយ។ ដូចនេះហើយ យើងមិនគួររំលងការងូតទឹកពេលព្រឹកទេ។ ២. ការងូតទឹកក្តៅពេលព្រឹក ទោះបីទឹកក្តៅអាចជួយបន្ធូរអារម្មណ៍របស់យើង ប៉ុន្តែការងូតទឹកក្តៅនៅពេលព្រឹកអាចធ្វើឲ្យយើង​ចង់ត្រលប់ទៅគេងវិញ។ ការងូតទឹកត្រជាក់នៅពេលព្រឹកអាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ជំរុញសកម្មភាពខួរក្បល និងធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្វើការកាន់តែល្អជាងមុន។ អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា​ ទឹកត្រជាក់មិនធ្វើឲ្យស្បែកស្ងួតដូចទឹកក្តៅទេ ហើយអ្នកដែលងូតទឹកត្រជាក់រៀងរាល់ព្រឹកអាចស្រកទម្ងន់ប្រហែល ៤គីឡូក្រាមក្នុងមួយឆ្នាំ។ ៣. ការប្រើទូរសព្ទ បណ្តាញសង្គមគឺជាមូលហេតុចម្បងដែលយើងប្រើទូរស័ព្ទពេលភ្ញាក់ពីគេងភ្លាម។ ជាការយើងគួរចៀសវាងការចូលមើលបណ្តាញសង្គម ហើយងាកមកធ្វើអ្វីផ្សេងដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយដូចជា ការស្តាប់បទភ្លេង ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ ឬអាចចម្អិនអាហារពេលព្រឹកជាដើម។ ៤. ការចំណាយពេលលើសម្លៀកបំពាក់ ដើម្បីកាត់បន្ថយការចំណាយពេលលើការជ្រើសរើសសម្លៀកបំពាក់ យើងគួរកាត់បន្ថយនូវជម្រើសសម្លៀកបំពាក់របស់យើង ឬរៀបចំទូរសម្រាប់សម្លៀកបំពាក់ធ្វើការដែលផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើស និងយកសម្លៀកបំពាក់ចាស់ៗដែលយើងលែងពាក់ចេញ។ ៥. ការញ៉ាំអាហារពេលព្រឹកប្រភេទសឺរៀល (Cereal) ជាទូទៅអាហារពេលព្រឹកប្រភេទនេះ ៥០ក្រាមស្មើនឹងស្ករសប្រហែលបួនស្លាបព្រាកាហ្វេ។​ ការទទួលទានជាតិស្ករច្រើននៅពេលព្រឹកធ្វើឲ្យអ័រម៉ូនអាំងស៊ុយលីនចូលទៅក្នុងឈាម​ ហើយនៅពេលដែលអស់ប្រសិទ្ធភាព យើងនឹងមានអារម្មណ៍ហត់នឿយ។ ម៉្យាងទៀតការញ៉ាំទឹកដោះគោ ទឹកដោះគោជូរ ឬផ្លែឈើស្រស់ជាមួយសឺរៀល (Cereal) គឺមិនល្អចំពោះសុខភាពទេ។ អ្នកជំនាញខាងចំណីអាហារ លោកស្រី Chelsey Amer បានលើកឡើងថា​ ការញ៉ាំភីហ្សាមួយចំណិតនៅពេលព្រឹកផ្តល់ផលល្អចំពោះសុខភាពជាងអាហារពេលព្រឹកប្រភេទសឺរៀល (Cereal)។ ប៉ុន្តែត្រូវចាំថាញ៉ាំបានតែមួយចំណិតប៉ុណ្ណោះ។ ក្រៅពីភីហ្សា យើងអាចញ៉ាំស៊ុតចៀន cottage cheese […]


អនាម័យទូទៅ

ឆ្ងល់អត់ ម៉េចបានកើតភ្លឺ? ធ្វើម៉េចឆាប់បាត់?

ភ្លឺ​ជា​ជំងឺ​សើ​ស្បែក បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត ធ្វើ​ឲ្យស្បែក​ប្រែ​ពណ៌​ខុស​ធម្មតា ទៅ​ជា​បំណះ​តូចៗ​ពណ៌​ស ដែល​ភាគ​ច្រើន​ចេញ​នៅ​លើ​មុខ ខ្នង ទ្រូង ពោះ អវយវៈ​ជា​ដើម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ នឹង​លម្អិត​ពី​មូលហេតុ​នាំ​ឲ្យ​កើត​ភ្លឺ វិធី​ការពារ និង​ព្យាបាល។ ១. មូលហេតុ​នាំ​ឲ្យ​កើត​ភ្លឺ មាន​កត្តា​​ប្រឈម​ជា​​ច្រើន នាំ​​ឲ្យ​​យើង​កើត​ភ្លឺ ក្នុង​នោះ​មាន​កត្តា​បរិស្ថាន​រស់នៅ​ជុំវិញ​ខ្លួន​មាន​សំណើម ឬ​​ក្តៅ​ខ្លាំង​ពេក ការ​ប្រើប្រាស់​ផលិត​​ផល ឬ​សារធាតុ​មាន​ជាតិ​ប្រេង​លាប​លើ​ស្បែក ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ការ​ផ្លាស់ប្តូរ​អ័រម៉ូន ស្បែក​មាន​ជាតិ​ខ្លាញ់​ច្រើន។ ២. វិធី​ព្យាបាល​ភ្លឺ ភ្លឺ​អាច​ជា​វិញ​ដោយ​ខ្លួន​ឯង​បើ​សិន​ជា​យើង​អនាម័យ​ខ្លួន​ប្រាណ​បាន​ទៀង​ទាត់ តែ​ករណី​ខ្លះ​វា​នឹង​រាល​​ដាល​កាន់​តែ​ធំ​ឡើង បើ​សិន​​ជា​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ឲ្យ​ត្រឹម​ត្រូវ។ យើង​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ បើ​សង្កេត​ឃើញ​មាន​បញ្ហា​ខាង​ក្រោម។ – ស្បែក​មិន​ប្រសើរ​ឡើង – មេរោគ​ផ្សិត​ត្រលប់​មក​វិញ – បំណះ​ភ្លឺ​កាន់​តែ​រាល​ធំ​ឡើង គ្រូពេទ្យ​អាច​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​វីរុស ឬ​អាច​ជា​ក្រែម​សម្រាប់​លាប សាប៊ូ​ដែល​មានជាតិ​ថ្នាំ​​សម្រាប់​ដុស ឬ​ក៏​ថ្នាំ​លេប​ទៅ​តាម​ស្ថានភាព។ ៣. វិធី​ការពារ​មិន​ឲ្យ​កើត​ភ្លឺ ត្បិត​ភ្លឺ​ជា​ជំងឺ​សើ​ស្បែក មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើង​ក៏​ពិត​មែន តែ​វា​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព​លើ​ស្បែក។ ដូចនេះ​ដើម្បី​បង្ការ​មិន​ឲ្យ​កើត​ភ្លឺ យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម។ – អនាម័យ​ខ្លួន​ប្រាណ​ជា​ប្រចាំ – សម្លៀក​បំពាក់​ត្រូវ​ហាល​ឲ្យ​ស្ងួត និង​ត្រូវ​កម្តៅ​ថ្ងៃ – ចៀស​​វាង​ការ​ស្លៀក​ពាក់​ខោ​អាវ​ដដែល ដែល​មាន​ញើស ឬ​ធូលី។ អត្ថបទពាក់ព័ន្ធ៖ កើតរើមត្រូវទៅពេទ្យ កុំទៅរកគ្រូស្ដោះផ្លុំ វ៉ៃ ប្រយ័ត្នលើសដើម ៤ កន្លែងលើរាងកាយ ជាបណ្តុំមេរោគ តែយើងភាគច្រើនបែរជាមិនសម្អាត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


អនាម័យទូទៅ

Excessive sweating (ការបែកញើសច្រើនហួស)

និយមន័យ១- អ្វីជាការ​បែក​ញើស​ច្រើន​ហួស? ការ​បែក​ញើស​ច្រើន​ហួស (Excessive sweating) កើត​មាន​នៅ​ពេល​ដែល​យើងមាន​អាការៈ​បែក​ញើស​ច្រើន​ជាង​ការ​រំពឹង​ទុក​ដោយ​ផ្អែក​លើ​សីតុណ្ហ​ភាព​ជុំ​វិញ ឬ​កម្រិត​នៃ​សកម្ម​ភាព ឬ​ភាព​តាន​តឹង​ដែល​យើង​​មាន។ ការ​បែក​ញើស​ច្រើន​ហួសអាច​រំខាន​ដល់​សកម្ម​ភាព​ប្រចាំ​ថ្ងៃ និង​បណ្តាល​ឲ្យ​យើង​មាន​ភាព​តាន​តឹង​ក្នុង​សង្គម ឬ​ធ្វើ​ឲ្យ​យើង​ខ្មាសគេ​ផងក៏ថា​បាន។ ការបែក​ញើស​ច្រើន​ហួសបែបនេះ(Excessive sweating ឬ hyperhidrosis) អាច​ប៉ះ​ពាល់​ដល់​រាង​កាយយើង​ទាំង​មូល ឬ​ពេល​ខ្លះ​គ្រាន់​តែ​ប៉ះ​ពាល់​ដល់​តំបន់​ខ្លះ​នៃ​រាង​កាយ​យើង​​ដូច​ជា​បាត​ដៃ បាត​ជើង ក្រោម​ក្លៀក ឬ​មុខ។ ប្រភេទ​ដែល​ប៉ះ​ពាល់​ដល់​បាត​ដៃ និង​បាត​ជើង​ច្រើន​កើត​មាន​យ៉ាង​តិច​មួយ​ដង​ក្នុង​មួយ​សប្តាហ៍​ក្នុង​អំឡុង​ពេល​ដែលយើងដើរ។ ២- តើការ​បែក​ញើស​ច្រើន​ហួសកើតច្រើនដែរឬទេ? អាការៈ​បែក​ញើសច្រើន​ហួសនេះ​កើត​មាន​ច្រើន វា​អាច​កើត​មាន​ឡើង​ទាំង​ប្រុស​ទាំង​ស្រី​គ្រប់​អាយុ។យើង​អាច​គ្រប់​គ្រង​វា​បាន​ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម។ សំរាប់​ព័ត៌មាន​បន្ថែម​យើងគួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។ ៣- រោគសញ្ញា៖ រោគ​សញ្ញា​រួម​មាន៖ – ស្រកគីឡូ – គ្រុន​ក្តៅ – ឈឺ​ទ្រូង – ហត់ – បេះ​ដូង​លោត​ញាប់ – តឹង​ទ្រូង – បែក​ញើស​យូរ មូល​ហេតុ១- មូលហេតុ៖ មូលហេតុនៃការបែកញើស​​ច្រើន​ហួសនេះមាន​ការ​បែង​ចែក​ជា ២ ប្រភេទ​៖​ Primary hyperhidrosis (ត្រូវ​បាន​ហៅ​ថា focal hyperhidrosis) វា​បណ្តាល​ឲ្យ​មាន​ការ​បែក​ញើស​ច្រើន​លើ​បាត​ដៃ ក្លៀក មុខ និង​បាត​ជើង​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់។ ​យើង​​មាន primary hyperhidrosis កើត​ឡើង​ បណ្តាល​មក​ពី​ក្រពេញ​ញើស​មួយ​ដែល​ហៅថា​ក្រពេញ​ញើស eccrine ។ ក្រពេញ​ញើស​នេះ​កើត​មាន​ក្នុង​ខ្លួន​ច្រើន​បំផុត​ដែល​មាន ២ ទៅ ៤ លាន​ក្រញេញ​ក្នុង​ខ្លួន​យើង​។ ក្រពេញ​ញើស […]


អនាម័យទូទៅ

ជួបបញ្ហា​ធ្មេញលឿង! តោះដឹងវិធី​ដោះស្រាយបញ្ហានេះ

ធ្មេញ​ស​ស្អាត​រំលេច​ចេញ​នូវ​ស្នាម​ញញឹម​ដ៏​ស្រស់ស្អាត ។ដូចនេះ​សូម​ថែរក្សា​ធ្មេញ​អ្នក​កុំ​ឲ្យ​មាន​ស្នាម​ពណ៌លឿង​ដែល​នាំ​ឲ្យបាត់បង់​ទំនុក​ចិត្ត​ពេល​ញញឹម​ទៅ​កាន់​នរណា​ម្នាក់។ ​Hello គ្រូពេទ្យ​ សូម​ណែនាំ​អត្ថបទ​នេះ​អោយ​អ្នក​ស្វែងយល់​ពី​បុព្វហេតុ​បណ្ដាល​ឲ្យធ្មេញ​ប្រែ​ជា​ពណ៌​លឿង។​ ១- ធ្មេញ​ពណ៌លឿង​បណ្ដាល​មកពី​អ្វី? -អាយុ​កាន់​តែ​ច្រើន៖ អាយុ​កាន់តែ​ច្រើន​ធ្មេញ​ក៏​ប្រែ​ប្រួល​ដូច​សរីរាង្គ​ដ៏​ទៃ​ទៀត​ដែរ។ -អាហារ៖ ស្ករគ្រាប់ ទឹកកក ឬ​សូម្បី​ផ្លែឈើក៏​​អាច​ធ្វើ​ឱ្យ​ប្រឡាក់​ពណ៌​​លើ​ធ្មេញ​របស់​អ្នក​បាន​។ ផ្លែ​Berries ប៉ោម​ឬ​ដំឡូង​សុទ្ធ​តែ​អាច​ប្រែ​ពណ៌ធ្មេញ​​​បើ​យើង​បរិភោគ​ជា​ប្រចាំ​។ ក្រៅពីនោះ​ទឹក​​ប៉េងប៉ោះ​ ការី​ និង​ប្រភេទ​ទឹក​ជ្រលក់​មួយ​ចំនួន​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ការ​ប្រែ​ពណ៌​លើ​ធ្មេញដែរ។ –ភេសជ្ជ៖  តែ​ កាហ្វេ​ ទឹកក្រូច​ ឬ​ស្រា​ដែល​មាន​ជាតិ​តានីន(tannins)​ និង​អាស៊ីដ​ខ្ពស់​ដែល​ធ្វើ​ឲ្យសឹក​រិច​កាចា​ធ្មេញ។ យក​ល្អ​គួរ​តែ​ចៀសវាង​ភេសជ្ជៈ​ទាំងនេះ​ដើម្បី​ការពារ​ធ្មេញ​អ្នក។ –បារី៖  ដឹង​ហើយ​ថា​បារី​ធ្វើ​ឲ្យ​ខូច​ទាំង​សួត​និង​ធ្មេញ​ យើងអាចសម្គាល់​បាន​ដោយ​មាន​ស្នាម​លឿងៗ​ប្រឡាក់​ជាប់​ធ្មេញ​។ ដូច្នោះ​ការ​ផ្អាក​ជក់បារី​ផ្ដល់​ផលប្រយោជន៍​ធំធេង​ណាស់​ចំពោះ​សុខភាព។​ –ជម្ងឺ៖​ អ្នក​ជំងឺ​ខ្លះ​ត្រូវការ​ព្យាបាល​ដោយ​ប្រើ​វិទ្យុសកម្ម​និង​បាញ់​គីមី​សុទ្ធ​តែ​បុព្វហេតុ​នាំឲ្យ​ធ្មេញ​ប្រែ​ពណ៌។ លើស​ពី​នេះ​ទៅទៀត​ស្ត្រី​កំពុង​ពរ​​ពោះ​ដែល​មាន​ជំងឺឆ្លង​អាច​បណ្ដាល​ឲ្យ​ប្រែ​ពណ៌​ធ្មេញ​របស់​ទារក​នៅ​ពេល​ធំឡើង​។ កាចា​ធ្មេញ​ទារក​នឹង​ប៉ះពាល់​ពេល​ដែល​ម្ដាយ​លេប​ថ្នាំ​ព្យាបាល​ ដូចជា ​Tetracycline និង​ Minocvcline ជាដើម។ –ការប្រើប្រាស់ថ្នាំ៖ អ្នក​ប្រើ​ថ្នាំ​ប្រឆាំងហីសតាមីន​(antihistamine) ដូចជាថ្នាំ Benadryl  នាំព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត antipsychotic ឬ​ថ្នាំ​លើស​ឈាម​ក៏​បង្កើត​ឲ្យ​មាន​ពណ៌លឿង​លើ​ធ្មេញ​ដែរ។ ចំពោះ​កុមារ​អាយុ​ក្រោម​ ៨ឆ្នាំ​ប្រើ​ថ្នាំ​អង់ទីប៊ីយ៉ូទីក​ Tetracycline និង doxycyclineធ្វើ​ឱ្យ​ធ្មេញ​ប្រែ​ពណ៌។ –អនាម័យធ្មេញមិនបានល្អ៖ សម្អាត​ធ្មេញ​មិន​ទៀងទាត់​ ឬ​មិន​ត្រឹមត្រូវ​តាម​ការណែនាំ​អាច​ធ្វើ​ឱ្យ​មាន​ស្នាម​ប្រឡាក់​នៃ​ជាតិ​កាហ្វេ​និង​ថ្នាំជក់​នៅ​តែ​មាន​លើ​ធ្មេញ​។ ២ –តើគួរធ្វើដូចម្ដេចដើម្បីការពារកុំឲ្យធ្មេញលឿង? -សម្អាតធ្មេញបានត្រឹមត្រូវ៖ ចេះ​ប្រើ​ច្រាស់​ដុះ​ធ្មេញ​ឲ្យបាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​ពី​គ្រូពេទ្យ និង​គួរ​ប្រើ​អំបោះ​សំអាត​ចន្លោះ​ធ្មេញ​ឲ្យ​បាន​ទៀងទាត់។ ​ក្រៅពីនោះ​អ្នក​គួរ​ជួប​ពេទ្យ​ធ្មេញ​រៀងរាល់​ប្រាំមួយខែ​ម្ដង​ដើម្បី​ទទួល​ការ​ណែនាំ​ថែទាំ​ធ្មេញ។​ -ធ្វើឲ្យធ្មេញស៖ ប្រសិន​បើ​អ្នក​មាន​ធ្មេញ​ពណ៌លឿង​ពី​កំណើត​ចូរ​ជជែក​ជាមួយ​អ្នក​ផ្ដល់​សេវាកម្ម​ធ្មេញ​ណា​មួយ​ដែល​អ្នក​ទុកចិត្ត​ថា​អាច​ព្យាបាល​ឬ​ផ្លាស់ប្ដូរ​ពណ៌​ធ្មេញ​អ្នក​បាន។សូម​កុំ​ធ្វើ​ការ​ព្យាបាល​ដោយ​ខ្លួនឯង។ –ជៀសវាងអាហារនិងភេសជ្ជៈមួយចំនួន៖ អាហារ​និង​ភេសជ្ជៈ​រសជាតិ​ស្រាល​មួយ​ចំនួន​បណ្ដាល​ឲ្យ​មាន​ស្នាម​ប្រឡាក់​លើ​ធ្មេញ​មិន​ងាយ​ស្រួល​សម្អាត​ឡើយ និង​បើអាចគួរ​បន្ថយ​ការ​ពិសា​កាហ្វេ ​និង​តែ​នៅ​ពេល​ព្រឹក​ជា​ការ​ល្អ។ –ពិសាទឹក៖ ពិសា​ទឹក​បាន​ច្រើន​ និង​ខ្ពុរ​មាត់​ជាមួយ​ទឹក​ជួយ​លាង​សំអាត​អាហារ​ឬ​ស្នាម​ប្រឡាក់​ដែល​ជាប់​លើ​ធ្មេញ។ ធ្វើ​តាម​វិធី​ដែល​មិន​អស់​លុយ​បែប​នេះ​ច្រើន​ដង​អាច​ជួយ​កាត់បន្ថយ​មិន​ឲ្យ​ធ្មេញ​ប្រែជា​ពណ៌លឿង​បាន។ ដូច្នេះ​ប្រើ​ទម្លាប់​ញាំ​អាហារ​ឬ​ភេសជ្ជៈ​ណា​ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​ធ្មេញ​៕ អត្ថបពាក់ព័ន្ធ៖ ​ឧស្សាហ៍ញ៉ាំផ្អែម គួរប្តូរពីភេសជ្ជៈជាតិស្ករខ្ពស់ មកញ៉ាំទឹក កាត់ហានិភ័យទឹកនោមផ្អែមបានច្រើន


អនាម័យទូទៅ

មូលហេតុអ៊ីចឹងតាស បានខ្លួនចេះតែធុំសារ ក្លៀកធុំក្លិន ធ្វើយ៉ាងណាក៏មិនបាត់!

គ្នាយើង​គ្មាន​នរណា​ចង់​ធំុំក្លិន​ខ្លួន​មិនល្អ ​ក្លៀក​បែប​ញើស​ធុំ​សារ ទៅ​ជិត​គេ​បន្តិច​មិន​បាន​នោះ​ទេ។ យ៉ាង​ណា ទោះ​យើង​ខំ​ងូត​ទឹក សម្អាត​ខ្លួន​ច្រើន​ដង​យ៉ាង​ណា ក្លិនមិន​ល្អនៅ​តែ​អាច​កើត​មាន​ ពិសេស​បើ​យើង​មិន​ចាប់អារម្មណ៍ ឬ​សង្កេត​ច្បាស់​ពី​មូល​ហេតុ​របស់​វា។ អត្ថបទ​នេះ នឹង​លើក​ឡើង​មូល​ហេតុ​ធំៗ​មួយចំនួន ធ្វើ​ឲ្យ​ក្លៀក​ធុំ​សារ ខ្លួន​ធុំក្លិនមិន​ល្អ ឲ្យ​​យើង​បាន​ដឹង។ ១- ផលរំខានពីថ្នាំពេទ្យ ថ្នាំ​ពេទ្យ​អាច​ព្យាបាល​ជំងឺបាន ប៉ុន្តែ​មាន​ថ្នាំ​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ដង​ខ្លួន​ធុំ​ក្លិន​បាន ដូចជា ថ្នាំ Morphine ​ឬ​ថ្នាំ​បញ្ចុះ​កម្ដៅ​ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ខ្លួន​បែក​ញើស។ ក្រៅ​ពី​នេះ​​ បើ​យោង Mayo Clinic របស់​អាមេរិក ​ថ្នាំ​មួយ​ចំនួន​ទៀត​ ដូច​ជា​ថ្នាំ Antihistamines ថ្នាំ​ផ្ដាសាយ​តឹង​ច្រមុះ ថ្នាំ​បន្ធូរ​សាច់​ដុំ និង​ថ្នាំ​រម្ងាប់អារម្មណ៍​​ ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្ងួត​មាត់ ​ភាគ​ច្រើន​បណ្ដាល​ឲ្យ​មាន​ធំ​ក្លិន​មាត់។ ២- ចូលចិត្ដញ៉ាំអាហារហឹរ អាហារ​ហឹរ​មួយ​ចំនួន​ ដូច​ជា ​ខ្ទឹម​ស ឬ​ខ្ទឹម​បារាំង គឺ​ទៀម​ទារ​ឲ្យរាង​កាយ​បញ្ចេញ​ហ្គាសសុលហ្វួ​ ដើម្បី​បំបែក​ពួក​វា។ ហើយ​សារធាតុ​មួយ​នេះ​នឹង​រត់​ក្នុង​ចរន្ដ​ឈាម និង​បណ្ដាល​ឲ្យ​យើង​​មាន​ធំុំក្លិន​ខ្លួន។ មាន​អាហារ​មួយ​ចំនួន​ទៀត ​ក៏​ធ្វើ​ឲ្យ​មាន​ធំុំក្លិន​ខ្លួន​ ដូច​គ្នា ដូច​ជា ​ផ្កា​ខាត់​ណា មើម​ស្ពៃ និង​មាន​បន្លែផ្សេង​ទៀត។ ៣- ស្ត្រេសខ្លាំងពេក ​ញើស​ចេញ​ពី​ដង​ខ្លួន​ ហើយ​មាន​ធុំ​ក្លិន ​គឺ​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​វា​ធំុំក្លិន​ចាញ់​ញើស​ ​ចេញ​ដោយ​សារ​បញ្ហា​ស្ត្រេស […]


អនាម័យទូទៅ

តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!

និយាយ​ដល់​រឿង​រោម​ច្រើន គ្នា​យើង​ខ្លះ​ចូល​ចិត្ត​ ពិសេស​ប្រុសៗ ប៉ុន្តែ​បើ​ចំពោះ​ស្រីៗ​វិញ ច្បាស់​ជា​ស្អប់​ខ្លាំង​មិនខាន។ រោម​ដុះ​ច្រើនលើ​ដង​ខ្លួន អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន ហើយបើ​គ្នា​យើង មិន​ចង់​មាន​រោម​ច្រើន​ ពិសេស​រោមក្លៀក ​មាន​វិធី​អាច​ដោះ​ស្រាយ​បាន។ យ៉ាង​ណា មិន​គួរ​ប្រើ​ថ្នាំកម្ចាត់​រោមទេ ព្រោះអាច​មាន​ផល​ប៉ះ​ពាល់​ស្បែក​យើង ណា​មួយ​ត្រូវ​ចាយ​លុយ​ថែម​ទៀត ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិចនិក​ជម្រុះរោមបែប​ធម្មជាតិ ដោយ​ប្រើ​ត្រឹមអាហារ និង​គ្រឿង​ផ្សំសាមញ្ញមួយ​ចំនួនអាច​រក​បាន​នៅ​ផ្ទះ។ ១- មូលហេតុស្រីៗដុះរោមនៅ​កន្លែង​យើងមិនចង់បាន – ប្រវត្តិគ្រួសារ៖ មូលហេតុដំបូងនាំ​មានដុះរោមលើមុខ និងខ្លួន គឺដោយ​សារហ្សែនតំណរពូជ។ បើប៉ាម៉ាក់ ឬ​បងប្អូនយើង មានវិបត្តជាមួយការដុះរោមនេះ គ្នាយើង​ទោះ​ជា​ស្រី​ក៏ដោយ ប្រាកដជាមានឱកាសខ្ពស់ ដុះរោមច្រើន ឬដុះ​នៅ​តំបន់​មិនចង់បាននេះឯង។ ករណីទាំងនេះជាបញ្ហាតំណរពូជ ក៏​ជាសញ្ញាធម្មតា មិនមែនជាសញ្ញាអាក្រក់អ្វីទេ។ – ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ៖ ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក្រៅពីរាង​កាយ​គ្មា​​ជីវជាតិ និង​ឡើង​ទម្ងន់​ខ្លាំង ក៏អាចបណ្តាលមាន​ដុះ​រោម​យើង​មិនចង់បាន។ ជំងឺតំណពូជ បណ្តាលមកពីការផលិតអ័រម៉ូន LH លើស​កម្រិត ដែលរំញោចឲ្យបញ្ចេញអ័រម៉ូន Androgens ច្រើន នាំឲ្យ​មានអតុល្យភាពលំនឹងអ័រម៉ូនភេទនៅក្នុងខ្លួន។ លើសពី ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក៏អាចជាមូលហេតុធ្វើឲ្យ​ប្រព័ន្ធគ្រប់គ្រងជាតិស្ករនៅក្នុងឈាម មានការប្រែប្រួល​ដូច​គ្នា។ – ដុះរោមដោយគ្មានមូលហេតុពិត៖ នៅពេលមាន​ដុះរោមកើតឡើងដោយគ្មានលក្ខខណ្ឌមូលដ្ឋានជាក់​លាក់​នោះ ត្រូវគេ​ចាត់​ទុកជា​ការដុះរោមដោយគ្មានមូលហេតុ។ ក្នុងប្រភេទដុះរោមនេះ ប្រហែល​មិនបានរងផលប៉ះពាល់ពីមូលហេតុណាមួយ ដូចជា […]


អនាម័យទូទៅ

​ប្រើក្រមួនក្ដៅ ក្រមួនត្រជាក់បករោម មានគុណវិបត្តិអ្វីខ្លះ?

ការបក​រោមក្លៀក រោមដៃ ជើង លែង​ពិបាក​ដូច​មុន ព្រោះ​មាន​ក្រមួនក្តៅ ក្រមួន​ត្រជាក់ អាច​ជួយ​បក​រោម​ពេញ​ដងខ្លួន​បាន​យ៉ាង​ងាយ មិន​ចាំ​បាច់​ប្រើឡាមកោរ ពេល​ខ្លះ​មុត​ដាច់​ស្បែក និង​បន្សល់​ទុកគល់រោម​រមាស់​ទៀតដែរ។ ប៉ុន្តែ យើងត្រូវ​ដឹងពី​គុណ​សម្បត្តិ គុណវិបត្តិ មុន​ប្រើក្រមួនក្តៅ ក្រមួន​ត្រជាក់ ជម្រុះ​រោម​ចេញ​ពី​ដង​ខ្លួន។​ ១- ក្រមួនក្ដៅ ក្រមួន​ក្ដៅ​ (Hot Wax) មាន​ ២ប្រភេទ​ មាន​​ក្រមួន​ទន់​ និង​រឹង​ ទាំងពីរ​ប្រភេទ​នេះ​ មាន​គុណភាព​ដូចគ្នា។​ របៀប​ប្រើ​ ត្រូវ​កម្ដៅ​ឲ្យ​​រលាយ ​រួច​យក​កំណាត់​មួយ​ដុំ​មក​ជ្រលក់ បន្ទាប់​មក​​ជូត​លើ​រោមក្លៀក​ ធ្វើ​បែប​នេះ ​យើង​អាចបករោម​ទាំង​នោះ​​បាន​យ៉ាងងាយ។ ប៉ុន្តែ ​ក្រមួន​ក្តៅ ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ដូចជា៖ គុណសម្បត្តិ៖ ក្រមួន​ក្ដៅ ​ជួយ​បើក​រន្ធញើស​ និង​ជួយ​បន្ទន់ឫស​រោមក្លៀក ​ធ្វើឲ្យ​ងាយ​ស្រួល​ទាញ​ចេញ ស្អិត​នឹង​រោមក្លៀក ​ងាយ​ស្រួល​ឲ្យ​យើង​​បក​ចេញ​បានភ្លាមៗ​តែម្ដង ប្រើ​ពេល​ត្រឹម​ ១ នាទី ​អាច​បក​រោមក្លៀក​បាន​យ៉ាង​ងាយ។ គុណវិបត្តិ៖ ងាយ​រលាក​ស្បែក ពិបាកបក​រោមក្លៀក បើ​ទុក​ឲ្យស្ងួត​ពេក ចំណាយ​ពេលវេលា​ច្រើនរៀបចំ​ធ្វើ។ អត្ថបទ​ពាក់ព័ន្ធ៖ មក​​ដឹង​​ពី​​ប្រភេទ និង​​ហានិភ័យ​​នៃ​​ការ​​កែ​​សម្ផស្ស​​ដោយ​​មិន​​វះ​កាត់ វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ ២- ក្រមួន​ត្រជាក់  ក្រមួន​ត្រជាក់ (Cold Wax)​ គេ​ប្រើ​ដោយ​​ដាក់​លើ​បន្ទះ​មួយ អាច​កៀរ ដករោមក្លៀក​បាន​យ៉ាង​ងាយ ​តាម​ទិសដៅ​បញ្ច្រាស​គ្នានៃ​រោម​លើ​ដង​ខ្លួន​យើង ខណៈ​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​មាន​ដូច​ជា៖ គុណសម្បត្តិ៖ ស្រួល​ប្រើ មាន​តម្លៃ​សមស្រប​អាច​ទិញ​បាន មិន​កខ្វក់ ឈឺចាប់​តិចតួច មិន​ចំណាយ​ពេល​ច្រើនរៀបចំ​ធ្វើ។ គុណវិបត្តិ៖ ពេលខ្លះ​មិនសូវ​ស្អិត​ល្អ​ជាមួយ​រោមក្លៀក ត្រូវ​ចំណាយ​ពេល​ដក​ច្រើនដង​ ​បណ្ដាលឲ្យស្បែក​រលាក​ ​អាច​បណ្ដាល​ឲ្យរោមក្លៀក​ដុះ​ចូល​ទៅ​ក្នុងស្បែក។ ៣- […]


អនាម័យទូទៅ

ប្រុសៗ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ ​ស្រីៗ​អត់​ចូល​ចិត្តទេ

ប្រុសៗ​ខ្លះ​មាន​ទម្លាប់​មិនល្អមួយចំនួន ធ្វើឲ្យស្រីៗ​អត់​ចង់​នៅ​ក្បែរ។ “Hello គ្រូពេទ្យ” ប្រាប់ចិត្តសាស្ត្រ និង​មូលហេតុ​ខ្លះ​ឲ្យ​ដឹង ព្រោះ​ប្រុសៗ​អាច​មើល​រំលងចំណុចទាំងនោះ។ ១- មិន​ប្រើ​ក្រែម​លាប​មុខឲ្យ​មាន​សំណើម ប្រុសៗ​ភាគ​ច្រើន​គិត​ថា ខ្លួន​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ដើរ​ទិញ​ក្រែម​មក​លាប​ទេ តែ​ទោះ​រវល់​យ៉ាងណា ត្រូវ​ចាំ​ថា​ភាព​ចាស់​នៅ​លើ​ផ្ទៃមុខ ​ស្បែក​ធ្លាក់​យារ ធ្វើ​ឲ្យ​បាត់​បង់​ភាព​ទាក់ទាញ​ពី​ស្រីៗ​បាន។ ហេតុនេះ សាកសួរ​ដៃ​គូ ឬ​មិត្តភក្ដិ តើ​មាន​ក្រែម​រក្សា​សំណើម​លើ​ផ្ទៃមុខ​បែប​ណា​សក្ដិសម​សម្រាប់​យើង។ ២- ទុក​ពុក​ចង្កា​វែងៗ ទុក​ពុក​ចង្កា​វែងៗ​រឹតតែ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ភាព​ទាក់ទាញ​មួយ​កម្រិត​ទៀត។ អាច​ទៅ​ហាង​កាត់​សក់​ណា​យើង​ចូល​ចិត្ត ដើម្បី​តុបតែង​ពុក​មាត់ ពុកចង្កា​តាម​បំណង​ប្រាថ្នា។ ត្រូវ​ចាំ​ថា គួរ​ប្រើ​សាប៊ូ​ ឬ​ប្រេង​លាប​ទៅ​លើ​ពុកចង្កា​ ផ្ទៃមុខ​ និង​សក់​ផង។ ៣- ប្រើ​ទឹក​អប់​ហួស​ប្រមាណ រាល់​ពេល​ស្លៀកពាក់​ចេញ​ទៅ​ក្រៅ​ធ្វើការ ឬ​ណាត់​ជួប និង​ចូល​រួម​ព្រឹត្តិការណ៍​អ្វីមួយ ប្រុសៗ​មិន​គួរ​បាញ់​ទឹកអប់​ច្រើន​ពេក រហូត​ជះ​ក្លិន​ខ្លាំង​ឆួល​ដល់​ខ្លួន​នោះ​ទេ ព្រោះ​អាច​ប៉ះ​ពាល់​អារម្មណ៍​អ្នក​ដទៃ ស្រីៗ​ភាគ​ច្រើន មិន​ចូល​ចិត្ត​ក្លិនឆួល​របស់​ទឹក​អប់​ទេ។ បាញ់​ទឹកអប់​បន្តិច​បន្តួច​នៅ​លើ​កដៃ​ ផ្នែក​ខាងក្រោយ​កញ្ចឹង​ក​ ឬ​ស្លឹក​ត្រចៀក​បាន​ហើយ​ ពេលនោះ​កម្ដៅ​រាងកាយ នឹង​អប់​ក្លិន​ឲ្យ​ក្រអូប​ជាប់​ខ្លួន​ពេញ​មួយ​ថ្ងៃ​បាន។ អត្ថបទពាក់ព័ន្ធ៖ ធុំក្លិនខ្លួន នេះវិធីដោះស្រាយ វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង ​នេះ​វិធី​ថែ​​ក្រចក​ឲ្យស្អាត ហើយ​សុខភាពល្អ ស្រីៗភាគច្រើន​អត់​ដឹង ៤- មិន​កាត់​ក្រចក​ឲ្យ​បាន​ស្អាត រឿង​នេះ ប្រុសៗ​ភាគ​ច្រើន​មើល​រំលង មិន​សូវ​យក​ចិត្ត​ទុក​ដាក់​សម្អាត​ក្រចក។ បើ​ដៃ​យើង​ស្អាត​ហើយ តែ​ក្រចក​ដៃ​មិន​ស្អាត បណ្តាល​ឲ្យ​ស្រី​ៗមាន​អារម្មណ៍​មិនល្អ​ ពេល​នៅ​ក្បែរ​យើង។ ហេតុនេះ គួរ​ចំណាយ​ពេល​បន្តិច ទៅ​រក​ជាង​ធ្វើ​ក្រចក ឬ​កាត់​ដោយ​ខ្លួន​ឯង ឲ្យ​បាន​ស្អាត​ជា​ប្រចាំ។ ៥- […]


អនាម័យទូទៅ

ធុំក្លិនខ្លួន សាកដោះស្រាយ​តាមវិធីទាំងនេះ

គ្នា​យើង​មិន​តិច​ទេ​ជួប​បញ្ហា​ក្លិន​ខ្លួន។ ប្រឹង​ដុស​ខាត់​ផង លាប​ផង បាញ់​ផង នៅ​តែមិន​បាត់ ឬ​ពេល​អស់​ក្លិន ចេញ​ញើស ក្លិន​ដ៏​គួរ​ឲ្យ​ស៊ាំ​នេះ ត្រឡប់​មក​វិញ​ទៀតដដែល។ ​ឆ្ងល់​អត់​ថា ម៉េច​បាន​អ្នក​ខ្លះ​មាន​ក្លិន​ខ្លួន ក្លិន​ក្លៀក ពិបាក​ទ្រាំ ឯ​ខ្លះទៀត​គ្មាន? ១-​ ម៉េចបានមានក្លិនខ្លួន? ក្លិន​ខ្លួន​វិវត្ដមក​ពីបាក់តេរីលើស្បែក បំបែក​ជាតិ​អាស៊ីដ​ក្នុងញើស បំប្លែង​បាន​ជា​ក្លិន។ បើ​តាម​ផ្នែក​វេជ្ជសាស្ត្រ គេ​ហៅ​ថា ក្លិនសា​អាក្រក់ (​Bromhidrosis)។  ​វ័យ​គ្រប់​ការ ទាំង​ប្រុស​ទាំង​ស្រី ជា​ដំណាក់កាលមាន​ក្លិន​សា (ក្លិន​មិន​ល្អ) ពេល​ក្រពេញញើស​​បញ្ចេញ​មក​ក្រៅខ្លួន។ ដោយសារ​ប្រុសៗបែក​ញើស​ច្រើន​ជាងស្រីៗ ​គេងាយ​​មានក្លិន​ខ្លួន​ណាស់ បើ​ធៀប​នឹង​ស្រីៗ។ ២- កត្តាអីទៀតធ្វើឲ្យក្លិនខ្លួនកាន់តែយ៉ាប់?  ក្រៅពី​ទាក់ទង​នឹង​ភេទហើយ​ មាន​រឿងជាក់លាក់​ខ្លះដែល​អាច​ធ្វើឲ្យក្លិន​កាន់​តែ​អាក្រក់៖ - ធាត់លើសទម្ងន់​ - ថ្នាំព្យាបាល​ជំងឺ​បាក់ទឹកចិត្ត - ម្ហូប​ហឹរ និងភេសជ្ជៈ ​(ស្រា ខ្ទឹមស​ និង​ពពួកគ្រឿងទេសដទៃទៀត) - បញ្ហាសុខភាព​ អ្នកកើត​ទឹកនោម​ផ្អែម​ជារឿយៗ ​មានក្លិន​ដូចផ្លែឈើ ​ខណៈអ្នក​​មាន​ជំងឺថ្លើម ​ឬតម្រង​នោម​ ​អាច​នឹងធុំក្លិន ​ដូចទឹក​អូសាវ៉ែល​បោក​ខោអាវ)។ ៣- ក្លិនអាក្រក់ ​បែកញើស​ខ្លាំង​ហួសហេតុ ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ជំងឺ Hyperhidrosis។ Hyperhidrosis ​បង្ក​ឲ្យ​មាន​ក្លិន​ប្រអប់​ជើងមិនល្អ។ ស្បែកជើង ​ឬ​ស្រោម​ជើងខ្លះ​ អាច​​ពិបាកឲ្យ​ញើសហួត ឬបឺត (ញើស​មិន​ស្ងួត) […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស