ថ្នាំជំនួយផ្លូវភេទបុរសត្រូវគេជឿថា អាចជួយជំរុញដល់ចំណង់ផ្លូវភេទ និងបង្កើនសមត្ថភាពផ្លូវភេទ។ ប៉ុន្តែ មុននឹងប្រុសៗយើងសម្រេចចិត្តប្រើថ្នាំជំនួយប្រភេទនេះ គួរតែដឹងពីហានិភ័យ និងគួរដឹងថាត្រូវប្រើនៅពេលណាដើម្បីសុវត្ថិភាព។
១.ថ្នាំជំនួយផ្លូវភេទជាអ្វី?
ថ្នាំជំនួយផ្លូវភេទបុរស ជាប្រភេទអាហារបំប៉នមួយប្រភេទ ដែលគេផលិតឡើងដើម្បីជួយបង្កើនសមត្ថភាពផ្លូវភេទ ដោយធ្វើឲ្យលិង្គឡើងរឹងបានយូរ តាមរយៈការបង្កើនលំហូរឈាមទៅកាន់លិង្គ។ ថ្នាំជំនួយផ្លូវភេទនេះ ត្រូវគេអះអាងថាអាចជួយបង្កើនសមត្ថភាពផ្លូវភេទ រួមភេទបានយូរ និងមានភាពស្រើបស្រាល។ ថ្នាំប្រភេទនេះ ត្រូវផលិតឡើងដោយចម្រាញ់សារធាតុផ្សំពីធម្មជាតិ។
ការសិក្សាមួយចំនួនបានរកឃើញភស្តុតាងបែបវិទ្យាសាស្រ្តតិចតួច ដែលគាំទ្រទៅនឹងការលើកឡើងថាអាចជួយបង្កើនសមត្ថភាពផ្លូវភេទនោះ។ ប៉ុន្តែបានរកឃើញថាថ្នាំប្រភេទខ្លះដូចជាពពួក Viagra អាចផ្ទុកសារធាតុបង្កអាលែកហ្ស៊ីធម្មជាតិមួយចំនួនដែលគេឲ្យឈ្មោះថា PDE5Is។
គ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំប្រភេទថ្នាំViagra នេះសម្រាប់អ្នកមានបញ្ហាខ្សោយលិង្គ ហើយថ្នាំទាំងនេះមិនមែនមនុស្សប្រុសគ្រប់គ្នាអាចប្រើបាននោះទេ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. អ្នកណាខ្លះមិនគួរប្រើថ្នាំជំនួយផ្លូវភេទ?
អ្នកមានបញ្ហាសុខភាពមួយចំនួន មិនអាចប្រើថ្នាំជំនួយផ្លូវភេទនេះបានទេ។ ជាវិធីល្អបំផុត មុននឹងប្រើប្រាស់ថ្នាំជំនួយផ្លូវភេទណាមួយគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ អ្នកមានបញ្ហាសុខភាពដូចខាងក្រោមនេះ មិនអាចប្រើថ្នាំជំនួយផ្លូវភេទផ្ដេសផ្ដាសបានទេ។
[embed-health-tool-heart-rate]
- អ្នកធ្លាប់មានជំងឺគាំងបេះដូង
- អ្នកធ្លាប់មានបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- អ្នកធ្លាប់មានបញ្ហាចង្វាក់បេះដូងដើរខុសប្រក្រតីរយៈពេលប្រាំមួយខែចុងក្រោយ
- អ្នកកំពុងប្រើថ្នាំនីត្រាត ឬ alpha-blockers
- អ្នកមានបញ្ហាថ្លើម និងតម្រងនោមធ្ងន់ធ្ងរ
- អ្នកមានបញ្ហាភ្នែកជាក់លាក់ណាមួយ
- អ្នកមិនអាចគ្រប់គ្រងសម្ពាធឈាមបាន (សម្ពាធឈាមឡើងខ្ពស់)
- អ្នកមានជំងឺបេះដូង ដែលគេហាមមិនឲ្យមានសកម្មភាពផ្លូវភេទ។
ការទិញថ្នាំជំនួយផ្លូវភេទដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ ឬទិញនៅទីតាំងលក់ខុសច្បាប់ណាមួយ អ្នកទិញអាចទិញប៉ះផលិតផលក្លែងក្លាយ។ ការទិញថ្នាំជំនួយផ្លូវភេទត្រូវធ្វើឡើងតាមវេជ្ជបញ្ជា និងនៅតាមឱសថស្ថានស្របច្បាប់ ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់។
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ