backup og meta

ចុកសាច់ដុំពេលកំពុងរួមភេទ អាចបំផ្លាញជីវិតស្នេហា ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុកសាច់ដុំពេលកំពុងរួមភេទ អាចបំផ្លាញជីវិតស្នេហា ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចុក​សាច់ដុំ​អំឡុង​ពេល​រួម​ភេទ​កើត​ឡើង​ជា​ទូទៅ។ ជួនកាល​ យើង​អាច​ជួប​បញ្ហា​ចុក​ប្រអប់​ជើង ឬ​ជើង ក៏​ដូចជា​ចុក​នៅ​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​។ តើ​បញ្ហា​នេះ បណ្តាល​មក​ពី​កត្តា​អ្វី​ខ្លះ ហើយ​គួរ​ដោះស្រាយ​បែប​ណា?

ហេតុអ្វី​បាន​ជា​បញ្ហា​ចុក​សាច់ដុំ​​កើត​ឡើង​នៅ​ពេល​រួម​ភេទ?

ការ​ឈាន​ដល់​ចំណុច​កំពូល អាច​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ការ​ចុក​សាច់ដុំ​។ ជាមួយ​គ្នា​នេះ​ដែរ កត្តា​អតុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ​ក៏​រួម​ចំណែក​ផង​ដែរ។ មូលហេតុ​ទូទៅ​មួយ​ចំនួន​ទៀត រួម​មាន​៖

  • កង្វះ​ជាតិ​ទឹក​
  • បែក​ញើស​ច្រើន​ជ្រុល
  • នឿយ​ហត់​សាច់ដុំ

គន្លឹះ​កាត់បន្ថយ​បញ្ហា​ចុក​សាច់ដុំ​អំឡុង​ពេល​រួម​ភេទ

១. ផ្លាស់ប្ដូរ​​ឥរិយាបថ​

ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​អំឡុង​ពេល​រួម​ភេទ អាច​ជួយ​ដោះស្រាយ​បញ្ហា​ចុក​សាច់ដុំ​នេះ​បាន។ គ្នា​យើង​គួរ​ជ្រើសរើស​ឥរិយាបថ​ណា ដែល​មិន​ចាំបាច់​ប្រើ​សម្ពាធ​ ឬ​កម្លាំង​ខ្លាំង​ជ្រុល ទើប​ជា​ការ​ប្រសើរ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. ផ្លាស់ប្ដូរ​របប​អាហារ

របប​អាហារ​មាន​សារៈសំខាន់​ណាស់​ចំពោះ​រាងកាយ​ទាំង​មូល។ គ្នា​យើង​ដឹង​អត់​ថា កង្វះ​​ប៉ូតាស្យូម​អាច​នាំ​ឲ្យ​សាច់ដុំ​រឹង? អ៊ីចឹង​ហើយ យើង​មិន​គួរ​រំលង​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម​ ដូចជា​​ចេក ក្រូច ដំឡូង​បារាំង ប៉េងប៉ោះ និង​ម្នាស់​ ដែល​អាច​ជួយ​សម្រួល​ចរន្ត​ឈាម​ កាត់បន្ថយ​ឱកាស​នៃ​ការ​​ចុក​រួយ​សាច់ដុំ​ឡើយ។

[embed-health-tool-bmi]

៣. វីតាមីន​E

ទន្ទឹម​នឹង​នេះ​ដែរ វីតាមីន​E គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​ល្អ​មួយ​ទៀត ដែល​អាច​ជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​កាត់បន្ថយ​បញ្ហា​ចុក​​សាច់ដុំ។ សារធាតុ​ចិញ្ចឹម​ប្រភេទ​នេះ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ផ្លែឈើ ​ល្ង សណ្តែក​សៀង និង​ប្រេង​អូលីវ។ បន្ថែម​ពី​នេះ បន្លែ​ស្លឹក​បៃតង​ដូចជា​ផ្កា​ខាត់​ណា​ខៀវ ស្ពៃ​ពួយ​ឡេង ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​Eដូច​គ្នា។

​៤. ពង្រឹង​សាច់ដុំ

ក្រៅ​ពី​នេះ យើង​គួរ​តែ​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ពង្រឹង​សាច់ដុំ​ ​ព្រម​ទាំង​ជួយ​ឲ្យ​សុខភាព​ផ្លូវ​ភេទ​ប្រសើរ​ឡើង​ ដោយ៖

  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
  • ផ្តល់​ការ​បបោស​អង្អែល​ដល់​ដៃគូ​ មុន​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​លើ​គ្រែ
  • ធ្វើ​លំហាត់​ប្រាណ
  • ជៀសវាង​ជក់​បារី
  • កាត់បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​​​​Don’t Let Arthritis Ruin Your Sex Life

https://www.aarp.org/home-family/sex-intimacy/info-07-2013/dont-let-arthritis-ruin-your-sex-life.html

Chronic Pain Relationships and sex life with chronic pain

https://healthtalk.org/chronic-pain/relationships-and-sex-life-with-chronic-pain

Pain During Sex? You May Need To Relax The Pelvic Floor

https://nafc.org/bhealth-blog/pain-during-sex-you-may-need-to-relax-the-pelvic-floor/

កំណែ​ប្រែបច្ចុប្បន្ន

24/01/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វីតាមីនល្អៗអាចរួមចំណែក​ជួយសុខភាពផ្លូវភេទបុរស​ឲ្យរឹងមាំ

អាហារ ៥ប្រភេទ ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវភេទ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម