backup og meta

តែ​ ៤​ប្រភេទ អ្នកកំពុងប្រើ​ថ្នាំពេទ្យប្រចាំថ្ងៃ គួរចៀសវាង

តែ​ ៤​ប្រភេទ អ្នកកំពុងប្រើ​ថ្នាំពេទ្យប្រចាំថ្ងៃ គួរចៀសវាង

តែ​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ដ៏​ច្រើន​លើសលប់​​ និង​អាច​ប្រើ​​ជា​ភេសជ្ជៈ​ជំនួស​កាហ្វេ​បាន​ផង​ដែរ​។ ប៉ុន្តែ មុន​ពេល​ដែល​យើង​ញ៉ាំ​តែ យើង​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ឬ​​អ្នក​ជំនាញ​ខាង​ការ​ចំណីអាហារ​​ជា​មុន​សិន បើ​យើ់ង​កំពុង​ប្រើ​ប្រាស់​ថ្នាំពេទ្យ​ប្រចាំ​ថ្ងៃ។ ពិត​ណាស់​ គ្នា​យើង​ជា​ច្រើន​ជឿ​ថា​តែ​​មាន​សុវត្ថិភាព​ ដោយ​មិន​បាន​គិត​​ពី​ឥទ្ធិពល​របស់​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ទៅ​លើ​ថ្នាំ ឬ​ផល​ប៉ះពាល់​អវិជ្ជមាន​​សម្រាប់​ស្ថានភាព​សុខ​ភាព​រ​ជាក់លាក់​ ដូចជា​ការ​មាន​ផ្ទៃពោះ​ជា​ដើម​នោះ​ដែរ​​។

ថ្វីត្បិត​ភេសជ្ជៈ​​​តែ ​​ភាគច្រើន​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​យើង​ញ៉ាំ​ក្នុង​បរិមាណ​សម​ល្មម​ ប៉ុន្តែ​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព​ជាក់លាក់​ គូរកាត់បន្ថយ​ ឬ​​ជៀសវាង​​ញ៉ាំ​តែ​មួយ​ចំនួន​ ទើប​ជា​ការ​ប្រសើរ​។

​​​​​តែ​៤ប្រភេទ ​មាន​ឥទ្ធិពល​​លើ​​ការ​ប្រើប្រាស់​ថ្នាំ​

១. តែ​Chamomile

តែ​មួយ​ប្រភេទ​នេះ អាច​ប្រើ​សម្រាប់​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ ពីព្រោះ​វា​កាត់បន្ថយ​បញ្ហា​ថប់បារម្ភ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ មិន​តែ​ប៉ុណ្ណោះ ​Chamomile ​អាច​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ​ ហើយ​​ការ​ញ៉ាំ​តែ​នេះ រយៈពេល​ខ្លី​ផ្ដល់​អត្ថប្រយោជន៍​ដល់​ការ​គ្រប់គ្រង​ជាតិស្ករ​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ យ៉ាង​ណា​មិញ បើ​យើង​ញ៉ាំ​ភេសជ្ជៈ​នេះ​ច្រើន​ពេក​ វា​អាច​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​​ច្រើន​ជ្រុល ដូច្នេះ​ហើយ​ អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ គួរតាមដាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ដិតដល់​ ព្រម​ទាំង​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​បរិមាណ​ត្រឹមត្រូវ​ក្នុង​ការ​ញ៉ាំ​តែ​Chamomile ​ប្រកប​ដោយ​សុវត្ថិភាព​។

​២. តែ​បៃតង​

ជាមួយ​គ្នា​នេះ​ដែរ តែ​បៃតង​ក៏​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ថ្នាំ​មួយ​ចំនួន​ដែល​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​បេះដូង​។ ហេតុ​នេះ​ហើយ អ្នក​ដែល​ញ៉ាំ​​ថ្នាំ​បេះដូង​ គួរកាត់បន្ថយ​ការ​ញ៉ាំ​តែ​បៃតង​។ ជាក់​ស្ដែង ស្លឹក​តែ​បៃតង​ស្ងួត សម្បូរ​ទៅ​ដោយ​វីតាមីន​K ដែល​អាច​បង្កើន​កំណក​ឈាម​។ នៅ​ពេល​ដែល​យើង​ស្រូប​យក​វីតាមីន​K​កាន់​តែ​ច្រើន​ វា​អាច​រារាំង​ដល់​សកម្មភាព​របស់​ថ្នាំ​​ដែល​ធ្វើ​ឲ្យ​ឈាម​រាវ លើ​អ្នក​ប្រើ​ថ្នាំ​​សម្រាប់​ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​​ខ្ពស់ និង​ខ្សោយ​បេះដូង​។

តែ២

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

៣. តែ​Ginkgo

សម្រាប់​អ្នក​ដែល​មាន​បញ្ហា​​បេះដូង គួរ​​ជៀសវាង​ការ​ញ៉ាំ​តែ​Ginkgo ​​និង​តែ​បៃតង​។ នេះ​ដោយ​សារ​តែ​ ថ្នាំ​Ginkgo biloba ​អាច​កាត់​បន្ថយ​កំណក​ឈាម​ ហើយ​ការ​ញ៉ាំ​​ថ្នាំ​ប្រភេទ​នេះ ជាមួយ​នឹង​ថ្នាំ​ដទៃ​ទៀត ដូចជា​ ibuprofen, naproxen or aspirin អាច​បង្កើន​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​។ ​បន្ថែម​ពី​នេះ អ្នក​ដែល​មាន epilepsy​ (ខ្មែរ​យើង​និយម​ហៅ​ជំងឺ​ឆ្កួត​ជ្រូក) ឬ​អ្នក​ដែល​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​បាក់​ទឹក​ចិត្ត​ គួរ​​ជៀសវាង​ញ៉ាំ​តែ ​Ginkgo​នេះ​ដែរ​។

​៤. តែ​​យិនស៊ិន​ និង​តែ​Licorice

ដូច​ទៅ​នឹង​ថ្តែ ​Ginkgo Bilobaដែរ តែ​យិនស៊ិន​ និង​តែ​Licorice អាច​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​ថ្នាំ​​ការពារ​កំណក​ឈាម​  ។ មួយ​វិញ​ទៀត យិនស៊ិន​ក៏​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​ថ្នាំ​​​សម្រាប់​អ្នក​ជំងឺ​អេដស៍ និង​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​មួយ​ចំនួន​​​ទៀត​ផង​ដែរ​។

អត្ថបទគួរអាន៖

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The One Mistake That Makes Your Cup of Tea Bad for Your Health

https://www.livestrong.com/article/13770319-herbal-teas-drug-interactions/

What are the benefits of chamomile tea?

https://www.medicalnewstoday.com/articles/320031

The One Mistake That Makes Your Cup of Tea Bad for Your Health

https://www.newsbreak.com/news/2495592922729/the-one-mistake-that-makes-your-cup-of-tea-bad-for-your-health

កំណែ​ប្រែបច្ចុប្បន្ន

02/02/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម