ការឈឺចាប់ជុំវិញអាងត្រគាកអំឡុងពេលពពោះ កើតឡើងដោយសារតែការលាតសន្ធឹងនៃសរសៃចងដែលទ្រទ្រង់ស្បូន ហើយភាគច្រើន បញ្ហាសុខភាពមួយនេះមិនបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ឬប៉ះពាល់ដល់សមត្ថភាពក្នុងការសម្រាលកូនតាមធម្មជាតិនោះឡើយ។
រោគសញ្ញានៃការឈឺជុំវិញអាងត្រគាកមានអ្វីខ្លះ?
រោគសញ្ញានៃការឈឺជុំវិញអាងត្រគាក មានភាពខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត។ ប៉ុន្តែម៉ាក់ៗមួយចំនួន ពុំប្រឈមនឹងការឈឺចាប់នេះឡើយអំឡុងពេលពពោះ។ ចំពោះរោគសញ្ញាវិញ ម៉ាក់អាចមានការឈឺចាប់នៅជុំវិញអាងត្រគាកតិចតួច ឬធ្ងន់ធ្ងរ ដែលរួមមាន៖
- ឈឺចាប់នៅតំបន់អាងត្រគាក
- ឈឺចាប់ដែលរាលដាលដល់តំបន់ផ្សេងៗ រួមមាន តំបន់ប្រដាប់ភេទ ខ្នងផ្នែកខាងក្រោយ ត្រគាក ភ្លៅ ជង្គង់។
- ការឈឺចាប់កាន់តែយ៉ាប់យ៉ឺន នៅពេលធ្វើសកម្មភាពមួយចំនួន ដូចជាដើរយូរ រួមភេទ ឡើងជណ្តើរ។
មូលហេតុអ្វីបណ្តាលឲ្យឈឺចាប់ជុំវិញអាងត្រគាក?
ថ្វីត្បិតតែអ្នកជំនាញនៅមិនទាន់ដឹងច្បាស់ពីមូលហេតុជាក់លាក់នៃការឈឺចាប់ជុំវិញអាងត្រគាក ប៉ុន្តែកត្តាខាងក្រោមនេះ អាចជាមូលហេតុបង្ក៖
- ចលនាមិនស្មើគ្នានៃសន្លាក់ឆ្អឹងអាងត្រគាក
- ផ្លាស់ប្ដូររចនាសម្ព័ន្ធនៃសាច់ដុំជុំវិញ
- របួសឆ្អឹងអាងត្រគាកពីមុន
- ប្រែប្រួលអ័រម៉ូន
- ទីតាំងនៃទារកក្នុងផ្ទៃ។
[embed-health-tool-due-date]
ការព្យាបាលការឈឺចាប់ជុំវិញអាងត្រគាក
ម៉ាក់ៗដែលជួបប្រទះការឈឺចាប់ជុំវិញអាងត្រគាក អាចអនុវត្តន៍វិធីសាស្ត្រទាំងនេះ៖
- ស្អំកំណាត់ក្តៅនៅបរិវេណដែលឈឺចាប់
- ពាក់ស្បែកជើងកែងទាប និងមានផាសុកភាព
- ជៀសវាងឈរ ឬដើរយូរ
- កាត់បន្ថយសកម្មភាពខ្លាំងក្លាដែលដាក់សម្ពាធលើខ្នង ឬអាងត្រគាក
- គេងកល់ខ្នើយនៅចន្លោះជង្គង់។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?