backup og meta

ទាំងនេះជារោគសញ្ញា នៃជំងឺភ្នែកក្រហម ដោយសារអាលែកហ្ស៊ី

ទាំងនេះជារោគសញ្ញា នៃជំងឺភ្នែកក្រហម ដោយសារអាលែកហ្ស៊ី

ជំងឺភ្នែកក្រហមដោសារអាលែកហ្ស៊ីគឺជាអាការៈមួយស្ដែងឡើងដោយ ស្រទាប់ការពារភ្នែកមានបញ្ហាឡើងក្រហម រមាស់ ស្អិតត្របកភ្នែក ហៀរទឹកភ្នែក នៅពេលភ្នែកប៉ះជាមួយនឹង ខ្យល់ ដីហ៊ុយ រោមសត្វ កម្ទេចធូលីពីរុក្ខជាតិ បណ្ដាលឲ្យស្រវាំងភ្នែក និងប្រឈមការលាកកញ្ចក់ភ្នែក។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

គ្រាប់ភ្នែករបស់យើងគ្របដណ្ដប់ដោយស្រទាប់ថ្លាការពារ ទាំងនៅត្របកភ្នែកខាងលើ និង ត្របកភ្នែកខាងក្រោម។ វាមានមុខងារការពារ ពីធូលី ដី ខ្យល់ កម្ដៅ ពីបរិយាកាសខាងក្រៅ មិនឲ្យប៉ះពាល់ដល់កញ្ចក់ភ្នែកខាងក្នុង មិនត្រឹមប៉ុណ្ណោះក៏ជួយផ្ដល់សំណើមដល់ភ្នែកមិនឲ្យស្ងួត។

ជំងឺភ្នែកក្រហមដោយសារអាលែកហ្ស៊ី​មានពីរប្រភេទ៖

លក្ខណៈស្រួចស្រាល់៖ ប្រភេទនេះអាចកើតឡើងក្នុងរយៈពេលខ្លី ២ទៅ ៣ថ្ងៃ ពិសេសប្រឈមកើត​ច្រើន ទៅតាមពេលវេលា អាកាសធាតុប្រែប្រួល ដូចជា ធ្លាក់ខ្យល់ខ្លាំង និងក្ដៅស្ងួត ដែលបង្កឲ្យត្របកភ្នែកអាចមានអាការៈហើម ភ្នែកឡើងក្រហម រមាស់ ក្ដៅ និង មានទឹករំអិល។

លក្ខណៈរ៉ាំរៃ៖ ការអាលែកហ្ស៊ីរ៉ាំរៃ អាចកើតឡើងរាប់ចាប់ពី ៣សប្ដាហ៍ឡើង ឬអាចឈានដល់រាប់ខែ និងរាប់ឆ្នាំ។ រោគសញ្ញាកើតមានដូចជា ក្ដៅភ្នែក រមាស់ភ្នែក និង ចាញ់ពន្លឺភ្លើង។ អ្នកកើតជំងឺអាលែកហ្ស៊ីរ៉ាំរ៉ៃ ប្រឈមប៉ះពាល់ដល់ផ្នែកផ្សេងក្នុងភ្នែក។

អាលែកហ្ស៊ីភ្នែក

អត្ថបទគួរអាន៖

តើជំងឺនេះអាចបណ្ដាលឲ្យងងឹតភ្នែកដែរទេ?

ភ្លាមៗជំងឺអាលែកហ្ស៊ីភ្នែកក្រហម គឺមិនបណ្ដាលឲ្យភ្នែកងងឹតនោះទេ ប៉ុន្ដែប្រសិនមិនបានព្យា​​បាល​​​ឲ្យបានត្រឹមត្រូវ វានឹងវិវត្ដប៉ះពាល់ដល់ផ្នែកសំខាន់ៗផ្សេងទៀតរបស់ភ្នែក ក៏អាចបណ្ដាលឲ្យភ្នែកងងឹតបានដែរ។ ដូច្នេះសម្រាប់អ្នកមានអាការៈ ភ្នែកឡើងក្រហម ហើមត្របកភ្នែក ត្របកស្អិតជាប់ភ្នែក ស្ងួតភ្នែក ក្ដៅភ្នែក រមាស់ភ្នែក ត្រូវទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងទទួលការព្យាបាលឲ្យត្រឹមត្រូវ។

វិធីការពារ និង កាត់បន្ថយអាការៈអាលែកហ្ស៊ីភ្នែកក្រហម

ការអាលែកហ្ស៊ីបណ្ដាលឲ្យភ្នែកក្រហម ក្នុងករណីធ្ងន់ធ្ងរ លើសពីមួយសប្ដាហ៍យើងត្រូវជួបគ្រូពេទ្យ ប៉ុន្ដែប្រសិនបើករណីស្រួចស្រាល់ យើងអាចសាកល្បងអនុវត្ដវិធីងាយៗដោយខ្លួនឯងនៅផ្ទះបានដូចជា៖

  • ជៀសវាង​ការ​ញី​ភ្នែក​ ព្រោះ​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ
  • លាងភ្នែកដោយទឹកភ្នែកស្អាត និងត្រជាក់
  • ស្អំភ្នែកដោយកន្សែងត្រជាក់
  • ពាក់មួក និងវ៉ែនតាការពារពេលចេញទៅក្រៅ
  • ជៀសចេញពីកន្លែងដែលមានផ្សែង កន្លែងហុយដោយធូលី
  • លាងដៃឲ្យបានស្អាតគ្រប់ពេលវេលា

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Allergic Conjunctivitis https://www.allergy.org.au/patients/allergic-rhinitis-hay-fever-and-sinusitis/allergic-conjunctivitis

Allergic conjunctivitis https://www.mountsinai.org/health-library/diseases-conditions/allergic-conjunctivitis

Allergic Conjunctivitis https://www.hopkinsmedicine.org/health/conditions-and-diseases/allergic-conjunctivitis 

What does the conjunctiva do ? https://my.clevelandclinic.org/health/body/24329-conjunctiva#:~:text=What%20is%20the%20conjunctiva%3F,forms%20part%20of%20your%20tears.

Allergic Conjunctivitis https://eyewiki.aao.org/Allergic_Conjunctivitis#:~:text=Allergic%20conjunctivitis%20is%20an%20inflammatory,severe%20itching%20and%20increased%20lacrimation.

កំណែ​ប្រែបច្ចុប្បន្ន

09/01/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

បញ្ហាសុខភាពភ្នែកទាំងនេះ អាចកើតលើអ្នកជក់បារី

ម៉ាក់ៗសម្រាលកូនរួច ជួបបញ្ហាភ្នែក អាចដោះស្រាយតាមវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 09, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម