backup og meta

មូលហេតុ​ ៥ យ៉ាង ​ធ្វើ​ឲ្យស្រីៗខ្លះ​ថែរាងបានល្អ​មិន​ងាយឡើងគីឡូផ្តេសផ្តាស!

មូលហេតុ​ ៥ យ៉ាង ​ធ្វើ​ឲ្យស្រីៗខ្លះ​ថែរាងបានល្អ​មិន​ងាយឡើងគីឡូផ្តេសផ្តាស!

ជា​ការ​ពិត​ណាស់​ អ្នកខ្លះ​ញ៉ាំ​អាហារ​ច្រើន​ដែរ តែ​មិន​ចេះ​ធាត់​សោះ ធ្វើ​ឲ្យ​អ្នក​ខ្លះ​ច្រណែន​ទៀត​ផង។ តាម​ការ​ពិត​មាន​ហេតុ​ផល​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​មិ​ន​ចេះ​ឡើង​គីឡូ​តែ​ផ្ដាស និង​អាច​នៅ​រក្សា​រាង​​មិន​ឲ្យ​ធាត់​បាន។ តើ​ហេតុ​ផល​អ្វី​ខ្លះ?​

១. គេង​បាន​គ្រប់គ្រាន់

​ជួន​កាល​អ្នក​ដែល​មិន​ឡើង​គីឡូ​ផ្ដេស​ផ្ដាស​ មក​ពី​អ្នក​ទាំង​នោះ​គេង​បាន​ស្កប់​ស្កល់។ គ្នា​យើង​​ដឹង​ទេ​ការ​គេង​លក់​ស្កប់ស្កល់​ មាន​សារៈសំខាន់​ណាស់​​ក្នុង​ការ​សម្រក​ទម្ងន់។ ផ្ទុយ​ទៅវិញ​ បើសិនជា​យើង​គេង​មិន​​បាន​គ្រប់​គ្រាន់​ទេ​នោះ​ រាងកាយ​យើង​នឹង​ផលិត​​អ័រម៉ូន​ករ​ទីសូល (Cortisol) ដែល​ជា​អ័រម៉ូន​ម្យ៉ាង​​ទាក់​ទាញ​ចំណង់​អាហារ​ ព្រម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​រំលាយ​កាបូអ៊ីដ្រាត ​​ក៏​ដូចជា​​​ដុត​​បំផ្លាញ​ជាតិ​ខ្លាញ់​​​ផង​ដែរ​។​

២. ធ្វើ​ចលនា​ច្រើន​ប្រចាំ​ថ្ងៃ

​ពេល​ខ្លះ​​យើង​ឃើញ​ស្រី​ៗ​ខ្លះ​ដែល​​មាន​រូបរាង​ស្គម​​​ មិនសូវ​​ធ្វើ​លំហាត់​ប្រាណ​​ ប៉ុន្តែ​​​​​ពួកគេបែរជា​មិន​ងាយ​ឡើង​គីឡូ​ឡើយ​។ ​យើង​ត្រូវ​មើល​បន្ត​ទៀត​ថា​ក្នុង​មួយ​ថ្ងៃៗ​អ្នកទាំងនោះ​បាន​ធ្វើ​អ្វី​ខ្លះ​ទោះ​មិន​បាន​ហាត់​ប្រាណ​។ កត្តា​នេះ​អាច​បណ្ដាល​​មក​ពី​ការ​ធ្វើ​ចលនា​ច្រើន​ប្រចាំថ្ងៃ​​ ដែល​មាន​លក្ខណៈ​សាមញ្ញ​ៗ​ ដូចជា​ ​ការ​ឡើង​ចុះ​កាំ​ជណ្ដើរ ធ្វើ​កិច្ចការ​ផ្ទះ​ ​ឬ​ដើរ​ទិញ​ឥវ៉ាន់​ជាដើម​។​

ចង់ពិនិត្យមហារីកពោះវៀនធំ ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

មិនឡើងគីឡូ

៣. រំញោច​នៃ​អ័រម៉ូន​ខ្ពស់

តាម​ពិត​ទៅ​ អ័រម៉ូន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​នូវ​ទម្ងន់​រាងកាយ​។ តួ​យ៉ាង​ ដូចជា​អ្នក​ដែល​មាន​រំញោច​អ័រម៉ូន​លីព​ទីន​ ខ្ពស់ ​គឺ​មា​ន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រក​ទម្ងន់​ និង​ថែម​ទាំង​អាច​គ្រប់​គ្រង​​នូវ​​ការ​ឃ្លាន​​បាន​ផង​ដែរ​។ ​នៅ​ពេល​ដែល​​អ័រម៉ូន​លីព​ទីន​ខ្ពស់​ជាង​ចំណុច​​ជាក់លាក់​មួយ​ រាងកាយ​នឹង​ដុត​បំផ្លាញ​ថាមពល​នៅ​ក្នុង​កម្រិត​ធម្មតា​។ ប៉ុន្តែ​ នៅ​ពេល​ដែល​​​អ័រម៉ូន​ប្រភេទ​នេះ​ចុះ​ទាប​ ​រាងកាយ​យើង​នឹង​រក្សា​ទុក​នូវ​ថាមពល​ ព្រម​ទាំង​​ភ្ញោច​អារម្មណ៍​នៃ​ការ​ស្រេក​ឃ្លាន​ឡើង​មក​ជំនួស​វិញ​។​

​៤. ជម្រើស​នៃ​អាហារ​ត្រឹមត្រូវ

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ឡើង​ទម្ងន់​មិន​មែន​អាស្រ័យ​លើ​បរិមាណ​នៃ​ចំណី​អាហារ​​ទាំង​ស្រុង​ឡើយ​។ អ្នក​ដែល​មាន​រូបរាង​ស្គម​មួយ​ចំនួន​ ញ៉ាំ​ច្រើន​ក៏​ពិតមែន​ ប៉ុន្តែ​បើ​​អាហារ​ទាំងនោះ​ ​មិន​សូវ​មាន​​កាឡូរី និង​សារធាតុចិញ្ចឹម​ផ្សេងៗច្រើន​​នោះទេ​​ នាំឲ្យ​ពួកគេ​ក៏​មិន​ងាយ​ឡើង​ទម្ងន់​ដែរ​។

៥. ញ៉ាំ​យឺត​ៗ

​ញ៉ាំ​អាហារ​យឺតៗ​ មាន​ន័យ​ថា​យើង​ទំពា​អាហារ​បាន​ម៉ត់​ល្អ​ ដែល​​នាំ​ឲ្យ​យើង​​មាន​អារម្មណ៍​ឆាប់​ឆ្អែត​ និង​​មិន​ងាយ​ឡើង​គីឡូ​ឡើយ​​។​ ​លើស​ពី​នេះ​ វា​ក៏​ធ្វើ​ឲ្យ​យើង​បាន​ដឹង​ពី​រសជាតិ​នៃ​អាហារ​ ព្រម​ទាំង​បង្កើន​​នូវ​អារម្មណ៍​ស្រស់​ស្រាយ​ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច​​ថែម​ទៀត​ផង​​​។ ជា​ពិសេស​​ ​ការ​ញ៉ាំ​អាហារ​យឺតៗ ក៏​ជួយ​សម្រួល​ដល់​​រំលាយ​អាហារ​​ ​ព្រម​ទាំង​ផ្ដល់​​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​​ដល់​សុខភាព​យើង​ផង​ដែរ​។

ស្វែងយល់បន្ថែមពីបញ្ហាឡើង រក្សា ឬសម្រកគីឡូ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.thedailymeal.com/healthy-eating/10-reasons-skinny-people-don-t-gain-weight-slideshow/slide-3

https://timesofindia.indiatimes.com/life-style/health-fitness/weight-loss/why-some-people-never-gain-weight-even-when-they-eat-a-lot/photostory/80927017.cms

https://www.cigna.com.hk/en/smarthealth/eat/4-reasons-why-some-people-eat-a-lot-but-never-get-fat

https://www.livescience.com/llm-never-gain-weight.html

Healthy Ways to Gain Weight If You’re Underweight

 

 

កំណែ​ប្រែបច្ចុប្បន្ន

04/11/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ផឹក​ទឹក​គ្រប់​គ្រាន់ ជា​ផ្នែក​មួយ​ជួយ​ឲ្យ​យើង​ស្រកគីឡូ​

ម៉េចបានអ្នកខ្លះញ៉ាំច្រើនតែមិនឡើងគីឡូ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម