ការមានផ្ទៃពោះជារឿងគួរឲ្យរំភើបមួយសម្រាប់ស្រីៗយើង ដែលកំពុងព្យាយាមយកកូន។ ប៉ុន្តែការមានផ្ទៃពោះមិនមានន័យថាគ្រប់ពេល គឺមានវត្តមានប៊េប៊ីក្នុងផ្ទៃនោះទេ។ ករណីកម្រខ្លះស្រីៗយើងជឿថាខ្លួនឯងមានផ្ទៃពោះ ដោយសារតែមានអាការៈស្រដៀងគ្នានឹងការមានផ្ទៃពោះ តែតាមពិតវាកើតឡើងដោយសារតែរឿងផ្សេងទៅវិញ។
«ច្រឡំថាមានផ្ទៃពោះ» ឬ False pregnancy គឺជាអាការៈដែលស្រីៗគិតថាខ្លួនមានផ្ទៃពោះ ទាំងដែលខ្លួនមិនមានកូនក្នុងផ្ទៃនោះទេ។ «ច្រឡំថាមានផ្ទៃពោះ» នេះអាចមានអាការៈមួយចំនួនដូចស្រីៗមានផ្ទៃពោះចាញ់កូនដែរ ដូចជាឡើងទម្ងន់ ចង្អោរ និងឈឺខ្នងជាដើម។
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
១. «ច្រឡំថាមានផ្ទៃពោះ» កើតឡើងដោយរបៀបណា?
ថ្មីៗនេះ ក្រុមវេជ្ជបណ្ឌិតបានចាប់ផ្ដើមយល់ដឹងថាបញ្ហាផ្លូវចិត្ត និងរាងកាយ ជាដើមចមនៃបញ្ហា «ច្រឡំថាមានផ្ទៃពោះ» នេះ ទោះបីជាដើមចមជាក់លាក់នៅមិនទាន់បានដឹងក៏ដោយ។ ក្រុមវេជ្ជបណ្ឌិតសង្ស័យថាកត្តាចិត្តសាស្រ្តបានបំភាន់ទៅកាន់រាងកាយថាមានផ្ទៃពោះ។ ពេលស្រីៗមានអារម្មណ៍ចង់បានកូនខ្លាំង ដោយសារតែខ្លួនមិនអាចបង្កកំណើត ឬរលូតកូនញឹកញាប់ ឬបាត់រដូវ នោះរាងកាយនឹងផលិតសញ្ញាមានផ្ទៃពោះមួយចំនួនឡើង ដូចជាពោះឡើងធំ រីកដោះ ឬអាចថែមទាំងមានអារម្មណ៍ដូចមានទារកធ្វើចលនាក្នុងផ្ទៃទៀតផង។
ខួរក្បាលរបស់មនុស្សស្រី ក៏ចាប់ផ្ដើមបកប្រែសញ្ញាទាំងនោះ និងរំញោចឲ្យមានការបញ្ចេញអ័រម៉ូនដូចជាអឺស្រ្តូហ្សែន និង ប្រូឡាក់ទីន ដែលនាំឲ្យកើតមានរោគសញ្ញាដូចជាអ្នកចាញ់កូន។
២. រោគសញ្ញា«ច្រឡំថាមានផ្ទៃពោះ»
រោគសញ្ញា«ច្រឡំថាមានផ្ទៃពោះ» ក៏ដូចគ្នាទៅនឹងការមានផ្ទៃពោះដែរ។ មានដូចជា៖
- រំខានដល់ការមករដូវ
- ពោះឡើងធំ
- ដោះរីកធំ និងឡើងតឹង ប្រែប្រួលចុងសុដន់ និងអាចប្រែទាំងការផលិតទឹកដោះ
- មានអារម្មណ៍ថាមានអ្វីនៅក្នុងពោះ
- ចង្អោរ ឬក្អួត និង
- ឡើងទម្ងន់ ជាដើម។
រោគសញ្ញានេះអាចបាត់ទៅវិញជាច្រើនសប្ដាហ៍ ឬដល់ប្រាំបួនខែ ឬអាចមានរហូតច្រើនឆ្នាំក៏មាន។ ភាគរយតិចតួចនៃអ្នកជំងឺ «ច្រឡំថាមានផ្ទៃពោះ» នឹងត្រូវទៅជួបពេទ្យ ឬទៅមន្ទីរពេទ្យច្រើនលើកច្រើនសារ ដោយសារតែចេះតែមានអារម្មណ៍ថាឈឺពោះសម្រាលកូន។
[embed-health-tool-due-date]
៣. ការពិនិត្យរោគសញ្ញា
ដើម្បីដឹងថាស្រីៗយើងមានបញ្ហា«ច្រឡំថាមានផ្ទៃពោះ» គ្រូពេទ្យនឹងវាយតម្លៃលើរោគសញ្ញា ពីនិត្យអាងត្រគាក និងឆ្លុះអេកូ។ ក្នុងករណីស្រីៗយើងមិនមានផ្ទៃពោះទេ ពេលឆ្លុះអេកូ នឹងមិនឃើញមានកូនក្នុងផ្ទៃ និងមានចង្វាក់បេះដូចនោះទេ។
អាន៖