ជំងឺលើសសម្ពាធឈាម

ជំងឺ​លើស​សម្ពាធ​ឈាម - ឬ​ហៅ​ថា​ជំងឺ​លើស​ឈាម។ ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​លើស​(សម្ពាធ)​ឈាម ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺ​រ៉ាំរ៉ៃ​ប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺលើសសម្ពាធឈាម

នៅសុខៗអាចលើសសម្ពាធឈាមដោយមិនដឹងខ្លួន បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក ជំងឺលើសសម្ពាធឈាម

ជំងឺលើសសម្ពាធឈាម

ចូលចិត្តញ៉ាំអាហារមានជាតិស្ករច្រើន ធ្វើឲ្យកាល់ស្យូមធ្លាក់ចុះ ប្រឈមនឹង​ពុកឆ្អឹង

ស្ករត្រូវបានប្រើ​ប្រាស់​កាន់តែច្រើនក្នុងឧស្សាហកម្មចំណីអាហារដោយសារតែគុណភាពរបស់ស្ករ​បង្កើនរស់ជាតិអាហារ។ ស្ករមួយប្រភេទដែលគេប្រើញឹកញាប់នៅក្នុងឧស្សាហកម្មចំណីអាហារនោះគឺ Fructose។  ស្ករ​ប្រភេទនេះ​​អាចជាមូលហេតុតចម្បងនាំឲ្យកើនឡើងគ្រោះថ្នាក់ ជំងឺធាត់លើសទម្ងន់ បញ្ហាបេះដូង និងជំងឺទឹកនោមផ្អែម។ ក្រៅពីបញ្ហាគ្រោះថ្នាក់សុខភាពទាំងនោះ ការសិក្សារថ្មីៗនេះ ក៏បង្ហាញដែរថា Fructose ក៏អាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពឆ្អឹងដូចគ្នា។ ១- ការញ៉ាំស្ករFructose ជាប់ទាក់ទងនងការស្រូបយកជាតិកាល់ស្យូមក្នុងខ្លួនខ្សោយ កាល់ស្យូមជាសារធាតុរ៉ែ ដែលមាននាទីជួយទ្រទ្រង់រចនាសម្ព័ន្ធរបស់ឆ្អឹងនឹងសុខភាពទូទៅ។ រាងកាយមនុស្សមិនអាចផលិតកាល់ស្យូមបានទេ ដូចនេះហើយយើងអាចទទួលសារធាតុនេះបានពីរចំណីអាហារប៉ុណ្ណោះ។ រាងកាយរបស់យើងគឺជាអ្នកគ្រប់គ្រងកម្រិតជាតិកាល់ស្យូមក្នុងឈាម​ ដោយ​ការស្រូបនៅក្នុងពោះវៀន និងតម្រងនោម ក៏ដូចជាយន្តការជាក់លាក់ដែលតម្រូវ​ឲ្យឆ្អឹងស្រូបយក និងបញ្ចេញសារធាតុកាល់ស្យូម។ ដើម្បីដឹងពីរបៀបដែលស្ករ Fructose រារាំងយន្តការទាំងនេះ អ្នកស្រាវជ្រាវ បានឲ្យកណ្ដុរពិសោធន៍ស៊ីអាហារដែលមានកម្រិតស្ករប្រភេទនេះក្នុង​បរិមាណច្រើន​។ ជាលទ្ធផល ការស្រូបយកជាតិកាល់ស្យូមរបស់កណ្ដុរទាំងនោះបានធ្លាក់ចុះ ហើយកម្រិតជាតិកាល់ស្យូមក្នុងរាងកាយរបស់ពួកវាមានកម្រិតទាប។ ដោយសារតែហេតុនេះ រាងកាយរបស់កណ្ដុរបានបញ្ចេញកាល់ស្យូមចេញពីឆ្អឹង ដើម្បីឲ្យកម្រិតជាតិកាល់ស្យូមក្នុងរាងកាយមានតុល្យភាព ជាលទ្ធផលនាំឲ្យឆ្អឹងរបស់ពួកសត្វកណ្ដុលនោះ​បាត់បង់កំហាប់ឆ្អឹង (Osteoporosis ពុកឆ្អឹង)។ ២- ការញ៉ាំស្ករច្រើនអាចនាំឲ្យធ្លាក់ចុះកម្រិតកាល់ស្យូម ការសិក្សាមួយ​បានពិនិត្យមើលទាំងអ្នកដែលមានសុខភាពល្អ និងអ្នកដែលកើនឡើងការប្រឈមខ្ពស់នឹងគ្រួសក្នុងតម្រងនោម បានរកឃើញថា ការទទួលទានជាតិស្ករខ្ពស់ខ្លាំង អាចបង្កឲ្យរាងកាយបញ្ចេញជាតិកាល់ស្យូមក្នុងកម្រិតខ្ពស់តាមទឹកនោម។ ៣- ជាតិស្ករខ្ពស់ទាក់ទងនឹងការកើនឡើងកម្រិតអ័រម៉ូន ករទីហ្សូល (Cortisol) កម្រិតអ័រម៉ូន​ Cortisol ខ្ពស់ គឺនាំឲ្យមានឥទ្ធិពលមិនល្អទៅលើសុខភាពឆ្អឹង។ ជាធម្មតាកម្រិតអ័រម៉ូន​ Cortisol នៅក្នុងរាងកាយអាចប៉ះពាល់ដោយសារតែស្ត្រេស  ហើយ​ការញ៉ាំជាតិស្ករច្រើន ក៏អាចធ្វើឲ្យកើនឡើងកម្រិតអ័រម៉ូន​ Cortisol ។ ការសិក្សាមួយលើកណ្ដុរ Hamsters […]


ជំងឺលើសសម្ពាធឈាម

អាការៈវិលមុខ និងងងឹតមុខ ដូច ឬខុសគ្នា?

មានមនុស្ស​ជាច្រើន​នៅតែ​មាន​ការ​យល់​ច្រឡំ​រវាង​អាការៈ​វិល​មុខ និង​ងងឹត​មុខ ថា​ជា​អាការៈ និង​រោគ​សញ្ញា​តែ​មួយ។ ​លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ នឹង​មកបកស្រាយ​លម្អិតបញ្ហាទាំងនេះដូច​ខាងក្រោម​។ ១- អាការៈ​វិល​មុខ បើ​និយាយ​អំពី​អាការៈ​វិល​មុខ​វិញ គឺ​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​ប្រសាទ​រក្សា​​នៅ​គុម្ពត្រចៀក នៅ​ពេល​លីយ៉ុង ឬសម្ពាធ​ឈាម សម្ពាធ​ទឹក​ក្នុង​ខួរក្បាល​ប្រែប្រួល គឺ​ធ្វើឲ្យ​វិល​មុខ។ អាការៈ​នេះ​មិនមែន​មកពី​បម្រែបម្រួល​លីយ៉ុង ឬ​សម្ពាធ​ទឹក​ក្នុង​ខួរក្បាល​តែ​មួយ​មុខ​ទេ នៅ​មាន​ពេល​សម្ពាធ​ឈាមចុះ​ទាប​ក៏​បណ្ដាលឲ្យ​វិល​មុខ​ដូចគ្នាដែរ។ វិល​មុខ​អាច​បែងចែក​ជា ២ ប្រភេទ ដោយ​អាការៈ​ទី​១ ពេល​នៅ​ស្ងៀម ប៉ុន្តែ​បែរជា​មាន​អារម្មណ៍​ថា អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​យើង​វិល​ទាំង​ដែល​មិន​បាន​ធ្វើអ្វី​សោះ រីឯ​អាការៈ​ទី​២ គឺ​នៅ​ស្ងៀម ប៉ុន្តែ​សុខ​ៗ​ស្រាប់តែ​មាន​អារម្មណ៍​ថា​វិល​មុខ​ចង់​ដួល​ដោយ​មិន​មាន​មូល​ហេតុ។ ២- អាការៈ​ងងឹត​មុខ អាការៈ​បែប​នេះ​ទាក់​ទង​នឹង​ចរន្ត​ឈាម ពេល​អង្គុយ​រួច​ក្រោក​ឡើង ធ្វើឲ្យ​ឈាម​នៅ​ដក់​នឹងបាត​ជើង​​បាញ់​ឡើង​ទៅ​ខួរក្បាល​មិន​ទាន់ បង្ក​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​មួយ​រំពេច ដែល​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ឈាម​រត់​ឡើង​ទៅ​ខួរក្បាល​មិន​ទាន់។ មួយ​វិញ​ទៀត​ អាការ​បែប​នេះ​ក៏​អាច​កើត​ឡើង​ដោយសារ​តែ​គេង​មិន​បាន​គ្រប់គ្រាន់ បង្ក​ឲ្យ​មាន​អារម្មណ៍​អណ្ដែតអណ្ដូង ស្រាល​ៗ​ខ្លួន និង​មាន​ភាព​វង្វេងវង្វាន់ ប៉ុន្តែ​អាការៈ​ទាំងនេះ​អាច​បាត់​ទៅ​វិញ​មួយ​សន្ទុះ​ក្រោយ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​យើង​ជួប​ប្រទះ​អាការៈ​ទាំង ២ នោះ​ញឹកញាប់ និង​បង្ក​ទៅ​ជា​ការ​ឈឺចាប់ គួរតែ​ឆាប់​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ វិធីងាយៗជួយ​បន្ធូរអាការៈពុលឡាន ឬរលកពេលធ្វើដំណើរទៅណា​មកណា បើរាងកាយលេចសញ្ញាទាំងនេះ បញ្ជាក់ថាក្នុងខ្លួនខ្វះវីតាមីនណាមួយ ហេតុផល​ ៥ យ៉ាង បង្កឲ្យ​មានអាការៈឈឺក្បាលពេលកំពុងធ្វើការងារ​ ភ្ញាក់ពីគេងមាន​អាការៈហើមមុខ សាកដោះស្រាយតាមវីធីនេះ តើការ​កាច់ម្រាមដៃអាច​មាន​បញ្ហាដែរឬអត់? ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health […]


ជំងឺលើសសម្ពាធឈាម

ភ្ញាក់ពីគេងមាន​អាការៈហើមមុខ សាកដោះស្រាយតាមវីធីនេះ

គ្នា​យើង​មួយ​ចំនួន​អាច​នឹង​ងើប​ពី​គេង​មក​មុខ​ឡើង​ហើម ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ទេ។ យើង​អាច​បន្ធូរ​អាការៈ​ហើម​មុខ​នេះ​បាន​ដោយ​ខ្លួនឯង​តាម​វិធី​ងាយៗ។ ១. លាង​មុខ​នឹង​ទឹក​ត្រជាក់ ការ​លាង​មុខ​នឹង​ទឹក​ត្រជាក់​អាច​ជួយ​បន្ថយ​ការ​ហើម​បាន។ សម្រាប់​សាប៊ូ​លាង​មុខ​យកល្អ​គួរ​ប្រើ​សាប៊ូ​ដែល​មិន​មាន​បន្ថែម​ក្លិន និង​មិន​មាន​ផ្ទុក​អាល់កុល ម៉ង់តុល ឬ​ស៊ុលហ្វាត​ដើម្បី​បង្ការ​ការ​រលាកបន្ថែម។ ម៉្យាងទៀត​ងូត​ទឹក​នឹង​ទឹក​ត្រជាក់​ល្អ​ជាង​ទឹក​ក្ដៅ​ឧណ្ហៗ​ព្រោះ​ទឹក​ក្ដៅ​អាច​ធ្វើ​ឲ្យ​មុខ​កាន់តែ​ហើម។ ២. ស្អំ​ទឹកកក យើង​អាច​យក​ទឹកកក​ដាក់​ក្នុង​កន្សែង​នឹង​យក​មក​ស្អំ​នឹង​មុខ។ ការ​ស្អំ​ទឹកកក​អាច​ជួយ​បន្ថយ​ការ​ហើម​បាន។ ៣. ម៉ាស្សា​ថ្នមៗ​នៅ​លើ​មុខ យើង​អាច​ម៉ាស្សា​មុខ​របស់​យើង​រយៈពេល​១នាទី​ដោយ​ប្រើ​ម្រាម​ដៃ​២​តប់​ថ្នមៗ​នៅ​ឆ្អឹង​ថ្ពាល់​ក្រោម​ភ្នែក ចំហៀង​ភ្នែក និង​សៀតផ្កា​របស់​យើង។ បន្ទាប់មក​ម៉ាស្សា​ថ្នមៗ​នៅ​ថ្ពាល់​ជិត​ឆ្អឹង​ថ្គាម​ជា​ចលនា​រង្វង់​រយៈពេល​៣០​ទៅ​៦០​វិនាទី។ ៤. គេង​ឲ្យ​បាន​៧​ទៅ​៩​ម៉ោង​ ការ​គេង​មិន​គ្រប់គ្រាន់​អាច​បណ្ដាល​ឲ្យ​ហើម​មុខ និង​ភ្នែក ដូចនេះ​គួរ​សម្រាក​ឲ្យ​គ្រប់គ្រាន់។ យើង​គួរ​ព្យាយាម​ចូលគេង និង​ក្រោកពី​គេង​ឲ្យទៀងទាត់​ម៉ោង​​រាល់ថ្ងៃ និង​បន្ធូរអារម្មណ៍​រយៈពេល​ពីរ​ម៉ោង​មុន​ចូល​គេង​ដើម្បី​ឲ្យ​គុណភាព​នៃ​ដំណេក​កាន់តែល្អ។ ៥. គេង​ដោយ​លើក​ក្បាល​ឲ្យ​ខ្ពស់ ការ​គេង​បែប​នេះ​អាច​ជួយ​ការពារ​មិន​ឲ្យ​មុខ​ហើម​នៅ​ពេល​ព្រឹក​ព្រោះ​អាច​បន្ថយ​បរិមាណ​ទឹក​ដែល​មក​ផ្តុំ​នៅ​នឹង​មុខ​ និង​ជុំវិញ​ភ្នែក​ពេល​យើង​កំពុង​គេង​បាន។ យើង​អាច​ប្រើ​ខ្នើយ​បន្ថែម​ដើម្បី​ឲ្យ​ក្បាល និង​ក​ខ្ពស់​ជាង​មុន។ ៦. ផឹក​ទឹក​ឲ្យ​បាន​ច្រើន ក្នុង​មួយ​ថ្ងៃ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ចន្លោះ ១,៤ទៅ​១,៩​លីត្រ។ បន្ថែម​ពី​នេះ​យើង​អាច​ផឹក​ទឹកដោះគោ ទឹកផ្លែឈើ តែ​រុក្ខជាតិ និង​ភេសជ្ជៈ​កីឡា​។ ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​បង្ការ​ការ​ចាល់​ទឹក​ក្នុង​រាងកាយ​បាន​ព្រោះ​នៅ​ពេល​យើង​បាត់បង់​ជាតិ​ទឹក កោសិកា​របស់​យើង​នឹង​ព្យាយាម​ស្តុក​ជាតិ​ទឹក​ដែល​អាច​បង្ក​ឲ្យ​មាន​អាការៈ​ហើម។ បន្លែ​ និង​ផ្លែឈើ​ក៏​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ដែរ។ ៧. ហាត់​ប្រាណ​ ការ​ហាត់ប្រាណ​៣០​នាទី​រាល់ថ្ងៃ​មិន​ត្រឹម​តែ​សំខាន់​សម្រាប់​សុខភាព​ទេ នៅ​អាច​ជួយ​គ្រប់គ្រង​ការ​ចាល់​ទឹក​ក្នុង​រាងកាយ​បាន​ទៀត។ យើង​អាច​ដើរ​ហាត់ប្រាណ រត់ ជិះកង់ ហែលទឹក ឬ​លើក​ទម្ងន់​ជាដើម។ ៨. បន្ថយ​ការ​ញ៉ាំ​អាហារមានជាតិ​ប្រៃ ជាទូទៅ យើង​គួរ​កំណត់​ការ​ញ៉ាំ​អំបិល​ត្រឹម​តែ ២,៣ក្រាម​ក្នុង​មួយ​ថ្ងៃ។ សម្រាប់​អ្នក​មាន​សម្ពាធឈាម​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម ឬ​បញ្ហា​សុខភាព​ផ្សេងៗ​ គួរ​កំណត់​ការ​ញ៉ាំ​អំបិល​ត្រឹម​តែ ១,៥ក្រាម​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ […]


ជំងឺលើសសម្ពាធឈាម

ចំណុចទាំងនេះ ជួយរំឭកកុំឱ្យភ្លេចខ្លួន ញ៉ាំជាតិស្ករលើសតម្រូវការ

ការ​ប្រើ ឬ​ញ៉ាំ​ចំណី​ និងភេសជ្ជៈ​ជាតិ​ស្ករច្រើន​មិន​ត្រឹម​តែ បង្ក​បញ្ហា​ដល់​​សុខភាពរាង​កាយ​យើងទេ តែថែម​ទាំង​​បង្ក​​ទុក្ខ​ទោស​ដល់​សុខភាព​មាត់​ធ្មេញ​​​ទៅ​ថ្ងៃ​មុខ​ទៀត​ផង។ តែ​យ៉ាង​ណា​មិញ ការ​ប្រុង​ប្រយ័ត្ន និង​ការ​បង្ការ​​ មិន​ឱ្យ​ប្រើ​ប្រាស់​ ចំណី​ ឬ​ភេសជ្ជៈ​ផ្អែមនេះ​ច្រើន​ហួស​កម្រិត​ ជា​​រឿង​​មួយ​ដែល​យើង​អាច​ធ្វើ​បាន។ ក្រុម​គ្រូ​ពេទ្យ​​​សុខភាព​មាត់​ធ្មេញ នៅ​​ប្រទេស​អូស្រ្តាលី បាន​​ណែ​នាំ​ ជា​គន្លឹះ​តូច​ៗ ដូច​ខាង​ក្រោម៖ ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ ក្រុម​គ្រូ​ពេទ្យ​ បាន​លើក​ឡើង​ថា សម្រាប់​ក្មេង​ៗ ចាប់​ពី​អាយុ​៤ -៦ឆ្នាំ ប៉ា​ម៉ាក់​ ​គួរ​តាម​ដាន​​ក្មេង​ៗ ដោយ​មិន​គួរ​ឱ្យ​កូនៗ​​ញ៉ាំ ជាតិ​​ស្ករ​លើស​ពី ១៩​ក្រាម​/១​ថ្ងៃ​ឡើយ។ ដោយ​ឡែក​ ក្មេង​អាយុ​ពី​ ៧-១០​ឆ្នាំ មិន​គួរ​លើស​ពី ២៤​ក្រាម និង​​ក្មេង​ពី​អាយុ​១១​ឆ្នាំ មិន​គួរ​លើស​ពី​៣០​ក្រាម។ អត្ថបទពាក់ព័ន្ធ៖ នាយករដ្ឋមន្រ្តីថៃ ណែនាំឲ្យពលរដ្ឋប្រើ ស្មៅផ្អែម Stevia ជំនួសស្ករស ញ៉ាំ​ស្ករ​ច្រើន មិន​ត្រឹម​តែ​ទឹក​នោម​ផ្អែម​ទេ ឆ្អឹង​ក៏​ឆាប់​ពុក​ដែរ ដោយ​ឡែក សម្រាប់​មនុស្ស​ធំ​​ពេញ​វ័យ​ឡើង យើង​អាច​ពិនិត្យ​ជាតិ​ស្ករ និង​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។ ជា​មួយ​គ្នា​នោះយើង​​ក៏​អាច​ បន្ថយ​នូវ​កម្រិត​អាហារ​ជាតិ​ស្ករ​ផ្សេង​ៗ មាន​ដូច​ជា បង្អែម ស្ករ​គ្រាប់ និង​ភេសជ្ជៈ​ផ្អែម ដោយ​ប្តូរ​​ទម្លាប់​ញ៉ាំ​ ចំណី​ ឬ​ភេសជ្ជៈ​ពី​ធម្មជាតិ​ស្រស់​វិញ ដែល​ជា​ជម្រើស​ប្រសើរ​។ ស្លាក​សញ្ញា​ពី​ជាតិ​ស្ករ ស្លាក​សញ្ញា ឬ​ស្លាក​បង្ហាញ​ព័ត៌មាន​នៅ​លើ​កញ្ចប់​ ឬ​ប្រអប់​ផលិតផល​ចំណី​អាហារ ឬ​ភេសជ្ជៈ […]


ជំងឺលើសសម្ពាធឈាម

អ្នកលើសឈាមធ្វើតាមប៉ុន្មានចំណុចនេះ ទើបគ្មានគ្រោះថ្នាក់

សម្រាប់​អ្នក​ជំងឺ​លើស​សម្ពាធ​ឈាម មាន​ហានិភ័យ​ខ្លាំង​ចំពោះ​អាយុ​ជីវិត ដូចនេះ​ហើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​គ្រប់​ពេល ទាំង​របប​អាហារ និង​របៀបរបប​រស់នៅ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ នឹង​ណែនាំ​របប​អាហារ និង​ការ​រស់នៅ​ដែល​សុវត្ថិភាព​ចំពោះ​អ្នក​ជំងឺ​លើស​ឈាម។ ១- កុំ​ញ៉ាំ​អាហារ​ប្រៃ អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ ត្រូវតែ​កំណត់​ការ​ញ៉ាំ​អាហារ ដោយ​ត្រូវ​ប្រើ​អំបិល​ត្រឹម​តែ ៦ ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ។ អំបិល​មាន​ផ្ទុក​ជាតិ​សូដ្យូម​ខ្ពស់ ធ្វើឲ្យ​មាន​​ផល​អវិជ្ជមាន​ដល់​សម្ពាធ​ឈាម ប្រសិនបើ​អ្នក​ប្រើ​ច្រើន​ជាង​នេះ។ មួយ​វិញ​ទៀត​អាហារ​ផ្អាប់​ក៏​មិន​គួរ​ដែរ ព្រោះ​វា​មាន​ជាតិ​ប្រៃ​ខ្លាំង ដើម្បី​រក្សា​ទុក​បាន​យូរ និង​មិន​ខូច។ ២- កុំ​ឲ្យ​ឡើង​ទម្ងន់ បើ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ ដាច់ខាត​ត្រូវ​រក្សា​ទម្ងន់​ឲ្យ​ថេរ ព្រោះ​បើ​យើង​ឡើង​មាន​ផល​អាក្រក់​ដល់​សម្ពាធ​ឈាម និង​បេះដូង។ ៣- ញ៉ាំ​សាច់​មាន​ការ​កំណត់ បើ​ញ៉ាំ​សាច់​ច្រើន​អាច​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​បាន ព្រោះ​សាច់​សត្វ​មួយ​ចំនួន​ផ្ទុក​ខ្លាញ់​មិន​ឆ្អែត ដូចនេះ​ត្រី​ជា​ជម្រើស​ល្អ​បំផុត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ ៤- ញ៉ាំ​បន្លែ បន្លែ​ដែល​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូម​ច្រើន ធ្វើឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប ដូចនេះ​ហើយ​អ្នក​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​ញ៉ាំ​បន្លែ ដែល​សម្បូរ​សារធាតុ​ប៉ូតាស្យូម​ដូចជា​ដំឡូងបារាំង ប៉េងប៉ោះ ចេក សណ្ដែក​ក្រហម ផ្លែ​ប៊័រ បន្លែ​បៃតង​ចាស់ ផ្សិត។ ៥- គេង​ឲ្យ​បាន​គ្រប់គ្រាន់ អ្នក​លើស​សម្ពាធ​ឈាម​គួរតែ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​រៀបចំ​ខ្នើយ​កើយ​ទាប​ល្មម​ត្រឹម និង​កន្លែង​គេង​មាន​ទន់ ទើប​មិន​ឈឺ​ចុកចាប់។ អត្ថបទពាក់ព័ន្ធ៖ ជឿអត់ ផឹកទឹក​រ៉ែ ការពារ​ជំងឺលើសឈាម? លើស​ឈាម ​និង​ជំងឺតម្រង​នោម មាន​អី​ពាក់​ព័ន្ធ​គ្នា? កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន អត់បាច់ភ័យ​លើស​ឈាម​ ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ? នេះហើយ​ជាមូលហេតុ​លើស​ឈាម​ទាំងក្មេង កុំ​ចេះ​តែ​មិន​អី! វាស់ឈាមតែ១ដង មិនប្រាកដថា មានជំងឺ​លើស​ឈាមនោះទេ! រឿង​ត្រូវ​ប្រយ័ត្ន លើសឈាម​ពេល​ពពោះ ប្រឈម​កើត​ជំងឺ២​ប្រភេទ លើសឈាមតាំង​ពីអាយុ ៣០ឆ្នាំ […]


ជំងឺលើសសម្ពាធឈាម

ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី?

បញ្ហា​មួយ​នេះ មាន​មនុស្ស​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ រាល់​ពេល​ដែល​ក្រោក​អង្គុយ ឬ​គេង​ភ្លាម ចេះ​តែ​មាន​អារម្មណ៍​ថា វិលមុខ ទន់ដៃ ទន់ជើងអស់ ងងឹតមុខ ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ថា វា​បណ្តាល​មក​ពី​អី​ឲ្យ​ប្រាកដ​។ ទាក់​ទង​នឹង​បញ្ហា​ងងឹត​មុខ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ងងឹត​មុខ ក្រោយ​ពី​ក្រោក​ពី​អង្គុយ ឬ​គេង​ភ្លាមៗ វា​មាន​មូល​ហេតុ​ច្រើន​ដែល​ទាក់​ទង​នឹង​ជំងឺ​មួយ​នេះ តែបញ្ហាចំបង​គឺ​ទាក់ទង​នឹង សម្ពាធឈាម​ធ្លាក់​ចុះ។ ពេល​ខ្លះ យើង​ក្រោក​ឡើង​ពី​អង្គុយ ឬគេង​ភ្លាមៗ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា វិល​មុខ ឈរ​មិន​នឹង ឬ​ក្នុង​ករណី​ខ្លះ អាច​បណ្តាល​ឲ្យ​សន្លប់​តែម្តង។ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា កុំ​គិតថា គ្រាន់​តែ​ការ​ងងឹតមុខ​មួយ​ភ្លែតៗក្រោយ​ពី​អង្គុយ ឬ​គេង​ភា្លម គ្មាន​បញ្ហា​អ្វី​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ឲ្យ​សោះ។ ផ្ទុយ​ទៅ​វិញ វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​បាន ហើយ​ថែម​ទាំង​អាច​ប្រឈម​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទៀតផង។ ដូចនេះ បើ​មាន​បញ្ហា​នេះ គួរ​ទៅ​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ការពារ​សុខភាព និង​អាយុ​ជីវិត​របស់​យើង។ អត្ថបទពាក់ព័ន្ធ៖ ខែក្ដៅ ចៀសវាងសន្លប់តាមផ្លូវ ត្រូវធ្វើបែបនេះ ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ អាកាសធាតុក្ដៅប៉ះពាល់ច្រើនដល់សុខភាព ត្រូវចេះវិធីការពារ ការងារ​ក៏​ស្ដ្រេស ដេក​ក៏​អត់លក់ សម្ពាធ​ឈាម​ខ្ពស់​ទៀត ប្រយ័ត្ន​ឆាប់ស្លាប់​ ធ្លាប់ទេ? សូម្បីងើបពីកៅអី […]


ជំងឺលើសសម្ពាធឈាម

ដឹងអត់! ឱសថមានឥទ្ធិពល​លើមនុស្សប្រុស និងមនុស្សស្រីផ្សេង​គ្នា

ការសិក្សាស្រាវជ្រាវបានបង្ហាញថាភេទក៏មានការជះឥទ្ធិពលខ្លាំងទៅលើរបៀបដែលឱសថធ្វើមេតាបូលីសដែរ ដែលនេះអាចបញ្ជាក់បាន​ពីកម្លាំងប្រសិទ្ធភាពនិងផលរំខានរបស់ឱសថ។ ការប៉ះពាល់របស់ឱសថលើស្ត្រី ក្រៅពីទម្ងន់ កត្តាជីវសាស្ត្រផ្សេងទៀតដែលទាក់ទងនឹងស្ត្រីភេទក៏​អាចជះឥទ្ធិពលពីរបៀបដែលរាងកាយធ្វើមេតាបូលីសលើឱសថខ្លះៗ។ មួយក្នុងចំណោមនោះគឺមានលើសសារធាតុខ្លាញ់។ ដោយសារតែស្ត្រីមានសារធាតុខ្លាញ់ច្រើនជាងបុរស នោះថ្នាំរំលាយជាតិខ្លាញ់នឹងធ្វើការបែងចែកខុសគ្នាលើស្ត្រី។ ថ្នាំរំលាយជាតិខ្លាញ់រួមមានថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ តថ្នាំប្រឆាំងការព្រួយបារម្ភ និងថ្នាំប្រឆាំងជំងឺឆ្កួត។ ទោះបីជាអ្នកវិទ្យាសាស្ត្រមិនទាន់ប្រាកដពីមូលហេតុ តែរឿងនេះត្រូវបានសង្កេតឃើញថាថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងថ្នាំប្រឆាំងរោគចិត្តមានប្រសិទ្ធភាពខ្ពស់លើស្ត្រី។ ប៉ុន្តែស្រ្តី​ក៏​នៅតែរងគ្រោះពីផលរំខានពីថ្នាំប្រឆាំងការបាក់ទឹកចិត្តដូចជាកាត់បន្ថយចំណង់ផ្លូវភេទជាដើម​។ ចំណែកបុរសវិញអាចប្រើថ្នាំViagraដើម្បី​បង្កើន​ចំណង់ផ្លូវ​ភេទ ទប់ទល់នឹងផលរំខានតែស្រ្តីវិញគ្មានជម្រើសនោះឡើយ។ ម្យ៉ាងវិញទៀត ក៏មាន​ការ​ទាក់ទង​ទៅនឹង​ផ្លូវរំលាយអាហាររបស់ស្ត្រីដែរ។ ស្ត្រីទូទៅផ្លូវរំលាយអាហាររបស់​ស្រ្តី​មានការផលិតអាស៊ីដក្រពះតិចជាងបុរស។ ជាលទ្ធផលស្រ្តី​ធ្វើការ​រំលាយអាហារយឺតយ៉ាវ​បើ​ធៀបទៅ​នឹង​បុរស​។​នៅពេលដែលការប្រើប្រាស់ថ្នាំដែលទាមទារការស្រូបយកជាតិអាស៊ីដ(ឧទាហរណ៍​ថ្នាំប្រឆាំងរោគផ្សិតketoconazole)គឺមានប្រសិទ្ធភាពតិចតួច។ លើសពីនេះនៅពេលដែលស្ត្រីត្រូវប្រើថ្នាំសម្រាប់ការស្រូបយកដោយពោះទទេគឺត្រូវរងចាំរយៈពេលវែងក្រោយអាហារចុងក្រោយរបស់ខ្លួន។ អត្ថបទគួរអាន៖  ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់? អាហារពិសេសទាំងនេះ អាចបញ្ចុះជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព របៀបអ័រម៉ូនអឺស្ត្រូហ្សែនជះឥទ្ធិពលលើសកម្មភាពឱសថ សកម្មភាពរបស់ឱសថក៏ត្រូវបានប៉ះពាល់ដោយសារអ័រម៉ូនផងដែរ។ អំឡុងពេលមានរដូវនិងអស់រដូវកម្រិតអ័រម៉ូនរបស់ស្ត្រីមានការឡើងចុះ ដែល​ អ័រម៉ូនអឺស្រ្តូហ្សែនអាចទៅបង្អាក់ផ្លូវនៃការធ្វើការរបស់ថ្លើម។ប្រសិនបើថ្លើមមិនអាចធ្វើការបានគ្រប់គ្រាន់នោះទេកំហាប់របស់ថ្នាំនៅក្នុងឈាមកើនឡើងទោះបីជាថ្នាំបានប្រើប្រាស់ក្នុងកម្រិតដូសមានសុវត្ថិភាពក៏ដោយ។ ភាពដូចគ្នាខាងលើនេះក៏ប្រព្រឹត្តទៅលើថ្នាំដែលធ្វើការច្រោះដោយតម្រងនោមផងដែរ។ ការស្រាវជ្រាវបង្ហាញថារាងកាយស្រ្តីកម្ចាត់ចោលនូវថ្នាំមហារីក metrotrexate ពី១៣ទៅ១៧% យឺតជាងរាងកាយបុរស។ ថ្នាំបេះដូងនិងមនុស្សស្រី ថ្នាំប្រើសម្រាប់ព្យាបាលជំងឺបេះដូងធ្វើការផ្សេងគ្នាក្នុងរាងកាយស្រ្តី។​ ថ្នាំអាស្ពីរីនក្នុងកម្រិតដូសទាបគឺមិនជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងលើស្ត្រីទេ ដោយសារតែមានឱកាសខ្ពស់ក្នុងការហូរឈាម។ ម្យ៉ាងទៀតស្រ្តីដែលប្រើថ្នាំ beta-blockers គឺមានហានិភ័យខ្ពស់ដែលអាចចូលមន្ទីរពេទ្យជាលើកទីពីរ។ ស្រ្តីត្រូវបានណែនាំឲ្យប្រើថ្នាំពង្រាវឈាម wafarin ក្នុងកម្រិតដូសទាប។ ជាពិសេសយោងតាមវេជ្ជបណ្ឌិតក្នុង​គ្រួសារអាម៉េរិកាំង ស្ត្រីម្នាក់ត្រូវការថ្នាំ wafarin ២,៥ទៅ៤,៥តិចជាងបុរសក្នុងមួយសប្ដាហ៍។ អត្ថបទ​គួរអាន៖ ដើម្បីសុខភាពល្អ កុំប្រើគ្រឿងផ្សំទាំងនេះច្រើនពេកក្នុងម្ហូបអាហារ ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ ថ្នាំបំបាត់ការឈឺចាប់និងថ្នាំងងុយគេង ថ្នាំបំបាត់ការឈឺចាប់មានផលរំខានផ្សេងគ្នាក្នុងចំណោមភេទទាំងពីរ។ ការសិក្សាឆ្នាំ២០០២បានរកឃើញទំនាក់ទំនងរួមរវាងការប្រើប្រាស់ថ្នាំ acetaminophen និងថ្នាំប្រឆាំងការរលាក non-steroidal លើស្ត្រីនិងការកើនឡើងហានិភ័យនៃជំងឺលើសសម្ពាធឈាម។ អ្នកដែលប្រើថ្នាំ NSAIDs ច្រើនជាង២២ថ្ងៃក្នុងមួយ​ខែគឺរងគ្រោះដោយសារការកើនឡើងហានិភ័យ៨៦% នៃជំងឺលើសសម្ពាធឈាមចំណែកឯអ្នកប្រើថ្នាំ​ acetaminophen […]


ជំងឺលើសសម្ពាធឈាម

ខែក្ដៅ ចៀសវាងសន្លប់តាមផ្លូវ ត្រូវធ្វើបែបនេះ

អាកាស​ធាតុ​ចាប់ផ្ដើម​ក្ដៅបណ្ដើរៗ​ហើយ ដូចនេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ បាន​ឲ្យ​ដឹង​ថា រដូវ​នេះ​ពិតជា​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​ល្អ ព្រោះ​បើ​ក្ដៅ​ខ្លាំង​អាច​បណ្ដាលឲ្យ​យើង​សន្លប់​បាន។ លោក​បន្ត​ទៀត​ថា ករណី​សន្លប់​មកពី​មេឃ​ក្ដៅ​នេះ​អាច​មាន​ច្រើន​ទៀត​ផង ដោយសារ​ប្រជាជន​មាន​សុខភាព​ខ្សោយ​ច្រើន ជាពិសេស​ស្ត្រី​តែម្ដង។ ព្រោះតែការ​ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ ផឹក​ទឹក​តិច អាហារ​មិន​សម្បូរ​ជីវជាតិ ឬ​ពពួក​អាហារ​ដែល​រឹតតែ​ផ្ដល់​កម្ដៅ​ដល់​រាងកាយ ​ដូចជា អាហារ​ហឹរ ក្ដៅ។ អាកាសធាតុ​ក្ដៅ​កាត់​បន្ថយ​ជាតិ​ស្ករ ជាតិ​ទឹក​ច្រើន ដូចនេះ​នាំ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ងាយ​សន្លប់ ហើយ​បូក​រួម​យើង​គិត ធ្វើ​សកម្មភាពផ្សេង​ៗ​ច្រើន ឬ​សូម្បីតែដកដង្ហើម​ក៏​ប្រើ​ថាមពល​ជាតិ​ស្ករ​ដែរ។ ប្រសិនបើ​យើង​ខ្សោយ​សម្ពាធ​ឈាម​ធ្លាក់​នៅ​ត្រឹម ៨០ mmhg ទៅ ៩០ mmhg អាច​ងាយ​ដួល​សន្លប់​ណាស់។ ដូច្នេះ​ហើយ​​ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​បន្ថែម​ការ​ផឹក​ទឹក និង​ញ៉ាំ​អាហារ​ផ្អែម​ៗ​បន្ថែម​ ហើយ​ជាតិ​ផ្អែម​ដែល​ល្អ គឺ​ជាតិ​ផ្អែម​ធម្មជាតិ មិនមែន​សំយោគនោះ យើងត្រូវញ៉ាំទឹកអំពៅ ទឹកត្នោត ទឹកដូង ទឹក​ផ្លែឈើស្រស់​ ជាដើម។ មួយ​វិញ​ទៀត កុំ​នៅ​ក្រោម​កម្ដៅ​ក្ដៅ​យូរ​ពេក ហើយ​ព្យាយាម​ឧស្សាហ៍​ងូត​ទឹក​ឲ្យ​បាន​ញឹកញាប់ ដើម្បី​កាត់បន្ថយ​កម្ដៅ។ អត្ថបទពាក់ព័ន្ធ៖ ថែរក្សាសុខភាពឲ្យបានល្អ កម្តៅក្នុងសប្តាហ៍នេះហក់ឡើងដល់ ៣៩ អង្សារសេ ដួលសន្លប់តាមផ្លូវមិនមែនរោគសញ្ញា COVID-19 តែអាចជាបញ្ហាទាំងនេះ ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ ដើរលេងឆ្នាំខ្មែររួច […]


ជំងឺលើសសម្ពាធឈាម

ផឹកទឹកគ្រប់គ្រាន់ រាងកាយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន

គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​យើង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ហើយ​សូម្បីតែ​ក្រោក​ពី​ដេក​ភ្លាម ក៏​ត្រូវ​ផឹក​ទឹក​ភ្លែត​ដែរ។ តើ​ការ​ផឹក​ច្រើន​សូម្បី​តែ​ក្រោក​ពី​ដេក​ តើមាន​ប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​រាងកាយ និង​សុខភាព​យើង​? លោក​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ការ​ផឹក​ទឹក​ច្រើន​ពិតជា​ល្អ​សម្រាប់​សុខភាព សម្រស់ និង​អារម្មណ៍​ស្រស់​ស្រាយទៀត​ផង។ ១- ទឹក​អាច​ជួយ​ធ្វើឲ្យ​ស្បែក​ស្រស់​ថ្លា ភ្លឺ​រលោង មាន​ជាតិ​សំណើម គ្មាន​ស្នាម​អុជ​​ខ្មៅ មិន​​​​​​ឆាប់​​ចាស់​ និង​លាង​សម្អាត​ជាតិ​ពុល​ចេញ​ពី​ក្នុង​រាងកាយ។ ២- ទឹក​ជា​សារធាតុ​រាវ​ល្អ​ដែល​ជួយ​ចិញ្ចឹម​កោសិកា និង​ជួយ​ទ្រទ្រង់​រាងកាយ​ឲ្យ​បាន​រឹងមាំ​ល្អ ព្រម​ទាំង​មាន​សកម្មភាព​រស់រវើក។ ៣- ទឹក​ក៏​អាច​ជួយ​ថែរក្សា​តុល្យភាព​សារធាតុរ៉ែ​មួយ​ចំនួន​នៅ​ក្នុង​រាងកាយ​យើង​ដូចជា​អេលីតត្រូលីត(សូដ្យូម ក្លរីត ប៉ូតាស្យូម) ជាដើម។ ៤- គ្រាន់តែ​ផឹក​ទឹក​អាច​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​ពោះ​វៀន ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ និង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​ដំណើរការ​ល្អ។ ៥- ជួយ​ពង្រាវ​ឈាម ដូចនេះ​ហើយ​បាន​ជា​មុន​ពេល​បូម​ឈាម ពេទ្យ​តម្រូវ​ឲ្យ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កុំឲ្យ​ឈាម​ខាប់ ហើយ​ឈាម​រត់​បាន​ស្រួល។ ៦- ទឹក​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ព្រមទាំងជំនួយ​ដល់​ខួរ​ក្បាល​ឲ្យ​មាន​ដំណើរ​ការ​បាន​ឆាប់​រហ័ស និង​ចងចាំ​បាន​ល្អ មិន​ងាយ​ភ្លេចភ្លាំង។ ៧- ទឹក​ជួយ​ទ្រទ្រង់​​សន្លាក់ និង​ឆ្អឹង បើ​យើង​ផឹក​ទឹក​បាន​គ្រប់គ្រាន់​អាច​ការ​ពារ​មិន​ឲ្យ​​ឈឺ​​​ឆ្អឹងឆ្អែង​ពេល​អង្គុយ​យូរ ឬ​ពេល​ឱន​ងើប​ចុះ​ឡើង ព្រម​ទាំង​ជួយ​បង្កើន​សាច់ដុំ​ឲ្យ​មាន​ភាព​រឹងមាំ។ ៨- មិន​បង្ក​ឲ្យ​មាន​បញ្ហា​ឈឺ​បំពង់ក និង​ពង​បែក​ក្នុង​មាត់។ ៩- ក្រោក​ពី​គេង​ភ្លាម ផឹក​ទឹក​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ស្រូប​យក​​ជាតិ​ពុល​និង​​​ជាតិ​គីមី​នៅ​ក្នុង​អាហារ។ លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​គួរតែ​ផឹកទឹក​យ៉ាង​តិចណាស់ ២ លីត្រ ឬ​យ៉ាងហោចណាស់ ១២ កែវ […]


ជំងឺលើសសម្ពាធឈាម

ពេល​រមួលក្រពើ ធ្វើតាម​វិធីនេះជួយឲ្យ​ឈាមរត់បានស្រួលឆាប់បានធូរស្បើយ

ការ​រមួល​សាច់​ដុំ​ ឬគ្នា​យើង​​និយម​ហៅ​ថា​រមួលក្រពើនោះ​គឺ​ជា​ផល​រំខានមួយ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ​។ មូល​ហេតុ​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​ការ​រមួល​ក្រពើគឺ​បណ្ដាល​មក​ពី​ចលនា​ឈាម​រត់​ទៅ​ចិញ្ចឹម​ចុង​ដៃ​ ចុង​ជើង​មិន​គ្រប់​គ្រាន់​នៅ​ពេល​ដែល​មាន​ការ​ហាត់​ប្រាណ​ខ្លាំង​ពេក​ ​មិន​បាន​ពន្យឺត​សាច់​ដុំ​ឲ្យ​បាន​ស្រួល​បួល​សិន​ដែល​វា​ធ្វើ​ឲ្យ​សាច់​ដុំ​ចុះ​ខ្សោយ​ សរសៃ​ប្រសាទ​ស្ពឹក​អស់​ខ្វះ​ជាតិ​ទឹក​ និង​បាត់​បង់​ជាតិ​ប៉ូតាស្យូម​​និង​ម៉ាញេស្យូម​ ឬ​ក៏​របួស​នៅ​ជុំវិញ​ឆ្អឹង​កង​ខ្នង​ជា​ដើម។ ប្រព័ន្ធ​របត់​ឈាម​គឺ​ជា​ប្រព័ន្ធ​ដ៏​សំខាន់​របស់​សារពាង្គកាយ​យើង។ ចលនា​ឈាម​រត់​​​នាំ​ទៅ​ជាមួយ​នឹង​អុកស៊ីហ្សែន សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​រ៉ែ​តាម​សរសៃ​អាទ័រ​ទៅ​ចិញ្ចឹម​សរីរាង្គ​កាយ​របស់​យើង​ដើម្បី​មាន​ការ​លូត​លាស់​ និង​បន្ត​មុខងារ​បាន​ល្អ។ សញ្ញា​ដែល​មាន​លំហូរ​ឈាម​មិន​គ្រប់​គ្រាន់​រួម​មាន​ការ​រមាស់​ ឬ​ឆៀប​ៗ​ចុង​ដៃ ​ឬ​តំបន់​ដែល​ប៉ះពាល់​នោះ​ខុស​ពី​ធម្មតា​តែ​ម្ដង។ ​ការ​ឈឺ​ចាក់​ៗ​នៅ​តំបន់​ដែល​ប៉ះពាល់​ក៏​ដូចជា​ការ​កន្ត្រាក់​សាច់​ដុំ​​អាច​ជា​សញ្ញា​​បញ្ជាក់​ថា​មាន​លំហូរ​ឈាម​​​មិន​គ្រប់​គ្រាន់​។ អត្ថបទពាក់ព័ន្ធ៖ តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ មាន​វិធី​ងាយ​ស្រួល​ដើម្បី​ដោះ​ស្រាយ​ពេល​​មាន​ចលនា​ឈាម​រត់​ខ្សោយ​ និង​ធ្វើ​ឲ្យ​មាន​ការ​រមួល​សាច់​ដុំ​ឬរមួលក្រពើនេះ​។នៅ​ពេលយើង​មាន​សាច់​ដុំ​រមួល​ យើង​​ត្រូវ​ក្រោក​ឈរ​ឡើង​ហើយ​ដើរ​ចុះ​ឡើង​ដើម្បី​ឲ្យ​ឈាម​មាន​ចលនា​​រត់​ទៅ​តំបន់​ដែល​ប៉ះពាល់។ យើង​មិន​ត្រូវ​ប្រើ​ពេល​វេលា​សង្កត់ ​ឬ​ស្អំ​ដោយ​មិន​ព្រម​ធ្វើ​ចលនា​យូរ​ពេក​នោះ​ទេ។ យើង​ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ដើម្បី​ឲ្យ​ប្រព័ន្ធ​របត់​ឈាម​ធ្វើ​ការ​បាន​ដូចជា​ក្រោក​ដើរ​ជា​ដើម។ ទាញ​ដៃ​ទាញ​ជើង​ចុះ​ឡើង​ក៏​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ទន់​ងាយ​ឲ្យ​ឈាម​រត់​ឆ្លង​កាត់​ដែរ។ ការ​អនុវត្ត​តាម​បច្ចេកទេស​ត្រឹម​ត្រូវ​មិន​ត្រឹម​តែ​ជួយ​មិន​ឲ្យ​រមួល​សាច់​ដុំ​ទេ តែ​​ថែម​ទាំង​អាច​ជួយ​ឲ្យ​ចលនា​ឈាម​រត់​នាំ​យក​សារធាតុ​ចិញ្ចឹម​ដែល​មាន​អុកស៊ីហ្សែន​ទៅ​ទូ​ទាំង​សារពាង្គ​កាយ​បាន​ល្អ​ក៏​ដូច​ជា​ធ្វើ​ឲ្យ​សរីរាង្ គ​និង​សាច់ដុំ​បំពេញ​មុខងារ​បាន​ល្អ​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ អាយុកាន់តែច្រើន វីតាមីននេះ សំខាន់ណាស់សម្រាប់សាច់ដុំ មិនគួរមើលរំលង ការ​តាំង​សមាធិ​ក៏​អាច​ជំរុញ​ចលនា​ឈាម​រត់​បាន​ស្រួល​ផង​ដែរ។ ដក​ដង្ហើម​វែង​ៗ​ តាំង​សមាធិ​និង​ហាត់​យ៉ូហ្កា​គឺ​​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល​កាត់​បន្ថយ​សំពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ល្អ។ ការធ្វើសមាធិ ឬយ៉ូហ្កា យើង​អាច​​អនុវត្ត​បាន​នៅ​ផ្ទះ ​ឬ​ចុះ​ឈ្មោះ​ជា​ក្រុម​នៅ​តាម​សហគមន៍​។ លំហាត់​ប្រាណ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ប៉ុណ្ណោះ​ទេ តែ​​ថែម​ទាំង​ជួយ​ឲ្យ​យើង​ចូល​រួម​ជាមួយ​សង្គម​ស្គាល់​គេ​ឯង​បាន​ច្រើន​ផង​ដែរ​នៅ​ពេល​ដែល​យើង​ហាត់​ជា​ក្រុម​។ នៅ​ពេល​ដែល​ឈាម​ហូរ​ទៅ​មិន​គ្រប់​គ្រាន់​វា​នឹង​បាត់​បង់​ជាតិ​ទឹក​ហើយ​លទ្ធផល​គឺ​រមួល​សាច់​ដុំ​ ឬរមួលក្រពើ​នេះ​តែ​ម្ដង។បរិភោគ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ពេល​ដែល​ស្រេក។ យក​ដប​ទឹក​តាម​ខ្លួន​គ្រប់​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​ណា​ក៏​ដោយហើយ​ត្រូវ​បង្គ្រប់​ជាតិ​ទឹក​ឲ្យ​បាន​ល្អ​ពិសេស​ពេល​បែក​ញើស​ បន្ទាប់​ពី​បន្ទោបង់​ក៏​ដូច​ជា​មុន​និង​ក្រោយ​ពេល​ហាត់​ប្រាណ។ ដើម្បី​បង្កើន​ចលនា​ឈាម​រត់​ និង​កាត់​បន្ថយ​ការ​រមួល​ក្រពើ អាហារ​ក៏​សំខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់​នេះ​ដែរ។ ផ្លែ​ក្រូច​គឺ​សម្បូរ​​ទៅ​ដោយ​វីតាមីន​C ​ដែល​ជួយ​ឲ្យ​ជញ្ជាំង​សរសៃ​ឈាម​រឹង​មាំ​ និង​ការពារ​មិន​ឲ្យ​មាន​ការ​កក​ស្ទះ។ មាន​ការ​សិក្សា​ស្ដី​ពី​​របត់​ឈាម​នៃ​សមាគម​បេះដូង​ប្រទេស​អាមេរិក​បញ្ជាក់​ថា​សូកូឡា​ពណ៌​ខ្មៅ​គឺ​មាន​ជាតិ ​flavonid ច្រើន​ដែល​ជួយ​បំប៉ន​ចលនា​ឈាម​រត់។ ការ​សិក្សា​ដទៃ​ទៀត​បង្ហាញ​ថា​ត្រី​សាល់​ម៉ុន ​និង​ផ្លែ​ប័រ​គឺ​ជួយ​ប្រព័ន្ធ​ឈាម​រត់​ក៏​ដូច​ជា​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​បាន​ល្អ​ដោយ​សារ​តែ​មាន​ជាតិ​អូមេហ្គា​៣។ អត្ថបទពាក់ព័ន្ធ៖  រត់ហាត់ប្រាណ​ហើយកុំ​ភ្លេចសម្រួលសាច់ដុំ​ផង នេះជាវិធី​ ប្រុសៗផឹក​ថ្នាំ​ជំនួយ​ឲ្យ​សាច់ដុំ​ស្អាត ប្រយ័ត្ន​អត់កូន បង្កើន​ថាមពល​សាច់ដុំ កាន់តែ​ជួយឲ្យ​អាយុវែង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស