បញ្ហាអត់កូន ឬមានកូនយឺតយ៉ាវ អាចបណ្ដាលមកពីបែបបទរស់នៅប្រចាំថ្ងៃមួយចំនួន ដែលគ្នាយើងមើលរំលង។ ពិតណាស់ មនុស្សរាប់លាននាក់ទូទាំងពិភពលោកកំពុងតែប្រឈមនឹងបញ្ហាគ្មានកូននេះ ហើយស្រីៗដែលស្ថិតក្នុងហានិភ័យខ្ពស់មានដូចជា អ្នកដែលធាត់ជ្រុល មានជំងឺគីសទឹកក្រពេញអូវែ និងមានអាយុច្រើនជាដើម។ ចំណែកឯប្រុសៗវិញ អាចជួបនឹងបញ្ហាក្នុងការបញ្ចេញទឹកកាម ឬគ្មានមេជីវិតឈ្មោល។ យ៉ាងណាមិញ គ្នាយើងនៅតែអាចកាត់បន្ថយហានិភ័យនៃបញ្ហាអត់មានកូនបាន ដោយការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃទាំង ៥យ៉ាងនេះ។
១. បែបបទរស់នៅមិនល្អ
កត្តាផ្សេងៗដូចជាគេងមិនទៀងម៉ោង ស្រ្តេស ថប់បារម្ភ អង្គុយធ្វើការយូរម៉ោង ឬមិនធ្វើលំហាត់ប្រាណទាល់តែសោះ សុទ្ធតែអាចធ្វើឲ្យយើងធាត់ជ្រុល ប្រឈមនឹងវិបត្តិអ័រម៉ូន និងមានរដូវមិនទៀងទាត់ ដែលទាំងនេះជាហេតុនាំឲ្យយើងពិបាកក្នុងការមានកូន។
២. ញ៉ាំរបបអាហារមិនល្អ
ជាមួយគ្នានេះដែរ ការញ៉ាំអាហារបង្កក អាហារវេចខ្ចប់ដែលបន្ថែមសារធាតុរក្សាទុកឲ្យបានយូរ ស្ករ និងកាបូអ៊ីដ្រាតចម្រាញ់ច្រើន សុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់សុខភាពយើងទាំងមូល ពីព្រោះអាហារទាំងនេះ ធ្វើឲ្យតុល្យភាពនៃពពួកបាក់តេរីធម្មតាក្នុងទ្វារមាសប្រែប្រួល។ ចំពោះស្រីៗយើង របបអាហារមិនល្អ អាចបង្កឲ្យមានដំណើរការខុសប្រក្រតីនៃការបញ្ចេញពងអូវុល និងរដូវមកយឺត ដែលជាឫសគល់នាំឲ្យយើងគ្មានកូន។
៣. កង្វះការយល់ដឹង
កង្វះការយល់ដឹងលើសុខភាពបន្តពូជក្នុងវ័យជំទង់ ក៏អាចបណ្ដាលឲ្យកើតជំងឺកាមរោគ និងនាំឲ្យមិនអាចមានកូនបាន ដោយសារបញ្ហាបំពង់ទឹកកាម។ មួយវិញទៀត គ្នាយើងខ្លះ មិនបានរួមភេទ ដោយសារតែវេនធ្វើការងារ ឬរស់នៅឆ្ងាយគ្នាពីដៃគូ ដែលទាំងនេះអាចបង្កជាផលវិបាកផ្សេងៗ។
[embed-health-tool-due-date]
៤. ប៉ះពាល់នឹងជាតិពុលក្នុងបរិយាកាស
ជាតិពុលក្នុងបរិយាកាស ជាមូលហេតុចម្បងមួយដែលបង្កឲ្យកើតជំងឺគីសទឹកក្រពេញអូវែលើស្ត្រី និងកាត់បន្ថយបរិមាណ និងគុណភាពនៃមេជីវិតឈ្មោលលើបុរស។ ចំណែកឯការមករដូវមុនអាយុ១០ឆ្នាំ ក៏បណ្ដាលមកពីការបំពុលបរិយាកាសនេះដែរ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
៥. ជក់បារី និងផឹកគ្រឿងស្រវឹង
ការជក់បារី និងផឹកគ្រឿងស្រវឹង ព្រមទាំងកត្តាវិទ្យុសកម្ម អាចកាត់បន្ថយបរិមាណមេជីវិតឈ្មោល និងបំផ្លាញDNAរបស់មេជីវិតឈ្មោល។ ស្របពេលដែលស្រីៗដែលជក់បារី ប្រឈមនឹងការធ្លាក់ចុះនៃចំនួនស៊ុតញីកាន់តែលឿនជាងធម្មតា ដែលអាចនាំឲ្យឆាប់អស់រដូវនៅវ័យក្មេង ដែលជាធម្មតាវ័យអស់រដូវនៅចន្លោះ ៤៥ឆ្នាំ ទៅ៥៥ឆ្នាំ។