backup og meta

ប្រុសៗរួមភេទត្រឹម ២ ដងក្នុងមួយសប្ដាហ៍ កាត់បន្ថយហានិភ័យជំងឺបេះដូង

ប្រុសៗរួមភេទត្រឹម ២ ដងក្នុងមួយសប្ដាហ៍ កាត់បន្ថយហានិភ័យជំងឺបេះដូង

ការរួមភេទជួយឲ្យមានអារម្មណ៍រំភើបរីករាយ ស្រស់ស្រាយ មិនត្រឹមតែប៉ុណ្ណោះក៍ជួយបង្កើនមិត្ដភាពគូស្នេហ៍ឲ្យកាន់តែស្និទ្ធស្នាល ហើយផ្ដល់អត្ថប្រយោជន៍ដល់សុខភាពច្រើនផងដែរ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ការសិក្សាបានបង្ហាញថា ប្រសិនបើប្រុសៗបានរួមភេទពីរដងក្នុងមួយសប្ដាហ៍នោះ អាចកាត់បន្ថយហានិភ័យកើតជំងឺគាំងបេះដូងបាន២៥%។ ព្រោះការរួមភេទប្រៀបដូចជាការហាត់ប្រាណ ដែលអាចសម្រួលដល់សរសៃឈាម និង សុខភាពបេះដូង ។

លោកវេជ្ជបណ្ឌិត Micheal Leitzmann អ្នកដឹកនាំការសិក្សាបានបន្ថែមថា បុរសៗដែលបានរួមភេទញឹកញាប់ចន្លោះពី ៤ទៅ ៦ដងក្នុងមួយសប្កាហ៍អាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកក្រពេញប្រូស្ដាតរហូតដល់២ដង បើធៀបទៅអ្នកដែលបានរួមភេទតិចជាង ៣ដងក្នុងមួយខែ។

ការសិក្សាក៏បានកំណត់ពីចំនួននៃការរួមភេទដែលត្រឹមត្រូវវល្មមសម្រាប់សុខភាពទៅតាមវ័យ ដូចជា ចន្លោះពី២០ ដល់ ២៩ឆ្នាំគួររួមភេទបាន ៣ដងក្នុងមួយសប្ដាហ៍ ចន្លោះពី៣០ ដល់ ៥០ឆ្នាំគួររួមភេទបាន ២ដងក្នុងមួយសប្ដាហ៍។ ការរួមភេទបានផ្ដល់អត្ថប្រយោជនជាច្រើនដល់សុខភាព ដូចជា៖

អត្ថបទគួរអាន៖

តើការនឿយ​ហត់​ដោយ​សារ​ការ​រួមភេទ​ច្រើន​ហួស​ហេតុ​ពេកអាចប៉ះពាល់ដល់សុខភាពដែរទេ?

ការរួម​ភេទពិតជាផ្ដល់អត្ថប្រយោជន៍​ដល់សុខភាព ប៉ុន្ដែបើច្រើនហួសហេតុ​ពេក ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ រួម​មាន​ទាំង​ការងារ​ និង​សុខភាព។ ជាក់ស្ដែងនៅពេល​យើងអស់​កម្លាំង​ខ្លាំងនឹង​ពិបាក​ធ្វើ​ការ​ឲ្យ​បាន​ល្អ ​ពិបាក​សម្រេច​ការងារ​អ្វី​ដែល​ចាំ​បាច់​សម្រាប់​ក្រុម​ហ៊ុនជាដើម។ ​រួម​ភេទ​ច្រើនដងក្នុង​មួយ​ថ្ងៃ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ទាំង​​នេះ​ទេ ​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ក្នុង​រយៈពេល​វែង​ផង​ដែរ។ នៅ​ពេល​កំពុង​រួម​ភេទ អ័រម៉ូន Norepinephrine, Epinephrine និង​ Cortisol នឹង​ធ្វើ​ឲ្យ​បេះដូង​លោត​លឿន​ ​បញ្ចេញ​ជាតិ​ស្ករ​មួយ​ចំនួន​ចូល​ក្នុង​ប្រព័ន្ធ​ឈាម ដែល​ទាំង​នេះធ្វើ​ឲ្យយើង​​បញ្ចេញ​ថាមពល​យ៉ាង​ច្រើន ជា​ពិសេស​ពេល​រួម​ភេទ​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ។

រួមភេទ

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is Sex Once A Week Enough For A Happy Relationship? https://www.npr.org/sections/health-shots/2015/11/18/456482701/is-sex-once-a-week-enough-for-a-happy-relationship

How Often Do Men Need to Have Sex? https://smartloving.org/how-often-do-men-need-to-have-sex/ 

5 Benefits of a Healthy Sex Life https://health.clevelandclinic.org/benefits-of-sex/

10 Surprising Health Benefits of Sex After 50 https://www.aarp.org/health/healthy-living/info-2022/surprising-sex-health-benefits-after-50.html 

10 Surprising Health Benefits of Sex https://www.utep.edu/healthy-miner/Resources/10-surprising-health-benefits-of-sex.html 

កំណែ​ប្រែបច្ចុប្បន្ន

20/02/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗយើង បើជួបបញ្ហារមាស់ទ្វារមាស អាចរួមភេទបានអត់?

ចុកសាច់ដុំពេលកំពុងរួមភេទ អាចបំផ្លាញជីវិតស្នេហា ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 20

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម