ផ្លែស៊ូជាបន្លែមួយប្រភេទ ដែលយើងអាចច្នៃចេញជាមុខម្ហូបបានច្រើនយ៉ាង មានរសជាតិឆ្ងាញ់ និងមានគុណសម្បត្ដិ ចំពោះសុខភាពច្រើនទៀតផង។ អ្នកធ្លាប់ញ៉ាំបន្លែមួយប្រភេទនេះ អាចទំនងមិនធ្លាប់បានដឹងនោះទេថាបន្លែនេះបានលាក់គុណសម្បតិ្ដយ៉ាងច្រើនដែលគ្រប់គ្នាមិនស្មានដល់់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.ប្រឆាំងអុកស៊ីតកម្ម
ផ្លែស៊ូ ក៏ជាបន្លែមានសមត្ថភាពពិសេសអាចប្រឆាំងទៅនឹងអុកស៊ីតកម្ម ផងដែរ ព្រោះបន្លែនេះមានផ្ទុកវីតាមីន C ដែលមានមុខងារជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានសមត្ថភាពប្រឆាំងទៅនឹង ជំងឺមហារីក បានផងដែរ។ ផ្លែស៊ូ ១០០ក្រាម អាចផ្ដល់ឲ្យរាងកាយនូវវិតាមីន C ដល់ទៅ១២% នៃតម្រូវការប្រចាំថ្ងៃ។
២.ជាតិស្ករទាប
ក្រៅពីវីតាមីន C ផ្លែស៊ូមានកម្រិតកាបូនអ៊ីដ្រាតទាប ប៉ុន្ដែមានសារធាតុសរសៃរលាយ ខ្ពស់ ជាសារធាតុល្អបំផុតមិនអាចធ្វើឲ្យកម្រិតជាតិស្ករកើនឡើងបាននោះទេ។ អាហារប្រភេទនេះ ក៏ល្អសម្រាប់អ្នកមានជំងឹទឹកនោមផ្អែម ផងដែរ។
៣.ជំនួយសរសៃឈាមបេះដូង
ការញ៉ាំផ្លែបន្លែស៊ូជាប្រចាំ យ៉ាងហោច ៣ដងក្នុងមួយសប្ដាហ៍ អាចជួយជំរុញឲ្យប្រព័ន្ធសរសៃឈាម ដំណើរការបានល្អ កាត់បន្ថយកូលេស្ដេរ៉ូលអាក្រក់ក្នុងសរសៃផងដែរ។ ការសិក្សាបានបង្ហាញថា នៅក្នុងផ្លែស៊ូ មានផ្ទុកសារធាតុ មួយប្រភេទទៀត ហៅថា Myricetin មានមុខងារពិសេស ជួយសម្រួលដល់សរសៃឈាម និងគ្រប់គ្រងសម្ពាធឈាមមិនឲ្យឡើងខ្ពស់។
៤.ជួយពង្រឹងប្រព័ន្ធរំលាយអាហារ
ប្រព័ន្ធរំលាយអាហារដើរតួសំខាន់ ក្នុងរាងកាយ ជួយបំបែក រំលាយ និងស្រូបសារធាតុចិញ្ចឹមពីអាហារទៅចិញ្ចឹមសរីរាង្គ។ ជាក់ស្ដែងណាស់ ផ្លែស៊ូមានសារធាតុពិសេស សរសៃរលាយដែលជាប្រភពសារធាតុចិញ្ចឹមល្អសម្រាប់ជំនួយដល់ដំណើរការប្រព័ន្ធរំលាយអាហារ។ សារធាតុ Flavonoids ជាសមាសធាតុរុក្ខជាតិ ជួយដល់ការរំលាយអាហារហើយត្រូវបានរកឃើញមានច្រើននៅក្នុងផ្លែស៊ូ។
៥.ជំនួយដល់ថ្លើម
ផ្លែស៊ូ ក៏មានចំណែកជួយដល់សុខភាពថ្លើម ដូចជាកាត់បន្ថហានិភ័យជំងឺ ខ្លាញ់រុំថ្លើម ជាដើម។ ដោយសារតែវាមានអត្ថប្រយោជន៍ពិសេស ជួយបញ្ចុះជាតិស្ករ ជាតិខ្លាញ់ក្នុងឈាម ដូច្នេះក៏ជាចំណែកមួយជួយការពារថ្លើមពីជំងឹខ្លាញ់រុំថ្លើមបានដែរ។ ការសិក្សាបង្ហាញថាបន្លែស៊ូ រាប់ចាប់ពី ស្លឹកខ្ចី(ត្រួយ) ដើមខ្ចីអាចស្លរញ៉ាំបាន និង ផ្លែរបស់វាគឺសុទ្ធតែមានប្រយោជន៍ដល់សុខភាព។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-bmi]