backup og meta

ជំងឺរលាកថ្លើមB និងC អាចធ្វើឲ្យប្រុសៗអត់កូន?

ជំងឺរលាកថ្លើមB និងC អាចធ្វើឲ្យប្រុសៗអត់កូន?

​​ជំងឺ​រលាក​ថ្លើម​ដែល​កើត​ឡើង​ញឹកញាប់​មាន​បី​ប្រភេទ​គឺ​ ​ជំងឺ​រលាក​ថ្លើម​ប្រភេទA, B និង​C។ រោគសញ្ញា​នៃ​ប្រភេទ​ជំងឺ​នីមួយ​ៗ​មាន​លក្ខណៈ​ខុស​គ្នា និង​មាន​​វិធី​ព្យាបាល​ផ្សេង​ៗ​​ពី​គ្នា។ ទោះ​បី​ជា​​ជំងឺ​រលាក​ថ្លើម​ អាច​ឆ្លង​តាម​វិធី​ផ្សេង​ៗ​ជា​ច្រើន​ក៏​ពិត​មែន​​ ប៉ុន្តែ​ជំងឺ​នេះ​ឆ្លង​ញឹកញាប់​បំផុត​តាម​ការ​រួម​ភេទ​ ហើយ​គ្នា​យើង​ជា​ច្រើន​ប្រហែល​ជា​មិន​ដឹង​ទេ​ថា ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B និង​C ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​​គូស្នេហ៍​មួយ​ចំនួន​គ្មាន​កូន

​​រលាក​ថ្លើម​ប្រភេទ​B

​រលាក​ថ្លើម​ប្រភេទ​B ជា​ប្រភេទ​នៃ​ការ​បង្ក​រោគ​ក្នុងថ្លើម​។ រោគសញ្ញា​​នៃ​ជំងឺ​នេះ​ រួម​មាន​ជំងឺ​ខាន់លឿង ក្ដៅ​ខ្លួន​ អស់​កម្លាំង ​ឈឺ​ក្រពះ ឈឺ​សន្លាក់ និង​​លាមក​មាន​ពណ៌​ស​។ ជា​ទូទៅ ​ជំងឺ​រលាក​ថ្លើម​​ប្រភេទ​B ត្រូវ​ការ​រយៈពេល​​​៦​ខែ​ ដើម្បី​ចេញ​រោគ​សញ្ញា​ ហើយ​អ្នក​ជំងឺ​ជាង​មួយ​ភាគ​បី​ពុំ​ដឹង​ថា​ខ្លួន​កើត​ជំងឺ​​​នេះ​ឡើយ។ ​ជា​ទូទៅ ជំងឺ​ប្រភេទ​នេះ​​អាច​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ ការ​ប្រើ​សឺរ៉ាំង ឬ​ម្ជុល​រួម​គ្នា ឬ​ពី​ម្ដាយ​ទៅ​កូន​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

​​​​​រលាក​ថ្លើម​ប្រភេទ​C

ចំណែក​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C អាច​បណ្ដាល​ឲ្យ​ខូច​ថ្លើម​ធ្ងន់ធ្ងរ ដោយ​​ចេញ​រោគសញ្ញា​នៅ​ចន្លោះ​រយៈពេល​២​សប្ដាហ៍ ទៅ​៦​សប្ដាហ៍​ក្រោយ​ឆ្លង​មេរោគ។ រោគសញ្ញា​ទាំង​នេះ​ រួម​មាន​គ្រុន​ក្ដៅ ​កើត​ជំងឺ​ខាន់​លឿង​ ​អស់​កម្លាំង​ បាត់បង់​ចំណង់​អាហារ ចង្អោរ ឈឺ​ក្រពះ ក្អួត ឈឺ​សន្លាក់​ លាមក​​ពណ៌ស និង​ទឹកនោម​​មាន​ពណ៌​ស្រអាប់។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ​ឆ្លង​តាម​ការ​រួម​ភេទ​ មាន​ដៃគូ​ច្រើន​ ប្រើប្រាស់​ម្ជុល គ្រឿង​ញៀន​ ឬ​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​រួម​គ្នា ការ​សាក់​ ឬ​ចោះ​ក្រវិល ឬ​ចោះ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​​ដែល​គ្មាន​អនាម័យ​ និង​ការ​ឆ្លង​ពី​ម្ដាយ​ទៅ​ទារក។

[embed-health-tool-heart-rate]

ផល​ប៉ះពាល់​​លើ​លទ្ធភាព​មាន​កូន​​​របស់​បុរស

ជាក់ស្ដែង មាន​មេរោគ​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​មេ​ជីវិត​ឈ្មោល​ និង​បណ្ដាល​ឲ្យ​ប្រុស​ៗ​មិន​អាច​មាន​កូន​បាន។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ជំងឺ​រលាក​ថ្លើម​ប្រភេទ​C អាច​នាំ​ឲ្យ​មេ​ជីវិត​ឈ្មោល​​មិន​ប្រក្រតី​កើន​ឡើង​ និង​ថយ​ចុះ​នៃ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​។ ស្រដៀង​គ្នា​នេះ​ដែរ ប្រូតេអ៊ីន’S’ នៅ​ក្នុង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ក៏​មាន​ឥទ្ធិពល​កាត់បន្ថយ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ និង​អត្រា​នៃ​ការ​បង្ក​កំណើត​ក្នុង​មេ​ជីវិត​ឈ្មោល​ ដល់​ទៅ​ជាង​ពាក់​កណ្ដាល​ផង​ដែរ។ ​

ប្រុសអត់កូន

អត្ថបទគួរអាន៖

​ការពារ​ខ្លួន​ពី​ជំងឺ​រលាក​ថ្លើម​B ​ដោយ​ការ​ចាក់​វ៉ាក់សាំង

ការ​ចាក់​វ៉ាក់សាំង​ ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​​ ដើម្បី​ការពារ​ខ្លួន​ និង​មនុស្ស​ជាទី​ស្រលាញ់​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B។ ដូច្នេះ​ហើយ​ ចំពោះ​ទារក​ និង​កុមារ​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ គួរ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​។ ចំណែក​អ្នក​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​ មាន​ដៃគូ​ច្រើន​ ក៏​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​Bដូច​គ្នា​ដែរ។

ចំណុចសំខាន់

តាម​ពិត​ទៅ មាន​មេរោគ​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​មេ​ជីវិត​ឈ្មោល​ និង​បណ្ដាល​ឲ្យ​ប្រុស​ៗ​មិន​អាច​មាន​កូន​បាន។ យ៉ាង​ណា​មិញ បើ​យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ជំងឺ​រលាក​ថ្លើម​ប្រភេទ​C អាច​នាំ​ឲ្យ​មេ​ជីវិត​ឈ្មោលមាន​ភាព​​មិន​ប្រក្រតី​កើន​ឡើង​ និង​ថយ​ចុះ​នៃ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​។ ស្រដៀង​គ្នា​នេះ​ដែរ ប្រូតេអ៊ីន’S’ នៅ​ក្នុង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ក៏​មាន​ឥទ្ធិពល​កាត់បន្ថយ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ និង​អត្រា​នៃ​ការ​បង្ក​កំណើត​ក្នុង​មេ​ជីវិត​ឈ្មោល​ ដល់​ទៅ​ជាង​ពាក់​កណ្ដាល​ផង​ដែរ។ ​ហេតុនេះ​ហើយ យើង​គួរ​តែ​ចាក់​​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ឲ្យ​បាន​គ្រប់ចំនួន ព្រម​ទាំងជៀសវាង​ប្រើប្រាស់​សម្ភារៈ​ផ្ទាល់​ខ្លួន​រួម​គ្នា និងត្រូវ​ប្រើប្រាស់​ស្រោម​អនាម័យ​​ឲ្យ​បាន​ខ្ជាប់ខ្ជួន ប្រសិន​បើ​យើង​មាន​ដៃគូ​ច្រើន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hepatitis and male fertility: symptoms, trying to conceive, and more

https://www.givelegacy.com/resources/hepatitis-and-male-fertility-symptoms-trying-to-conceive-and-more/

Effect of Hep B and C on male fertility

https://oasisindia.in/effect-of-hep-b-and-c-on-male-fertility/

Effect of Hepatitis B Virus Infection on Sperm Quality and Outcomes of Assisted Reproductive Techniques in Infertile Males

​​​​​https://www.ncbi.nlm.nih.gov/pmc/articles/PMC8592897/

Hepatitis may cause male infertility, says study

https://www.deccanchronicle.com/lifestyle/health-and-wellbeing/280717/hepatitis-may-cause-male-infertility-says-study.html

កំណែ​ប្រែបច្ចុប្បន្ន

22/07/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជំងឺថ្លើមចម្លែក​មួយកើតលើកុមារ អាចបណ្តាលឲ្យខូចសរីរាង្គតែម្តង

អ្នក​ខ្លះមិនបាន​ចាក់វ៉ាក់សាំងទេ ម៉េចក៏មានអង់ទីករការពាររលាកថ្លើម B?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 22, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម