backup og meta

៣ចំណុច ជួយជំរុញសមត្ថភាពផ្លូវភេទប្រុសៗឲ្យកាន់តែខ្លាំង

៣ចំណុច ជួយជំរុញសមត្ថភាពផ្លូវភេទប្រុសៗឲ្យកាន់តែខ្លាំង

បន្ទាប់​ពីមានជីវភាពប្រចាំថ្ងៃល្អ​ប្រសើរហើយ បុរសៗ​​គ្នាយើង​​ក៏តែង​តែ​​នឹក​ឃើញ​ទៅ​ដល់​​​រឿងម្យ៉ា​ងទៀត​ដែល​សំខាន់​សម្រាប់​ជីវិត នោះគឺការពង្រឹងសមត្ថភាពស្មារតីសុខភាពផ្លូវភេទ ជាមួយនិងដៃគូ។ ជឿជាក់ថា បុរសៗភាគច្រើនធ្លាប់ឆ្លងកាត់ ក្នុងស្ថានភាពមួយ​នោះ ដែល​​​យើង​​​មិនអាចផ្ដល់ឲ្យបាននូវសេចក្ដីសុខពេញលេញទៅឲ្យដៃគូ នេះក៏ព្រោះតែលក្ខខណ្ឌ សុខ​ភាព​មិន​ល្អគ្រប់គ្រាន់(លិង្គខ្សោយ)។ បញ្ហាលិងខ្សោយ មិនមែនអាចកើតឡើងតែចំពោះមនុស្សចាស់នោះទេ ពោលក៏អាចកើត​មាន​លើមនុស្សគ្រប់វ័យ គ្រាន់តែក្មេង មានភាគរយតិចជាងប៉ុណ្ណោះ។ ដូច្នេះដើម្បី ជំនួយដល់សមត្ថភាពឲ្យរឹងមាំល្អប្រសើរឡើងវិញ សម្រាប់​​ខ្លួនយើង និង ក្ដីសុខ​​ដៃគូជីវិត មានរឿងពីរដ៏ចាំបាច់ ដែលខ្លួនយើងជា​ប្រុស​​ត្រូវ​តែ​ដឹងនោះគឺ  ផ្នែកសុខភាពស្មារតីផ្លូវចិត្ដ និង សុខភាពរាងកាយ ហើយ ៣ ចំណុចខាងក្រោម គឺជាវិធីសាស្ដ្រដ៏​ល្អ ហើយអាចជួយដោះស្រាយយើងបាន៖

១.ការសម្រួលសរសៃឈាមបេះដូង

ការសម្រួលផ្នែកសរសៃឈាមបេះដូង ក្នុងផ្នែកនេះ​មានន័យថា គឺការធ្វើសកម្មភាពបានច្រើនយ៉ាង ដែល​ជម្រុញ​ឲ្យមានដំណើរការសរសៃឈាមបេះដូងល្អប្រសើរ។ ពោលដូចជាការហាត់ប្រាណ​ផ្សេងៗ មានដូចជា ការជិះកង់ ការហែលទឹក ការរត់ ការរាំ និងការធ្វើកាយសម្ពន្ធជាច្រើនទៀត ដែល​អាច​ឲ្យ​សាច់​ដុំក្នុងរាង​កាយរបស់​យើង​ទាំង​អស់ មានចលនាប្រក្រតី ព្រោះថាចលនាសាច់ដុំតាមផ្នែក​នីមួយៗ គឺំមាន​ទំនាក់​ទំនង​​​យ៉ាងជិតស្និទ្ធ​ជាមួយ​នឹងចរន្ដឈាម​ក្នុងបេះដូង។ ការណ៍ដែលធ្វើឲ្យសរសៃឈាម បេះដូង​​មាន​សុខ​ភាព​ល្អ ​នោះមានន័យ​ថា ការគ្រប់គ្រងប្រព័ន្ធចរន្ដឈាមក្នុងសរីរាងកាយទាំងអស់ ដូចជាប្រព័ន្ធ​ប្រដាប់​បន្ដ​ពូជ ក៏មានថាមពលគ្រប់គ្រាន់។ បន្ថែមពីលើនេះបន្ដិចថា របបអាហារក៏បានចូលរួម​ចំណែក​ជួយ​ធ្វើឲ្យចរន្ដឈាមដើរស្រួលផងដែរ។

[embed-health-tool-heart-rate]

អត្ថបទគួរអាន៖

២.ការហាត់ Yoga

ការហាត់ Yoga ជាប្រចាំគឺផ្ដល់អត្ថប្រយោជន៍ខ្លាំង ទៅដល់សុខភាពផ្លូវភេទ។ ព្រោះថា Yoga បាន​ផ្ដោត​សំខាន់ លើការធ្វើចលនា ការពង្រឹង នៃឥរិយាបថតាមផ្នែកផ្សេងៗ នៃរាងកាយ ដូចជាឥរិយាបថ ហាត់​ផ្នែក​ត្រគាក ចង្កេះ ស្មា ដៃ សម្រួលសរសៃរតាមសន្លាក់​​ឆ្អឹង និងប្រព័ន្ធដង្ហើម ជាដើម។ មិនត្រឹមតែ​ប៉ុណ្ណោះ​​​​​​ការហាត់ Yoga ក៏បាន​ជួយទៅ ដល់ផ្នែកស្មារតីផងដែរ។ ព្រោះថា Yoga គឺមានភាព​ស្ងប់​ស្ងាត់ ក្នុងអារម្មណ៍​​អាចជួយឲ្យយើង​អាច​ជៀស​ផុតបានពី ជំងឺស្ដ្រេស ជំងឺបាក់ទឹកចិត្ដ ពោល វាអាចជួយឲ្យផ្នែក​សុខភាព​ផ្លូវចិត្ដរឹងមាំ។ ដូច្នេះ ការហាត់ Yoga បានជារៀងរាល់ថ្ងៃ នឹង​ជួយ​បង្កើន​​សមត្ថភាពផ្លូវភេទ​បានល្អ។

សកម្មភាពហាត់យូហ្គា

៣.ការទទួលពន្លឺព្រះអាទិត្យពេលព្រឹក

ពន្លឺព្រះអាទិត្យពេលព្រឹកមានអត្ថប្រយោជន៍ច្រើនទៅដល់​សុខភាព ដែលមនុស្សភាគច្រើនមិនសូវចាប់​អារម្មណ៍។ ការចំណាយពេល១ម៉ោង ស្រូបពន្លឺពីព្រះអាទិត្យពេលព្រឹកគឺ វាអាចជួយឲ្យខ្លួន​ប្រាណ​អាចផលិត​បាននូវ វិតាមីន D ដែលជាវីតាមីន សំខាន់ ជួយទ្រទ្រង់រាងកាយ ជាពិសេស ប្រព័ន្ធការពារ ស្មារតី និង បង្កើនកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូន (testosterone)។ តេស្តូស្តេរ៉ូន គឺ​ជា​អ័រម៉ូនភេទរបស់បុរស មានតួនាទី​យ៉ាងសំខាន់ ក្នុងដំណើរការប្រព័ន្ធសរីរាង្គបន្ដពូជ ពិសេសវាជួយឲ្យបុរសកើនឡើងនូវចំណង់ផ្លូវភេទ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Graz ប្រទេសអូទ្រីស បានរកឃើញថាបុរសដែលមានវីតាមីន D យ៉ាង​តិច ៣០ ណាណូក្រាម ក្នុងមួយមីលីលីត្រនៃឈាម មានផ្ទុកអ័រម៉ូន តេស្តូស្តេរ៉ូន ច្រើនជាងអ្នកដែល​ខ្វះវីតាមីន។ ហើយ បុរសៗ ដែលខ្លួនគាត់អាចស្រូបបាននូវពន្លឺ ព្រះអាទិត្យ គឺអាចផ្គត់ផ្គង់គ្រប់គ្រាន់បាន ជាមួយនឹងវីតាមីន D ហើយកម្រិត​អ័រម៉ូន testosterone របស់ពួកគាត់ក៏ឡើងខ្ពស់ផងដែរ។

ចំណុចសំខាន់

បុរសៗភាគច្រើនមានបញ្ហា ចុះខ្សោយលិង្គ ឆាប់អសមត្ថភាពក្នុងពេលប្រតិបត្ដិការ មិនអាចបំពេញក្ដីបំណងដល់ ដៃគូរខ្លួន​ឯង​បាន ជាពិសេសឆាប់អស់អារម្មណ៍ជាមួយនឹងដៃគូតែម្ដង។ ដោយហេតុ បណ្ដាលមកពីកត្ដាចំនួនពីរ គឺកត្ដាផ្លូវចិត្ដ និង រាងកាយ៖  ចំណុចសំខាន់ ដែលគួរអនុវត្ដដើម្បីពង្រឹង សមត្ថភាពឡើងវិញ នោះគឺ
  • ការធ្វើសកម្មភាពសម្រួលដល់សរសៃឈាមបេះដូង
  • ការធ្វើ យូហ្គា (Yoga)ជាប្រចាំ
  • បង្កើតទម្លាប់ ស្រួបយកពន្លឺព្រះអាទិត្យពេលព្រឹកឲ្យបានជាប្រចាំ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

1 . The Nutrition Source, https://www.hsph.harvard.edu/nutritionsource/vitamin-d/

2 . Sunlight and Vitamin D, https://www.ncbi.nlm.nih.gov/pmc/articles/PMC3897598/#:~:text=Vitamin%20D%20is%20the%20sunshine,turn%20isomerizes%20into%20vitamin%20D3.

3. Vitamin D and your health: Breaking old rules, raising new hopes, https://www.health.harvard.edu/staying-healthy/vitamin-d-and-your-health-breaking-old-rules-raising-new-hopes

4. Yoga for a better sex life?, https://www.health.harvard.edu/healthbeat/yoga-for-a-better-sex-life

5. The effect of low vitamin D status on sexual functioning, https://pubmed.ncbi.nlm.nih.gov/29973697/

 

កំណែ​ប្រែបច្ចុប្បន្ន

20/02/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អ្នកដឹងច្បាស់ប៉ុណ្ណាពីដំណើរការនិងមុខងារលិង្គ?

អាហារ​ល្អៗ ​ជួយ​​ការពារ​ប្រុសៗ​យើងកុំ​ឲ្យ​ជួប​បញ្ហា​ខ្សោយលិង្គ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 20

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម