backup og meta

ប្រុសៗកុំប្រឹងអាហារទាំងនេះពេក ប្រយ័ត្នហានីភ័យ​ដល់មេជីវិត

ប្រុសៗកុំប្រឹងអាហារទាំងនេះពេក ប្រយ័ត្នហានីភ័យ​ដល់មេជីវិត

កន្លង​មក​មាន​គ្នា​យើង​ខ្លះ​ទំនង​ជា​ធ្លាប់​បាន​ឮ​ថាការ​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅខោ ឬដាក់​កុំព្យូទ័រ​យួរ​ដៃ​លើ​ភ្លៅ​សុទ្ធ​តែ​ថា​អាច​ប៉ះពាល់​មេ​ជីវិត​ឈ្មោល។ ការ​សិក្សា​កន្លង​មក​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​នៃ​ការ​ធ្លាក់​ចុះ​មេជីវិត​នេះ​មក​ពីកត្តា​ច្រើន​យ៉ាង ក្នុង​នោះ​កត្តា​ម្ហូប​អាហារ​ក៏​ជា​កត្តា​មួយ​ដែរ។

. អាហារ​កែច្នៃ

មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្ញើល​ប៉ុន្មាន​ទេ ដែល​និយាយ​ថា​អាហារ​កែ​ច្នៃ​ធ្វើ​ឲ្យ​ចំនួន​​មេ​ជីវិតឈ្មោល​​ធ្លាក់​ចុះ ព្រោះ​ថា​កន្លង​មក​ការសិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​អាហារ​ប្រភេទ​នេះ​ក៏​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែរ។​

អាហារ​កែ​ច្នៃ​ទាំង​នោះ​រួម​មាន  សាច់ក្រក និង​ប្រភេទ​សាច់​ជ្រូកបីជាន់ជាដើម។​ ថ្វី​ដ្បិត​តែ​អាហារ​ទាំង​នេះ​មាន​រសជាតិ​ឆ្ងាញ់​មែន តែ​អាហារ​ទាំងនេះ​មាន​ការ​សិក្សា​រក​ឃើញ​ថា​អ្នក​ញ៉ាំ​​ច្រើន​ចំនួន​មេ​ជីវិត​ឈ្មោល​បាន​ធ្លាក់​ចុះ និង​ចលនា​របស់​មេ​ជីវិត​ប្រែ​ប្រួល​។ ទោះ​បី​ជា​ការ​សិក្សា​មិន​អាច​បញ្ជាក់​បាន​ថា​តើ​អាហារ​ទាំងនេះ​ប៉ះពាល់​ដោយ​របៀប​ណា តែ​ថា​ការ​ប៉ះពាល់​គឺ​អវិជ្ជមាន​។​

. ខ្លាញ់​ចម្រាញ់

ការ​សិក្សា​បឋម​មួយ​ចំនួន​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា​ខ្លាញ់​ចម្រាញ់​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះ​ដូង​។ ជាក់​ស្តែ​ង​ខ្លាញ់​ប្រភេទ​នេះមិន​ត្រឹម​តែ​អាច​បង្ក​ជា​បញ្ហា​ជំងឺ​បេះដូង​ទេ តែ​ការសិក្សា​មួយ​នៅ​ប្រទេស​អេស្ប៉ាញ​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ចម្រាញ់​ច្រើន​ធ្វើ​ឲ្យ​ចំនួន​មេ​ជីវិត​ធ្លាក់​ចុះ។ ខ្លាញ់​ចម្រាញ់​ធ្វើ​ឲ្យ​បរិមាណ​កូលេស្តេរ៉ូល​អាក្រក់​កើន​ឡើង និង​ធ្វើឲ្យ​កម្រិត​កូលេស្តេរ៉ូល​ល្អ​ធ្លាក់​ចុះ។ ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ​នេះ​ច្រើន​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ឈាម​កាន់តែ​ខ្ពស់​ដែរ។ ខ្លាញ់​ចម្រាញ់​អាច​មាន​នៅ​ក្នុង​នំខេក នំឃុកឃី និង​ប្រភេទ​​អាហារ​បំពង​ជា​ដើម​។​​​​​

នំឃុកឃី

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់គណនាមហារីកសួត ចុចទីនេះ!

. ផលិត​ផល​​អាហារ​ធ្វើ​ពី​សណ្ដែក​

ផលិត​ផល​អាហារ​ផលិត​ពី​សណ្ដែក​មាន​ផ្ទុក phytoestrogens ដែល​ការសិក្សា​មួយ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​សុខភាព​ទីក្រុងបូស្តុន បាន​រក​ឃើញ​ថា​អ្នក​ទទួល​ទាន​អាហារ​ធ្វើ​ពី​សណ្ដែក​ច្រើន​អាច​ប្រឈម​នឹង​ចំនួន​មេ​ជីវិត​ធ្លាក់​ចុះ។

ថ្វី​ដ្បិត​តែ​អ្នក​ស្រាវ​ជ្រាវ​មិន​ទាន់​ច្បាស់​ពី​ដំណើរ​ការ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​មេ​ជីវិត​នេះ​ក្ដី តែ​ការ​​ការសិក្សា​មួយ​ទៀត​របស់​សាកល​វិទ្យាល័យ Harvardបាន​ពន្យល់​ថា​ទំនង​ជា​សណ្ដែក​ជួយ​បង្កើន​កម្រិត​សកម្មភាព​របស់​អ័រម៉ូន​អឺស្រ្តូ​ហ្សែន ដែល​នាំ​ឲ្យ​មាន​ផល​អវិជ្ជមាន​ដល់​ការ​ផលិត​មេ​ជីវិត​ឈ្មោល​ និង​រំខាន​ដល់​អ័រម៉ូន​ផ្សេងៗ​ទៀត​។

[embed-health-tool-heart-rate]

. អាហារ​ធ្វើ​ពី​ទឹក​ដោះ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​

ទឹក​ដោះ​គោ អ្នកណា​ក៏​ដឹង​ថា​ល្អ​ចំពោះ​សុខភាព​ដែរ ប៉ុន្តែ​បើ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោមាន​ជាតិ​ខ្លាញ់​ខ្ពស់ វា​ជា​រឿង​ផ្សេង។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​លើ​មនុស្ស​១៨៩​នាក់ អាយុ​ចន្លោះ​ពី​១៨ ដល់​២២​ឆ្នាំ បាន​រក​ឃើញ​ថា​អ្នក​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​មាន​ខ្លាញ់​ខ្ពស់ ដូច​ជា​ឈីស និង​cream ជា​ដើម គឺ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​មេ​ជីវិត​ឈ្មោល​ និង​ធ្វើឲ្យ​រូប​រាង​មេ​ជីវិត​ប្រែ​ប្រួល​ខុស​ប្រក្រតី​ផង​ដែរ។

ដើម្បី​កាត់​បន្ថយ​បញ្ហា​ទាំង​នេះ​យើងគួរ​កាត់​បន្ថយ​ញ៉ាំ​អាហារ​ដូច​បាន​រៀប​រាប់​ខាង​លើ ហើយ​ងាក​មក​ញ៉ាំ​អាហារ​ដូច​ជា​ត្រី បន្លែ ផ្លែ​ឈើ និង​គ្រាប់​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​បង្កើន​សុខ​ភាព​មេ​ជីវិត​ឈ្មោល​របស់​យើង​វិញ​។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ប្រុសៗកុំប្រឹងអាហារទាំងនេះពេក ប្រយ័ត្នហានីភ័យ​ដល់មេជីវិត៖
  • អាហារ​កែច្នៃ
  • ខ្លាញ់​ចម្រាញ់
  • ផលិត​ផល​​អាហារ​ធ្វើ​ពី​សណ្ដែក
  • អាហារ​ធ្វើ​ពី​ទឹក​ដោះ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.uchicagomedicine.org/forefront/health-and-wellness-articles/dont-make-the-mistake-of-letting-a-diet-kill-sperm

https://www.mayoclinic.org/diseases-conditions/high-blood-cholesterol/in-depth/trans-fat/art-20046114

https://abcnews.go.com/Health/Healthday/story?id=5438441&page=1#:~:text=WEDNESDAY%2C%20July%2023%20(HealthDay%20News,sperm%20count%20isn’t%20clear.

កំណែ​ប្រែបច្ចុប្បន្ន

21/11/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

ទឹកកាម​ប្រែពណ៌ អាចមកពីហេតុផល​ច្រើនយ៉ាង ប្រុសៗគួរ​ដឹង!

តើ​ប្រដាប់​បូម​លិង្គ ពិត​ជា​មាន​ប្រសិទ្ធភាព​សម្រាប់​ជួយ​ប្រុសៗខ្សោយលិង្គ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 21, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម