backup og meta

របៀប​ប្រឹង​ពេល​សម្រាល​កូន ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព

របៀប​ប្រឹង​ពេល​សម្រាល​កូន ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព

ការ​សម្រាល​កូន​ប្រៀប​បាន​នឹង​ការ​ឆ្លង​កាត់​មហា​សាគរ​ដូច្នេះ​ដែរ ត្រូវ​ឆ្លង​កាត់​ឧបសគ្គ និង​ការ​ឈឺចាប់ អ្នក​ខ្លះ​ដល់​ថ្នាក់​ស្រែក​យំ។ ពេល​សម្រាល​ម្តងៗ តែង​មាន​គ្រូពេទ្យ​ផ្នែក​សម្ភព ឬ​ឆ្មប ចាំ​ជួយ​លើក​ទឹក​ចិត្ត និង​ប្រាប់​ពី​តិចនិក​មួយ​ចំនួន​ឲ្យ​ម៉ាក់ៗ​ប្រឹង​កើត​អាអូន​តាម​បែប​ធម្មជាតិ តើ​ក្បួន​ទាំង​នោះ​មាន​អ្វីខ្លះ​ទៅ?

លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក រៀបរាប់​ថា ដើម្បី​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ស្រួល លុះណា​តែ​ម៉ាក់ៗ​បាន​ត្រៀម​លក្ខណៈ​ស្រួល​ប្រួល មាន​កម្លាំង​គ្រប់​គ្រាន់ ឯ​អាង​ត្រគាក​ក៏​អំណោយ​ផល​ទៀត។ ងាក​មក​និយាយ​ពី​គន្លឹះ​ក្នុង​ការប្រឹង​សម្រាល​កូន​វិញ លោកស្រី​វេជ្ជបណ្ឌិត​ថា ពេទ្យ​គេ​មាន​ក្បួន​ប្រឹង មិន​មែន​ប្រឹង​កើត​មិន​ឈប់​នោះ​ទេ ក្បួន​នោះ​គឺ ឈឺ១​ដង ប្រឹង​៣​ដង

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

“ឈឺ​ម្តង​ប្រឹង​៣​ដង អត់​ឈឺ​អត់​ប្រឹង ឈឺ​ចាំ​ប្រឹង ដក​ដង្ហើម​ធម្មតា​វែងៗ អាហ្នឹង​ត្រូវ​បច្ចេកទេស​ពេទ្យ​ហើយ កាល​ណា​យើង​ប្រឹង​រហូត មាន​កម្លាំង​ឯង​ណា​ប្រឹង ប្រឹង​រហូត​អត់​មាន​អុក​ស៊ី​សែន​ដក​ដង្ហើម​ទេ ទាំង​យើង​ទាំង​កូន​ត្រូវការ​អុកស៊ី​សែន”

[embed-health-tool-due-date]

សម្រាលកូន

ឈឺ​ពោះ​សម្រាល​កូន មិន​មែន​ឈឺ​ម្តង កូន​កើត​មក​ភ្លាម​នោះ​ទេ ទម្រាំ​កូន​យើង​ចេញ​មក​ក្រៅ​បាន​ឃើញ​ពន្លឺ​ព្រះអាទិត្យ ម៉ាក់ៗ​ត្រូវ​ឈឺ​ពោះ​រាប់​ម៉ោង ខំ​ប្រឹង​រាប់​ភ្លេច ដូច្នេះ​ការ​ប្រឹងខុស​បច្ចេក​ទេស នៅ​ពេល​សម្រាល ធ្វើ​ឲ្យ​ម៉ាក់ៗ​ឆាប់​អស់​កម្លាំង។

បន្ថែម​ពី​លើ​តិចនិក​ទាំង​ប៉ុន្មាន​នេះ លោកស្រី​ថា អំឡុង​ពេក​ប្រឹង​សម្រាល​កូន ស្រីៗ​គ្នា​យើង​មិន​ត្រូវ​ខាំ​ធ្មេញ និង​បិទ​មាត់​ជិត​នោះ​ទេ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Tips for Pushing During Childbirth

https://www.lancastergeneralhealth.org/health-hub-home/motherhood/your-pregnancy/5-tips-for-pushing-during-childbirth

Tips for First-time Mothers

https://www.sutterhealth.org/health/labor-delivery/tips-for-first-time-mothers

8 tips to ensure a safe and successful birthing experience

8 tips to ensure a safe and successful birthing experience

 

កំណែ​ប្រែបច្ចុប្បន្ន

10/07/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ធ្វើម៉េចដឹង ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 10

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម