គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ស្ត្រេសធ្វើឲ្យមានការប៉ះពាល់ដល់ក្រពេញលើតម្រងនោម និងភ្ញោចឲ្យបញ្ចេញអ័រម៉ូនអាដ្រេណាលីន (Adrenalin) និង ក័រទីសុល (Cortisol) ។ ការប៉ះពាល់នេះបណ្ដាលឲ្យមានការកើនឡើងកម្រិតអ័រម៉ូនអាដ្រេណាលីនដែលអាចធ្វើឲ្យចង្វាក់បេះដូង សម្ពាធឈាម និងកម្រិតថាមពលកើនឡើង។ ដូចគ្នាដែរ អ័រម៉ូន ក័រទីសុល ទប់ស្កាត់មុខងាររាងកាយមួយចំនួនដែលត្រូវបានចាត់ទុកថាមិនចាំបាច់សម្រាប់ឆ្លើយតបនឹងពេលស្ត្រេសដូចជា ការលូតលាស់ ការរំលាយអាហារ និងការបន្តពូជ។ល។
ការរំខាននៃអ័រម៉ូនខណៈពេលស្ថិតក្នុងស្ថានភាពស្ត្រេសគឺមិនល្អសម្រាប់រាងកាយរបស់ម្ដាយមានផ្ទៃពោះនោះទេ។ ការកើនឡើងសម្ពាធឈាម ចង្វាក់បេះដូង និងកម្រិតជាតិស្ករក្នុងឈាមអាចនាំទៅរកផលវិបាកនៃការពពោះធ្ងន់ធ្ងរ ប្រសិនបើម៉ាក់ៗឧស្សាហ៍ជួបប្រទះអារម្មណ៍មិនល្អញឹកទាំងពេលពពោះ។