brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ទាំងនេះជាអត្ថប្រយោជន៍សំខាន់ៗមាននៅក្នុងផ្លែស្រកានាគ

ផ្លែស្រកានាគជាផ្លែឈើដែលសម្បូរនៅលើទីផ្សារ រសជាតិក៏ផ្អែមឆ្ងាញ់ ចំណែកអត្ថប្រយោជន៍ចំពោះសុខភាពវិញក៏មិនអន់នោះដែរ។ ខាងក្រោមជាសារជាតិសំខាន់ៗ និងអត្ថប្រយោជន៍របស់ស្រកានាគ។​

ទាំងនេះជាអត្ថប្រយោជន៍សំខាន់ៗមាននៅក្នុងផ្លែស្រកានាគ

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

១.ជាតិសរសៃ​

ផ្លែស្រកានាគជាប្រភេទផ្លែឈើសម្បូរជាតិសរសៃច្រើន ផ្លែស្រកានាគ ២០០ក្រាម មានផ្ទុកជាតិសរសៃ ៧ក្រាម។ អត្ថប្រយោជន៍ជាតិសរសៃ ជួយទៅដល់ប្រព័ន្ធរំលាយអាហារ និង សុខភាពសរសៃឈាមបេះដូង បន្ថែមពីនោះក៏ជាផ្នែកមួយសំខាន់នៃរបបអាហារសុខភាពសម្រាប់អ្នកចង់សម្រកគីឡូ ឬរក្សាគីឡូឲ្យនៅថេរ។ ព្រោះថា ជាតិសរសៃអាចជួយពន្យឺតដំណើរ​រំលាយអាហារ​ ធ្វើឲ្យអ្នកញ៉ាំ មានអារម្មណ៍ឆ្អែតបានយូរ មិនសូវឃ្លាន។

២.ជាតិដែក

បរិមាណផ្លែស្រកានាគ១៧០ក្រាម មានជាតិដែក ១ក្រាម។ អត្ថប្រយោជន៍ជាតិដែកគឺជំនួយដល់ កោសិកាគ្រាប់ឈាមក្រហម និងជួយបង្កើនថាមពលក្នុងរាងកាយ។ ដូច្នេះដើម្បីទទួលបានអត្ថប្រ​យោជន៍​មួយនេះ គួរញ៉ាំ​ផ្លែស្រកានាគឲ្យបាន ២០០ក្រាម ​ក្នុងមួយថ្ងៃ ល្អសម្រាប់​ការផលិតកោសិកាគ្រាប់ឈាមក្រហម។

៣.ម៉ាញ៉េស្យូម

ក្រៅពីជាតិដែក ផ្លែស្រកានាគក៏មានផ្ទុកជាតិម៉ាញ៉េស្យូមមកជាមួយផងដែរ។ អត្ថប្រយោជន៍ម៉ាញ៉េស្យូម ជួយទៅដល់មុខងារកោសិកាក្នុងរាងកាយ មិនតែប៉ុណ្ណោះក៏ជួយរក្សាចរន្ដឈាមឲ្យដំណើរការល្អ ជំនួយមុខងារប្រព័ន្ធប្រសាទ បេះដូង និង កោសិកាសាច់ដុំទៀតផង។ បរិមាណស្រកានាគ ១៧០ក្រាម មាន ម៉ាញ៉េស្យូម ៦៨មិល្លីក្រាម។

ស្រកានាគ

៤.វីតាមីន C

ផ្លែស្រកានាគ ២០០ក្រាមមានផ្ទុកវីតាមីន C ៤មិល្លីក្រាម។ ដូចដែលយើងធ្លាប់ដឹងខ្លះហើយអំពីអត្ថប្រយោជន៍របស់វិតាមីន C គឺជាវីតាមីន ដែលរាងកាយត្រូវការជាចាំបាច់ ពិសេសជួយប្រឆាំងអុកស៊ីតកម្ម ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ បង្កើតខូឡាជែន ជំនួយការស្រួបយកជាតិដែក និង ជួយឲ្យសុខភាពភ្នែករឹងមាំផងដែរ។

អត្ថបទពាក់ព័ន្ធ៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 03/02/2023