ស្រីៗយើងតែងប្រឈមនឹងបញ្ហាផ្សេងៗជាច្រើនអំឡុងពេលពពោះ ហើយបញ្ហាចម្បងមួយ គឺជំងឺទឹកនោមផ្អែមពេលពពោះ ដែលអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពម៉ាក់ និងអាអូនក្នុងផ្ទៃ។ ជំងឺទឹកនោមផ្អែមពេលពពោះ អាចធ្វើឲ្យជាតិស្ករក្នុងឈាមម៉ាក់កើនឡើង ដែលជាហេតុនាំឲ្យកើតមានផលវិបាកសុខភាពធ្ងន់ធ្ងរ ដូចជាសម្ពាធឈាមខ្ពស់ ជំងឺបម្រុងក្រឡាភ្លើង កូនកើតមិនគ្រប់ខែ ការសម្រាលដោយវះកាត់ ឬកូនស្លាប់ក្នុងផ្ទៃក៏មាន។ ហេតុនេះហើយ ដើម្បីការពារខ្លួនពីហានិភ័យនៃជំងឺទឹកនោមផ្អែមពេលពពោះ ម៉ាក់គួរតែអនុវត្តតិចនិកមួយចំនួនដូចខាងក្រោម។
១. រក្សាទម្ងន់ខ្លួនឲ្យបានល្អ
ពិតណាស់ ម៉ាក់ៗដែលលើសទម្ងន់ ឬធាត់ជ្រុល អាចមានហានិភ័យកាន់តែខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមពេលពពោះ បើធៀបនឹងម៉ាក់ដែលមានទម្ងន់ខ្លួនធម្មតា។ មួយវិញទៀត បញ្ហាធាត់ជ្រុលក៏អាចបង្កផលវិបាកអំឡុងពេលសម្រាល និងធ្វើឲ្យយើងងាយប្រឈមនឹងបញ្ហាសុខភាពផ្សេងៗផងដែរ។ ដូច្នេះហើយ ស្ត្រីពពោះគួរព្យាយាមរក្សាទម្ងន់ខ្លួនឲ្យបានសមល្មម ទើបជាការប្រសើរ។
[embed-health-tool-due-date]
២. ហាត់ប្រាណជារៀងរាល់ថ្ងៃ
ទន្ទឹមនឹងនេះដែរ ការហាត់ប្រាណជារៀងរាល់ថ្ងៃ អាចគ្រប់គ្រងកម្រិតគ្លុយកូសបានយ៉ាងល្អ និងអាចបង្ការជំងឺទឹកនោមផ្អែមពេលពពោះបាន។ ម៉ាក់ៗគួរហាត់ប្រាណយ៉ាងហោចណាស់៥ដងក្នុងមួយសប្ដាហ៍ និងមានរយៈពេលប្រហែល៤៥នាទីក្នុងមួយថ្ងៃ ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ។
៣. ញ៉ាំរបបអាហារល្អៗ
ម៉ាក់គួរជ្រើសរើសញ៉ាំបន្លែ ផ្លែឈើស្រស់ និងពពួកគ្រាប់ធញ្ញជាតិ ព្រមទាំងឈប់ជក់បារី និងចៀសវាងផឹកគ្រឿងស្រវឹង ក៏ដូចជាអាហារកែច្នៃ និងអាហារកំប៉ុង។ បន្ថែមពីនេះ ម៉ាក់ចាំបាច់ត្រូវញ៉ាំទឹកឲ្យបានច្រើន និងជៀសវាងការញ៉ាំភេសជ្ជៈដែលមានជាតិស្ករបន្ថែម។
៤. ពិនិត្យសុខភាពជាទៀងទាត់
ប្រការដែលសំខាន់ គ្នាយើងមិនគួរខកខានក្នុងការពិនិត្យសុខភាពឡើយ។ ជាពិសេស សម្រាប់ម៉ាក់ៗដែលមានជំងឺទឹកនោមផ្អែមពេលពោះ គឺគួរតាមដានសុខភាពឲ្យបានដិតដល់ និងទោះបីជាសម្រាលកូនហើយក៏ដោយ។ ជាងនេះទៅទៀត ម៉ាក់មិនត្រូវប្រើប្រាស់ថ្នាំផ្សេងៗ ដោយគ្មានវេជ្ជបញ្ជាឡើយ ពីព្រោះអាចបង្កបញ្ហាដល់កូនក្នុងផ្ទៃ និងខ្លួនឯងផ្ទាល់។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?