backup og meta

នៅសុខៗម៉េចបានជាប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​​ខ្លួន​ឯង? អ្នកណាខ្លះងាយរងគ្រោះ?

នៅសុខៗម៉េចបានជាប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​​ខ្លួន​ឯង? អ្នកណាខ្លះងាយរងគ្រោះ?

ប្រព័ន្ធ​ភាព​ស៊ាំមាននាទីជួយ​ការពារ​រាងកាយ​​​​ប្រឆាំង​​​ការ​បង្ករោគ​ផ្សេងៗ​​​ ប៉ុន្តែ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ភ័ន្ត​ច្រឡំបង្កើត​ប្រូតេអ៊ីន​ទៅ​ជា​អង់​ទីករ​ដើម្បី​ប្រឆាំងរាង​កាយ​ខ្លួន​ឯង ពេល​នោះយើងចាត់ទុកវា​ជា​ជំងឺ​​ ហើយសរីរាង្គ​​ប៉ះពាល់​ញឹកញាប់​បំផុត​ពី​ជំងឺនេះមាន​សន្លាក់​ និង​ស្បែក​។​ តើ​ហេតុអ្វីទើបមានបញ្ហានេះ?

ជំងឺ​ប្រព័ន្ធភាព​ស៊ាំប្រឆាំង​នឹង​ខ្លួន​ឯង​ ​ពេល​ខ្លះ​ប៉ះ​ពាល់​លើ​សរីរាង្គ​តែ​មួយមុខ​ប៉ុណ្ណោះ​ ដូចជា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​ប៉ះពាល់​លំពែង ប៉ុន្តែ​មាន​មួយ​​ប្រភេទ​ទៀត ​ប៉ះ​ពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំង​អស់ហៅ​ថា​ជំងឺ Lupus ( ​Systemic Lupus Erythematosus Lupus) ខណៈ​ប្រភេទ​នៃ​ជំងឺ​ទាំងនេះ​មាន​ដូច​ជា៖

ជំងឺ​រលាក​សន្លាក់( Rheumatoid arthritis )

ដោយ​សារ​អង់ទីករ​​ទៅ​ប្រឆាំង​ផ្ទាល់​លើ​សន្លាក់​ ​បង្ក​ឲ្យ​​ហើម​រលាក​​ និង​ឈឺ​ចាប់​។​​​ ករណី​ព្យាបាល​​ពេលយឺតពេល​​ សន្លាក់​នឹង​ខូចខាតធ្ងន់ធ្ងរ​មិន​អាច​កែកុន​បាន​ឡើយ​។

រមាស់ស្បែក

ជំងឺ​លូផឹស (Lupus )

ករណី​នេះ​អង់ទីករ​មិន​ទៅ​ប្រឆាំង​លើ​តែ​កោសិកា​សន្លាក់​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ប្រឆាំង​ទៅ​នឹងសួត ​គ្រាប់​ឈាម សរសៃ​ប្រសាទ ​ក៏ដូចជា​​តម្រង​នោម​ជាដើម។

កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ

កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ

កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

រលាក​ពោះវៀន​រ៉ាំរ៉ៃ ( IBD )

ដោយ​សារ​ប៉ះពាល់​លើ​ជាលិកា​ភ្នាស​​ពោះវៀន ​អាការៈ​មួយ​ចំនួននឹង​បង្ហាញ​ដូចជា​ រាកញឹកញាប់បន្ទោរបង់មាន​ឈាម ឧស្សាហ៍​ផោម ឈឺ​ពោះ​ ក្ដៅ​ខ្លួន ​និង​ស្រក​ទម្ងន់​។ ជំងឺ​ក្រុណ្ហ( Crohn’s disease ) និង​ដំបៅ​ពោះវៀនឧស្សាហ៍​ជួប​ប្រទះ​បំផុត។

ជំងឺ​ក្រិន​សរសៃ​ប្រសាទ ( Multiple Sclerosis )

វា​ធ្វើ​ឲ្យ​បាត់​មុខងារ​នៃ​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ដូចជា ឈឺ​ចាប់​ ពិការ​​ភ្នែក ខ្សោយ​ មិន​មាន​លំនឹង​ដង​ខ្លួន និង​គាំង​សាច់ដុំ​ជាដើម។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ១

ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​បំផ្លាញ​កោសិកាដែល​ផលិត​អ័រម៉ូន​អាំងស៊ុយ​លីន​​នៅ​លើ​លំពែង ដែល​នាំឲ្យ​​អ្នក​ជំងឺ​ប្រភេទ​នេះ​តែង​តែ​ត្រូវ​ការ​ចាក់អាំងស៊ុយលីន​ដើម្បីរស់នៅ​បានធម្មតា​។ តាម​ការ​សិក្សា​ស្ត្រី​អាច​ប្រឈម​ហានិភ័យ​កើត​ជំងឺ​នេះ​ខ្ពស់​ជា​ងបុរសដល់ទៅ ២ដង ព្រោះ​អត្រា​កើត​ជំងឺ​លើស្ត្រី​មាន​ដល់​ទៅ ៦,៤ភាគរយ ខណៈ​អត្រា​កើត​លើ​បុរស​មាន​ត្រឹម ២,៧ភាគរយ ហើយ​ជា​រឿយៗ​​​ស្រីៗវ័យ​ចន្លោះ​ពី ១៤៤៤ ឆ្នាំ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះ​។

អាំងស៊ុយលីន

រោគ​សញ្ញា​​ឧស្សាហ៍​ជួប​ប្រទះ​មាន៖

ហត់​ និង​អស់​កម្លាំង​ជា​ប្រចាំ

ឈឺ​ចុក​ចាប់​សាច់​ដុំ

ឡើង​ក្រហម​រោល ​និង​ហើម​

ក្ដៅ​ខ្លួន​ស្ទិញៗ

ពិបាក​ប្រមូល​អារម្មណ៍​ធ្វើ​ការ

ស្ពឹកៗ​ ព្រឺៗ​ ចុង​ដៃ​ជើង​

ជ្រុះ​សក់​

រមាស់​ស្បែក​

យើង​ម្នាក់ៗ​អាច​បង្ហាញ​រោគសញ្ញាខុសៗ​​​គ្នា​ ដូចជា​អ្នក​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ អាច ​ហើម​ពោះ​ ឈឺ​ពោះ​ និង​រា ជាដើម​ ចំណែក​អ្នក​ទឹកនោមផ្អែម​ប្រភេទ១ អាច​ ស្រេក​ទឹក​ខ្លាំង ​ស្រក​ទម្ងន់​ និង​អស់​កម្លាំង​។ 

ថ្វី​បើ​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជា​ដាច់​ក៏​ពិត​មែន ​តែ​យើង​អាច​គ្រប់គ្រង​ស្ថាន​ភាពជំងឺ​កុំ​ឲ្យ​ធ្ងន់ធ្ងរ​ជាង​នេះ​តាម​រយៈ៖

– ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់

– ប្រថ្នាំ​មាស់​ស្បែក​ និង​ថ្នាំ​កម្លាំង​ជាដើម

– ថ្នាំ​បន្ថយ​សកម្មភាព​ប្រព័ន្ធ​ភាព​ស៊ាំ និង​ថ្នាំ​ព្យាបាល​បន្ទាប់​បន្សំ​ដទៃ​ទៀត​ដូចជា ​ថ្នាំ​បំបាត់​ហើម ជាដើម​។

ដើម្បីបង្ការ និង​គ្រប់​គ្រង​ជំងឺ​នេះ យើង​ត្រូវផ្លាស់ប្តូរទម្លាប់រស់​នៅ ដូចជា ហាត់​ប្រាណ​បញ្ចេញ​កម្លាំង​កាយ​ច្រើន​ និង​របប​អាហារ​ដែល​មាន​តុល្យភាព​ គឺ​បង្ហាញ​ថា​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ជំងឺ​នេះ។

អាន៖

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.betterhealth.vic.gov.au/health/conditionsandtreatments/autoimmune-disorders

https://my.clevelandclinic.org/health/diseases/21624-autoimmune-diseases

https://www.mountsinai.org/health-library/diseases-conditions/autoimmune-disorders

https://www.niehs.nih.gov/health/topics/conditions/autoimmune/index.cfm

https://www.susanbakermd.com/blog/five-most-common-autoimmune-diseases

https://www.womenshealth.gov/a-z-topics/autoimmune-diseases

កំណែ​ប្រែបច្ចុប្បន្ន

17/02/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ត្រូវពន្លឺព្រះអាទិត្យ​មួយ​ថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ

ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 17, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម