ពាក្យ លាងឈាម យើងប្រហែលជាបានឮញឹកញាប់ តែប្រហែលជាមិនបានដឹងថា អ្វីទៅជាការលាងឈាមនោះទេ? ហេតុអ្វីចាំបាច់ត្រូវលាងឈាម? ថ្ងៃនេះយើងមកដឹងទាំងអស់គ្នា អំពីដំណើរនៃការលាងឈាម និងមូលហេតុចាំបាច់ដែលយើងត្រូវលាងឈាម?
ពាក្យ លាងឈាម យើងប្រហែលជាបានឮញឹកញាប់ តែប្រហែលជាមិនបានដឹងថា អ្វីទៅជាការលាងឈាមនោះទេ? ហេតុអ្វីចាំបាច់ត្រូវលាងឈាម? ថ្ងៃនេះយើងមកដឹងទាំងអស់គ្នា អំពីដំណើរនៃការលាងឈាម និងមូលហេតុចាំបាច់ដែលយើងត្រូវលាងឈាម?

តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ការលាងឈាម ជាការព្យាបាលបណ្តោះអាសន្នសម្រាប់អ្នកជំងឺខ្សោយតម្រងនោមស្រួចស្រាល់ និងការព្យាបាលជានិរន្តរ៍ សម្រាប់អ្នកជំងឺដែលខ្សោយតម្រងនោមរ៉ាំរ៉ៃ ក្នុងដំណាក់កាលចុងក្រោយ។
ការលាងឈាម មានច្រើនវិធីដូចជា៖
– លាងប្រព័ន្ធឈាម (Hemodialysis)៖ ឈាមច្រោះតាមប្រព័ន្ធច្រោះ និងម៉ាស៊ីនច្រោះឈាម។
– លាងក្នុងស្រោមពោះ (Peritoneal dialysis)៖ ឈាមត្រូវគេច្រោះនៅក្នុងរាងកាយ បន្ទាប់ពីបញ្ចូលទឹកសម្អាតពិសេសក្នុងពោះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
មនុស្សយើងមានតម្រងនោម ចំនួន២ ខាងឆ្វេង១ និងខាងស្តាំ១។ តម្រងនោមទាំង២មានមុខងារច្រោះទឹក និងកាកសំណល់ពុលមួយចំនួនចេញពីក្នុងឈាម ដូចជាជាតិអ៊ុយរ៉េ និងសម្របសម្រួលសារជាតិអ៊ីយ៉ុងមួយចំនួន។ នៅពេលដែលតម្រងនោមឈប់ដំណើរការ ទឹក និងសារជាតិពុលទាំងនោះនឹងកើនឡើង ដែលធ្វើឲ្យអ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដូចជាហើមសួត ជាដើម។ លាងឈាម គឺជាបច្ចេកទេសសម្អាត កាកសំណល់ពុលចេញពីក្នុងឈាមអ្នកជំងឺនៅពេលដែលតម្រងនោមឈប់ដំណើរការស្ទើរទាំងស្រុង។
យើងអាចកត់សម្គាល់រោគសញ្ញាខូចតម្រងនោម (កើនជាតិពុលក្នុងឈាម) ដូចជា ចង់ក្អួត ក្អួត ហើម និងអស់កម្លាំង។ គ្រូពេទ្យនឹងប្រើអត្រាកម្រិតច្រោះឈាម (eGFR) ដើម្បីវាស់ពីមុខងារតម្រងនោម ហើយអត្រាកម្រិតច្រោះឈាម (eGFR) គឺអាចគណនា លទ្ធផលក្រេអាទីនីន (Creatinine) នៅក្នុងឈាម តាមរយៈកត្តា ភេទ អាយុ និងកត្តាផ្សេងៗ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What Is Blood Purification?
https://myallamericanhospice.com/blood-cleaning-101-purify-blood/
https://www.healthmug.com/blog/105/why-should-you-opt-for-blood-purification
How to Purify Blood Naturally
កំណែប្រែបច្ចុប្បន្ន
14/06/2023
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ