បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?
បើម៉ាក់ពពោះ ឬកំពុងត្រៀមយកកូន គួរតែធ្វើតេស្តរកមេរោគអេដស៍ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះថា ការរកឃើញវីរុសនេះទាន់ពេលវេលា អាចការពារខ្លួនម៉ាក់ និងទារកក្នុងផ្ទៃបាន។ ក្នុងករណីដែលយើងផ្ទុកមេរោគអេដស៍ តើអាចចម្លងទៅអាអូនក្នុងផ្ទៃបានអត់? ជាទូទៅ បើម៉ាក់ផ្ទុកមេរោគអេដស៍អំឡុងពេលពពោះ គឺមានហានិភ័យក្នុងការចម្លងទៅកូនបាន តាមរយៈរបៀបទាំង៣នេះ ការពពោះ ការសម្រាលកូន ជាពិសេសការសម្រាលកូនតាមទ្វារមាស ការបំបៅដោះកូន ទោះយ៉ាងនេះក្តី ការផ្ទុកមេរោគអេដស៍មិនមែនបានន័យថាយើងមិនអាចយកកូនបានទេ បើយើងទទួលការព្យាបាលត្រឹមត្រូវ និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា នោះយើងច្បាស់ជាអាចបញ្ចៀសការឆ្លងទៅកាន់បេប៊ីក្នុងផ្ទៃ ក៏ដូចជាថែទាំសុខភាពខ្លួនឯងដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ធ្វើម៉េចទើបអាចការពារកុំឲ្យឆ្លងទៅកូនក្នុងផ្ទៃ? ដើម្បីបញ្ចៀសការចម្លងមេរោគអេដស៍ទៅកូន ម៉ាក់ៗចាំបាច់ត្រូវអនុវត្តន៍តាមប៉ុន្មានចំណុចនេះ៖ ញ៉ាំថ្នាំប្រឆាំងមេរោគអេដស៍ សម្រាលកូនដោយវះកាត់ ផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ដល់កូនភ្លាមៗ ក្រោយពេលសម្រាល ជៀសវាងការបំបៅដោះកូន ប្រសិនបើគ្នាយើងចង់បានកូន ប៉ុន្តែដៃគូមានផ្ទុកមេរោគអេដស៍ តើយើងធ្វើម៉េចល្អ? សម្រាប់ម៉ាក់ៗដែលចង់បានកូន គួរតែនាំដៃគូទៅធ្វើតេស្តរកមេរោគអេដស៍ជាមួយគ្នា ហើយប្រសិនបើដៃគូមានផ្ទុយមេរោគអេដស៍ ហើយយើងមិនមានផ្ទុកទេនោះ ស្រីៗយើងគួរប្រើប្រាស់ថ្នាំបង្ការមេរោគអេដស៍ (PrEP) ដើម្បីការពារទាំងម្តាយ និងទារកក្នុងផ្ទៃពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ ចំណុចសំខាន់ ធ្វើម៉េចទើបអាចការពារកុំឲ្យឆ្លងទៅកូនក្នុងផ្ទៃ? ដើម្បីបញ្ចៀសការចម្លងមេរោគអេដស៍ទៅកូន ម៉ាក់ៗចាំបាច់ត្រូវអនុវត្តន៍តាមប៉ុន្មានចំណុចនេះ៖ ញ៉ាំថ្នាំប្រឆាំងមេរោគអេដស៍ សម្រាលកូនដោយវះកាត់ ផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ដល់កូនភ្លាមៗ ក្រោយពេលសម្រាល ជៀសវាងការបំបៅដោះកូន អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]