ស្ត្រីដែលមាន«ជំងឺឈាមក្រកក (Hemophilia)» ឬហៅថាជំងឺឈាមរាវ មិនគួរមានផ្ទៃពោះឡើយ ព្រោះថាពេលសម្រាលងាយប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
លោកបានបន្តថា មនុស្សស្រីដែលមានគ្រួសារ គួរតែពិនិត្យឈាម ដើម្បីស្វែងរកជំងឺវិបត្តិកំណកឈាមជាមុនសិន និងឆែកមើលបញ្ហាសុខភាពដទៃទៀត ហើយបើរកឃើញមានជំងឺប្រភេទនេះ យើងគួរតែផ្អាកគម្រោងចង់បានកូន ព្រោះមិនអាចសម្រាលបានដោយសុវត្ថិភាពឡើយ។ ប្រសិនបើស្ត្រីមានជំងឺ «ឈាមក្រកក» ពេលសម្រាលកូន អត្រាគ្រោះថ្នាក់មានភាគរយខ្ពស់ ងាយប្រឈមនឹងការហូរឈាមមិនឈប់នៅពេលសម្រាលកូន។
ចំពោះបញ្ហាដែលធ្វើឲ្យស្ត្រីកើតជំងឺកម្រមួយនេះ គឺដោយសារតែកត្តាតំណពូជ ហើយរោគសញ្ញាវិញគឺគ្មានអ្វីជាក់លាក់នោះទេ គ្រាន់តែអាចសម្គាល់បានតាមរយៈស្បែកងាយជាំ ហើម អាចស្លេកស្លាំង ពេលប៉ះទង្គិច ឬបុកអ្វីមួយ និងមិនងាយបាត់ទៅវិញ។ ប្រសិនបើពេលមានរបួសតិចតួចដូចជាមុត ឬឆ្កូតស្បែក គឺងាយហូរឈាមមិនឈប់។ ជំងឺនេះ មិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ តែគេអាចបង្ការ និងទប់ស្កាត់បានតាមវិធីមួយចំនួន ប្រសិនបើដឹងមុន។
សម្រាប់អ្នកដែលដឹងថាខ្លួនមានជំងឺនេះ គួរតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះបើមានរបួសធ្ងន់ធ្ងរ និងគ្មានការជួយសង្គ្រោះពីអ្នកជំនាញត្រឹមត្រូវ អាចហូរឈាមរហូតដល់ខ្សោះពីខ្លួន និងប៉ះពាល់ដល់អាយុជីវិត។ ដូចនេះហើយបានជាគេហាមមិនឲ្យស្ត្រីកើតជំងឺនេះមានកូន ព្រោះពេលសម្រាលមិនថាមធ្យោបាយណាធម្មជាតិ ឬសម្រាលដោយវះកាត់សុទ្ធតែគ្រោះថ្នាក់។
អ្នកដែលកើតជំងឺនេះមានផលប៉ះពាល់មួយចំនួនដូចជា បាក់ទឹកចិត្តក្នុងការរស់នៅ ព្រោះគិតថាពេលចាស់ទៅខ្លួនកំព្រាឯកា គ្មានកូនចៅមើលថែ។
អាន៖
- ៦ រោគសញ្ញា បញ្ជាក់ថាម៉ាក់ៗពពោះកើតជំងឺបម្រុងក្រឡាភ្លើងកម្រិតធ្ងន់
- មូលហេតុម៉ាក់ៗឈឺទ្វារមាសពេលមានគភ៌ និងដំណោះស្រាយ
- ៦ចំណុចសំខាន់បំផុត ស្រីៗគួរដឹងពីរឿងរលូតកូន
- ៤ មូលហេតុធំៗ បណ្ដាលឲ្យស្ត្រីស្លាប់ពេលពពោះ និងសម្រាលកូន
- កើតជំងឺបម្រុងក្រឡាភ្លើងពេលពពោះ គ្រោះថ្នាក់ទាំងម្ដាយ និងកូនក្នុងផ្ទៃ
- តិចនិកពិសេស សម្រាប់គ្នាយើងអត់សូវមានអារម្មណ៍រួមភេទ
- បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន ចម្លើយមានក្នុងអត្ថបទនេះ
- ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!
[embed-health-tool-pregnancy-weight-gain]