backup og meta

ធ្លាប់សង្កេតទេ? ពណ៌ទឹកភ្លោះអាចបញ្ជាក់ពីសុខភាពម៉ាក់ ឬគភ៌ក្នុងផ្ទៃ?

ធ្លាប់សង្កេតទេ? ពណ៌ទឹកភ្លោះអាចបញ្ជាក់ពីសុខភាពម៉ាក់ ឬគភ៌ក្នុងផ្ទៃ?

ទឹក​ភ្លោះ ជា​ថង់​ស្រោម​ភ្នាស​មួយ​ពោរពេញ​ដោយ​ទឹក​ដែល​ជួយ​ការពារ​ទារក​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​មាន​នាទី​ច្រើន​តាំង​ពី​ការពារ​ប៉ះទង្គិច​ដល់​ទារក រក្សា​សីតុណ្ហភាព​របស់​ទារក ​ជួយ​ដល់​ទារក​ដក​ដង្ហើម និង​ទទួល​ចំណី​អាហារ​ជា​ដើម។ ពណ៌​ទឹកភ្លោះ ជា​ធម្មតា​អាច​ជា​ពណ៌​ថ្លា ឬ​លឿង​ស្រាល។

ចុះ​ពណ៌​ទឹក​ភ្លោះ​អាច​បញ្ជាក់​ពី​សុខភាព​ម៉ាក់ ឬ​ទារក​ក្នុង​ផ្ទៃ ឬ​អត់?

ជា​ទូទៅ ទឹក​ភ្លោះ​មាន​ពណ៌​ថ្លា ឬ​លឿង​ស្រាល ឬ​ពេល​ខ្លះ​អាច​មាន​លាយ​ឈាម​តិច​តួច​ក៏​ជា​រឿង​ធម្មតា​ដែរ។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ ​គឺ​ពណ៌​ទឹក​ភ្លោះ​មាន​សភាព​ស្រាល​ជាង​ទឹក​នោម និង​មិន​ស្រអាប់ ឬ​ស​ខ្លាំង​ពេក​ដូច​ការ​ធ្លាក់​ស​តាម​ទ្វារ​មាសទេ​។

ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ពពោះ​បែក​ទឹក​ភ្លោះ គួរ​តែ​ឆាប់​ទៅ​មន្ទីរ​ពេទ្យ។ បន្ថែម​ពី​លើ​នេះ ម៉ាក់ៗ​ក៏​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​ពណ៌​ទឹក​ភ្លោះ ហើយ​ត្រូវ​ប្រាកដ​ថា ប្រាប់​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ បើ​សម្គាល់​ឃើញ​ពណ៌​ទឹក​ភ្លោះ​ដូច​ខាង​ក្រោម៖

  • ​ទឹក​ភ្លោះពណ៌​ត្នោត ឬ​បៃតង៖ អាច​បញ្ជាក់​ថា ទារក​អាច​លេច​លាមក​ដំបូង​នៅ​ក្នុង​ស្បូន ដែលជាធម្មតា​ទារក​អាច​ជុះ​ដំបូងនៅពេល​កើត។ ការ​លេច​លាមក​នេះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​សួត ប្រសិន​បើ​ទារក​ស្រូប ឬ​លេប​ទឹក​ភ្លោះ​ចូល​ក្នុង​ខ្លួន។
  • ​ទឹក​ភ្លោះ​ពណ៌ក្រហម៖ អាច​បញ្ជាក់​ពី​បញ្ហា​ទាក់​ទង​នឹង​សុក។

ស្ត្រី​ពពោះ​ត្រូវ​ចំណាំ​ថា ទឹក​ភ្លោះ​គ្មាន​ក្លិន ឬ​អាច​មាន​ក្លិន​តិច​តួច​(បែប​ប្រហើរ)។ ក្រោយ​បែក​ទឹក​ភ្លោះ ម៉ាក់ៗ​ត្រូវ​ទៅ​មន្ទីរពេទ្យ និង​ប្រាប់​ដល់​គ្រូពេទ្យ​ជំនាញ​ភ្លាម ប្រសិន​បើ​សង្កេត​ឃើញ​ថា​ទឹក​ភ្លោះ​មាន​ក្លិន​មិន​ល្អ ព្រោះ​នេះ​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​ស្បូន។

ម៉ាក់ៗពពោះក៏ត្រូវដឹងដែរថា ទឹក​ភ្លោះ ​ជា​វដ្ត​ជីវិត​របស់​កូន កើត​ឡើង​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្តាយ​ដែល​ជ្រាប​ចូល​តាម​រយៈ​សុក តាំង​ពី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​គភ៌។ ទារក​ក្នុង​ផ្ទៃ​ត្រូវ​បាន​ការពារ​ដោយ​ថង់​ទឹក​ភ្លោះ ហើយ​គេ​វាស់​បរិមាណ​ទឹក​ភ្លោះ​គិត​ជា​សង់ទីម៉ែត្រ ដែល​ថង់ទឹក​ភ្លោះនឹង​ពង្រីក​មាឌ​បន្តិច​ម្តងៗ​រហូត​ដល់​កៀក​ថ្ងៃ​សម្រាល។

[embed-health-tool-due-date]

អត្ថបទគួរអាន៖

ពណ៌​ទឹកភ្លោះ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Is Amniotic Fluid?

https://www.verywellfamily.com/what-is-amniotic-fluid-2371554

AMNIOTIC FLUID

https://www.marchofdimes.org/pregnancy/amniotic-fluid.aspx

Amniotic Fluid

https://my.clevelandclinic.org/health/body/23310-amniotic-fluid

 

កំណែ​ប្រែបច្ចុប្បន្ន

06/03/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

ទឹកភ្លោះល្អក់ ជាសញ្ញាគ្រោះថ្នាក់មែនទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 06, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម