មិនថាយើងចង់មានផ្ទៃពោះ ឬកំពុងតែមានផ្ទៃពោះនោះទេ ការថែទាំសុខភាពឲ្យល្អគឺពិតជាមានសារសំខាន់ខ្លាំងណាស់។ ខណៈ ដែលតម្រូវការនៃរាងកាយ មានការវិវត្តន៍ទៅតាមវ័យ ការមានផ្ទៃពោះនៅក្នុងវ័យខ្ទង់២០ឆ្នាំ គឺមានភាពខុសគ្នាឆ្ងាយពីការមានផ្ទៃពោះនៅក្នុងវ័យខ្ទង់៣០ឆ្នាំ និង៤០ឆ្នាំ។ យ៉ាងណាមិញ យើងនៅតែអាចថែទាំសុខភាពឲ្យបានល្អ ទោះបីជាមានផ្ទៃពោះនៅក្នុងវ័យណាក៏ដោយ។ ពិតណាស់ មានកត្តាជាច្រើនដែលយើងគួរយកចិត្តទុកដាក់នៅពេលដែលមានផ្ទៃពោះ ហើយក៏មានរឿងរ៉ាវជាច្រើនទៀតដែលអាចប៉ះពាល់ដល់រាងកាយរបស់យើងផងដែរ ដូច្នេះហើយយើងចាំបាច់ត្រូវយល់ដឹងពីគន្លឹះថែទាំសុខភាពពេលមានផ្ទៃពោះនៅគ្រប់វ័យឲ្យបានដិតដល់។
គន្លឹះថែទាំសុខភាពនៅពេលមានផ្ទៃពោះនៅវ័យខ្ទង់២០ឆ្នាំ
នៅវ័យខ្ទង់២០ឆ្នាំ គឺជាពេលវេលាដ៏ល្អបំផុតក្នុងការមានផ្ទៃពោះ ហើយយើងក៏ស្ថិតនៅក្នុងដំណាក់កាលនៃការមានកូនយ៉ាងងាយស្រួលផងដែរ។ បន្ថែមពីនេះ ស្រីៗយើងមានហានិភ័យទាបនៅក្នុងការរលូតកូន ដែលជាក្ដីព្រួយបារម្ភមួយសម្រាប់អ្នកដែលចង់មានកូន។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ជាមួយគ្នានេះដែរ រាងកាយរបស់យើងមានភាពរឹងមាំនៅក្នុងការពពោះ រីឯស្បែកក៏មានសភាពទន់ល្មម ជាមួយនឹងភាពយឺត ព្រមទាំងសំណើម ដែលអាចវិលត្រលប់មករកសភាពធម្មតាវិញ បន្ទាប់ពីសម្រាលកូនរួច។ នៅក្នុងវ័យនេះ យើងក៏មានហានិភ័យតិចតួចក្នុងការកើតមានជំងឺផ្សេងៗ ដូចជាទឹកនោមផ្អែមពេលមានគភ៌។ ដោយសារតែយើងស្ថិតក្នុងវ័យមួយដ៏ស័ក្ដិសមក្នុងការមានកូន ស្រីៗយើងគ្រាន់តែញ៉ាំអាហារល្អៗ ធ្វើលំហាត់ប្រាណស្រាលៗ និងដើរជុំវិញផ្ទះ ដើម្បីឲ្យយើងមានសុខភាពល្អនៅពេលមានទម្ងន់ ក៏គ្រប់គ្រាន់ហើយ។
ចូរជៀសវាងការជក់បារី ញ៉ាំស្រា និងស្រ្តេស។ បន្ថែមពីនេះ យើងគួរគេងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យកូនមានការលូតលាស់ល្អ។
គន្លឹះថែទាំសុខភាពនៅពេលមានផ្ទៃពោះនៅវ័យខ្ទង់៣០ឆ្នាំ
ការមានផ្ទៃពោះនៅក្នុងវ័យនេះ មិនមែនជារឿងងាយស្រួលទៀតឡើយ ហើយនៅពេលដែលយើងឈានដល់អាយុ៣៥ឆ្នាំ លទ្ធភាពក្នុងការមានកូនរបស់យើងនឹងធ្លាក់ចុះ។
គ្រូពេទ្យអាចណែនាំឲ្យយើងធ្វើការពិនិត្យបន្ថែម ពីព្រោះហានិភ័យនៃការរលូតកូន និងភាពមិនប្រក្រតីនៃហ្សែននឹងចាប់ផ្ដើមកើនឡើងនៅវ័យនេះ។ ពិតណាស់ ជំងឺផ្សេងៗ អំឡុងពេលមានផ្ទៃពោះ និងការសម្រាលកូន ក៏អាចកើនឡើងនៅក្នុងដំណាក់កាលនេះដូចគ្នា។
ដូច្នេះហើយ ដើម្បីថែទាំសុខភាពឲ្យបានល្អ អំឡុងពេលមានផ្ទៃពោះនៅក្នុងវ័យនេះ យើងគប្បីពិភាក្សាជាមួយនឹងគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រី មុនពេលសម្រេចចិត្តថាយកកូន។ ប្រសិនបើយើងអាចកំណត់សញ្ញាណដំបូងនៃបញ្ហា ឬជំងឺរ៉ាំរ៉ៃណាមួយ ដូចជាជំងឺទឹកនោមផ្អែមពេលមានគភ៌ ឬសម្ពាធឈាមខ្ពស់ យើងនឹងអាចកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ ក៏ដូចជាការរលូតកូនបានយ៉ាងមានប្រសិទ្ធភាព។
នៅក្នុងវ័យនេះ យើងចាំបាច់ត្រូវទទួលបានការអនុញ្ញាតពីគ្រូពេទ្យក្នុងការធ្វើលំហាត់ប្រាណ ឬសកម្មភាពមួយចំនួន ដោយសារតែរាងកាយរបស់យើងលែងឆាប់ជាសះស្បើយពីការឈឺចាប់ ឬរបួសផ្សេងៗ។
[embed-health-tool-due-date]
គន្លឹះថែទាំសុខភាពនៅពេលមានផ្ទៃពោះនៅវ័យខ្ទង់៤០ឆ្នាំ
ការមានកូននៅក្នុងវ័យនេះ អាចជារឿងដ៏ពិបាកមួយ ប៉ុន្តែក៏មានស្រ្តីជាច្រើនបានព្យាយាម និងទទួលជោគជ័យក្នុងការមានផ្ទៃពោះនៅក្នុងវ័យនេះផងដែរ។ ជាធម្មតា ការមានផ្ទៃពោះនៅក្នុងវ័យ៤០ឆ្នាំឡើង អាចមានហានិភ័យខ្ពស់នៃការកើតមានជំងឺផ្សេងៗ មិនថាយើងមានសុខភាពល្អយ៉ាងណានោះទេ។
គ្រូពេទ្យនឹងធ្វើការតាមដានយ៉ាងដិតដល់ នៅអំឡុងពេលមានផ្ទៃពោះ ហើយជាពិសេសនោះ គឺនៅត្រីមាសដំបូង ដើម្បីស្វែងរកបញ្ហាសុខភាពដូចខាងក្រោម៖
- ជំងឺទឹកនោមផ្អែមពេលមានគភ៌
- ជំងឺបម្រុងក្រឡាភ្លើង
- លទ្ធភាពនៃការរលូតកូន
- កូនក្រៅស្បូន
- កូនមិនគ្រប់គីឡូ
- សម្ពាធឈាមខ្ពស់
- លទ្ធភាពនៃជំងឺ Down Syndrome ឬពិការភាពពីកំណើតផ្សេងទៀត ។
នៅក្នុងវ័យ៤០ឆ្នាំ យើងអាចនឹងមានការឈឺចាប់ជាងស្ត្រីដែលមានវ័យខ្ទង់២០ឆ្នាំ ព្រមទាំងអាចមានការឈឺសន្លាក់ដោយសារទម្ងន់ធ្ងន់នៃកូនក្នុងផ្ទៃ ក៏ដូចជាឆាប់អស់កម្លាំងថែមទៀតផង។
ក្រៅពីញ៉ាំអាហារសុខភាព អាហារបំប៉ន និងធ្វើលំហាត់ប្រាណ យើងក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះការបញ្ចេញសកម្មភាពរាងកាយផងដែរ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?