backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ឆាប់មានកម្លាំង សម្បូរទឹកដោះ​​ក្រោយសម្រាលកូនរួច សាកតិចនិកទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 13, 2022

ឆាប់មានកម្លាំង សម្បូរទឹកដោះ​​ក្រោយសម្រាលកូនរួច សាកតិចនិកទាំងនេះ

ក្រោយសម្រាលកូនរួច រាងកាយស្ត្រីមិនទាន់ត្រលប់មកសភាពដើមវិញទេ កម្លាំងនៅខ្សោយ រាងកាយក៏ស្លេកស្លាំង ឯម៉ាក់ៗខ្លះអត់ទាំងមានទឹកដោះឲ្យកូនម៉ឹមទៀតផង។ ខាងក្រោមនេះជាដំណោះស្រាយបញ្ហា ដែលបាននាំដោយគ្រូពេទ្យផ្នែករោគស្ត្រី។

បើតាមការឲ្យដឹងពីប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន ស្ត្រីសម្រាលកូនរួចត្រូវការជីវជាតិបំប៉នច្រើនដូចពេលមានផ្ទៃពោះដែរ ព្រោះតែត្រូវផលិតទឹកដោះឲ្យកូនបៅបានគ្រប់គ្រាន់ សម្បូរដោយសារធាតុចិញ្ចឹម។ មួយវិញទៀត ពេលសម្រាលកូនរួចភ្លាមៗ រាងកាយនៅស្លេកស្លាំង ដោយសារបាត់បង់ឈាមច្រើនពេលសម្រាល។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

លោកវេជ្ជបណ្ឌិតបានបន្ត ក្រោយសម្រាលកូនរួច ដើម្បីដោះស្រាយបញ្ហាស្លេកស្លាំង ស្ត្រីត្រូវញ៉ាំថ្នាំជាតិដែកឲ្យបាន ៤២ គ្រាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬញ៉ាំថ្នាំវីតាមីនផ្សេងៗទៀតដែលមានជាតិដែក ឬក៏ញ៉ាំអាហារដែលសម្បូរជាតិដែក មានដូចជា សាច់ក្រហម ថ្លើមសត្វ សណ្តែក ស៊ុត និងបន្លែពណ៌បៃតងចាស់។

ជំងឺថ្លើមបំបៅដោះកូន

ពាក់ព័ន្ធនឹងវិធីជួយឲ្យម្តាយសម្បូរទឹកដោះឲ្យម៉ឹមវិញ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានផ្តល់ជាដំបូន្មានងាយៗថា ទី១ ស្ត្រីត្រូវញ៉ាំអាហារចម្រុះមុខ ហើយសម្បូរជីវជាតិឲ្យបានគ្រប់គ្រាន់ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេសពពួក សម្ល ឬស៊ុប ចៀសវាងការញ៉ាំអាហារក្រៀមក្រោះ ដូចជាសាច់ប្រឡាក់អាំង អាហារហឹរ ឬផ្អាប់។

គួរអាន៖

  • ម៉ាក់ៗពេលពពោះ និងសម្រាលហើយនៅតែស្អាត មកពីអនុវត្តបែបនេះ
  • រមាស់​ស្បែក​ពេលពពោះ សាកដោះស្រាយ​តាម​វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • គន្លឹះ​ថែទាំ​សុខភាព​ឲ្យ​ល្អ​ពេល​ពពោះ​​ ​វ័យ​ខ្ទង់២០​ឆ្នាំ​ ៣០​ឆ្នាំ​ ៤០ឆ្នាំ
  • ជំងឺសើស្បែកប្រភេទនេះ បើម្ដាយមានអំឡុងពេលពពោះ ក៏អាចឆ្លងទៅកូនដែរ!
  • ទី២ ម៉ាក់ៗត្រូវឲ្យកូនបៅដោះឲ្យបានញឹកញាប់ និងទៀងទាត់ពេល ទើបក្រពេញទឹកដោះអាចផលិតទឹកដោះបន្ថែមទៀតកាន់តែច្រើន ធ្វើឲ្យម៉ាក់ៗសម្បូរទឹកដោះ។ ទី៣ ស្ត្រីត្រូវញ៉ាំទឹកឲ្យបានច្រើន ទើបបរិមាណនៃការផលិតទឹកដោះច្រើនដូចគ្នា ដោយសារក្នុងទឹកដោះម្តាយមានជាតិទឹកដល់ទៅ ៨០%  ឯណោះ។

    ចំណុចសំខាន់

    លោកវេជ្ជបណ្ឌិតបានបន្ត ក្រោយសម្រាលកូនរួច ដើម្បីដោះស្រាយបញ្ហាស្លេកស្លាំង ស្ត្រីត្រូវញ៉ាំថ្នាំជាតិដែកឲ្យបាន ៤២ គ្រាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬញ៉ាំថ្នាំវីតាមីនផ្សេងៗទៀតដែលមានជាតិដែក ឬក៏ញ៉ាំអាហារដែលសម្បូរជាតិដែក មានដូចជា សាច់ក្រហម ថ្លើមសត្វ សណ្តែក ស៊ុត និងបន្លែពណ៌បៃតងចាស់។
    ពាក់ព័ន្ធនឹងវិធីជួយឲ្យម្តាយសម្បូរទឹកដោះឲ្យម៉ឹមវិញ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានផ្តល់ជាដំបូន្មានងាយៗថា ទី១ ស្ត្រីត្រូវញ៉ាំអាហារចម្រុះមុខ ហើយសម្បូរជីវជាតិឲ្យបានគ្រប់គ្រាន់ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេសពពួក សម្ល ឬស៊ុប ចៀសវាងការញ៉ាំអាហារក្រៀមក្រោះ ដូចជាសាច់ប្រឡាក់អាំង អាហារហឹរ ឬផ្អាប់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 13, 2022

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម