backup og meta

ថប់បារម្ភក្រោយសម្រាលកូន? ដោះស្រាយតាម​វិធីទាំងនេះ

ថប់បារម្ភក្រោយសម្រាលកូន? ដោះស្រាយតាម​វិធីទាំងនេះ

ការ​ទទួល​បាន​សមាជិក​ថ្មី​នៅ​ក្នុង​គ្រួសារ​ គឺ​ជា​ពេលវេលា​ដ៏​រំភើប​រីករាយ ហើយ​​ម៉ាក់​ក៏​ជួប​ជាមួយ​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ដូច​គ្នា។ កត្តា​នេះ​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ខ្លះ​មាន​​ការ​ព្រួយបារម្ភ ឬ​ថប់បារម្ភ​ក្រោយ​សម្រាល​កូន​រួច។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មាន​ការ​ព្រួយ​បារម្ភ​​ខ្លាំង​ជ្រុល នោះ​អាច​ជា​សញ្ញា​នៃ​ការ​ថប់បារម្ភ​ក្រោយ​សម្រាល​។

រោគសញ្ញា​នៃ​ការ​ថប់បារម្ភ​ក្រោយ​សម្រាល

រោគសញ្ញា​នៃ​ការ​ថប់បារម្ភ​ក្រោយ​សម្រាល រួម​មាន​៖

  • ព្រួយបារម្ភ​​ជាប់​ជានិច្ច
  • មាន​អារម្មណ៍​តានតឹង ឬ​គិត​ថា​នឹង​មាន​រឿង​អាក្រក់​កើត​ឡើង
  • ចំណង់​អាហារ​ប្រែប្រួល
  • ពិបាក​គេង ឬ​សម្រាក
  • រោគសញ្ញា​រាងកាយ​ ដូចជា​វិល​មុខ សាច់​ក្តៅ និង​ចង្អោរ។

កត្តា​ហានិភ័យ​នៃ​ការ​ថប់បារម្ភ​ក្រោយ​សម្រាល

  • មាន​ប្រវត្តិ​ធ្លាប់​កើត​ជំងឺ​ថប់​បារម្ភ ឬ​បាក់ទឹកចិត្ត
  • សម្រាល​កូន​មុន​ខែ
  • ពិបាក​ក្នុង​ការ​ថែទាំ​កូន
  • ទារក​យំ​ខ្លាំង​ពេក
  • ពុំ​មាន​ទំនុកចិត្ត​ក្នុង​ការ​ថែទាំ​ទារក
  • ខ្វះ​ការ​គាំទ្រ​ពី​ដៃគូ
  • សុខភាព​ខ្សោយ។

[embed-health-tool-due-date]

​​​​​​​​​គន្លឹះ​ដោះស្រាយ​ការ​ថប់បារម្ភ​ក្រោយ​សម្រាល

  • ហាត់ប្រាណ​ជា​ទៀងទាត់
  • សម្រាកឲ្យ​បាន​គ្រប់គ្រាន់
  • ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព
  • ស្នើ​សុំ​ជំនួយ​ពី​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ
  • កាត់បន្ថយ​ស្រ្តេស ដោយ​ការ​ហាត់​យូហ្គា ធ្វើ​សមាធិ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Postpartum Anxiety

https://my.clevelandclinic.org/health/diseases/22693-postpartum-anxiety

Postnatal anxiety

https://www.tommys.org/pregnancy-information/after-birth/postnatal-anxiety

Postpartum depression

https://www.womenshealth.gov/mental-health/mental-health-conditions/postpartum-depression

កំណែ​ប្រែបច្ចុប្បន្ន

16/02/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗសម្រាលកូនរួច ជួបបញ្ហាភ្នែក អាចដោះស្រាយតាមវិធីទាំងនេះ

មូលហេតុទាំង៣ នាំឲ្យម៉ាក់ៗប្រឈមបញ្ហាភ្នែកក្រោយសម្រាលកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 16, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម