brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ចូលចិត្តញ៉ាំអាហារផ្អាប់ ឬជ្រក់ច្រើន អាចប៉ះពាល់ដល់សុខភាពខ្លាំងអត់?

យើង​អាច​សង្កេត​ឃើញ​ថា មនុស្ស​ចាស់ៗ​ភាគ​ច្រើន​ចូល​ចិត្ត​ណាស់​របស់​ផ្អាប់ៗ​ដូចជា ម៉ាំ ផ្អក​ជាដើម ហើយ​ក៏​មាន​គ្នា​យើង​ក្មេងៗ​ចូល​ចិត្ត​ណាស់​ដែរ​ដូច​ជា ជ្រក់បន្លែ ឬផ្លែឈើផ្សេងៗ។ ចុះ​បើ​ញ៉ាំ​របស់​ផ្អាប់​អស់​ហ្នឹង​ច្រើន​អាច​បង្ក​ហានិភ័យ​ផ្សេងៗ​ដល់​សុខភាព​យើង​ទេ?

ចូលចិត្តញ៉ាំអាហារផ្អាប់ ឬជ្រក់ច្រើន អាចប៉ះពាល់ដល់សុខភាពខ្លាំងអត់?

បើ​តាម​ការ​ឲ្យដឹង​ពី​លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ ជំនាញ​ផ្នែក​ជំងឺ​ទូទៅថា គ្រឿង​អាហារ​ផ្អាប់ ឬ​ fermented food មាន​គុណ​សម្បត្តិ និងគុណវិបត្តិ។ ចំពោះ​គុណសម្បត្តិ នៃ​ការ​ញ៉ាំអាហារផ្អាប់ មានជួយ​គ្រប់​គ្រងប្រព័ន្ធភាពស៊ាំ លើកកម្ពស់ការសម្រកទម្ងន់ ប្រយុទ្ធប្រឆាំងនឹង​ការរលាក និងជួយ​ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ទោះ​មាន​អត្ថប្រយោជន៍ដល់​សុខភាព​បែបនេះ​ក្តី លោកវេជ្ជបណ្ឌិត បាន​បន្ត​បញ្ជាក់​ឲ្យ​ដឹង​ថា គ្រឿង​អាហារ​ផ្អាប់​ក៏​អាច​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​ក្រពះ​បាន​ដែរ ប្រសិន​បើ​ញ៉ាំ​ច្រើន​ពេក​នោះ ដូច​នេះ គួរ​ញ៉ាំ​អាហារ​ទាំង​អស់​នេះ​ល្មមៗបាន​ហើយ ឬ​អាច​ញ៉ាំ​យូរៗ​ម្តង កុំ​ញ៉ាំ​ញឹក​ញាប់​ពេក។​​

អត្ថបទពាក់ព័ន្ធ៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 31/01/2025