មានផ្ទៃពោះមិនមែនជារឿងងាយស្រួល ពិសេសស្រីៗគ្នាធ្វើការ កាន់តែមិនងាយស្រួលទៀត។ អារម្មណ៍នេះគ្នាយើងយល់ច្បាស់ជាងគេ។ រឿងដែលពិបាកបំផុត គឺត្រូវធ្វើការធម្មតា ទាំងពពោះ ព្រោះមិនទាន់ដល់ពេលដាក់ច្បាប់កើតអាអូន។
បើចឹង “Hello គ្រូពេទ្យ” សូមណែនាំអត្ថបទចំណេះដឹងមួយ ដើម្បងាយស្រួលដល់ស្រីៗគ្នាយើងធ្វើការផង រង់ចាំសម្រាលអូនៗផង។
១- កុំលាក់
គ្នាយើងភាគច្រើនមិនសូវជាចង់ប្រាប់ក្រុមហ៊ុន ឬមិត្តភ័ក្ដិ ពេលមានផ្ទៃពោះភ្លាមៗប៉ុន្មានទេ ព្រោះចង់ពិនិត្យជាក់ច្បាស់សិន និងចៀសវាងការរើសអើងនៅកន្លែងការងារ។ យ៉ាងណា ទោះគ្នាយើងចង់លាក់ដំណឹងនេះជាមួយមិត្តរួមការងារ ប៉ុន្តែត្រូវជូនដំណឹងមានផ្ទៃពោះទៅមេ ឬក្រុមហ៊ុនជាមុន ព្រោះកាន់តែប្រាប់មនុស្សជុំវិញខ្លួនឆាប់ យើងនឹងទទួលការគាំទ្រ លើកទឹកចិត្ត យកចិត្តទុកដាក់ នាំឲ្យអារម្មណ៍អំឡុងមានផ្ទៃពោះកាន់តែល្អ មិនស្ត្រេស ងាយស្រួល និងធ្វើការកាន់តែល្អ ឬទទួលជំនួយរឿងខ្លះដែលមិនល្អសម្រាប់សកម្មភាពស្ត្រីមានផ្ទៃពោះធ្វើជាដើម។
២- កាត់បន្ថយក្អួតចង្អោរ
ការប្រែប្រួលអ័រម៉ូនក្នុងរាងកាយគ្នាយើងជិតក្លាយជាម៉ាក់ៗ នាំឲ្យភាគច្រើនជួបប្រទះរឿងចាញ់កូន ពិសេសនៅដំណាក់កាលត្រីមាសទី១ ឬទី២។ ដើម្បីការពារចង្អោរ និងក្អួត គួរជួបពេទ្យរកវិធីដោះស្រាយ។ ចៀសវាងអាហារណាមានក្លិន ឬញ៉ាំទៅធ្វើឲ្យចង់ក្អួតចង្អោរ ញ៉ាំអាហារសាប អាហារមានខ្ញីអាចជួយកាត់បន្ថយអាការៈចាញ់កូន និងចង់ក្អួតជាដើម។
៣- ចេះតែអស់កម្លាំង
គ្នាយើងកំពុងពពោះ ច្រើនត្រូវណែនាំឲ្យក្រោកឈរ ពត់ដៃពត់ជើងស្រាលៗ ក្រោយអង្គុយចាប់ពី ១-៣ ម៉ោងដើម្បីធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ប្រព័ន្ធរបត់ឈាមរត់បានល្អ។ សំខាន់បំផុត ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ រក្សារបបអាហារឲ្យមានតុល្យភាព ហាត់ប្រាណទៀងទាត់ គេងគ្រប់គ្រាន់ពេលមានផ្ទៃពោះ។
អស់កម្លាំងញឹកញាប់ ជារោគសញ្ញាបណ្ដាលឲ្យមានជំងឺខ្វះឈាម ចឹងគ្នាយើងគួរព្យាយាមញ៉ាំអាហារមានជាតិដែក និងគ្រាប់ថ្នាំជាតិដែកតាមការណែនាំរបស់ពេទ្យ។ ចៀសវាងការពាក់ខោអាវរឹប និងស្បែកជើងកែង។
[embed-health-tool-due-date]
៤- ផ្លាស់ប្ដូររបៀបធ្វើដំណើរទៅធ្វើការ
ធ្វើដំណើរតាមផ្លូវកកស្ទះច្បាស់ជាគ្មានផាសុកភាពហើយ ថែមទាំងប្រឈមគ្រោះថ្នាក់ចំពោះសុខភាពអូនៗក្នុងផ្ទៃទៀតផង ព្រោះបរិយាយតាមដងផ្លូវសម្បូរផ្សែងពុល។ ហេតុនេះព្យាយាមសុំការយោគយល់ពីក្រុមហ៊ុន ផ្លាស់ប្ដូរកាលវិភាគធ្វើការដោយមានហេតុផលសមរម្យ ដូចជា ធ្វើការឲ្យលឿនជាងអ្នកផ្សេង ឬថែមម៉ោងឲ្យយូរជាងគេដើម្បីចៀសវាងធ្វើដំណើរតាមផ្លូវកកស្ទះ។
៥- គ្រប់គ្រងអារម្មណ៍តានតឹង
ភាពតានតឹងផ្លូវអារម្មណ៍ អាចបណ្ដាលឲ្យផលប៉ះពាល់ចំពោះការលូតលាស់អូនៗ ដូចជា អាចបង្កឲ្យមានជំងឺរលាកខួរក្បាល ខួរក្បាលលូតលាស់យឺត។ ហេតុនេះ ត្រូវកាត់បន្ថយសម្ពាធការងារ រៀបចំតារាងពេលវេលាត្រឹមត្រូវ ធ្វើការងារសំខាន់ពេលយើងមានអារម្មណ៍ល្អ កុំទទួលការងារបន្ថែមច្រើនពេក។
គ្នាយើងអាចសាកល្បងហាត់ យូហ្គា ជាមួយស្រីៗមានផ្ទៃពោះដទៃទៀត ដើម្បីរៀនវិធីសាស្ត្រកាត់បន្ថយអារម្មណ៍តានតឹងនៅកន្លែងធ្វើការ។
ម៉េចដែរ ធ្វើបានអត់ប៉ុណ្ណឹង? ឬមានវិធីអីផ្សេងទៀតដែលធ្លាប់/កំពុងធ្វើអត់?
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?