ការញ៉ាំអាហារពីប្រអប់ផ្លាស្ទីក អាចធ្វើឱ្យកើតជំងឺខ្សោយបេះដូង
ការញ៉ាំអាហារដែលវេចខ្ចប់ និងដាក់ក្នុងប្រអប់ផ្លាស្ទីក អាចបង្កើនហានិភ័យនៃការកើតជំងឺខ្សោយបេះដូង ហើយសូម្បីតែការប៉ះ ពាល់រយៈពេលខ្លីទៅនឹងភាគល្អិតនានា ដែលចូលក្នុងអាហារ ឬទឹកពីផ្លាស្ទីកក៏ដោយ ក៏អាច «ធ្វើឱ្យមានការប្រែប្រួលជាលិកាសាច់ដុំបេះដូង» ដែលនាំឱ្យកើតជំងឺបេះដូង ផងដែរ។ នេះបើយោងទៅតាមការសិក្សាថ្មីមួយ។ ក្រុមអ្នកស្រាវជ្រាវ បានយកសត្វកណ្តុរមកធ្វើពិសោធន៍ក្នុងរយៈពេល៣ខែ ដោយឱ្យសត្វកណ្តុរផឹកទឹក ដែលដាក់នៅក្នុងប្រអប់ផ្លាស្ទីក ក្នុងចន្លោះពេលផ្សេងៗគ្នា ពោលគឺ១នាទី ៥នាទី និង១៥នាទី ហើយបន្ទាប់មក ត្រួតពិនិត្យ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចុចទីនេះ ដើម្បីគណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ការសិក្សាដដែល ដែលត្រូវបានចេញផ្សាយ ក្នុងសៀវភៅ Ecotoxicology and Environmental Safety គំរូពីលាមករបស់សត្វកណ្តុរ បានបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរបាក់តេរីក្នុងក្រពះពោះវៀន ហើយការពិនិត្យជាលិកាបេះរបស់ពួកវា បានបង្ហាញពីការខូចក្នុងកម្រិតដ៏ធំ។ ការសិក្សានេះ បានបញ្ជាក់ថា៖ «លទ្ធផលបានបង្ហាញថា ការផឹកទឹកទាំងនេះបានផ្លាស់ប្តូរមីក្រូបរិស្ថានក្នុងពោះវៀន ប៉ះពាល់ដល់សមាសធាតុបាក់តេរីល្អក្នុងក្រពះពោះវៀន និងបានផ្លាស់ប្តូរសារធាតុរំលាយអាហារមីក្រូជីវជាតិក្នុងក្រពះពោះវៀន។ លទ្ធផលក៏បានបង្ហាញឱ្យឃើញពីការខូចជាលិកាសាច់ដុំបេះដូងរបស់សត្វកណ្តុរ ផងដែរ»។ [embed-health-tool-heart-rate] ការសិក្សាដដែលបានបង្ហាញទៀតថា សត្វកណ្តុរបានបង្ហាញពីការខូចជាលិកាបេះដូង ដោយមិនគិតពីរយៈពេលដែលទឹកដែលពួកវាបានផឹកទឹកនោះឡើយ។ ការសិក្សានេះ បង្ហាញថា ការប៉ះពាល់ផ្លាស្ទីក គឺជាដើមហេតុចម្បងដែលនាំមានកត្តាហានិភ័យខ្ពស់នៃការកើតជំងឺបេះដូង ដែលមានន័យថា ការដាក់អាហារក្តៅ ឬការប៉ះពាល់ផ្លាស្ទីកដែលក្តៅក្នុងរយៈពេលដ៏ខ្លី […]