គ្នាយើងប្រហែលជាធ្លាប់ឆ្ងល់ហើយថា ហេតុអ្វីបានជាពេលខ្លះក្រោកពីគេងស្រាប់តែមានអាការៈហើមត្របកភ្នែក។ ការហើមត្របកភ្នែកនៅពេលព្រឹកអាចបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើនដែលយើងគួរស្វឺងយល់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.ញ៉ាំប្រៃ
ការញ៉ាំអាហារប្រៃច្រើន មិនល្អចំពោះសុខភាពនោះទេ ព្រោះអាចធ្វើឲ្យរាងកាយប្រឈមនឹងការចាល់ជាតិទឹក។ ការណ៍នេះអាចបង្កឲ្យផ្នែកខ្លះ នៃរាងកាយមានបញ្ហាហើម ដូចជា ហើមជើង និងត្របកភ្នែកជាដើម។ ដូច្នេះការញ៉ាំអាហារប្រៃពេលល្ងាចច្រើន ក៏អាចធ្វើឲ្យហើមត្របកភ្នែកនៅពេលព្រឹកបាន។
២.បញ្ហាអាលែកហ្ស៊ី
ភ្នែកដែលមានបញ្ហាអាលែកហ្ស៊ី ក៏បណ្ដាលឲ្យហើមត្របកភ្នែកផងដែរ ពិសេសការប្រតិកម្មជាមួយកន្លែងគេង ស្រោមពូក ខ្នើយ និងបរិយាកាសក្នុងបន្ទប់មិនស្អាត ដែលមិនសូវបានសម្អាតជាប្រចាំ។ ប្រសិនយើងឧស្សាហ៍ហើមត្របកភ្នែកញឹកញាប់ ចូរសម្លឹងមើលបរិវេណកន្លែងគេងរបស់យើង ថាបានសម្អាតជាប្រចាំហើយនៅ។
៣.គេងមិនគ្រប់គ្រាន់
គេងមិនគ្រប់គ្រាន់ក៏អាចប្រឈមនឹងការហើមត្របកភ្នែកបានដែរ ពិសេសត្របកភ្នែកខាងក្រោមតែម្ដង។ ការគេងមិនគ្រប់គ្រាន់ អាចធ្វើឲ្យសាច់ដុំនៅបរិវេណភ្នែកចុះខ្សោយ និង បាត់បង់ខូលឡាជែនដែលជួយចិញ្ចឹមកោសិកាក្រោមភ្នែក។ ដូច្នេះហើយយើងតែងសង្កេតឃើញថាកាលណាគេងគ្រប់គ្រន់ ធ្វើឲ្យត្របកភ្នែករបស់យើងហើម មិនតែប៉ុណ្ណោះក៏បង្កឲ្យខ្មៅត្រង់រង្វង់ភ្នែកទៀតផង។
៤.ការបង្ករោគក្នុងភ្នែក
ការបង្ករោគក្នុងភ្នែក អាចបង្កឲ្យហើមត្របកភ្នែកបាន មិនតែប៉ុណ្ណោះក៏អាចហើមដល់គ្រាប់ភ្នែកទៀតផង។ ការបង្ករោគក្នុងភ្នែកដំបូង អាចកើតមានតែត្របកភ្នែកម្ខាង បន្ទាប់មកក៏អាចវិវត្ដទៅជាហើមទាំងសងខាង។ ដូច្នេះចូរប្រុងប្រយ័ត្ន ប្រសិនមានអាការៈហើមបែបនេះគួរទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ ព្យាបាលឲ្យបានត្រឹមត្រូវ។
៥.ស្ទះក្រពេញទឹកភ្នែក
ស្ទះក្រពេញទឹកភ្នែកក៏បណ្ដាលឲ្យហើមត្របកភ្នែកពេលភ្ញាក់ពីគេង។ ការស្ទះក្រពេញទឹកភ្នែកនឹងបណ្ដាលឲ្យចាល់ជាតិទឹកនៅបរិវេណជុំវិញភ្នែក ជាហេតុធ្វើឲ្យត្របកភ្នែកមានលក្ខណៈហើម។ បញ្ហានេះប្រឈមកើតឡើងចំពោះ ទារក កុមារ និង មនុស្សពេញវ័យ។ កត្ដាមួយចំនួនដែលបណ្ដាលឲ្យស្ទះក្រពេញទឹកភ្នែក គឺមកពីការឆ្លងមេរោគ ការត្រូវរបួសភ្នែក និង ការប្រើប្រាស់ផលិតផលតុបតែងភ្នែកជាដើម។
៦.ផឹកគ្រឿងស្រវឹងច្រើន
ផឹកគ្រឿងស្រវឹងច្រើននៅពេលលយប់ ក៏អាចបណ្ដាលឲ្យហើមត្របកភ្នែកនៅពេលព្រឹកបានដែរ ពិសេសប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់ទៀតនោះ។ ជាក់ស្ដែងណាស់ផឹកគ្រឿងស្រវឹងច្រើន នឹងធ្វើឲ្យរាងកាយប្រឈមការថយចុះជាតិទឹក ការគេងមិនគ្រប់គ្រាន់ និងប្រឈមការហើមត្របកភ្នែក។ ការហើមភ្នែកជាដោយសារផឹកស្រា ជាធម្មតាបាត់ទៅវិញក្នុងរយៈពេល ១២ ទៅ ២៤ ម៉ោងបន្ទាប់ពីរាងកាយរបស់យើងអាចរំលាយជាតិអាល់កុលអស់។
អត្ថបទពាក់ព័ន្ធ៖
- ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក
- មើលអេក្រង់យូរ ភ្នែកអាចមានបញ្ហា! ប៉ុន្មានរបៀបស្រួលៗនេះ ជួយភ្នែកច្រើនណាស់
- ទឹកភ្នែក មានអាថ៌កំបាំងច្រើន គ្រប់គ្នាគួរដឹង
- ចង់ឲ្យភ្នែកភ្លឺច្បាស់ល្អ សាកល្បងញ៉ាំកំពូលអាហារទាំងនេះ
- អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន
[embed-health-tool-heart-rate]