ប្រុសៗមួយចំនួន នៅសុខៗស្រាប់តែរមួលចុកពងស្វាសស្ទើរទ្រាំមិនបាន ដោយមិនដឹងមូលហេតុ។ “Hello គ្រូពេទ្យ” នឹងពន្យល់ពីបញ្ហានេះ!
ចុកពងស្វាសកើតឡើង ដោយសារការរមួលសរសៃឈាម និងបំពង់មេជីវិត មិនអាចនាំឈាមទៅចិញ្ចឹមថង់ពងស្វាស ហើយភាគច្រើនអ្នកមានជំងឺនេះ គឺរមួលតែមួយចំហៀងប៉ុណ្ណោះ ច្រើនកើតលើក្មេងជំទង់ តែក៏មានករណីកើតលើមនុស្សចាស់ ឬក្មេងៗដែរ សូម្បីអូនៗទើបនឹងកើតក៏អាចមានជំងឺនេះដូចគ្នា។
១- មូលហេតុនាំឲ្យពងស្វាសរមួល
ការរមួលពងស្វាស អាចមានពីកំណើត តែពេលខ្លះកើតដោយសារការប៉ះទង្គិចទៅលើតំបន់ក្រលៀន។ ប្រុសៗមានជំងឺនេះពីកំណើត ច្រើនមិនចាប់អារម្មណ៍ រហូតដល់ពេលស្ថានភាពធ្ងន់ធ្ងរទើបដឹងខ្លួន។
ជាធម្មតា ពងស្វាសមិនអាចបង្វិលក្នុងថង់ពងស្វាសបានទេ ជាលិកានៅជុំវិញពងស្វាសមានភាពធន់អាចការពារបាន ពេលរមួលម្តងៗ គឺដោយសារជាលិកាធ្លាក់ចុះខ្សោយ នាំឲ្យពងស្វាសអាចបង្វិលបានដោយខ្លួនឯង។
ជំងឺនេះអាចបង្កឲ្យយើងប្រឈមករណីរមួលបំពង់បង្ហូរទឹកកាម ហើយនៅមានកត្តាមួយចំនួនទៀតបណ្តាលឲ្យពងស្វាសរមួល ដូចជា គ្រោះថ្នាក់ពេលលេងកីឡា គេងខុសទំនង ឬធ្វើការធ្ងន់ ជាដើម។
កម្មវិធីពិនិត្យសុខភាពក្រពេញប្រូស្តាតអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
កម្មវិធីពិនិត្យបញ្ហាឆាប់ចេញទឹកកាមអនឡាញ
២- អាការៈរមួលពងស្វាស
រោគសញ្ញាមានញឹកញាប់ត្រង់ថង់ពងស្វាស រួមផ្សំនឹងការឈឺចាប់នេះ។ យើងផ្ទាល់អាចសង្កេតឃើញថាថង់ពងស្វាសម្ខាងហើម ឬហើមទាំងសងខាងតែម្តង។ ការឈឺចាប់អាចពីកម្រិតស្រាលទៅធ្ងន់ ដោយរោគសញ្ញាមានដូចជា៖
– ឈឺពោះ
– ក្អួតចង្អោរ
– ក្តៅខ្លួន
– ឈឺចាប់ពេលនោម
– មានឈាមក្នុងទឹកកាម
– មានដុំប៉ោងក្នុងថង់ពងស្វាស
– ពងស្វាសម្ខាងខ្ពស់ជាងធម្មតា។
[embed-health-tool-heart-rate]
៣- វិធីព្យាបាលការរមួលពងស្វាស
– ត្រូវជួបពេទ្យដើម្បីវះកាត់បន្ទាន់ ដើម្បីឲ្យមានឈាមរត់ទៅចញ្ចឹមពងស្វាសវិញ ព្រោះបើគ្មានឈាមទៅចិញ្ចឹមលើសពី ៦ ម៉ោង ជាលិកា និងកោសិកាពងស្វាសច្បាស់ជាងាប់ ពេលនោះត្រូវតែកាត់ចោលហើយ។
– ករណីកម្រខ្លះ ប្រុសៗគ្នាយើងអាចបង្វិលលាការរមួលវិញដោយប្រើដៃ មានន័យថា គ្រូពេទ្យក៏នឹងលាបំពង់បង្ហូរទឹកកាមដោយដៃដូចគ្នា ប៉ុន្តែបើជំងឺនេះកើតឡើងលើក្មេងៗវិញ ការព្យាបាលច្បាស់ជាពិបាក និងស្មុគស្មាញ អាចប្រឈមគ្រោះថ្នាក់ ដោយសារគ្រូពេទ្យត្រូវប្រើថ្នាំសណ្តំ។
– ការវះកាត់ទាមទារគ្រូពេទ្យជំនាញ វះកាត់បន្ទាន់ ព្រោះអាចសង្គ្រោះពងស្វាសមួយទៀតមិនមានជំងឺ ជាពិសេសពងស្វាសកុមារអាចលូតលាស់ធម្មតាបាន។
ប៉ុន្តែប្រុសៗកុំបារម្ភអី សម័យនេះវិស័យវេជ្ជសាស្រ្តទំនើបខ្លាំងណាស់ អាចជួយគ្នាយើងជាសះស្បើយ បើសិនព្យាបាលទាន់ពេលវេលា។
អាន៖
- ប្រុសៗគួរតែដឹងរឿងសំខាន់ៗ ទាក់ទិននឹងមេជីវិតឈ្មោល
- ក្រោយពេលរួមភេទ មេជីវិតឈ្មោលធ្វើយ៉ាងណា ទើបអាចបង្កកំណើតបាន?
- មកដឹងពីលក្ខណៈពិសេសមេជីវិតឈ្មោល និងមេជីវិតញី
- ផ្លែប៉េងប៉ោះ ជួយឲ្យមេជីវិតឈ្មោលខ្លាំង
- ប្រុសៗចង់បានមេជីវិតមានសុខភាពល្អ កុំរំលងអាហារទាំងនេះ
- លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ អាចបញ្ជាក់ថា ប្រុសម្នាក់នោះ អារអត់កូន
- ដំណឹងល្អ! បញ្ហាប្រុសៗអត់កូន ជិតមានវិធីព្យាបាលហើយ
- ប្រុសៗកំចេះតែសម្រុក ឬប្រើក្បាច់ពេក ប្រយ័ត្នបាក់កអាច្រមក់ វីវរមិនខាន
- ទម្លាយអាថ៌កំបាំងចំណុចស្រើបស្រាលរបស់ប្រុសៗ
- ស្បែកគ្របលិង្គវែង មិនព្រលាត់ បើអត់កាត់ចេញ មានបញ្ហាទេ?
- ថៃ ព្រមានថាប្រយ័ត្នកាត់ចោល រឿងចង់ធំហើយចាក់ថ្នាំពង្រីកលិង្គ