backup og meta

របបអាហារសំខាន់ៗ​សម្រាប់អ្នកំពុងព្យាបាលជំងឺមហារីកសួត

របបអាហារសំខាន់ៗ​សម្រាប់អ្នកំពុងព្យាបាលជំងឺមហារីកសួត

ជ្រើសរើសរបបអាហារសម្រាប់អ្នកជំងឺមហារីកសួត គឺជារឿងត្រឹមត្រូវបំផុតបន្ទាប់ពី ការព្យាបាលផ្នែកវេជ្ជសាស្ដ្រ ព្រោះរបបអាហារល្អអាចជួយពង្រឹងសមត្ថភាពរាងកាយ បណ្ដុះកោសិកាថ្មី ប្រឆាំងទៅនឹងអុកស៊ីតកម្ម និងការរលាកផ្សេងៗបានផងដែរ។ ដូច្នេះការជ្រើសរើសរបបអាហារដែលត្រឹមត្រូវ មិនត្រឹមតែអាចជួយពន្យាការវិវត្ដនៃជំងឺនោះទេ ថែមទាំងអាចជួយពន្លឿនដល់ការព្យាបាលទៀត​ផង​។

សមាគមសុខភាពសួតអាមេរិក បានណែនាំថា ការព្យាបាលជំងឺមហារីកសួតក៏ត្រូវមាន​វត្ដមានរបបអាហារពួកបន្លែ ផ្លែឈើ ដែលវាអាចមានប្រសិទ្ធភាពជួយកាត់បន្ថយការវិវត្ដនៃជំងឺនេះ។ រាងកាយត្រូវការរបបអាហារសុខភាពជាខ្លាំងដើម្បីទ្រទ្រង់តម្រូវការតាមផ្នែកនីមួយៗ។ ដូច្នេះការជ្រើសរើសរបបអាហាត្រឹមត្រូវ សម្រាប់ផ្នែកសុខភាពសួត ត្រូវតែជារឿងចាំបាច់បំផុត។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ជ្រើសរើសប្រភពអាហារ ប្រូតេអ៊ីន

អាហារប្រូតេអ៊ីន គឺជាចំណែកសំខាន់ជួយបង្កើនការលូតលាស់របស់រាងកាយ។ មិនត្រឹមតែប៉ុណ្ណោះវាអាចជួយជួសជុលកោសិកា និងជាលិកាខូចខាត ពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ និងជួយព្យាបាលពីជំងឺ។ ប្រភពអាហារប្រូតេអ៊ីនទាំងនោះមានដូចជា សាច់អត់ខ្លាញ់ សាច់ទ្រូងមាន់ សាច់ត្រី ស៊ុត ផលិតផលទឹកដោះគោមានកម្រិតជាតិខ្លាញ់ទាប គ្រាប់ធញ្ញជាតិ បាយអង្ករសម្រូប  សណ្ដែក និងប្រភេទអាហារផលិតឡើងពីសណ្ដែក។

ជ្រើសរើសការញ៉ាំបន្លែ ផ្លែឈើ

អ្នកជំងឺត្រូវតែបង្កើតទម្លាប់ញ៉ាំបន្លែផ្លែឈើ ជារៀងរាល់ថ្ងៃ ព្រោះគុណសម្បត្ដិនៃអាហារស្រស់ទាំងនោះ អាចមានលទ្ធភាពប្រឆាំងទៅនឹង អុកស៊ីតកម្ម ដែលអុកស៊ីតកម្មជាផ្នែកមួយជួយវិវត្ដជំងឺមហារីក។ ជ្រើសរើសប្រភេទបន្លែពណ៌បៃតង ប្រភេទផ្លែឈើដែលមានសារធាតុសរសៃហ្វៃប៊ឺ ញ៉ាំជាប្រចាំសម្រាប់សុខភាពល។

កម្រិតអាហារផ្អែម

របបអាហារត្រូវកម្រិតជាតិផ្អែមឲ្យ​នៅទាប ឬប្រភេទបង្អែមត្រូវដកចេញ អាចជំនួសមកវិញនូវការញ៉ាំផ្លែឈើបាន។ អាហារដែលមានកម្រិតជាតិស្ករខ្ពស់ប្រឈមនឹងការកើនឡើងជាតិខ្លាញ់ ក្នុងរាងកាយ ដូច្នេះគួរតែត្រូវដកចេញ ឬកម្រិតឲ្យទាបទើបល្អ។

សួត

រក្សាកម្រិតជាតិទឹក

ក្នុងកំលុងព្យាបាល អ្នកជំងឺត្រូវញ៉ាំទឹកឲ្យគ្រប់គ្រាន់ ដើម្បីរក្សាកម្រិតជាតិទឹកបានថេរ ការខ្វះ​​ជាតិទឹកក្នុងខ្លួនមិនមែនជារឿងល្អនោះទេ វាអាចរំខានដល់ការលូតលាស់នៃរាងការ។ ជៀសវាងញាំ​សារធាតុកាហ្វេអ៊ីនច្រើន បើយកល្អគួរតែបំភ្លេចចោលទៅ ចំពោះប្រភេទភេសជ្ជៈដែលមានសារធាតុនេះ។

ការថែរក្សាអនាម័យមាត់

ក្នុងកំលុងពេល នៃការព្យាបាលដោយប្រើគីមី និងកាំរស្មី ចន្លោះពីក្បាល ឬទ្រូងអាចធ្វើឲ្យរលាកស្រទាប់ខាងក្នុងរបស់មាត់ បំពង់ក និងបំពង់អាហារ។ ការរលាកនេះអាចធ្វើឲ្យពិបាកក្នុងការញ៉ាំអាហារ​។ ការថែរក្សាមាត់ល្អមានសារៈសំខាន់ណាស់ ដូច្នេះ ប្រសិនបើ មានអាការៈឈឺមាត់ ត្រូវសាកល្បងដុសធ្មេញជាមួយ​នឹង​ច្រាស់ដុសធ្មេញទន់ៗបន្ទាប់ពីញ៉ាំអាហាររួច ហើយត្រូវដុសជារៀងរាល់ថ្ងៃ។

អនុវត្តសុវត្ថិភាពចំណីអាហារ

លាងដៃឲ្យបានញឹកញាប់ពេលរៀបចំអាហារ។ ប្រើកាំបិត និងជ្រញ់ផ្សេងៗគ្នាសម្រាប់សាច់ឆៅ និងបន្លែឆៅមុនពេលចម្អិន។ យើង​ត្រូវប្រាកដថាការចម្អិនអាហារទាំងអស់នៅសីតុណ្ហភាពសមរម្យ។ វិធីព្យាបាលជំងឺមហារីក និង ជំងឺមហារីកធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ដូច្នេះការ​រក្សាសុវត្ថិភាពចំណីអាហារ​មានសារៈសំខាន់ខ្លាំងណាស់ដើម្បីការពារប្រឆាំងនឹងជំងឺ និង ការឆ្លងរោគ​។

អត្ថបទគួរអាន៖

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

food for Lung Cancer https://pearlpoint.org/i-have-lung-cancer-what-should-i-eat/

Can Lung Cancer Be Prevented? https://www.cancer.org/cancer/lung-cancer/causes-risks-prevention/prevention.html

A Healthy Dietary Pattern Reduces Lung Cancer https://www.ncbi.nlm.nih.gov/pmc/articles/PMC4808863/

Can Certain Foods Prevent Lung Cancer? https://www.lung.org/lung-health-diseases/lung-disease-lookup/lung-cancer/treatment/stay-healthy/prevention

 

 

កំណែ​ប្រែបច្ចុប្បន្ន

24/06/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 24, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម