ជំងឺលើសសម្ពាធឈាម

ជំងឺ​លើស​សម្ពាធ​ឈាម - ឬ​ហៅ​ថា​ជំងឺ​លើស​ឈាម។ ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​លើស​(សម្ពាធ)​ឈាម ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺ​រ៉ាំរ៉ៃ​ប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺលើសសម្ពាធឈាម

នៅសុខៗអាចលើសសម្ពាធឈាមដោយមិនដឹងខ្លួន បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក ជំងឺលើសសម្ពាធឈាម

ជំងឺលើសសម្ពាធឈាម

បើអ្នកផ្ទះមានជំងឺលើសឈាម ហាមធ្វើរឿងប៉ុន្មានយ៉ាងនេះ

​លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ ភាគ​ច្រើន​កើត​លើ​មនុស្ស​ចាស់ៗ ពិសេស​អ្នក​ដែល​ផឹក​ស្រា ជក់​បារី​ជា​ប្រចាំ ឬ​អ្នក​ធាត់ៗ ចូល​ចិត្ត​ញ៉ាំ​ប្រៃ និង​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម។ បញ្ហា​តម្រងនោមនេះ​អាច​សម្លាប់​មនុស្ស​បាន​គ្រប់​វិនាទី បើ​សិន​ជា​ធ្វេស​ប្រហែស​តែ​បន្តិច ដូច្នេះ​ហើយ​បើ​នៅ​ផ្ទះ​មាន​សមាជិក​គ្រួសារ ឬ​ម៉ាក់ប៉ា​មាន​ជំងឺ​លើស​ឈាម យើង​មិន​ត្រូវ​ធ្វើ​រឿង​ប៉ុន្មាន​យ៉ាង​នេះ​ឡើយ។ ១– កុំ​ធ្វើ​រឿង​ពិបាក​ចិត្ត កាល​ណា​ជួប​រឿង​ពិបាក​ចិត្ត ស្ត្រេស ឬ​ខឹង អាច​ឲ្យ​អ្នក​ជំងឺ​លើស​ឈាម​ឡើង​សម្ពាធ​ឈាម​លឿន​បំផុត ដែល​ជាហេតុ​អាច​បង្ក​ឲ្យ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន ដូច្នេះ​យើង​មិន​ត្រូវ​បង្ក​រឿង​ស្មុគ​ស្មាញ​ក្នុង​ផ្ទះ​ឡើយ។ ត្រូវ​ចាំ​ថា អ្នក​ជំងឺ​លើស​ឈាម​ត្រូវ​ចៀស​វាង​អារម្មណ៍​តាន​តឹង ស្មុគ​ស្មាញ នោះ​ទើប​មិន​ប៉ះពាល់​ដល់សម្ពាធ​ឈាម។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមដាន​សុខភាព​បេះដូង ដោយ​សង្កេត​មើល​ចំណុច​ទាំង​នេះ​​​​​​​​​​​​​​​​​​​​ ​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស ២– កុំ​ញ៉ាំ​ប្រៃ ញ៉ាំ​ប្រៃ​ជា​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​លើស​ឈាម អ៊ីចឹង​យើង​ចាំបាច់​ត្រូវ​រក្សា​សម្ពាធ​ឈាម​អ្នក​ជំងឺ​ឲ្យ​មាន​លំនឹង​ដោយ​កំណត់​ជាតិ​ប្រៃ​ក្នុង​របប​អាហារ​ទាប។ បើ​អ្នក​ផ្ទះមាន​អ្នក​កើត​ជំងឺ​លើស​ឈាម យើង​ត្រូវ​បែង​ចែក​របប​អាហារ​ដាច់​ឡែក​ពី​គ្នា ឬ​ញ៉ាំ​អាហារ​​សាប​បន្តិច​ទាំង​អស់​គ្នា​រឹត​តែ​ល្អ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣– លេប​ថ្នាំ​ទៀងទាត់ កុំ​ខាន​ឲ្យ​សោះ អ្នក​ជំងឺ​លើស​ឈាម​ទោះ​កម្រិត​ណា​ក៏​ដោយ តម្រូវ​ឲ្យ​លេប​ថ្នាំ​ជាប់​ជា​ប្រចាំ ទោះ​ជា​ជំងឺ​មិន​ធ្វើ​ទុក្ខ​ក៏​ដោយ ដើម្បី​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ថេរ និង​អាច​គ្រប់​គ្រង​បាន​ល្អ។ កាលណា​អ្នក​ជំងឺ​លេប​ថ្នាំ​មិន​បាន​ទៀង​ទាត់​រៀង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ចុះ ឯ​ការប្រើ​​ថ្នាំ​លែងសូវ​​មាន​ប្រសិទ្ធភាព ​អាច​​តម្រូវ​​ឲ្យ​​ផ្លាស់​ប្ដូរ​​ថ្នាំ​​ថ្មី​​វិញ។ ​ករណី​​អ្នក​​ជំងឺ​មាន​​ទាំង​​ជំងឺ​​ទឹក​នោម​​ផ្អែម​ និង​​លើស​​ឈាម​អម​ជាមួយ​គ្នា ការ​​ថែ​ទាំ​​ គឺហ្មត់ចត់ ទាំង​ចំណី​អាហារ ផ្លូវ​ចិត្ត​ និង​​ការ​​ព្យាបាល​​ដោយ​​ថ្នាំ។ […]


ជំងឺលើសសម្ពាធឈាម

នេះជាផលរំខានពីស្រាលដល់ធ្ងន់ធ្ងរ ពេលប្រើ​ថ្នាំ​លើសឈាម

លើសឈាម​ មិន​មែន​ជា​ជំងឺ​សម្រាប់​តែ​ចាស់ៗ​ទេ វ័យខ្ទង់ ២០-៣០ ឆ្នាំ ​បើ​មិន​ចេះ​ប្រយ័ត្ន​ប្រយែង អាច​លើស​ឈាម​គ្រប់​ពេល។ យ៉ាងណា បើ​មាន​ជំងឺ​រាំរ៉ៃនេះ ជាប់​ខ្លួន​ទៅ​ហើយ ត្រូវ​​ប្រើ​ថ្នាំ​ដើម្បី​បង្ការ​កុំ​ឲ្យ​ធ្ងន់ធ្ងរ ព្រោះ​អាច​ប៉ះពាល់​គ្រប់​សរីរាង្គ​ទាំង​អស់​ក្នុង​រាង​កាយ។ ប៉ុន្តែ​ការ​ប្រើ​ថ្នាំ​លើស​ឈាម ក៏អាចមានផលរំខានសុខភាព​ជាច្រើនដូច​ខាង​ក្រោម៖ ១- ថ្នាំ​បញ្ចុះ​ទឹក​នោម (Diuretics) ថ្នាំ​បញ្ចុះ​ទឹក​នោម (Diuretics) អាច​នឹង​បង្ក​ផល​រំខាន​ដូច​ជា៖ – នោម​ញឹក​ជាង​ធម្មតា ព្រោះ​ថ្នាំ​នេះអាច​ជួយ​​បញ្ចុះ​សម្ពាធ​ឈាម តាម​រយៈ​ការ​​បន្ថយ​បរិមាណ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន ហេតុ​​នេះ​ យើង​នឹង​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹក​ជាង​ធម្មតា។ – ថ្នាំ​បញ្ចុះ​ទឹក​នោម​ខ្លះ​ ធ្វើ​ឲ្យ​ថយ​ចុះ​បរិមាណ​ជាតិ​ប៉ូតាស្យូម ដែល​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញាខ្សោយអស់​កម្លាំង ឬ​រមួល​ក្រពើ ។ គ្នា​យើង ឬម៉ាក់អ៊ំ មាន​ជំងឺលើស​ឈាម ​ត្រូវ​ញ៉ាំ​អាហារ​មាន​ជាតិ​ប៉ូតាស្យូម​ឲ្យ​បាន​ច្រើន ដើម្បី​ចៀស​វាង​ការ​បាត់​បង់សារធាតុ​នេះ។ –  ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោមរយៈ​ពេល​យូរ​ អាច​មាន​បញ្ហា​ជំងឺ​ប្រគ្រីវ (Gout attack)។ ទោះ​យ៉ាង​នេះ​ក្ដី បញ្ហា​នេះមិន​សូវ​កើត​មានញឹក​ញាប់​ទេ ហើយ​គ្រូពេទ្យ​ អាច​គ្រប់​គ្រង​ស្ថានការណ៍​​បាន។ – ​អ្នក​ទឹក​នោម​ផ្អែម ហើយ​ប្រើថ្នាំ​បញ្ចុះ​ទឹក​នោម ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។ យ៉ាង​ណា ករណី​ជា​ច្រើន​អាច​គ្រប់​គ្រង​បាន ​ដោយ​គ្រាន់​តែ​គ្រប់​គ្រង​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ប្រើ​ថ្នាំ ឬ​កែ​ប្រែ​កម្រិត​ថ្នាំឡើង​វិញ។ – ប្រុស​ៗមួយ​ចំនួន អាច​មាន​បញ្ហា​លិង្គ​​មិន​ឡើង​រឹង (Erection problem) ដោយ​សារ​តែ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​នេះ។ ២- ពពួក​ថ្នាំ […]


ជំងឺលើសសម្ពាធឈាម

ញ៉ាំ​ស្ករ​ច្រើន មិន​ត្រឹម​តែ​ទឹក​នោម​ផ្អែម​ទេ ឆ្អឹង​ក៏​ឆាប់​ពុក​ដែរ

​ជាតិ​ស្ករ​មួយ​ប្រភេទ ហៅថា ហ្រ្វាក់តូស (Fructose) គេ​ច្រើន​ប្រទះឃើញ​បំផុត​ក្នុង​ម្ហូប​អាហារ ដែល​ងាយ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ធាត់ ​បញ្ហា​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម។ ក្រៅពី​គ្រោះថ្នាក់​សុខភាព​ទាំង​នោះ ការ​សិក្សា​ថ្មី​បង្ហាញ​ថា​ សារធាតុ​ហ្រ្វាក់តូស ក៏​អាច​ប៉ះពាល់​សុខភាព​ឆ្អឹងដែរ។ ១- ញ៉ាំ​ជាតិ​ស្ករ​ហ្រ្វាក់តូស​ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​កាល់ស្យូម​បាន​តិច កាល់ស្យូម ជា​រ៉ែ​មួយ​ប្រភេទជួយ​ទ្រទ្រង់​រចនាសម្ព័ន្ធ​ឆ្អឹង និង​សុខភាព​ទូទៅ។ រាងកាយ​យើង មិន​អាច​ផលិត​ជាតិ​កាល់ស្យូម​បាន​ទេ​ ដូច្នេះ​កាល់ស្យូម​ត្រូវ​ទទួល​ពី​របប​អាហារ។ រាងកាយ​ជា​អ្នក​គ្រប់គ្រង​កម្រិត​ជាតិ​​កាល់ស្យូម​ ការ​ស្រូប​របស់​ពោះវៀន និង​តម្រង​ទឹក​នោម ព្រមទាំង​ការ​ស្រូប និង​បញ្ចេញ​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង​មាន​សកម្ម​ភាព​ច្បាស់​លាស់។ ដើម្បី​ពិនិត្យ​មើលថា ​តើ​ជាតិ​ហ្រ្វាក់តូស បង្អាក់​ដំណើរ​សកម្មភាព​ទាំងនោះ​ដូចម្ដេច​ខ្លះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ផ្ដល់​អាហារ​មាន​ជាតិ​ហ្រ្វាក់តូស​ខ្ពស់​ឲ្យ​សត្វ​កណ្ដុរ។ ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​របស់​សត្វ​កណ្ដុរ​ទាំងនោះ មាន​ការ​ធ្លាក់​ចុះ ធ្វើ​ឲ្យ​កម្រិត​កាល់ស្យូម​នៅ​ក្នុង​ខ្លួន​ទាប​ជាង​មុន។ ប្រតិកម្ម​នេះ ធ្វើ​ឲ្យ​ឆ្អឹង​បញ្ចេញ​កាល់ស្យូម​ក្នុង​ការ​ទប់​ឲ្យ​មាន​តុល្យភាព​កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​ខ្លួន ជាហេតុ​បណ្ដាល​ឲ្យ​បាត់បង់ញ៉ាំ​ប្រៃ ធ្វើ​ឲ្យ​ឈឺ​ខ្នង ឈឺ​ចង្កេះ​។ ២- ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ពេក​នាំ​ឲ្យ​កាល់ស្យូម​ថយ​ចុះ ការ​ស្រាវជ្រាវបាន​ពិនិត្យ​ទៅ​លើ​អ្នក​មាន​សុខភាព​ល្អ និង​មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​ ដោយ​រក​ឃើញ ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ពេក ធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​ជាតិ​កាល់ស្យូម​ក្នុង​បរិមាណ​ដ៏​ច្រើន​តាមរយៈ​ទឹក​នោម។ ៣- ជាតិ​ស្ករ​ច្រើន​ពេក​បង្កើន​កម្រិត​អ័រម៉ូន​ក័រទីសុល (Cortisol) កម្រិត​ខ្ពស់​អ័រម៉ូន​ក័រទីសុល ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​សុខភាព​ឆ្អឹង។ ​ជា​ទូទៅ​ កម្រិត​អ័រ​ម៉ូន​នេះក្នុង​រាង​កាយ​ អាច​កើន​ឡើង ពេល​យើង​មាន​បញ្ហា​ស្ត្រេស។ គេ​សង្កេត​ឃើញ​ថា​ ញ៉ាំ​ជាតិ​ស្ករ​ខ្ពស់ ក៏​អាច​បង្កើន​កម្រិត​អ័រម៉ូន​ក័រទីសុល​ដូចគ្នា។ ការ​សិក្សា​លើ​សត្វ​ Hamster (កណ្តុរ​គ្មា​នកន្ទុយ) បង្ហាញ​ថា របប​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ពុក​ឆ្អឹង […]


ជំងឺលើសសម្ពាធឈាម

​​កើត​ជំងឺ​លើស​ឈាមគួរ​គេងបែបណា​មិន ប៉ះពាល់​សរសៃ​ឈាម?

សម្រាប់​អ្នក​មាន​បញ្ហា​លើស​ឈាម ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់​កាយវិការ​ទាំង​ដេក ដើរ ឈរ អង្គុយ តែ​ក្នុង​នោះ​ពេល​ដេក​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដែរ។ មួយ​វិញ​ទៀត​បើ​ឮ​គេ​និយាយ​ថា​អ្នក​ជំងឺ​ប្រភេទ​នេះ គួរតែ​ដេក​កន្លែង​រឹង​ៗ ផ្ទាល់​ឥដ្ឋ ឬ​​រនាប​គ្រែ​នោះ ​គួរតែ​ប្រយ័ត្ន​ឲ្យ​មែនទែន ព្រោះ​វា​មិន​ល្អ​​ឡើយ ខាងក្រោម​នេះ​ជា​ការ​បកស្រាយ​របស់​គ្រូពេទ្យ​ជំនាញ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា បើ​ឮ​គេ​និយាយ​ថា អ្នក​បញ្ហា​តម្រងនោមគួរតែ​ដេក​នៅ​កន្លែង​រឹង​ៗ នោះ​វា​មិន​ត្រឹមត្រូវ​ទេ អាច​កាន់តែ​ធ្វើឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​ទៅ​វិញ ព្រោះ​​​ឈឺចាប់​ដោយ​ភាព​រឹង​ខ្លាំង។ គ្រូពេទ្យ​ក៏​បាន​បញ្ជាក់​ថា អ្នក​ជំងឺ​ប្រភេទ​នេះ​ក៏មិន​គួរ​គេង​លើ​ផ្ទៃ​រាបស្មើ​ដែរ ព្រោះ​ស្មើ​នឹង​នីវ៉ូ​បេះដូង ផ្ទុយ​ទៅ​វិញ​អ្នក​លើស​ឈាម​គួរ​គេង​ខ្នង​​កល់​យ៉ាង​ហោច​ណាស់ ១០ ដឺក្រេ ហើយ​ក្បាល​ត្រូវ​លើ​ខ្នើយ​កម្ពស់ ៤៥ ដឺក្រេ ដើម្បី​ឲ្យ​ឈាម​ចុះ និង​មិន​បុក​ឡើង​ដល់​សរសៃ​ឈាម​ខួរក្បាល។ ប៉ុន្តែ​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន រូប​នេះ​បាន​បញ្ជាក់​ថា បញ្ហា​ដាច់​សរសៃ​ឈាម​ខួរក្បាល​នេះ​ជា​ន័យ​រួម​ប៉ុណ្ណោះ៖“ក្នុង​បច្ចេកទេស​ពេទ្យ «ដាច់​សរសៃ​ឈាម​ខួរក្បាល» គ្រាន់​ជា​ន័យ​រួម តែ​ធាតុ​ពិត​វា​បែងចែក​ជា​ពីរ​ទៀត «ស្ទះ» ឬ​ក៏ «ដាច់» តែ​ទាំង​ស្ទះ​ទាំង​ដាច់​ទុក​មួយ​ឡែក​សិន រឿង​ដែល​គួរឲ្យ​ខ្វល់ ​គឺ​វា​មិន​អាច​នាំ​ឈាម​ទៅ​កាន់​ខួរក្បាល​បាន”។ ករណី​​ដែល​​បង្ក​​ឲ្យ​​អ្នក​​ជំងឺ​​ដាច់​​សរសៃ​​ឈាម​​ខួរក្បាល ដំបូង​​ឡើយ​​ដោយសារ​​តែ​​ស្ទះ ​​ឬ​ត្បៀតសរសៃ​​ឈាម ហើយ​​ឈាម​​​​​បុក​​ទៅ​​ខ្លាំង​​ទើប​​បណ្ដាល​​ឲ្យ​​​ដាច់​​​តែ​ម្ដង។ ចំណែក​មូលហេតុ​ដែល​ធ្វើឲ្យ​ដាច់​សរសៃ​ឈាម​ដោយ​គ្មាន​ជំងឺ​មាន​ច្រើន​យ៉ាង​ដូចជា កត្តា​ជក់​បារី ធាត់ (ខ្លាញ់​ក្នុង​សរសៃឈាម​ច្រើន) អាយុ មិន​ហាត់ប្រាណ ប្រវត្តិ​គ្រួសារ​មានជំងឺ​លើស​ឈាម ញុាំ​ប្រៃ​ពេក ស្ទះ​សរសៃ​ឈាម-ល-។


ជំងឺលើសសម្ពាធឈាម

Septicemia (ជំងឺ​ឆ្លងមេរោគក្នុងឈាម)

និយមន័យ១- អ្វី​ជា​ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម? ឆ្លង​មេរោគ​ចូល​ក្នុង​ឈាម ជា​ភាសា​បច្ចេក​ទេស (Septicemia) អាច​ហៅបាន​ថា Bacteremia (បាក់តេរី​ក្នុង​ឈាម) ឬ blood poisoning (ពុល​ឈាម) សំដៅ​លើ​ការ​ឆ្លង​បាក់តេរី​តាម​រយៈ​សួត ឬ​ស្បែក ហើយ​បាក់តេរី​ទាំង​នោះ​ បន្ត​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ នេះ​ជា​ករណី​គ្រោះថ្នាក់ ព្រោះ​បាក់តេរី និង​ជាតិ​ពុល​របស់​វា អាច​ធ្វើ​ដំណើរ​នៅ​ក្នុង​ឈាម ហើយ​សាយភាយ​ទៅ​គ្រប់​កន្លែង​ក្នុង​រាងកាយ​ទាំងមូល។ ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម​នេះ អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ភ្លាមៗ ដូច្នេះ​ត្រូវ​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ នឹង​បង្ក​ផល​វិបាក​បង្ក​ទៅ​ជា​​ការ​ឆ្លង​មេរោគ​ពេញ​រាងកាយ ហៅ​ថា​ជំងឺ Sepsis។ ជំងឺ Sepsis និង​ឆ្លង​មេរោគ​ក្នុង​ឈាម មិន​ដូច​គ្នា​ទេ ព្រោះ Sepsis គឺ​ជា​ជំងឺ​ស្មុគ​ស្មាញ​ជាងឆ្លង​មេរោគ​ក្នុង​ឈាម ដោយ​សារជំងឺ​នេះ អាច​ធ្វើ​ឲ្យ​ឈាម​កក​ក្នុង​សរសៃ​ឈាម នាំ​ឲ្យ​ស្ទះ​អុកស៊ីហ្សែន​​​រត់​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេង​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ និង​ខូច​សរីរាង្គ​ទាំង​នោះ។ នៅ​ពេល​មាន​ជំងឺ​ Sepsis សម្ពាធ​ឈាម​ចុះ​ទាប​ខ្លាំង (septic shock) ជា​ករណី​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឱ្យ​ស្លាប់​ញឹកញាប់។ ២- កើត​ឡើង​ញឹកញាប់​ប៉ុនណា? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ សម្រាប់​ព័ត៌​មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញា​ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ដំបូង មាន​ដូចជា ក្ដៅ​ខ្លួន​ខ្លាំង ញាក់ ខ្សោយ​កម្លាំង និង​បែក​ញើស​ជោក និង​សម្ពាធ​ឈាម​ចុះ​ទាប។ ករណី​មិន​បាន​ព្យាបាល​ត្រឹមត្រូវ នឹង​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​ចាប់​ផ្ដើម​លេច​ឡើង ដូច​ជា៖ – វង្វេង […]


ជំងឺលើសសម្ពាធឈាម

លើស​ឈាម​ពេល​ពពោះ មិនល្អទេ! នេះ​ជា​វិធី​បង្ការ និងតាមដាន

ពេល​ពពោះ​គួរ​ឲ្យ​ខ្លាច​បំផុត គឺ​រឿង​លើស​ឈាម​នេះ​ឯង មិន​ថា​ស្រីៗ​ពពោះ​មាន​ជំងឺ​នេះ​ពី​មុន ឬ​ទើប​ចាប់​ផ្តើម​ឡើង​សម្ពាធ​ឈាម​នៅ​ត្រី​មាស​ទី១ នោះ​ទេ សុទ្ធ​តែ​គួរ​ឲ្យ​បារម្ភ។ ហេតុ​នេះ​ត្រូវ​ចេះ តាម​ដាន និង​គ្រប់​គ្រង​សម្ពាធ​ឈាម ព្រោះ​អាច​បង្ក​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​ស្លាប់​ទាំង​ម៉ាក់ៗ ទាំង​កូន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​តាម​ដាន គ្រប់​គ្រង​សម្ពាធ​ឈាម​ពេល​ពពោះ​ឲ្យ​ស្រីៗយើង​បាន​ដឹង។ ១- ជំងឺ​លើស​ឈាម និង​ផល​វិបាក​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ជំងឺ​លើស​ឈាម បង្ក​បញ្ហា​ជា​ច្រើន​ចំពោះ​ស្រីៗ​​កំពុង​មាន​ផ្ទៃ​ពោះ ដោយ​អាច​បង្ក​ផល​វិបាក​រហូត​ដល់​ទៅ ១០% ក្នុង​ចំណោម​ស្រីៗ​មាន​ផ្ទៃ​ពោះ​ទាំង​អស់​ទូទាំង​ពិភព​លោក។ ជំងឺ​នេះអាច​លេច​ចេញ​ជា​ការ​លើស​ឈាម​មុន​ពេល​មាន​ផ្ទៃ​ពោះ ឬ​សម្ពាធ​ឈាម​ចាប់​ផ្តើម​ឡើង​ខ្ពស់​នៅ​អំឡុង​ត្រី​មាស​ទី១ ក្រោយ​មាន​ផ្ទៃ​ពោះ។ លើស​ឈាម​ពេល​ពពោះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំងឺ​រុំារ៉ៃ ឬ​ លើសឈាម​ពេល​ពពោះ​ ក្រឡា​ភ្លើង ពី​លើ​ការ​លើស​ឈាម​រុំា​រ៉ៃ និង​លើស​ឈាម​ពេល​មាន​ផ្ទៃ​ពោះ​។ ជំងឺ​ទាំង​នេះ​ធ្វើ​ឲ្យ​ទារក​កើត​មក​មាន​ទម្ងន់មិន​គ្រប់ ឬ​កើត​មុន​ខែ។ បម្រុង​ក្រឡា​ភ្លើង នាំ​ធ្វើ​ឲ្យ​មាន​ការ​លើស​ឈាម​រុំា​រ៉ៃ ត្រូវ​បាន​កំណត់​ដោយ​ការ​ឡើង​សម្ពាធ​ឈាម ការលើស​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម ហើម​ប្រអប់​ជើង​ ជើង និង​ដៃ។ ជំងឺ​អាច​កើត​ឡើង​មុន​ពេល​មាន​ផ្ទៃ​ពោះ និង​លេច​ចេញ​រោគ​សញ្ញា​អំឡុង​ពេល​កំពុង​ពពោះ។ បើ​មិន​បាន​ព្យាបាលលើសឈាម​ពេល​ពពោះឲ្យ​ត្រឹម​ត្រូវ​នោះ​ទេ អាច​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡា​ភ្លើង ធ្វើ​ឲ្យ​ស្ថាន​ភាព​ការ​តែ​ធ្ងន់​ធ្ងរ អាច​ប្រកាច់​នាំ​គ្រោះ​ថ្នាក់​ទាំង​ម៉ាក់ និង​គភ៌​ក្នុង​ផ្ទៃ និង​ឈាន​ដល់​ស្លាប់​ទៀត​ផង។ ព្យាបាល​ក្រឡា​ភ្លើង មាន​តែ​វិធី​មួយ​គត់ គឺ​ត្រូវ​បង្កើត​កូន​ឲ្យ​បាន​លឿន​បំផុត ទោះ​ជា​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​ក៏​ដោយ។ ហេតុ​នេះ ស្រីៗ​គ្រប់​រូប​គួរ​តែ​បង្ការ​កុំ​ឲ្យ​លើស​ឈាម និង​គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ។ ២- បង្ការ និង​គ្រប់​គ្រង​សម្ពាធ​ឈាម​ពេល​ពពោះ ពិនិត្យ​ឲ្យ​បាន​ទៀង​ទាត់ ត្រូវ​ទៅ​ពិនិត្យ​ទឹក​នោម និង​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ មុន​ពេល​សម្រាល​ចូល​មក​ដល់។ […]


ជំងឺលើសសម្ពាធឈាម

កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន មិនសូវភ័យរឿងបញ្ហា​លើស​ឈាម​

​លើសឈាម ជា​ជំងឺ​លាក់​មុខ កាច​សាហាវ ឆក់​យក​ជីវិត​មនុស្ស​មិន​តិច​ទេ កុំ​ថា​ក្មេង ឬ​ក៏​ចាស់។ គួរ​កែ​ទម្លាប់​រស់​នៅ​ងាយៗដូច​ខាង​ក្រោម​នេះ “Hello គ្រូពេទ្យ” ជឿ​ជាក់​ថា យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​អាយុ​វែង។ ១- របប​អាហារ ដើម្បី​រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​លំនឹង ជាតិ​ប្រៃ​ក្នុង​អាហារ ត្រូវ​តែ​តិច​ជាងប៉ូតាស្យូម។ យោង​តាម​ការ​ណែនាំ​ពី​អ្នក​ឯកទេស​ចំណី​អាហារបាន​ឲ្យ​ដឹងថា​ របប​អាហារ​មួយ​ហៅ​ថា DASH (របប​អាហារ​ត្រឹម​ត្រូវ​ដើម្បី​បញ្ឈប់​ការ​ឡើង​សម្ពាធ​ឈាម) សម្បូរ​ដោយ​ជាតិ​កាក​សរសៃ ហើយ​ជាតិ​ខ្លាញ់​ល្អ (ប្រេង​រុក្ខជាតិ) និង​ប្រូតេអ៊ីន​មាន​កម្រិត​មធ្យម​ ចំណែក​ជាតិ​កូលេស្តេរ៉ូល​ និង​ខ្លាញ់​សត្វ​មិន​ល្អ ពិសេស​​ជាតិ​ប្រៃ​  មាន​កម្រិត​ទាប​ជាង​គេ។ របប​អាហារ DASH គឺ​ជំរុញ​ឲ្យ​ញ៉ាំ​បន្លែ​បៃតង និង​ផ្លែឈើ ក៏ដូចជា​គ្រាប់​ធញ្ញជាតិ​ឲ្យ​ច្រើន​វិញ។ ប៉ូតាស្យូម ជា​សារធាតុ​សំខាន់​នៅ​ក្នុង​របប​អាហារ​ប្រភេទ​នេះ ព្រោះ​អាច​ជួយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​យ៉ាង​មាន​ប្រសិទ្ធភាព បើ​យើង​ញ៉ាំ​ជាតិ​ប៉ូតាស្យូម មាន​ប្រភព​ពី​បន្លែ និង​ផ្លែ​ឈើ​ច្រើន។ មួយ​ទៀត ជាតិ​ប៉ូតាស្យូម ងាយ​ស្រួល​រក​បំផុត ព្រោះ​មាន​នៅ​ក្នុង​ដំឡូង ដំណាប់ប៉េងប៉ោះ​ក្រៀម គ្រាប់​សណ្ដែក ចេក ផ្លែប៊ើរ សាច់​ត្រី និង​ទឹក​ដោះ​គោ។ អ្នក​លើស​ឈាម គួរញ៉ាំ​សារធាតុ​រ៉ែ​មួយ​នេះ​ឲ្យ​បាន ៤១០០​ មិល្លីក្រាម ចែក​ជា​ ៨ ចំណែក/ថ្ងៃ ដោយ​របប​អាហារ​គួរ​ជាបន្លែ ផ្លែ​ឈើ ព្រោះ​អាច​បញ្ចុះ​ឈាម​បាន […]


ជំងឺលើសសម្ពាធឈាម

​លើស​ឈាម ​និង​ជំងឺតម្រង​នោម មាន​អី​ពាក់​ព័ន្ធ​គ្នា?

​ជំងឺ​លើស​ឈាម ស្តាប់​ទៅ​អាច​គិត​ថា​ធម្មតា​ ប៉ុន្តែ​ទាំង​អស់​គ្នាដឹង​អត់ លើស​ឈាម ជា​មូលហេតុ​ចម្បង​បង្ក​ឲ្យ​កើត​មាន​ជំងឺ​កាច​សាហាវ​ជាច្រើន រាប់​ទាំង​ទឹក​នោម​ផ្អែម និង​ជំងឺ​តម្រង​នោម ព្រោះ​គ្រប់​សរីរាង្គ​ទាំង​អស់​ពឹង​ផ្អែក​លើ​សរសៃ​ឈាម​ បើ​លំហូរ​ឈាម​មាន​បញ្ហា នឹង​ប៉ះ​ពាល់​ដំណើរ​ការ​សរីរាង្គ​ទាំង​អស់។ “Hello គ្រូពេទ្យ” នឹង​លើក​ពី​ទំនាក់​ទំនង​រវាង ជំងឺ​លើស​ឈាម និង​ជំងឺ​តម្រង​នោម​ ឲ្យ​គ្នា​យើង​បាន​យល់ អាច​ការ​ពារ​កុំ​ខូច​តម្រង​នោម​បាន។ ១- ទំនាក់​ទំនង​រវាង​ជំងឺ​លើស​ឈាម និង​ជំងឺ​តម្រង​នោម ប្រព័ន្ធសរសៃ​ឈាម និង​តម្រង​នោម មាន​នាទី​ជួយ​សម្រួល​គ្នា​ទៅ​វិញ​ទៅ មក​ដើម្បី​ធានា​សុខភាព​រាងកាយ​របស់​យើង។ តម្រង​នោម ជា​សរីរាង្គ​មាន​នាទី​ច្រោះ​ជាតិ​ពុល និង​កាក​សំណល់​ចេញ​ពី​ឈាម។ នៅ​ពេល​សរសៃ​ឈាម​មាន​ការ​ខូចខាត ហើយ​អុកស៊ីហ្សែន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ មិន​អាច​ទៅ​ចិញ្ចឹម​តម្រង​នោម​បាន នឹង​ធ្វើ​ឲ្យ​មុខងារ​ច្រោះ​ទឹកនោម​មិន​បាន​ល្អ ហើយ​ភាសា​បច្ចេក​ទេស ហៅ​ថា Nephrons។ សម្ពាធ​ឈាម​ឡើង​ខ្លាំង អាច​ជា​មូលហេតុ​ជំងឺ​តម្រង​នោម និង​ជំងឺ​ខូច​តម្រង​នោម ដំណាក់​កាល​ចុង​ក្រោយ។ បើ​មិន​ព្យាបាល ​បញ្ហា​តម្រងនោម មិន​យូរ​មិន​ឆាប់ វា​នឹង​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅ​ជុំវិញ​តម្រង​នោម រួម​តូច​ ក្រិន និង​ខ្សោយ​បាត់បង់​មុខងារ ហើយ​ពេល​ដែល​សរសៃ​ឈាម​ខូចខាត ឈាម​ដែល​ទៅ​ចិញ្ចឹម​ជាលិកា​តម្រង​នោម ក៏​មិន​គ្រប់​គ្រាន់​ដែរ។ ករណី​ខូចខាត​ការ​ច្រោះ​របស់​តម្រងនោម ដោយ​សារ​ជំងឺ​លើស​ឈាម បណ្ដាល​ឲ្យ​ការ​រាងកាយ​មិន​អាច​បញ្ចេញ​ជាតិ​ពុល​បាន។ ពេល​ជំងឺ​តម្រងនោម​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ វិធី​មួយ​អាច​សង្គ្រោះ​ជីវិត​បាន មាន​តែលាង​ឈាម​ជា​ប្រចាំ ឬត្រូវ​ប្ដូរ​តម្រង​នោម​តែ​ម្តង ដើម្បី​មុខងារ​លាង​ឈាម​អាច​ដំណើរ​ការ​ឡើង​វិញ ប៉ុន្តែ​វិធី​ព្យាបាល​ប្តូរ​តម្រង​នោម វិធី​ព្យាបាល​នេះ […]


ជំងឺលើសសម្ពាធឈាម

របៀបគ្រប់គ្រងជំងឺបម្រុងលើសសម្ពាធឈាម

អត្ថបទនេះត្រូវបានសរសេរដោយសហាការជាមួយ Naluri.  អ្នកប្រហែលជាធ្លាប់លឺអំពីការលើសសម្ពាធឈាម (Hypertension) ហើយ ប៉ុន្តែពេលដែលឈានទៅដល់ការបម្រុងលើសសម្ពាធឈាម (Prehypertension) ប្រហែលជាមិនដឹងខ្លួនទេមើលទៅ។ ការចាប់ផ្តើមលើសសម្ពាធឈាមតិចៗអាចនឹងបង្ករឱ្យកើតជាជំងឺលើសសម្ពាធឈាមដែរប្រសិនបើអ្នកមិនផ្លាស់ប្តូរទំលាប់នៃរបៀបរស់នៅ។ ករណីនេះធម្មតាត្រូវបានពិនិត្យឃើញថាសំពាធឈាមរបស់អ្នកជាញឹកញាប់វាស្ថិតនៅកំរិតខ្ពស់ចន្លោះពី ១២០ ទៅ ១៣៩ mmHg ឬកំរិតទាបបំផុតនៅចន្លោះ ៨០ ទៅ ៨៩mmHg ។ ក៏ប៉ុន្តែការដែលអាចយល់ពីស្ថានភាពរបស់អ្នកមិនមែនទាល់តែអ្នកត្រូវបកប្រែពន្យល់ពីឥទ្ធិពលនៃការអនុវត្តន៍របៀបរស់នៅពេញដោយសុខភាពនេះប៉ុណ្ណោះទេ។ មនុស្សជាច្រើនបានដឹងពីរបៀបរស់នៅប្រកបដោយសុខភាពហើយប៉ុន្តែនៅតែបរាជ័យដដែល។ ការខ្វះការជំរុញទឹកចិត្ត និង ការទទួលពត៌មានលើសលុបពេកអាចជាកត្តាជំរុញក្នុងការបរាជ័យនេះ។ ដូច្នេះយើងបានស្វែងរកវិធីសាស្ត្រងាយៗដែលអ្នកអាចចាប់ផ្តើមជំហានដំបូងដើម្បីដោះស្រាយជាមួយនឹងអាការៈលើសឈាមតិចៗនេះដោយការហាត់ប្រាណ របបអាហារ និង ភាពរីករាយ។ ១- ការធ្វើលំហាត់ប្រាណ ចាប់ផ្តើមលើសទំងន់គឺបង្កើនហានិភ័យនៃការបម្រុងលើសសម្ពាធឈាមនេះហើយ។ តាមការស្រាវជ្រាវបានបង្ហាញថាការខិតខំសម្រកទំងន់មកវិញ អាចទំលាក់ហានិភ័យនៃការលើសឈាមតិចតួចនេះអោយចុះបានរហូតដល់ ២០%នៃចំនួនដែលលើសនោះ។ របៀបរស់នៅប្រកបដោយសកម្មភាពមិនមែនគ្រាន់តែជួយអ្នកក្នុងការសម្រកទម្ងន់ប៉ុណ្ណោះទេប៉ុន្តែជួយអ្នកក្នុងការកំចាត់ចោលនៅជំងឺលើសឈាមនេះទៀតផង។ វាត្រូវបានរកឃើញថាប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់ គ្រាន់តែដើររបៀបស្វាហាប់ប្រហែលជា៣០នាទីជារៀងរាស់ថ្ងៃអាចជួយកាត់បន្ថយសម្ពាធឈាមនេះប្រមានពី ៥ទៅ៨mmHgឯណោះ។ ប៉ុន្តែអ្នកត្រូវធ្វើវាឱ្យបានទៀតទាត់ដើម្បីទទួលបាននូវលទ្ធផលដែលល្អបំផុត។ ២- របបអាហារ  កាត់បន្ថយអំបិលដោយវិធីប្រើប្រាស់ជី(Herbs) ឬ គ្រឿងទេសផ្សេងៗជំនួសអោយការប្រើប្រាស់អំបិលដើម្បីបង្កើនរស់ជាតិ។ ជាការល្អមួយដែរដែលអ្នកអាចធ្វើជាកំណត់ត្រាអាហាររបស់អ្នកក្នុងការពិនិត្យមើលទំលាប់នៃការញុាំអាហារ និង អាហារដែលបន្លាប់ចិត្តខ្លួនឯងនានា។ ការទាំងនេះអាចជួយអ្នកក្នុងការគ្រប់គ្រង និង រក្សាការបរិភោគអាហាររបស់អ្នកបាន។ សូមប្រាកដថាអ្នកបានពិនិត្យមើលស្លាកបញ្ញាកពីចំណីអាហារ និង សូមនូវជាប់ជានិច្ចជាមួយនឹងគំរោងការញុំាប្រកបដោយសុខភាពទោះបីជាទៅញុាំអាហារពេលល្ងាចនៅខាងក្រៅក៏ដោយ។ អនុវត្តន៍របបអាហារសំរកទំងន់ដែលសំបូរទៅដោយគ្រាប់ធញ្ញជាតិទាំងមូល ផ្លែឈើ បន្លែ និង អាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់តិចដែលត្រូវបានគេដកចេញពពួកខ្លាញ់ឆ្អែតឱ្យនៅសល់តិចតួចបំផុតនោះ។ បង្កើននូវចំនួនប៉ូតាស្យូមក្នុងរបបអាហារក៏អាចជួយរារាំងជំងឺលើសឈាមនេះដែរ។ យ៉ាងណាក៏ដោយកិច្ចការទាំងនេះអាចត្រូវការការព្យាយាមក្នុងការអនុវត្តន៍ខ្លាំងណាស់ដែរ។ ដូច្នេះចាប់ផ្តើមដាក់ចិត្តដាក់កាយ និង អនុវត្តន៍វាអោយបានញឹកញាប់ជាទីបំផុត។ ប្រសិនបើអ្នកមិនសូវបានញុាំបន្លែ សូមបន្ថែមម្តងមួយស្លាបព្រាបានហើយ។ […]


ជំងឺលើសសម្ពាធឈាម

ប្រយ័ត្ន​ផង! ឧស្សាហ៍ឡើងឈាម អាច​​គាំងបេះដូង

សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជា​កត្តា​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង ហើយ​ដូច “Hello គ្រូពេទ្យ” ធ្លាប់​ប្រាប់​អ៊ី​ចឹង អារឿង​ឡើង​ឈាម មិន​សំដៅ​លើ​ចាស់ ឬ​ក្មេង អាច​កើត​ឡើង​គ្រប់​ពេល បើធ្វេស​ប្រហែស​រស់​នៅ​គ្មាន​ផាសុកភាព​នោះ។ ករណី​ស្លាប់​បណ្តាលលើស​ឈាម រួម​មាន ខ្សោយ​បេះដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង ជំងឺ​ថប់​បារម្ភ ជាដើម​នោះ ត្រូវគេ​រាយការណ៍ ភាគ​ច្រើន​កើត​លើ​​អ្នក​លើស​ឈាម។ គាំង​បេះដូង មាន​ន័យ​ថា ទាំង Systolic និង Diastolic hypertension សុទ្ធ​តែ​ជា​កត្តា​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់។ ករណី​កើន​សម្ពាធ​ឈាម​ជាង​មុន គឺ​បង្កើន​ហានិភ័យ​កាន់​តែ​ខ្លាំង​ឡើង ​ទោះ​បីកត្តា​បង្ក​គ្រោះ​ថ្នាក់​ចម្បង ដូច​ជា ​ទឹក​នោម​ផ្អែម ​ជក់បារី និង​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ មិន​មាន​ក៏​ដោយ ក៏​កត្តា​គ្រោះ​ថ្នាក់​បង្ក​ដោយ​ការ​ឡើង​សម្ពាធ​ឈាម​នៅ​តែ​មាន។ ១- ជំងឺ​គាំង​បេះដូង​កើត​ឡើង​ដោយ​របៀប​ណា? គាំង​បេះដូង គឺ​ជា​ជំងឺ​ដែល​គំរាម​កំហែង​ដល់​ជីវិត កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​លំហូរ​ឈាម​ទៅ​កាន់​បេះដូង ត្រូវ​រាំង​ខ្ទប់។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​ការ​កក​ដុំ​ខ្លាញ់ សម្រក​ទម្ងន់ និង​សារធាតុ​ផ្សេងៗ​ទៀត បង្កើត​ជា​ដុំ​កក​នៅ​ក្នុង​សរសៃ​ឈាម​អាកទែ ដែល​មាន​នាទី​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង។ ការ​បង្អាក់​ចរន្ត​ឈាម​ហូរ អាច​បណ្ដាល​ឲ្យ​ខូច​ខាត ឬ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​សាច់ដុំ​បេះដូង។ ជំងឺ​ថប់​បារម្ភអាច​បង្ហាញ​បាន​តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន ហើយ​រោគ​សញ្ញា​ជួប​ច្រើន​ជាង​គេ សម្ពាធ​ក្នុង​ទ្រូង តឹង ឈឺ ឬ​រមួល មាន​អារម្មណ៍​ឈឺក្នុង​ទ្រូង ឬ​ដៃ។ ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​គ្នា​ដែល​មាន​ជំងឺ​នេះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស