ក្រោយសម្រាលកូនរួច រាងកាយស្ត្រីមិនទាន់ត្រលប់មកសភាពដើមវិញទេ កម្លាំងនៅខ្សោយ រាងកាយក៏ស្លេកស្លាំង ឯម៉ាក់ៗខ្លះអត់ទាំងមានទឹកដោះឲ្យកូនម៉ឹមទៀតផង។ ខាងក្រោមនេះជាដំណោះស្រាយបញ្ហា ដែលបាននាំដោយគ្រូពេទ្យផ្នែករោគស្ត្រី។
ក្រោយសម្រាលកូនរួច រាងកាយស្ត្រីមិនទាន់ត្រលប់មកសភាពដើមវិញទេ កម្លាំងនៅខ្សោយ រាងកាយក៏ស្លេកស្លាំង ឯម៉ាក់ៗខ្លះអត់ទាំងមានទឹកដោះឲ្យកូនម៉ឹមទៀតផង។ ខាងក្រោមនេះជាដំណោះស្រាយបញ្ហា ដែលបាននាំដោយគ្រូពេទ្យផ្នែករោគស្ត្រី។

បើតាមការឲ្យដឹងពីប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន ស្ត្រីសម្រាលកូនរួចត្រូវការជីវជាតិបំប៉នច្រើនដូចពេលមានផ្ទៃពោះដែរ ព្រោះតែត្រូវផលិតទឹកដោះឲ្យកូនបៅបានគ្រប់គ្រាន់ សម្បូរដោយសារធាតុចិញ្ចឹម។ មួយវិញទៀត ពេលសម្រាលកូនរួចភ្លាមៗ រាងកាយនៅស្លេកស្លាំង ដោយសារបាត់បង់ឈាមច្រើនពេលសម្រាល។
លោកវេជ្ជបណ្ឌិតបានបន្ត ក្រោយសម្រាលកូនរួច ដើម្បីដោះស្រាយបញ្ហាស្លេកស្លាំង ស្ត្រីត្រូវញ៉ាំថ្នាំជាតិដែកឲ្យបាន ៤២ គ្រាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬញ៉ាំថ្នាំវីតាមីនផ្សេងៗទៀតដែលមានជាតិដែក ឬក៏ញ៉ាំអាហារដែលសម្បូរជាតិដែក មានដូចជា សាច់ក្រហម ថ្លើមសត្វ សណ្តែក ស៊ុត និងបន្លែពណ៌បៃតងចាស់។

ពាក់ព័ន្ធនឹងវិធីជួយឲ្យម្តាយសម្បូរទឹកដោះឲ្យម៉ឹមវិញ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានផ្តល់ជាដំបូន្មានងាយៗថា ទី១ ស្ត្រីត្រូវញ៉ាំអាហារចម្រុះមុខ ហើយសម្បូរជីវជាតិឲ្យបានគ្រប់គ្រាន់ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេសពពួក សម្ល ឬស៊ុប ចៀសវាងការញ៉ាំអាហារក្រៀមក្រោះ ដូចជាសាច់ប្រឡាក់អាំង អាហារហឹរ ឬផ្អាប់។
គួរអាន៖
ទី២ ម៉ាក់ៗត្រូវឲ្យកូនបៅដោះឲ្យបានញឹកញាប់ និងទៀងទាត់ពេល ទើបក្រពេញទឹកដោះអាចផលិតទឹកដោះបន្ថែមទៀតកាន់តែច្រើន ធ្វើឲ្យម៉ាក់ៗសម្បូរទឹកដោះ។ ទី៣ ស្ត្រីត្រូវញ៉ាំទឹកឲ្យបានច្រើន ទើបបរិមាណនៃការផលិតទឹកដោះច្រើនដូចគ្នា ដោយសារក្នុងទឹកដោះម្តាយមានជាតិទឹកដល់ទៅ ៨០% ឯណោះ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Naturally Increasing Your Breast Milk Supply
https://www.verywellfamily.com/naturally-increase-your-breast-milk-supply-431842
How to Increase Your Breast Milk Supply
https://www.pampers.co.uk/newborn-baby/feeding/article/how-to-increase-your-breastmilk-supply
How to Increase Your Breast Milk Supply
https://www.whattoexpect.com/poor-milk-supply-breastfeeding.aspx
7 Natural Ways to Produce More Breast Milk
https://www.parents.com/baby/breastfeeding/natural-ways-to-produce-more-breast-milk/
What can people do to help produce more breast milk?
https://www.medicalnewstoday.com/articles/how-to-produce-more-milk
កំណែប្រែបច្ចុប្បន្ន
13/04/2022
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ