ជំងឺលើសសម្ពាធឈាម

ជំងឺ​លើស​សម្ពាធ​ឈាម - ឬ​ហៅ​ថា​ជំងឺ​លើស​ឈាម។ ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​លើស​(សម្ពាធ)​ឈាម ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺ​រ៉ាំរ៉ៃ​ប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺលើសសម្ពាធឈាម

នៅសុខៗអាចលើសសម្ពាធឈាមដោយមិនដឹងខ្លួន បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក ជំងឺលើសសម្ពាធឈាម

ជំងឺលើសសម្ពាធឈាម

នេះហើយ​ជាមូលហេតុ​លើស​ឈាម​ទាំងក្មេង កុំ​ចេះ​តែ​មិន​អី!

សម័យ​នេះ ក្មេងៗ​មួយ​ចំនួន​នៅ​តែ​​គិត​ថា ​ជំងឺ​លើស​ឈាមកើត​ឡើង​តែ​លើ​ម៉ាក់ប៉ា អ៊ំៗ​ប៉ុណ្ណោះ។ ប៉ុន្តែ ​ការ​សិក្សា​ជាច្រើន រកឃើញ​ជាបន្ត​បន្ទាប់ថា ក្មេងៗ​វ័យ​ជំទង់​ក៏កើត​ជំងឺ​លើស​ឈាម​ដូច​គ្នា ខណៈ​កត្តា​ចម្បងភាគ​ច្រើនដោយ​សារ​ទម្លាប់​រស់​នៅ​គ្មាន​ផាសុកភាព។ យោង​តាមកម្ម​វិធី​សិក្សា​ពាក់ព័ន្ធ​កត្តា​ប្រឈម​នាំ​ឲ្យ​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​លើ​យុវវ័យ (Coronary Artery Risk Development in Young Adults (CARDIA)) នៅ​អាមេរិក បង្ហាញ​ថា ប្រមាណ ២០% ពលរដ្ឋ​អាមេរិក អាយុ​ចន្លោះ​ពី ១៨-៣០ ឆ្នាំ កើត​ជំងឺ​លើស​ឈាម ខណៈ​កត្តា​ប្រឈម​ចម្បង​មាន​ដូច​ជា៖ ១- កត្តា​បង្ក​ជំងឺ​លើស​ឈាម​ដោយ​​ជំងឺ​ផ្សេងៗ  កត្តា​បង្ក​ឲ្យ​មាន​ជំងឺលើស​ឈាម ត្រូវ​ចែក​ចេញ​ជា ២ ដោយ​ទី ១ ហៅថា Primary Hypertension មាន​ន័យថា លើស​ឈាម​មិន​មែន​បង្ក​ដោយ​សារ​ជំងឺ​អ្វី​មួយ ហើយ​វិវត្ត​បន្តិច​ម្តងៗក្នុង​ខ្លួន​យើង ខណៈ​ប្រមាណ ៩០-៩៥ ភាគ​រយក្នុង​ចំណោម​អ្នកជំងឺ​លើស​ឈាម បង្ក​ឡើង​ដោយ​កត្តា​នេះ។ ដោយ​ឡែក កត្តា​បង្ក​ទី ២ មាន​ប្រមាណ ៥-១០ ភាគ​រយ ក្នុង​ចំណោម​អ្នក​ជំងឺ​លើស​ឈាម ហៅ​ថា Secondary hypertension ដោយ​មូលហេតុ​បង្ក​ជា​ជំងឺ​មក​ពី​បញ្ហា​សុខភាព​ផ្សេង​ទៀត បង្ក​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​តម្រង​នោម លើស​ឈាម ឬ​ប្រព័ន្ធ​អង់ដូគ្រីន […]


ជំងឺលើសសម្ពាធឈាម

អាចកើតម្ដង៣! លើសឈាម​ ទឹកនោមផ្អែម​ និងសរសៃឈាមបេះដូងបើមិនប្រយ័ត្ន

ជំងឺ​សរសៃ​ឈាម​បេះដូង ជា​ជំងឺ​ធ្ងន់ធ្ងរ​រហូត​ដល់​ប៉ះពាល់​អាយុ​ជីវិត បើ​យើង​ ឬ​សមាជិក​ក្នុង​គ្រួសារ ​គ្មាន​របប​អាហារ​សុខភាព និង​របៀប​រស់នៅ​គ្មាន​តុល្យភាព។ ជំងឺ​នេះ​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​ទឹក​នោម​ផ្អែម និង​លើស​ឈាម។ ការ​ពាក់ព័ន្ធ​គ្នា​នេះ បង្ក​ឲ្យ​អ្នក​ជំងឺ​ឈឺ​ម្ដង ៣ មុខ​នេះ​បាន។ ចង់​ដឹង​វា​ពាក់ព័ន្ធ​បែប​ណា “Hello គ្រូពេទ្យ” បក​ស្រាយ​ខាង​ក្រោម៖ ១- ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង ពេល​រាងកាយ​អសមត្ថភាព​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ហើយ ទឹក​នោម​ផ្អែម​នឹង​លេច​រូប​រាង​ជា​មិន​ខាន។ បើ​បណ្ដោយ​​យូរៗ​ទៅ វា​នឹង​បង្ក​ឲ្យ​មាន​ផល​វិបាក​ផ្សេងៗ​ទៀត ដូចជា កក​ជាតិ​ខ្លាញ់​តាម​សរសៃ​ឈាម ប្រតិកម្ម​សំយោគ​ជាតិ​ស្ករ និង​ខ្លាញ់​ខុស​ប្រក្រតី ដែល​មុន​ និង​ក្រោយ​ នឹង​វិវត្ត​ទៅ​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​ខ្វះ​ឈាម​ចិញ្ចឹម​បេះដូង និង​ជំងឺ​សរសៃ​ឈាម​បេះដូង។ ២- ទឹកនោមផ្អែម និងលើសឈាម អ្នក​ទឹក​នោម​ផ្អែម មាន​ខ្លាញ់​ល្អ​តិច​ទៅៗ ហើយ​ខ្លាញ់​មិន​ល្អ​វិញ កើន​ឡើង​ក្នុង​រាង​កាយ​ច្រើន។ ត្រង់​នេះ​ធ្វើ​ឲ្យ​ឱកាស​មាន​ជំងឺ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​បេះដូង កាន់​តែ​ខ្ពស់។ ផល​វិបាក​ធំ​បំផុត​របស់​ទឹក​នោម​ផ្អែម គឺ​នាំ​ឲ្យ​កើត​ជំងឺ​លើស​ឈាម ហើយ​រឿង​លើស​ឈាម​ទៀត​សោត អាច​ធ្វើ​ឲ្យ​អ្នក​ទឹក​នោម​ផ្អែម​ស្លាប់​មួយ​រំពេច។ ៣- លើសឈាម ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង កាល​ណា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ កំហាប់​ឈាម​កើន​ឡើង​ដែល​ងាយ​ឲ្យ​មាន​ការ​កក​ស្ទះ​ក្នុង​សរសៃ​ឈាម និង​បង្ក​ឲ្យ​មាន​សម្ពាធ​ឈាម​កើន​ឡើង​ផង​ដែរ។ បើ​មិន​ព្យាបាល​ទាន់​ពេល​ទេ​នោះ ជំងឺ​មួយ​នឹង​បង្កើត​ជំងឺ​មួយ​ទៀត​ជា​មិន​ខាន ពោល​គឺ​លើស​ឈាម​ហ្នឹង​ឯង។ ផល​វិបាក គឺ​មាន​ច្រើន និង​ចោទ​ជា​បញ្ហា​សុខភាព​យ៉ាង​ធ្ងន់​ធ្ងរ។ សរីរាង្គ​ដែល​ប៉ះពាល់​បន្ត​ទៀត គឺ​ខួរ​ក្បាល តម្រង​នោម […]


ជំងឺលើសសម្ពាធឈាម

​ចូលចិត្ត​ញ៉ាំ​ប្រៃ អាច​មាន​​គ្រោះ​ថ្នាក់​ធំពីរចំពោះសុខភាព

និយាយ​រឿង​អាហារ គ្នា​យើង​មាន​រស​និយម​ផ្សេងៗ​គ្នា មាន​សាប ប្រៃ ផ្អែម។ រូបមន្ត​ធម្មជាតិ និង​វេជ្ជសាស្ត្រ គឺ​អ្វីៗ​ក៏​ដោយ ត្រូវ​មាន​តុល្យភាព មាន​ន័យ​ថា បើ​ញ៉ាំ​ប្រៃ​ពេក ឬ​ផ្អែម​ពេក សុទ្ធ​តែ​បង្ក​ទុក្ខ​ទោស​ដល់​ខ្លួន​ឯង។ ថ្ងៃ​នេះ “Hello គ្រូពេទ្យ” សូម​បង្ហាញ​គ្រោះ​ថ្នាក់​ធំៗ ២ យ៉ាង អាច​កើត​លើ​គ្នា​យើង​ចូល​ចិត្ត​ញ៉ាំ​ប្រៃ។ ញ៉ាំ​ប្រៃ​កាន់​ខ្លាំង សម្ពាធ​​ឈាម​ក្នុង​ខ្លួន​យើង កាន់​តែ​ឡើង ហើយ​បន្ត​ញ៉ាំ​បែប​ហ្នឹង​ជា​ប្រចាំ អនាគត​ច្បាស់​ខាង​មុខ គឺ​ជំងឺ​លើស​ឈាម​រត់​មក​រក​ឯង​តែ​ម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១- បញ្ហាតម្រង​នោម និយាយ​ស្រួល​ស្ដាប់ ក្រលៀន (តម្រងនោម) ជា​សរីរាង្គ​ប្រៀប​ដូចជា​ម៉ាស៊ីន​ចម្រោះ​អ៊ីចឹង។ កាល​ណាតម្រងនោមមាន​បញ្ហា ជាតិ​ពុល​ក៏​មិន​អាច​ច្រោះ​ចេញ​ពី​រាងកាយ​យើង​ដែរ ជា​ហេតុ​បង្កើត​ជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ។ ញ៉ាំ​ប្រៃ​លើស​កម្រិត ឬ​ប្រៃ​ពេក ក្រលៀន​យើង​នឹង​ចុះ​ខ្សោយ។ ជាតិ​អេឡិចត្រូលីត ដូចជា សូដ្យូម និង​ប៉ូតាស្យូម ដើរ​តួ​សំខាន់​ក្នុង​ការ​ច្រោះ​ទឹក​នោម និង​ជាតិ​ពុល​ក្នុង​រាង​កាយ។ ពេល​យើង​ញ៉ាំ​ប្រៃ (សូដ្យូម) ច្រើន​ពេក វា​ធ្វើ​ឲ្យ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន ដោយ​សារ​អតុល្យភាព​រវាង​សូដ្យូម និង​ប៉ូតាស្យូម ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង។ កាល​ណា​តែ​ក្រលៀន​ឈឺ មុខងារ​ក្រលៀន​ក៏​ខ្សោយ​តាម​ហ្នឹង​ដែរ។ អ៊ីចឹង គួរ​ប្រុង​ប្រយ័ត្ន […]


ជំងឺលើសសម្ពាធឈាម

បើ​មាន​ជំងឺទាំងនេះ ​អាច​​លើស​ឈាម​ដោយ​ស្វ័យប្រវត្តិ មិន​ថា​ចាស់ ក្មេង

ពី​មុន លើសឈាម អាច​ថា​ជា​ជំងឺ​រ៉ាំរ៉ៃ​របស់​ចាស់ៗ ប៉ុន្តែ​កុំ​ច្រឡំ ជំងឺ​នេះ​មិន​រើស​អើង​ចាស់​ក្មេង​ទេ គឺ​យើង​អាច​កើត​គ្រប់​ពេល បើ​មិន​ចេះ​ថែ​សុខភាព។ ចង់​ដឹង​មូលហេតុ​អី​បណ្តាល​ឲ្យ​លើស​ឈាម “Hello គ្រូពេទ្យ” បក​ស្រាយ​ខាង​ក្រោម។ លើសឈាម អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន ដូចជា ហ្សែន របប​អាហារ (ញ៉ាំប្រៃ) ប៉ុន្តែ​យើង​នឹង​លើក​យក​​កត្តា​ជំងឺ​មួយ​ចំនួន ដែល​​ជា​ហានិភ័យ​ខ្ពស់​បង្ក​ឲ្យ​យើង​ទាំង​អស់​គ្នា​អាច​លើសឈាម​គ្រប់​ពេល​ដូចជា៖ ១- ជំងឺពាក់ព័ន្ធតម្រងនោម ទឹកនោមផ្អែម៖ ផល​វិបាក​ជំងឺ​នេះ គឺ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​មុខងារ​តម្រង​នោម ដោយសារ​តែ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ពេក ធ្វើ​ឲ្យ​ខូច​កោសិកា​តម្រង​ចម្រោះ បង្ក​ឲ្យ​ជាតិ​ទឹក​ក្នុង​រាងកាយ​គ្មាន​លំនឹង។ ជំងឺ​កោសិកា​តម្រង​នោម៖ ពេល​​កោសិកា​តម្រង​នោម​ខូច​ខាត អាច​បង្ក​ឲ្យ​កើន​សម្ពាធ​ឈាម។ ជំងឺ​ដុំគីស​ទឹក​លើ​តម្រង​នោម៖ ដោយសារ​ដុំគីស​ច្រើន​លើ​តម្រង​នោម នឹង​ធ្វើ​ឲ្យ​ដំណើរការ​មុខងារ​តម្រង​នោម​ថយ​ចុះ។ កើន​សម្ពាធ​ក្នុងសរសៃឈាមតម្រងនោម៖ កកស្ទះដុំ​ខ្លាញ់ និង​កើន​មាឌ​សាច់ដុំ​ខុស​ប្រក្រតី អាច​ឲ្យ​ប្រហោង​សរសៃ​ឈាម​រួម​តូច បង្ក​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! អានបន្ថែម៖ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ កំពុង​ព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង អ្នកជាពីជំងឺមហារីក​សុដន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ សុខភាពផ្លូវចិត្តជា​រឿងសំខាន់​ពេលកំពុងព្យាបាល លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់? ២- ជំងឺពាក់ព័ន្ធអ័រម៉ូនផ្សេងៗ ជំងឺឃូសស៊ីង (Cushing)៖ ជា​ជំងឺវិបត្តិ​ក្រពេញ​លើ​តម្រងនោម មាន​ន័យ​ថា ធ្វើ​ឲ្យ​បញ្ចេញ​អ័រម៉ូន​ គ័រទីសុល ច្រើន​លើស​លប់ ធ្វើ​ឲ្យ​ប៉ះពាល់​សរសៃ​ឈាម។ ជំងឺអាល់ដូស្តេរ៉ូនីស៊ីម […]


ជំងឺលើសសម្ពាធឈាម

លើស​ឈាម​អ៊ីចឹង គួរ​ហាត់​ប្រាណ​បែប​ណា​ទើបមាន​សុវត្ថិភាព?

អ្នកលើស​ឈាម អ្វី​ដែល​ត្រូវ​ការពារ​បំផុត​គឺ ការពារ​កុំ​ឲ្យ​ដួល។ ហាត់​ប្រាណ​ទៀង​ទាត់ ជា​វិធី​សាមញ្ញ​មាន​ប្រសិទ្ធ​ភាព​ការពារ​មិន​ឲ្យ​លើស​ឈាម (សម្ពាធ​ឈាម​ខ្ពស់)។ បើ​មិន​បាន​ទៅ​ហាត់​នៅ Gym ក៏​មិន​អី​បាន​ដែរ សំខាន់ គឺ​ឲ្យ​ខ្លួន​យើង​មាន​ចលនា ជា​ការ​ស្រេច។ គ្នាយើង​ប៉ឹមៗ​ជិត​នឹង​លើស​ឈាម ឬ​អ្នក​ផ្ទះ​យើង​លើស​ឈាម​ហើយ​នោះ មាន​វិធី​ហាត់​ប្រាណ​មួយ​ចំនួន​ដើម្បី​ការពារ ឬ​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ខាង​ក្រោម​នេះ៖ ១- ដើម្បីបេះដូងនិងសរសៃឈាមដំណើរការល្អ ការ​ដើរ រត់ លោត​អន្ទាក់ ជិះ​កង់ ឬ​ហែល​ទឹក សុទ្ធ​តែ​ជួយ​ឲ្យ​បេះដូង​កាន់​តែ​រឹងមាំ​ល្អ​ឡើងៗ។ បេះដូង​កាន់​តែ​ល្អ​រឹង​មាំ សម្ពាធ​ឈាម​ថយ​ចុះ​ដោយ​ស្វ័យ​ប្រវត្តិ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ដើម្បីឲ្យសាច់ដុំរឹងមាំ ការ​ហាត់​ឲ្យ​សាច់​ដុំ​រឹងមាំ ជួយ​បង្កើន​ម៉ាស់​សាច់​ដុំ និង​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ​ ហើយ​ក៏​ជួយ​ច្រើន​ដល់​សន្លាក់​ដៃ​សន្លាក់​ជើង​ផង​ដែរ។ ម៉ាស់​សាច់ដុំ​កាន់​តែ​ច្រើន ការ​ដុត​បំផ្លាញ​កាឡូរី​បាន​កាន់​តែ​ច្រើន (មាន​ន័យ​ថា មិន​សូវ​មាន​ខ្លាញ់​ក្នុង​ខ្លួន)។ យ៉ាង​ណា​ក៏​ដោយ ការ​ហាត់​ប្រាណ គួរ​ធ្វើ​សន្សឹមៗ ដោយ​អាច​ចាប់​ផ្ដើម​ហាត់​ពី​ស្រាល​ទៅ ដូចជា ការ​ហាត់​ពត់​ដង​ខ្លួន ពត់​ដៃ​ពត់​ជើង ការ​ដើរ ជាដើម។ យើង​មិន​បាច់​ហាត់​ច្រើន ឬ​យូរ​ពេក​នោះ​ទេ មួយ​ថ្ងៃ​ត្រឹម ៣០ នាទី ហើយ​ហាត់ ៥ ថ្ងៃ​មួយ​សប្ដាហ៍ […]


ជំងឺលើសសម្ពាធឈាម

លើស​ឈាម ឬឈាម​ឡើង​ខ្ពស់ ប៉ះ​ពាល់​ខួរ​ក្បាល​ដល់​កម្រិត​ណា?

លើស​ឈាម ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ឈាម។ ដោយ​សារ​គ្រប់​សរីរាង្គ​ក្នុង​រាង​កាយ ដំណើរ​ការ​បាន​ដោយ​ចរន្ត​ឈាម​ច្របាច់​ចេញ​ចូល បើ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​កើត​ជំងឺ​លើស​ឈាម អាច​ប៉ះពាល់​ស្ទើរ​គ្រប់​ផ្នែក​ទាំង​អស់ ក្នុង​នោះ ខួរ​ក្បាល​មាន​គ្រោះ​ថ្នាក់​ជាង​គេ។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ថា​តើ លើស​ឈាម (សម្ពាធ​ឈាម​ខ្ពស់) ប៉ះពាល់​ដល់​ខួរ​ក្បាល​យើង​កម្រិត​ណា។ ១- លើសឈាម និងដាច់សរសៃឈាមខួរក្បាល លើសឈាម ជា​ឃាតក​លាក់​មុខ ព្រោះ​អាច​ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជា​ហេតុ​នាំ​ឲ្យ​ពិការ​ ឬ​បាត់បង់​ជីវិត។ ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Harvard នៅ​អាមេរិក បង្ហាញ​ថា ហានិភ័យ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល អាច​កើន​ឡើង​ដល់ ២២០% បើ​អ្នក​ជំងឺ​មាន​ប្រវត្តិ​លើស​ឈាម។ យ៉ាង​ណា​ក៏​ដោយ បើ​មាន​ការ​តាម​ដាន និង​ព្យាបាល​ជំងឺ​លើស​ឈាម​បាន​ល្អ ហានិភ័យ​អាច​ថយ​មក​ត្រឹម ៤៤%។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ការចងចាំខ្សោយ អាយុ​កាន់​តែ​ច្រើន រាងកាយ​កាន់​តែ​ទ្រុឌទ្រោម ការ​ចងចាំ​ក៏​ចុះ​អន់​ថយ​តាម​ហ្នឹង។ អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា វា​មាន​ទំនាក់ទំនង​ជាមួយ​ជំងឺ​លើស​ឈាម ព្រោះ​ទិន្នន័យ​ច្បាស់​ការ បង្ហាញ​ថា ជំងឺ​បាត់​ការ​ចងចាំ​ធ្ងន់ធ្ងរ ភាគ​ច្រើន​បណ្ដាល​ពី​លើស​ឈាម​រ៉ាំរ៉ៃ ដោយសារ​មិន​មាន​ឈាម​គ្រប់​គ្រាន់​ទៅ​ចិញ្ចឹម​ខួរ​ក្បាល ដែល​បណ្ដាល​មក​ពី​កង្វះ​អុកស៊ីហ្សែន និង​គ្លុយកូស (ជាតិ​ស្ករ) ដែល​ជា​សារធាតុ​បម្រុង​ដ៏​សំខាន់។ រូបតំណាង អានបន្ថែម៖ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


ជំងឺលើសសម្ពាធឈាម

លើសឈាម​ក្មេង​ក៏​កើត​ដែរ ហើយ​​ជា​ជំងឺ​រ៉ាំរ៉ៃ​ពេញ​មួយ​ជីវិត ទាំង​​នេះ​ជា​វិធី​ការពារ

ពី​មុន «លើសឈាម» ជា​ទូទៅ​មាន​តែ​ចាស់ៗ​ទេ​ដែល​កើត។ ប៉ុន្តែ ឥឡូវ​អ្វីៗ​ប្រែ​ប្រួល​អស់​ហើយ មិន​ថា​មនុស្ស​ពេញ​វ័យ​ក្មេង​ល្បាក់ៗ​ខ្ទង់ ២០ ជាង ជា​ពិសេស​ខ្ទង់ ៣០ ឆ្នាំ ដោយ​សារ​អាច​ថា​មក​ពី​របៀប​របប​ការ​រស់​នៅ​ស្រួល​ទៅៗ​អត់​ខ្ចី​ធ្វើ​លំហាត់​ប្រាណ ទម្លាប់​ហូប​ចុក​របស់​គ្នា​យើង​អី​ជា​ដើម សុទ្ធ​តែ​អាច​ប្រឈម​មុខ​នឹង​កើត​ជំងឺ​នេះ​ បាន​ដូចគ្នា។ សំណួរ​សួរ​ថា គ្នា​យើង​កំពុង​អាន​អត្ថបទ​នេះ ធ្លាប់​វាស់​ឈាម​ខ្លួន​ឯង​ដែរ​អត់? ត្រូវ​ចាំ​ថា បើ​សម្ពាធ​ឈាម​ឡើង​ខុស​ធម្មតា គ្នា​យើង​អាច​មាន​ជំងឺ​លើស​ឈាម ព្រម​ទាំង​បណ្ដាល​ឲ្យ​គាំង​បេះដូង​ទៀត​ក៏​មាន។ ដើម្បី​ចៀស​វាង​ជំងឺ​ដ៏​រ៉ាំរ៉ៃ​ពេញ​មួយ​ជីវិត​នេះ “Hello គ្រូពេទ្យ” សូម​ប្រាប់​វិធី​បង្ការ៖ ១- របបអាហារសុខភាព គ្រប់​គ្នា​រីក​លូត​លាស់​ទៅ​បាន ដោយ​សារ​សារធាតុ​ចិញ្ចឹម​បាន​ពី​អាហារ​ហ្នឹង​ឯង អ៊ីចឹង​បើ​យើង​ញ៉ាំ​អាហារ​មិន​ល្អ សុខភាព​យើង​ក៏​ទៅ​តាម​ហ្នឹង​ដែរ។ គួរ​ញ៉ាំ​អាហារ​ណា​សម្បូរ​ប៉ូតាស្យូម ជាជាង​សូដ្យូម (ប្រៃ/អំបិល) ព្រោះ​ប៉ូតាស្យូម​អាច​ជួយ​កុំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខុស​ធម្មតា។ គួរ​ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ជា​ពិសេស​ខ្លាញ់​ល្អ​នៅ​ក្នុង​សាច់​ត្រី ជាដើម។ ២- ហាមចិត្តឈប់ញ៉ាំប្រៃពេក យោង​តាម​ការ​ណែនាំ​សុខភាព​ចំណី​អាហារ​សម្រាប់​ជនជាតិ​អាមេរិក (The Dietary Guidelines for Americans) ថា មនុស្ស​ពេញ​វ័យ​មិន​ត្រូវ​ញ៉ាំ​ជាតិ​ប្រៃ​លើស​ពី ២.៣០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ហើយ​បើ​ដល់​វ័យ​ចាប់​ពី ៥០ ឆ្នាំ​ទៅ ត្រូវ​បន្ថយ​ឲ្យ​នៅ​ក្រោម ១.៥០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​វិញ។ វិធី​ងាយៗ​កាត់​បន្ថយ​ជាតិ​ប្រៃ​ក្នុង​អាហារ៖ - មុន​ទិញ​អាហារ​កំប៉ុង ត្រូវ​អាន​តារាង​ធាតុ​ផ្សំ​លើ​សម្បក ហើយ​រើស​យក​មួយ​ណា​មាន​បរិមាណ​សូដ្យូម […]


ជំងឺលើសសម្ពាធឈាម

ប្រយ័ត្ន! បើមានជំងឺលើសឈាម គួរកុំឲ្យប្រើថ្នាំប៉ុន្មានមុខនេះ

អ្នកលើសឈាម ជាទូទៅ ត្រូវលេបថ្នាំលើសឈាមជាប្រចាំ ដើម្បីបញ្ចុះសម្ពាធឈាម ប៉ុន្តែបើត្រូវលេបថ្នាំអីផ្សេង ដើម្បីព្យាបាលជំងឺផ្សេងនោះ ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមឡើង ឬប្រឆាំងជាមួយថ្នាំលើសឈាមដែលយើងលេប ហើយធ្វើឲ្យថ្នាំលើសឈាមរបស់យើង អត់ប្រសិទ្ធភាពវិញ។   “Hello គ្រូពេទ្យ” នឹងបង្ហាញប្រភេទថ្នាំមួយចំនួនដែលធ្វើឲ្យសម្ពាធឈាមឡើង៖ ១- ថ្នាំបំបាត់ការឈឺចាប់(NSAID) ថ្នាំនេះ ត្រូវគេប្រើសម្រាប់បន្ថយការឈឺចាប់ ដូចជា ជំងឺរលាកសន្លាក់ជាដើម។ គ្រូពេទ្យរកឃើញថា វាបង្កឲ្យសម្ពាធឈាមកើនឡើង និងធ្វើឲ្យចាល់ទឹក បន្ថយមុខងារតម្រងនោម ក្នុងនោះមានថ្នាំ aspirin, ibuprofen និង naproxen ជាដើម។ ២- ថ្នាំផ្ដាសាយ ថ្នាំផ្ដាសាយមានផ្ទុកសារធាតុប្រឆាំងការតឹងច្រមុះ និងមានសារធាតុដូចថ្នាំបំបាត់ការឈឺចាប់ដែរ វាអាចធ្វើឲ្យសម្ពាធឈាមឡើងខុសធម្មតា ប៉ុន្តែយើងអាចសួរគ្រូពេទ្យថាគួរប្រើថ្នាំអីជំនួសវិញ ពេលផ្ដាសាយ។ ៣- ថ្នាំឈឺក្បាលប្រកាំង ថ្នាំឈឺក្បាលប្រភេទនេះ ធ្វើឲ្យសរសៃឈាមក្នុងខួរក្បាលរួមតូច ដូចនេះវាកាន់តែបង្កឲ្យសម្ពាធឈាមឡើងខ្ពស់។ ៤- ថ្នាំសម្រកគីឡូ វាផ្ទុកសារធាតុដែលធ្វើឲ្យយើងធុំអាហារ ហើយប៉ះពាល់ដល់ចង្វាក់បេះដូង និងសម្ពាធឈាមទៀតផង អ៊ីចឹងមិនគួរប្រើ ពេលមានជំងឺលើសឈាមទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។   ចុងក្រោយ គឺស្រីៗពពោះដែលមានសម្ពាធឈាមខ្ពស់ អាចប្រើថ្នាំបញ្ចុះឈាមបាន តែគួរជ្រើសរើសប្រភេទណាដែលមិនធ្វើឲ្យសម្ពាធឈាមចុះខ្លាំងពេក ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ បើធ្លាប់មានប្រតិកម្មថ្នាំ ឬធ្លាប់ប្រើទៅ មានផលប៉ះពាល់មិនល្អ ត្រូវប្រាប់ពេទ្យឲ្យដឹងជាមុន។


ជំងឺលើសសម្ពាធឈាម

ការ​ប្រើ​ក្រុមថ្នាំ Alpha Blockers ព្យាបាល​លើស​ឈាម

លើសឈាម បើជ្រុលកើតហើយ គឺត្រូវរ៉ាំរ៉ៃអស់មួយជីវិត។ អ្នកលើសឈាម ត្រូវលេបថ្នាំលើសឈាម (បញ្ចុះឈាម) ជាប្រចាំ​ជា​រៀង​រហូត។ “Hello គ្រូពេទ្យ” នឹងលើក​យក​ថ្នាំ​បញ្ចុះ​ឈាម​ប្រភេទ Alpha Blockers ​ឲ្យ​គ្នាយើង​ទាំងអស់គ្នាស្វែងយល់។ ១- ឈ្មោះក្រុម​ថ្នាំ Alpha Blocker គួរដឹង ថ្នាំ Alpha Blocker ជា​ក្រុមថ្នាំ​មួយ​ប្រភេទដែល​មាន​សកម្មភាព​លើ​ រេស៊ីបទ័រ អាល់ហ្វា (Alpha-adrenergic antagonist) អាច​​ព្យាបាល​ជំងឺ​លើស​ឈាម​បាន។ ថ្នាំ​ខ្លះ​នៃប្រភេទក្រុមថ្នាំនេះ មាន​សកម្មភាព​លឿន តែ​មាន​ប្រសិទ្ធភាព​មិន​បានយូរ​ ឯ​ថ្នាំ​ខ្លះ​មាន​សកម្មភាព​យឺត​ ប៉ុន្តែ​ប្រសិទ្ធភាព​បាន​យូរ។ ពេទ្យ​នឹង​​រើស​ថ្នាំ​ដែល​ល្អ​បំផុត​សម្រាប់​ស្ថានភាព​អ្នក​ជំងឺ។ ខាង​ក្រោម​នេះជា​ឈ្មោះថ្នាំ​ខ្លះៗក្នុងប្រភេទ Alpha Blockers ​ដែល​មានតាមឱសថ​ស្ថាន​៖ – Doxazosin mesylate – Prazosin hydrochloride – Terazosin hydrochloride ២- គួរប្រើ Alpha Blocker ពេលណា? Alpha Blocker ​មិន​មែន​ជា​ថ្នាំ​ជម្រើស​ទី​១ ​ក្នុង​ការ​ព្យាបាល​លើសឈាមទេ​ ​ប៉ុន្តែគេ​​ប្រើ​វាជាមួយថ្នាំ​លើសឈាម​ផ្សេង​ទៀត​ដើម្បីបញ្ចុះសម្ពាធឈាម​ ក្នុង​ករណី​​សម្ពាធ​ឈាម​​​ពិបាក​គ្រប់​គ្រង។ ទោះ​បី​ក្រុមថ្នាំថ្នាំ​នេះមានប្រសិទ្ធភាពខ្ពស់ ពេលសម្ពាធឈាមឡើងខ្ពស់ក៏ដោយ វា​មិន​ល្អ​ដូច​ថ្នាំ​លើស​ឈាម​ផ្សេង​ទៀត​សម្រាប់​​ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ និង​គាំង​បេះដូង​ទេ។ Alpha Blocker ​ត្រូវ​ណែនាំ​ឲ្យប្រើ […]


ជំងឺលើសសម្ពាធឈាម

Hypercalcemia (លើសជាតិកាល់ស្យ៉ូមក្នុងឈាម)

និយមន័យ ១‑ អ្វី​ជា​ជំងឺ​លើស​ជាតិ​កាល់ស្យ៉ូម​ក្នុង​ឈាម? ជំងឺ​លើស​ជាតិ​កាល់ស្យ៉ូម​ក្នុង​ឈាម សំដៅ​លើ​ការ​កើន​ឡើង​កំហាប់​កាល់ស្យ៉ូម​ច្រើន​ក្នុង​ឈាម។ កាល់ស្យ៉ូម ​ជា​អ៊ីយ៉ុង​ចាំ​បា​ច់​សម្រាប់​ដំណើរ​ការ​មុខ​ងារ​ធម្មតា​របស់​សរីរាង្គ កោសិកា សាច់ដុំ និង​សរសៃ​ប្រសាទ និង​សំខាន់​សម្រាប់​កំណក​ឈាម ​និង​សុខភាព​ឆ្អឹង។ តែ​បើ​មាន​ក្នុង​ឈាម​ច្រើន​ពេក អាច​បង្ក​ជា​បញ្ហា​ដូចគ្នា ​ធ្វើឲ្យកោសិកា​ ឬ​រាងកាយ​យើង​មិន​អាច​បំពេញ​មុខ​ងារ​ធម្មតា​បាន ​អាច​ប៉ះ​បាល់​ដល់​ជីវិតទៀត​ផង។ ២‑ ​កើត​មាន​ញឹកញាប់​ដែរ​ទេ? បញ្ហា​នេះ​មិន​មាន​ញឹក​ញាប់​ទេ យ៉ាង​ណា​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា ៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ជំងឺ​នេះ ​អាច​មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ​ បើ​កម្រិត​កាល់ស្យ៉ូម​ក្នុង​ឈាម​ឡើង​បន្តិច​បន្តួច​នោះ។ ប៉ុន្តែ​ក្នុង​ករណី​ធ្ងន់​ធ្ងរ យើង​អាច​នឹង​ប្រទះ​អាការៈ​ធ្ងន់​ធ្ងរ​ដូចជា៖ – តម្រង​នោម​ធ្វើ​ការ​កាន់​តែ​ច្រើន​ដើម្បី​ចម្រោះជាតិ​កាល់ស្យ៉ូម​ចេញ​ពី​រាង​កាយ អាចនាំឲ្យយើង​ស្រេក​ទឹក ​និង​បត់​ជើង​តូច​ច្រើន​ជាង​មុន។ – ប្រព័ន្ធ​រំលាយ​អាហារ​មាន ក្រពះ ពោះ​វៀន សុទ្ធតែ​រង​ផលប៉ះ​ពាល់​ដូចជា ឆ្អល់​ពោះ ក្អួត ចង្អោរ និង​ទល់​លាមក​ជាដើម។ – កាល់​ស្យ៉ូម​លើស​ទាំងអស់​អាច​ត្រូវ​បំបែក ​ឬ​ដក​ចេញ​ពី​ឆ្អឹង ​ធ្វើ​ឲ្យ​ឆ្អឹងចុះ​ខ្សោយ​ ជា​ហេតុ​បណ្តាល​ឲ្យ​ចុក​ឆ្អឹង ខ្សោយ​សាច់​ដុំ និង​បាក់​ទឹក​ចិត្ត។ – វង្វេង​វង្វាន់ អស់​កម្លាំង ល្ហិតល្ហៃ និងកាន់​បាក់​ទឹក​ចិត្ត ដោយ​សារ​ជះឥទ្ធិពល​ដល់​មុខ​ងារខួរ​ក្បាល។ ក្នុង​ករណី​កម្រ ក៏​អាច​ប៉ះ​ពាល់​ដល់​មុខ​ងារ​បេះដូង​ ធ្វើ​ឲ្យ​ញ័រ​ទ្រូង ​សន្លប់ និង​ចង្វាក់​បេះ​ដូង​មិន​ទៀង​ទាត់​ជាដើម។ បញ្ហា​នេះ​អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​ជាអ្នក​មាន​ការ​មន្ទិល​សង្ស័យ​ណា​មួយ សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៤- […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស