backup og meta

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

បើ​ម៉ាក់​ពពោះ ឬ​កំពុង​ត្រៀម​យក​កូន​ គួរ​តែ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពីព្រោះ​ថា ​ការ​រក​ឃើញ​វីរុស​នេះ​ទាន់​ពេលវេលា អាច​ការពារ​ខ្លួន​ម៉ាក់​ និង​ទារក​ក្នុង​ផ្ទៃ​បាន។

ក្នុង​ករណី​ដែល​យើង​ផ្ទុក​មេរោគ​អេដស៍ តើ​អាច​ចម្លង​ទៅ​អា​អូន​ក្នុង​ផ្ទៃ​បាន​អត់?

ជា​ទូទៅ បើ​ម៉ាក់​ផ្ទុក​មេរោគ​អេដស៍​អំឡុង​ពេល​ពពោះ គឺ​មាន​ហានិភ័យ​ក្នុង​ការ​ចម្លង​ទៅ​កូន​បាន​ តាម​រយៈ​​របៀប​ទាំង​៣​នេះ

  • ​ការ​ពពោះ
  • ការ​សម្រាល​កូន ជា​ពិសេស​ការ​សម្រាល​កូន​តាម​ទ្វារ​មាស
  • ការ​បំបៅ​ដោះ​កូន

ទោះ​យ៉ាង​​នេះ​ក្តី ការ​ផ្ទុក​មេរោគ​អេដស៍​មិន​មែន​បាន​ន័យ​ថា​យើង​មិន​អាច​យក​កូន​បាន​ទេ បើ​យើង​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា នោះ​យើង​ច្បាស់​ជា​អាច​បញ្ចៀស​ការ​ឆ្លង​ទៅ​កាន់​បេប៊ី​ក្នុង​ផ្ទៃ ក៏​ដូចជា​ថែទាំ​សុខភាព​ខ្លួន​ឯង​ដែរ។

ពពោះ

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

ធ្វើ​ម៉េច​ទើប​អាច​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ?

ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​កូន​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​អនុវត្តន៍​តាម​ប៉ុន្មាន​ចំណុច​នេះ៖

  • ញ៉ាំ​ថ្នាំ​ប្រឆាំង​មេរោគអេដស៍
  • សម្រាល​កូន​ដោយ​វះកាត់
  • ​ផ្តល់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ដល់​កូន​ភ្លាម​ៗ ក្រោយ​ពេល​សម្រាល
  • ​ជៀសវាង​ការ​បំបៅ​ដោះ​កូន

ប្រសិនបើ​គ្នា​យើង​​ចង់​បាន​កូន​ ប៉ុន្តែ​ដៃគូ​មាន​ផ្ទុក​មេរោគ​អេដស៍​ តើ​យើង​ធ្វើ​ម៉េច​ល្អ?

សម្រាប់​ម៉ាក់​ៗ​ដែល​ចង់​បាន​កូន​ គួរ​តែ​​នាំ​ដៃគូ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ជាមួយ​គ្នា​ ហើយ​ប្រសិនបើ​ដៃគូ​មាន​ផ្ទុយ​មេរោគ​អេដស៍ ហើយ​យើង​មិន​មាន​ផ្ទុក​ទេ​នោះ ស្រីៗ​យើង​គួរ​ប្រើប្រាស់​ថ្នាំ​បង្ការ​មេរោគ​អេដស៍ (PrEP) ដើម្បី​ការពារ​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​ពី​ជំងឺ​ឆ្លង​ដ៏​កាចសាហាវ​មួយ​នេះ។

ចំណុចសំខាន់

ធ្វើ​ម៉េច​ទើប​អាច​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ?


ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​កូន​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​អនុវត្តន៍​តាម​ប៉ុន្មាន​ចំណុច​នេះ៖
  • ញ៉ាំ​ថ្នាំ​ប្រឆាំង​មេរោគអេដស៍
  • សម្រាល​កូន​ដោយ​វះកាត់
  • ​ផ្តល់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ដល់​កូន​ភ្លាម​ៗ ក្រោយ​ពេល​សម្រាល
  • ​ជៀសវាង​ការ​បំបៅ​ដោះ​កូន

អត្ថបទគួរអាន៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

HIV and Pregnancy

https://medlineplus.gov/hivandpregnancy.html

https://hivinfo.nih.gov/understanding-hiv/fact-sheets/preventing-perinatal-transmission-hiv

Preventing Perinatal Transmission of HIV

Preventing transmission during pregnancy, birth and breastfeeding

https://www.tht.org.uk/hiv/living-well-hiv/parenthood/preventing-vertical-transmission

កំណែ​ប្រែបច្ចុប្បន្ន

01/12/2024

Written by វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន


Written by

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម