ការលើសទម្ងន់ ឬធាត់មុនពេលពពោះអាចប៉ះពាល់ដល់ការមានផ្ទៃពោះ សុខភាពទារកក្នុងផ្ទៃ សុខភាពម៉ាក់ៗពេលពពោះ និងក្រោយពេលសម្រាល។ តើការសម្រកទម្ងន់មុនយកកូនផ្តល់ប្រយោជន៍អ្វីខ្លះដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ?
នៅពេលយើងមានសន្ទស្សន៍ម៉ាស់រាងកាយ ឬហៅកាត់ថា BMI ចាប់ពី ២៥ ឡើងទៅចាត់ទុកថាយើងធាត់ហើយ។ ដូចនេះ ការសម្រកទម្ងន់មុនពេលយកកូន អាចជួយម៉ាក់ៗ និងកូនក្នុងផ្ទៃចៀសផុតពីផលវិបាកមួយចំនួន។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
១. ឱកាសមានកូនតិច
ការមាន BMI ខ្ពស់ប៉ះពាល់ដល់មុខងារអូវែ ដែលបណ្តាលឱ្យស្រីៗមករដូវមិនទៀង និងជាហេតុអាចរារាំងដល់ការបញ្ចេញមេជីវិតញី។
លើសពីនេះទៅទៀត ជាតិខ្លាញ់ដែលកកនៅក្នុងពោះរបស់ស្រីៗអាចផលិតអ័រម៉ូនដែលរារាំងដំណើរទុំរបស់ផូលីគុល (ថង់តូចៗស្ថិតក្នុងអូវែដែលជាកន្លែងមេជីវិតញីលូតលាស់) ដែលបណ្តាលឱ្យការបញ្ចេញមេជីវិតញីមានការថយចុះ។
ស្រីៗដែលមាន BMI កាន់តែខ្ពស់ កាន់តែពិបាកមានកូន។ BMI ដែលល្អចំពោះសុខភាព និងការមានផ្ទៃពោះគឺនៅចន្លោះពី ១៨,៥ ទៅ ២៤,៩។
[embed-health-tool-vaccination-tool]
២. ផលវិបាកពេលពពោះ
ការមាន BMI ខ្ពស់អំឡុងពេលមានផ្ទៃពោះបង្កើនហានិភ័យម៉ាក់ៗមានផលវិបាកពេលពពោះដូចជា៖
- រលូតកូន ឬកូនស្លាប់ក្នុងផ្ទៃ
- មានជំងឺទឹកនោមផ្អែមពេលពពោះ
- សម្ពាធឈាមខ្ពស់ (ជំងឺបម្រុងក្រឡាភ្លើង) ខូចថ្លើម និងតម្រងនោម
- ខ្សោយបេះដូង
- គេងបាត់ដង្ហើម
- ត្រូវសម្រាលដោយវះកាត់
- ដុំកំណកឈាមក្នុងសរសៃឈាមវ៉ែន
- ឈឺពោះសម្រាលយូរ
- ធ្លាក់ឈាមច្រើនបន្ទាប់ពីសម្រាល
៣. ទារកក្នុងផ្ទៃមានបញ្ហាសុខភាព
ប្រសិនបើយើងមាន BMI ខ្ពស់មុនពេលមានផ្ទៃពោះ ឬក្នុងអំឡុងពេលមានផ្ទៃពោះ អាចប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃដូចជា៖
- លើសគីឡូ ឬថ្លោសពេក
- កើតមិនគ្រប់ខែ
- ធាត់នៅពេលធំឡើង
- មានជំងឺទឹកនោមផ្អែមនៅពេលធំឡើង
- ពិការពីកំណើត
- លូតលាស់មិនល្អ
- មានជំងឺហឺតពេលធំឡើង
យើងអាចសម្រកទម្ងន់ដោយញុំាអាហារដែលល្អចំពោះសុខភាព ចៀងវាងអាហារមានជាតិស្ករ និងខ្លាញ់ កម្រិតបរិមាណញ៉ាំ គេងឱ្យបានគ្រប់គ្រាន់ ញុំាទឹកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយស្រេស្ត និងហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ។
អត្ថបទគួរអាន៖
- ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ
- ចង់បង្កកំណើតក្រៅស្បូនក្រោយរលូតកូន? ស្រីៗគួរត្រៀមអ្វីខ្លះ?
- កំពុងព្យាយាមយកកូន ស្រីៗយើងគួរតែធ្វើរឿងទាំងនេះ
- ដឹងអត់ថាគេងមិនគ្រប់គ្រាន់ ក៏អាចប៉ះពាល់ដល់ការមានកូនដែរ
- ស្រីៗកំពុងចង់បានកូន កុំភ្លេចតាមដានសញ្ញាធ្លាក់មេជីវិតញីទាំង ៦នេះ
- កំពូលអាហារប៉ូវៗ បង្កើនលទ្ធភាពមានកូន សម្រាប់ប្ដីប្រពន្ធត្រៀមយកបេប៊ី
ចំណុចសំខាន់
- ឱកាសមានកូនតិច
- ផលវិបាកពេលពពោះ
- ទារកក្នុងផ្ទៃមានបញ្ហាសុខភាព