សុខភាពយើងម្នាក់ៗមិនដូចគ្នាទេ ពិសេសសុខភាពបន្តពូជ គ្នាយើងខ្លះការភ្លាម មិនទាន់នៅតែពីរនាក់អស់ចិត្តផង មានភ្លែត ប៉ុន្តែខ្លះវិញ ការរាប់ឆ្នាំ ប្រឹងយ៉ាងណាក៏នៅតែគ្មាន! ទៅពេទ្យពិនិត្យមើល គ្រប់យ៉ាងប្រក្រតីទាំងអស់ យ៉ាងណានៅតែគ្មានអូនៗគួរឲ្យស្រលាញ់ដូចគេ។ សម្រាប់គ្នាយើងទៅពេទ្យពិនិត្យហើយ ឃើញប្រក្រតី តែគ្មានកូនដដែល អាចសាកតិចនិកសាមញ្ញរបស់ “Hello គ្រូពេទ្យ” ប្រហែលអាចមានក៏ថាបាន។
១- រួមភេទឲ្យចំពេលវេលា
នេះជាចំណុចសំខាន់បំផុតដើម្បីជួយឲ្យឆាប់មានផ្ទៃពោះ ត្រូវរួមភេទឲ្យបានទៀងទាត់ ដោយមិនបាច់ការពារ ឬប្រើមធ្យោបាយពន្យារកំណើតអ្វីទាំងអស់។ តែមិនគួររួមភេទជារៀងរាល់ថ្ងៃនោះទេ ហើយត្រូវចាំថា បើចាំដល់តែថ្ងៃមេជីវិតញីផ្ទុះ ទើបរួមភេទ ក៏អាចធ្វើឲ្យដៃគូទាំងសងខាងអាចបាត់បង់អារម្មណ៍ត្រេកត្រអាលបានដូចគ្នា។
[embed-health-tool-ovulation]
២- ដឹងច្បាស់ពីវដ្តរដូវ
ទោះបីជាយើងអាចរួមភេទបានគ្រប់ពេលក៏ដោយ ត្រូវដឹងឲ្យច្បាស់ពីវដ្ដរដូវ ព្រោះការបង្កកំណើត កើតមានឡើងនៅពេលមេជីវិតឈ្មោល ទៅជួបមេជីវិតញី ហើយមេជីវិតញីផ្ទុះបែកចេញពីក្រពេញអូវែ គឺនៅថ្ងៃទី ១៤ នៃវដ្ដរដូវ។ ដូចនេះ ត្រូវដឹងវដ្តរដូវរបស់ខ្លួនឲ្យបានច្បាស់ ពិសេសប្រុសៗ តមការរួមភេទ ២-៣ ថ្ងៃ ដើម្បីឲ្យមេជីវិតឈ្មោះលកើនឡើងក្នុងទឹកកាមកាន់តែច្រើន នឹងកុំឲ្យខកខានថ្ងៃពិសេសនេះ។ តែរឿងនេះ យើងក៏មិនគួរគិតខ្វល់ខ្វាយច្រើនពេកដែរ ព្រោះអាចធ្វើឲ្យមានសម្ពាធផ្លូវចិត្ត។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៣- ញ៉ាំអាហារល្អសម្រាប់សុខភាព
អ្នកគួរញ៉ាំអាហារល្អសម្រាប់សុខភាពឲ្យបានគ្រប់គ្រាន់ ដោយប្រើវិធីសាស្ត្រខាងក្រោម៖
-បន្ថយអាហារមានខ្លាញ់ច្រើន ដូចជា អាហារសម្រន់ជាដើម បែរមកញ៉ាំអាហារមានខ្លាញ់ធម្មជាតិ និងពពួកខ្លាញ់ Monounsaturated ។
-ញ៉ាំបន្លែសម្បូរប្រូតេអ៊ីន ពិសេស សណ្តែកសៀង សណ្តែកដី ដោយបន្ថយការញ៉ាំសាច់សត្វ។
-ញ៉ាំអាហារសម្បូរជាតិសរសៃ ដូចជា អង្ករសម្រូប និងបន្លែ ផ្លែឈើជាច្រើនទៀត។
– បន្ថយការញ៉ាំស្ករ និងអំបិល។
៤- គ្រប់គ្រងទម្ងន់
ទម្ងន់នៅចន្លោះស្តង់ដា អាចជួយឲ្យយើងកាន់តែងាយមានកូន ដោយរង្វាស់ទម្ងន់ គឺសំដៅលើផលធៀបទម្ងន់ និងកម្ពស់ (BMI) ដែលត្រូវតែនៅចន្លោះ ១៨,៥-២៥ ព្រោះបើយើងស្គមពេក ឬធាត់ពេក អាចប៉ះពាល់ដល់អ័រម៉ូន ធ្វើឲ្យពិបាកបង្កកំណើត។ រឿងនេះ គ្នាយើងមិនថាប្រុស មិនថាស្រី ក៏មិនខុសគ្នាទេ ធាត់ពេកធ្វើឲ្យសុខភាពមេជីវិតឈ្មោលមិនល្អឡើយ។ អាចពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកទម្ងន់ល្អសម្រាប់សុខភាពយើង។
អត្ថបទពាក់ព័ន្ធ៖
- ពិតអត់ ចង់ឆាប់មានកូន ត្រូវរួមភេទរាល់ថ្ងៃ?
- ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?
- អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី…
- មូលហេតុសំខាន់៣នេះហើយ ធ្វើឲ្យស្រីៗមានជំងឺស្អិតស្បូន ពិបាកមានកូន
៥- បន្ធូរអារម្មណ៍
បន្ធូរអារម្មណ៍ និងបន្ថយស្រ្តេស អាចជួយឲ្យឆាប់មានកូនបានដូចគ្នា។ បញ្ហាស្រ្តេស អាចពន្យារការផ្ទុះបែកមេជីវិតញី ធ្វើឲ្យវដ្តរដូវយូរជាងមុន ហើយក៏ធ្វើឲ្យប្រុសមានបញ្ហាបញ្ចេញទឹកកាមផងដែរ។ ដូចនេះ គួរលំហែកាយ បន្ធូរអារម្មណ៍ ស្តាប់តន្រ្តី ជជែកជាមួយមិត្តភក្តិឲ្យបានច្រើន ដើម្បីឲ្យធូរចិត្ត និងមានអារម្មណ៍ល្អ។
គ្នាយើងខ្លះ ជ្រើសយកការបន្ថយស្រ្តេសដោយជក់បារី ផឹកស្រា ប៉ុន្តែទម្លាប់បែបនេះ មិនល្អចំពោះសុខភាពទេ អាចប៉ះពាល់ដល់ការចង់បានកូនទៀតផង។
៦- គេងឲ្យបានគ្រប់គ្រាន់
គេងឲ្យបានគ្រប់គ្រាន់ អាចបង្កើនថាមពលឲ្យ ដោយការសិក្សាមួយបង្ហាញថា ស្រីៗពិបាកមានផ្ទៃពោះ គឺដោយសារមានអ័រម៉ូន លិបទីន (Leptin) តិចតួច។ ពេលហត់ ខ្លួនយើងផលិតអ័រម៉ូននេះបានតិច ហេតុនេះគួរគេងឲ្យបាន ៧ ម៉ោង/ថ្ងៃ យ៉ាងតិច។