ការនោមញឹកជាអាការៈមួយស្ដែងឡើងដោយមានការឈឺនោមញឹកញាប់ខុសធម្មតា ពិបាកទ្រាំ ទោះឈឺនោមតិច ឬច្រើនក៏ដោយ ក្នុងមួយថ្ងៃនោមស្ទើតែមិនក្រោម ៨ដងនោះទេ។ អាការៈនេះអាចកើតមានទាំងបុរស និងស្ដ្រី ចំណែកមូលហេតុដែលបង្កឲ្យមានបញ្ហានេះមានច្រើន ក្នុងនោះមានដូចជា ការរលាកប្រព័ន្ធទឹកនោម ក្រួសក្នុងប្លោកនោម អ្នកមានផ្ទៃពោះ បញ្ហាប្រព័ន្ធប្រសាទ ក្រពេញប្រូស្ដាតរីកធំ និង ករណីខ្លះទៀតក៏បណ្ដាលមកពីរបបអាហារផងដែរ។ ពពួកគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និង ភេសជ្ជៈមានជាតិកាបូអ៊ីដ្រាត ក៏អាចបណ្ដាលឲ្យយើងនោមញឹកដែរ។
របបអាហារដែលគួរញ៉ាំ
ប្រសិនបើយើងមានបញ្ហាបែបនេះកើតឡើង របបអាហារដែលគួរញ៉ាំ និងអាចជួយកាត់បន្ថយអាការៈបែបនេះបានមានដូចជា៖
ពពួកផ្លែឈើ៖ ផ្លែចេក ផ្លែប៉ោម ទំពាំងបាយជូរ និងឪឡឹក។
ពពួកបន្លែ៖ ខាត់ណាខៀវ ស្ពៃក្ដោប ការ៉ុត តាសក់ ស្ពៃបៃតង និងផ្លែត្រប់។
ពពួកសាច់៖ ត្រី សាច់មាន់ និងស៊ុត។
របបអាហារមិនគួរញ៉ាំ
ខណៈសុខភាពរបស់យើងកំពុងតែជួបបញ្ហានេះ យើងគួរតែជៀសឆ្ងាយពីអាហារទាំងនេះ៖
- ភេសជ្ជៈដែលមានជាតិកាបូន
- ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងតែ
- ផលិតផលទឹកដោះគោ
- សូកូឡា
- គ្រឿងស្រវឹង
- ផ្លែក្រូចឆ្មារ ទឹកក្រូចឆ្មារ
- ប៉េងប៉ោះ និងផលិតផលដែលធ្វើពីប៉េងប៉ោះ រួមទាំងទឹកជ្រលក់ប៉េងប៉ោះ និងម្ទេស
- អាហារហឹរ
- អាហារខ្លាញ់
- អាហារដែលមានជាតិស្ករ
- ទឹកឃ្មុំ
- ខ្ទឹមបារាំងឆៅ