ល្ហុងទុំ សម្បូរនៅលើទីផ្សារជាមួយតម្លៃវិញក៏ធូរថ្លៃ ចំណែកអត្ថប្រយោជន៍ចំពោះសុខភាពក៏មានច្រើន។ យើងអាចច្នៃល្ហុងទុំជាអាហារសម្រន់ បង្អែម ហើយក៏អាចជាភេសជ្ជៈ ទៅតាមចំណូលចិត្ដ។ ចំពោះបរិមាណល្ហុងទុំ១០០ក្រាម មានផ្ទុកសារជាតិចិញ្ចឹមសំខាន់ៗច្រើនយ៉ាង។
សារជាតិចិញ្ចឹមទាំងនោះរួមមាន៖
- ជាតិខ្លាញ់ ០,៣ក្រាម
- ប៉ូតាស្យូម ១៨២មិល្លីក្រាម
- កាបូអ៊ីដ្រាត ១១ក្រាម
- ជាតិសរសៃ ១,៧ក្រាម
- ស្ករ ៧,៨ក្រាម
- ប្រូតេអ៊ីន ០,៥ក្រាម
- បន្ថែមពីនោះនៅមាន ពពួកវីតាមីន A, C ជាតិកាល់ស្យូម និង ជាតិដែក។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
អត្ថប្រយោជន៍ល្ហុងទុំ
១.ប្រឆាំងអុកស៊ីតកម្ម
សារធាតុ carotenoids ដែលមានក្នុងផ្លែល្ហុងទុំមានអត្ថប្រយោជន៍ពិសេសជួយប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយភាពចាស់ជ្រីវជ្រួញតាមវ័យ។ តាមការសិក្សាបានបង្ហាញទៀតថា សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាសារធាតុចិញ្ចឹមនៅក្នុងផ្លែល្ហុងជួយការពារព្យាបាល ជំងឺជាច្រើនទៀតដូចជា ជំងឺភ្លេចភ្លាំង ប្រតិកម្មអាលែហ្សី ប្រឆាំងជំងឺមហារីក និងជំងឺស្លេកស្លាំង។
២.ប្រឆាំងជំងឺមហារីក
សារធាតុ lycopene នៅក្នុងផ្លែល្ហុងអាចកាត់បន្ថយហានិភ័យពីការកើតជំងឹមហារីក ហើយក៏រួមចំណែកក្នុងការព្យាបាលជំងឺមហារីកផងដែរ។ ព្រោះថា lycopene មានមុខងារសំខាន់ប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជាមូលហេតុបង្កជាជំងឺមហារីក។
៣.ជួយសុខភាពបេះដូង
ផ្លែល្ហុងក៏ជាប្រភេទអាហារដែលអាចជួយការពារសុខភាពបេះដូង។ តាមការសិក្សាបានបង្ហាញថា ប្រភេទផ្លែឈើដែលមានផ្ទុកវីតាមីន C និង Lycopene មានមុខងារជួយការពារបេះដូង។ ព្រោះសារធាតុសំខាន់ទាំង២នេះមាន តួនាទីជួយបំបែកកូលេស្ដេរ៉ូលអាក្រក់ និងបង្កើនកូលេស្ដេរ៉ូលល្អសម្រាប់បេះដូង។
កន្លងមកយើងបានដឹងខ្លះហើយថា ការកើនឡើងកូលេស្ដេរ៉ូលក្រក់ក្នុងសរសៃឈាម អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពបេះដូង ហើយក៏អាចប៉ះពាល់ដល់សរសៃឈាមខួរក្បាលផងដែរ។
[embed-health-tool-heart-rate]
៤.ប្រឆាំងការរលាក
ការរលាករ៉ាំរៃ គឺជាមូលហេតុសំខាន់ដែលបណ្ដាលឲ្យសុខភាពវិវត្ដទៅជាជំងឺផ្សេងៗ។ ចំណែកផ្លែឈើ បន្លែ ដែលមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មគឺជាប្រភពដែលអាចជួយប្រឆាំងទៅនឹងការលាក និងជួយព្យាបាលផងដែរ។ តួយ៉ាងដូចជាផ្លែល្ហុងទុំនេះជាដើម ដែលមានសារធាតុLycopene ជាសារធាតុដែលអាចប្រឆាំងទៅនឹងការរលាកបាន។
៥.ជួយប្រព័ន្ធរំលាយអាហារ
ប្រភពនៃប្រូតេអ៊ីន និង ជាតិសរសៃដែលមានក្នុងផ្លែល្ហុងមានមុខងារជួយដល់ដំណើរការប្រព័ន្ធរំលាយអាហារបានល្អ ពិសេសអាចជួយដោះស្រាយអ្នកមានបញ្ហាទល់លាមក និងពិបាកបន្ទោរបង់ទៀតផង។ ម្យ៉ាងវិញទៀត ជាតិកាល់ស្យូមដែលមាននៅក្នុងផ្លែល្ហុងក៏អាចជួយដល់មុខងារសាច់ដុំក្រពះ ពោះវៀន។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
៦.ជួយស្បែក
ផ្លែល្ហុងក្រៅតែពីប្រភេទអាហារដែលអាចជួយការពារពីជំងឺ តែក៏ជួយដល់សុខភាពស្បែកឲ្យភ្លឺថ្លា និង កាត់បន្ថយភាពជ្រួញ ព្រោះដោយសារតែវត្ដមានវីតាមីន C និង Lycopene។ វីតាមីន C មានទំនាក់ទំនងសំខាន់ជួយឲ្យរាងកាយអាចផលិតខូឡាជែននៅក្នុងស្បែកដែលជួយបន្ថយភាពខូចខាតរបស់ស្បែកវិវត្ដទៅតាមវ័យ។