ជំងឺភ្នែកក្រហមជាធម្មតាមិនសូវជាមានអាការៈធ្ងន់ធ្ងរនោះទេ វាអាចបាត់ទៅវិញដោយខ្លួនឯង ដោយចំណាយពេលអាចចន្លោះពី ១ ទៅ ២សប្ដាហ៍។ ប៉ុន្ដែមានករណីមួយចំនួនតូចដែលក៏អាចបង្កទៅជាធ្ងន់ធ្ងរបាន ប្រសិនបើអ្នកជំងឺមិនខ្វាយខ្វល់ការពារ និង មើលថែឲ្យបានល្អនោះទេ។ ដូច្នេះខាងក្រោមជាវិធីព្យាបាលងាយៗអាចជួយឲ្យអ្នកជំងឺជាសះស្បើយបានឆាប់រហ័ស ហើយអាចអនុវត្ដនៅផ្ទះដោយខ្លួនឯងបាន។ យ៉ាងបើសិនជាបញ្ហាភ្នែកក្រហមនេះរំខានដល់ការរស់នៅ ឬមានការឈឺចាប់ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែក។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
១.ការព្យាបាលដោយប្រើថ្នាំបន្ដក់ភ្នែក
អ្នកជំងឺក៏អាចប្រើប្រាស់ថ្នាំបន្ដក់ភ្នែកបានប្រសិនបើជំងឺនេះមានសភាពស្រាល ដែលជួយលាងសម្អាតភ្នែក និងផ្ដល់សំណើមដល់ភ្នែកគ្រប់គ្រាន់។ ព្រោះបញ្ហាភ្នែកក្រហម ក៏អាចបណ្ដាលមកពី ឆ្លងមេរោគ ចូលធូលី ឬខ្យល់បរិយាកាសខាងក្រៅបណ្ដាលឲ្យភ្នែកស្ងួតប្រឈមការលាក។ អនុវត្ដវិធីនេះឲ្យបាន ១ថ្ងៃ ៥ ទៅ៦ដង ម្ដងមួយដំណក់ ពិសេសនៅពេលដែលអ្នកជំងឺមានអារម្មណ៍ថា ភ្នែកស្ងួត មើលមិនសូវច្បាស់។ សុំការណែនាំពីឱសថការីឲ្យបានច្បាស់លាស់មុនសម្រេចប្រើប្រាស់ថ្នាំបន្តក់ភ្នែកណាមួយ។
២.ការព្យាបាលដោយស្អំទឹកត្រជាក់
អ្នកជំងឺក៏អាចប្រើទឹកកកស្អំ ឬយកក្រណាត់ស្អាតដែលជ្រលក់ទឹកកកពូតឲ្យស្ងួតបន្ដិចមកស្អំពីលើភ្នែក បើបានកន្សែងត្រជាក់កាន់តែប្រសើរ។ វិធីនេះអាចជួយកាត់បន្ថយការឈឺចាប់ និង ផលវិបាកមួយចំនួនទៀត។ ធ្វើបែបនេះឲ្យបាន១០ ទៅ ១៥នាទីក្នុងមួយដង ហើយត្រូវធ្វើ៣ដងក្នុងមួយថ្ងៃ។ បន្ថែមពីនោះទៀត អ្នកជំងឺត្រូវលុបលាងមុខ ឲ្យបានញឹកញាប់ ជាមួយនឹងទឹកស្អាតផងដែរ។
៣.ការព្យាបាលដោយរបបអាហារ
របបអាហារក៏ជាផ្នែកមួយរួមចំណែកក្នុងការព្យាបាលឈឺភ្នែកក្រហមបានដែរ។ ព្រោះរបបអាហារអាចផ្ដល់ឲ្យរាងកាយនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ពិសេសពពួកវីតាមីន A, E, C ប្រូតេអ៊ីន និងជាតិទឹក ជួយគ្រប់គ្រងចរន្ដឈាមក្នុងរាងកាយបានល្អ ពិសេសសុខភាពសរសៃឈាមក្នុងភ្នែក។
របបអាហារដែលអ្នកជំងឺគួរជ្រើសរើសមានដូចជា ពពួកបន្លែបៃតង ស៊ុតផ្នែកក្រហម ខ្លាញ់ត្រី ត្រីមានស្រការ ផ្លែប៉ោម ក្រូច ទំពាំងបាយជូរ ផ្លែប៊ឺជាដើម។ ទន្ទឹមមគ្នានោះ អ្នកជំងឺត្រូវកាត់បន្ថយការញ៉ាំអាហារប្រៃខ្លាំង ពពួកអាហារកែច្នៃ អាហារខ្លាញ់ អាហារផ្អាប់ និង គ្រឿងកំប៉ុងដែលមានជាតិស្ករខ្ពស់ផងដែរ។
អត្ថបទគួរអាន៖
- មីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ខុសគ្នា ឬដូចគ្នាបែបណា?
- ជួបបញ្ហាបែងចែកពណ៌មិនដាច់ អាចមានជំងឺខ្វាក់ពណ៌
- រមាស់ភ្នែក ក្រហមភ្នែក ជាអាលែកហ្ស៊ី ឬឈឺភ្នែក?
- បើមានអាការៈក្ដៅផ្សាក្នុងភ្នែក គួរដោះស្រាយបែបណា?
- ប្រយ័ត្ន! ភ្នែកឡើងបាយ មកពីមូលហេតុប៉ុន្មាននេះ ហើយអាចធ្វើឲ្យងងឹត
- ជំងឺរលាកត្របកភ្នែកបង្កឡើងដោយសារអ្វី? គ្រោះថ្នាក់អត់?
៤.ការព្យាបាលដោយផ្លាស់ប្ដូរទម្លាប់រស់នៅ
ការផ្លាស់ទម្លាប់រស់នៅប្រចាំថ្ងៃខ្លះ ក៏អាចជួយកាត់បន្ថយអាការៈភ្នែកក្រហមបានដែរ។ តួយ៉ាងអ្នកជំងឺត្រូវកាត់បន្ថយការសម្លឹងទៅលើឧបករណ៍មានពន្លឺខ្លាំងដូចជា កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ និង គ្រប់ពេលវេលាចេញក្រៅ ត្រូវពាក់វ៉ែនតាខ្មៅ ពាក់មួក ដើម្បីកាត់បន្ថយពន្លឺចូលមកប៉ះនឹងភ្នែក និង ការពារធូលី ខ្យល់មកប៉ះនឹងភ្នែក។ ទម្លាប់មួយទៀត សម្រាប់អ្នកចូលចិត្ដពាក់លែនកែវភ្នែក ក៏ត្រូវកាត់បន្ថយផងដែរ ខណៈដែលភ្នែកកំពុងតែមានបញ្ហា។ បន្ថែមពីនេះអ្នកជំងឺត្រូវគេងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យភ្នែកក៏បានសម្រាកបានគ្រប់គ្រាន់ផងដែរ។
[embed-health-tool-bmi]
ចំណុចសំខាន់
- ព្យាបាលដោយប្រើថ្នាំបន្ដក់ភ្នែក
- ព្យាបាលដោយស្អំទឹកត្រជាក់
- ព្យាបាលដោយរបបអាហារ
- ព្យាបាលដោយផ្លាស់ប្ដូរទម្លាប់រស់នៅ