ជាទូទៅ យើងមានតម្រងនោមចំនួន ២ ខាងឆ្វេង និងខាងស្ដាំ ដែលមានមុខងារចម្រោះទឹក និងកាកសំណល់ពុលមួយចំនួនចេញពីក្នុងឈាមដូចជា ជាតិអ៊ុយរ៉េ និងសម្របសម្រួលសារជាតិអ៊ីយ៉ុងមួយចំនួន។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
ក្នុងការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ក៏បានឲ្យដឹងដែរថា នៅពេលដែលតម្រងនោមឈប់ដំណើរការ ទឹកនិងសារជាតិពុលទាំងនោះនឹងកើនឡើង ជាហេតុបណ្ដាលឲ្យយើងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដូចជា ហើមសួត ជាដើម។ នៅពេលដែលសារជាតិពុលកើនឡើងដោយសារតម្រងនោមមិនដំណើរការនេះហើយទើបត្រូវការព្យាបាលដោយការលាងឈាម។
កម្មវិធីពិនិត្យជំងឺស្ទះដង្ហើមរ៉ាំរ៉ៃអនឡាញ
ការលាងឈាម គឺជាបច្ចេកទេសក្នុងការសម្អាត កាកសំណល់ពុលចេញពីក្នុងឈាមអ្នកជំងឺពេលដែលតម្រងនោមលែងដំណើរការទាំងស្រុង។ ការលាងឈាមនេះដែរ ធ្វើឡើងដោយការបូមឈាមអ្នកជំងឺតាមសរសៃឈាមដែលបានជួសជុលទុក ឬតាម Catheter Central រួចបញ្ចូលទៅក្នុងម៉ាស៊ីនដើម្បីច្រោះសារជាតិពុល និងទឹកដែលលើសចេញពីក្នុងឈាម។
ការសម្អាតឈាមនេះត្រូវធ្វើក្នុងរយៈពេល ៤ ម៉ោង និងចំនួន ៣ដង/សប្ដាហ៍ ហើយការលាងឈាមនេះគឺជាការព្យាបាលបណ្ដោះអាសន្នសម្រាប់អ្នកជំងឺខ្សោយតម្រងនោមស្រួចស្រាល់ និងជាការព្យាបាលជានិរន្តរសម្រាប់អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ក្នុងដំណាក់កាលចុងក្រោយ។
មន្ទីរពេទ្យ កាល់ម៉ែត បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការលាងឈាម អាចបង្កឲ្យមានការបាត់បង់ឈាមតែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះវាមិនមែនជាការផ្លាស់ប្ដូរឈាមទេ ប៉ុន្តែវាគ្រាន់តែជាការសម្អាតជាតិពុលនៅក្នុងឈាម ហើយបញ្ជូនឈាមដែលស្អាតគ្មានជាតិពុលចូលក្នុងខ្លួនអ្នកជំងឺវិញ។
អាន៖
- ប្រយ័ត្ន! ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូចតម្រងនោមដែរ
- ក្បួនសាមញ្ញៗ ៧ យ៉ាង អនុវត្តរាល់ថ្ងៃ រក្សាសុខភាពតម្រងនោមបានល្អ
- វិធីសាស្រ្តមួយចំនួន ជួយការពារបញ្ហាខ្សោយក្រពេញលើតម្រងនោម
- ឃើញសញ្ញាទាំង៦នេះ បញ្ជាក់ថាតម្រងនោមមានបញ្ហាហើយ
- ខ្សោយតម្រងនោម ខ្វះគ្រាប់ឈាមក្រហមទៀតហើយ សុខភាពដុនដាបធ្ងន់
- បញ្ហាចុកតម្រងនោម កើតឡើងដោយសារអ្វី?
[embed-health-tool-bmi]