គ្នាយើងមួយចំនួនច្បាស់ជាធ្លាប់ឮពីការបាញ់ឡាស៊ែបំបាត់បញ្ហាភ្នែកមីញ៉ូប ឬការធ្វើLasikមិនខាន ហើយក៏មានចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងបញ្ហានេះផងដែរ។ ពិតណាស់ Lasik មានប្រសិទ្ធភាពខ្ពស់ដែលអាចជួយឲ្យយើងមើលឃើញច្បាស់ ដោយមិនចាំបាច់ប្រើContact lenses ឬវ៉ែនតាតទៅទៀតឡើយ ពីព្រោះការបាញ់ឡាស៊ែនេះ អាចផ្លាស់ប្ដូរទ្រង់ទ្រាយកញ្ចក់ភ្នែកជារៀងរហូត។ យ៉ាងណាមិញ តើការព្យាបាលភ្នែកប្រភេទនេះ មានគុណប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះ?
គុណប្រយោជន៍
១. ទទួលបានប្រសិទ្ធភាពខ្ពស់
ក្រោយបាញ់ឡាស៊ែរយៈពេល៣ខែ យើងអាចទទួលបានប្រសិទ្ធភាពជារៀងរហូត។ ជាទូទៅ អ្នកជំងឺមិនចាំបាច់ធ្វើការតាមដានបន្តទៀតឡើយ លើកលែងតែមានការណែនាំពីគ្រូពេទ្យ ក្នុងករណីដែលមានបញ្ហាមើលមិនច្បាស់ ដោយកត្តាជំងឺ និងវ័យចំណាស់។
២. ទទួលបានលទ្ធផលឆាប់រហ័ស និងជាសះស្បើយលឿន
ជាទូទៅ ការព្យាបាលដោយការបាញ់ឡាស៊ែនេះ ត្រូវការរយៈពេលតែមួយនាទីប៉ុណ្ណោះសម្រាប់ភ្នែកម្ខាង ហើយអ្នកជំងឺភាគច្រើនអាចមើលច្បាស់ភ្លាមៗ ក្រោយធ្វើការបាញ់ឡាស៊ែររួច។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៣. មិនត្រូវការប្រើវ៉ែនតា ឬContact lenses
ទន្ទឹមនឹងនេះដែរ គ្នាយើងក៏មិនចាំបាច់ពាក់វ៉ែនតា ឬContact lenses តទៅទៀតដែរ ព្រមទាំងអាចទទួលបានរូបរាង និងស្ទីលថ្មីដែលខ្លួនចង់បានថែមទៀតផង។
៤. កាន់តែជឿជាក់លើខ្លួនឯង
ក្រោយធ្វើLasikរួច អ្នកជំងឺជាច្រើនកាន់តែមានទំនុកចិត្តលើខ្លួនឯងខ្លាំងជាងមុន ព្រមទាំងចាប់ផ្តើមចូលរួមក្នុងសកម្មភាពកីឡា ឬសកម្មភាពលំហែថ្មីៗ។
កត្តាហានិភ័យដែលពាក់ព័ន្ធនឹងការបាញ់ឡាស៊ែភ្នែក
១. ជំងឺភ្នែកស្ងួត
ជាមួយគ្នានេះ ក្រោយបាញ់ឡាស៊ែ ភ្នែករបស់យើងមិនអាចផលិតទឹកភ្នែកគ្រប់គ្រាន់ដើម្បីផ្តល់សំណើមដល់ភ្នែកបានឡើយ ដូច្នេះហើយ យើងត្រូវការប្រើថ្នាំបន្តក់ភ្នែកជាប្រចាំ។
[embed-health-tool-heart-rate]
២. កាត់បន្ថយសមត្ថភាពក្នុងមើលឃើញវត្ថុតូចៗបានច្បាស់
បន្ថែមពីនេះ យើងអាចនឹងពិបាកក្នុងការមើលឃើញនៅពេលមានពន្លឺខ្សោយ ដូចជានៅពេលយប់ជាដើម។ ទោះបីជាអាចមើលឃើញច្បាស់អំឡុងពេលធ្វើតេស្ដក៏ដោយ ប៉ុន្តែយើងអាចនឹងមើលឃើញវត្ថុអ្វីមួយរាងព្រឹលដូចគ្នា ប្រសិនបើគ្មានពន្លឺគ្រប់គ្រាន់។
ថ្វីត្បិតតែការបាញ់ឡាស៊ែបំបាត់ភ្នែកមីញ៉ូបនេះ មានប្រសិទ្ធភាពខ្ពស់ក៏ពិតមែន ប៉ុន្តែក៏អាចមានហានិភ័យមួយចំនួនដែរ។ ដូច្នេះហើយ គ្នាយើងដែលចង់ទទួលការធ្វើLasikនេះ គួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានដិតដល់ ព្រមទាំងធ្វើការពិនិត្យ វាយតម្លៃ និងធ្វើតេស្តភ្នែកជាមុនសិន មុននឹងចាប់ផ្តើមព្យាបាលនេះ។
អត្ថបទពាក់ព័ន្ធ៖